Jump to content

បញ្ជីរាយនាម ប្រាសាទបុរាណខ្មែរ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

+ប្រាសាទព្រះគោ (ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង)

ឈ្មោះ: ប្រាសាទព្រះគោ រជ្ជកាល: ព្រះបាទជ័យវរ្ម័នទី ១ កាលបរិច្ឆេទ: ចុងសតវត្សទី ៦ ឆ្នាំ ៦៥៧-៦៨១ នៃ គ.ស. ដើម្បីឧទ្ទិសដល់: ព្រហ្មញ្ញសាសនា ទីតាំង: ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

​ប្រាសាទ​ព្រះ​គោមាន​ទីតាំង​​ស្ថិតនៅ​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង។ ប្រាសាទ​មួយ​នេះ​បច្ចុប្បន្ន​បាន​បាក់បែក​ស្ទើរ​អស់​ទៅហើយ ប៉ុន្តែ​ប្រជាជន​នៅតែ​គោរពបូជា ព្រោះថា​នៅ​ទីនោះ​គ្មាន​វត្ថុ​ណា​មកប្រៀបផ្ទឹម និង​ប្រាសាទបុរាណ​របស់​មួយនេះបានឡើយ។ ប្រាសាទ​ព្រះ​គោ​បាន​កសាងឡើង​នៅ​ចុង​សតវត្ស​ទី​ ៦ ​ធ្វើ​អំពី​ឥដ្ឋក្រហម និង​មាន​ផ្តែរ​កសាង​អំពី​ថ្មភក់ ប៉ុន្តែ​បច្ចុប្បន្ន​បាន​បាក់​ទ្រុឌទ្រោម​ស្ទើរ​ទាំងស្រុង​ហើយ។​ នៅខាងមុខ​ប្រាសាទ្រាសាទមានកសាងរូបសំណាកព្រះគោមួយយ៉ាងធំថែមទៀតផង ទើបបាន​គេ​ឱ្យឈ្មោះថា ប្រាសាទ​ព្រះ​គោ​មកដល់​សព្វថ្ងៃ។

+ប្រាសាទប្រាំបួនល្វែង

ឈ្មោះ: ប្រាសាទប្រាំបួនល្វែង រជ្ជកាល: ព្រះបាទជ័យវរ្ម័នទី ១ កាលបរិច្ឆេទ: សតវត្សទី ៦-៧ ដើម្បីឧទ្ទិសដល់: ព្រហ្មញ្ញសាសនា ទីតាំង:

រមណីដ្ឋាន​ប្រសាទប្រាំ​បី​ល្វែង មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ឃុំ​ថា​ឡា ស្រុក​ថា​ឡា​បូរិ​វ៉ាត់ មាន​ចំងាយ ៦​គីឡូ​ម៉ែត​ពី​ទីក្រុង​ស្ទឹងត្រែង​។ ប្រាសាទ​នេះ​ត្រូវបាន​កសាងឡើង​ដោយ​ព្រះបាទ​ជ័យ​វរ័​ន្មទី​១ ក្នុង​សតវត្ស​ទី​៦-៧ ដើម្បី​ឧទ្ទិស​ចំពោះ​សាសនា​ព្រហ្មញ្ញសាសនា ហើយ​ប្រាសាទ​នេះ​ភាគច្រើន កសាង​ពី​ឥដ្ឋ លាយ​នឹង​ថ្ម​បាយក្រៀម​។​ រមណីដ្ឋាន​ប្រាសាទ​ប្រាំបី​ល្វែង មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​ព្រៃ​ចម្ងាយ​ប្រហែល​២​គីឡូ​ម៉ែត ទិសខាងត្បូង​នៃ​ប្រាសាទ​ព្រះ​គោ ដែល​ទទួល​នូវ​ការ​បាក់បែក​យ៉ាង​អាណោច​អធម​ស្ទើរតែ​ចង់​អស់ ដោយសារ​តែ​សង្គ្រាម​អស់​រយៈពេល​ជាង​បី​ទសវត្ស ការ​មិន​អើពើ​រវីរវល់​ថែរក្សា ការបំផ្លាញ​របស់ ធម្មជាតិ​ថែមទៀត និង​ការជីក​គាស់​បំផ្លិចបំផ្លាញ​របស់​ជន​អគតិ​មួយចំនួន​ក្នុង​បំណង​សែ្វ​រក​វត្ថុ បុរាណ មាន​តំលៃ​។ ​​នៅពេល​បច្ចុប្បន្ន​នេះ ប្រាសាទ​ទាំងមូល​គ្មាន​អ្វី​នៅ​សេសសល់​ក្រៅពី​ធ្នឹម​បី​បួន និង ​គ្រឹះ​នោះទេ​។ មាន​ធ្នឹម​មួយ ដ៏​ល្អ​វិចិត្រ ដែល​បាន​ឆ្លាក់​រូប​រា​ហ៊ូ​ឈរ នៅលើ​គោ​បុរៈ នៃ​ក្លោងទ្វារ​ប្រាសាទ ហើយ ដែល មាន​ធ្នឹម​មួយចំនួនធំ​បាន​ធ្លាក់​បាក់បែក​អស់ហើយ ឥឡូវ​នៅសល់​តែ​ដើមឈើ និង​ដើម​ឫស្សី ដុះ​ឡើង ព្រោងព្រាត លប់​តួ​ប្រាសាទ​ទាំងមូល​ទៅហើយ​។ រា​ហ៊ូ គឺជា​អាទិទេព​នៃ​ពេលវេលា នៅក្នុងវប្បធម៌ និង​ប្រណៃ​ទំនៀមទម្លាប់​ខ្មែរ​។​

អាស័យដ្ឋាន: ថាឡាបរិវ៉ាត់ ស្ទឹងត្រែង កម្ពុជា

ប្រាសាទខ្មែរនៅប្រទេសថៃ

ប្រាសាទខ្មែរនៅប្រទេសឡាវ

ប្រាសាទខ្មែរនៅប្រទេសវៀតណាម

តំណភ្ជាប់ក្រៅ

សូមមើលផងដែរ