Jump to content

ប្រាសាទទន្លេស្ងួត

ពីវិគីភីឌា

ប្រាសាទទន្លេស្ងួតមានទីតាំងស្ថិតនៅក្នុងភូមិអង្គរក្រៅចំងាយពីទ្វារដីឆ្នាំងប្រហែល៥០០ម៉ែត្រ នៅខាងជើង។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងអំពីថ្មភក់មានប៉មមួយបែរមុខទៅទិសខាងកើត។ យោងតាមការពិនិត្យទៅលើស្ថាបត្យកម្ម និង ចម្លាក់ដែលតុបតែងលំអរប្រាសាទនេះគឺស្ថិតនៅក្នុងរចនាបទបាយ័ន រាជព្រះបាទជ័យវរ្ម័នទី៧ ចុងសតវត្សទី១២ និងដើមសតវត្សទី១៣។ ឈ្មោះរបស់ប្រាសាទទន្លេស្ងួត៖ ទន្លេស្ងួតដែលគ្មានទឹក ពោលគឺកាលពីមុនកន្លែងនេះមានទឹក តែក្រោយមកគ្មានទឹក គេក៏ហៅថាទន្លេស្ងួត (មានន័យស្មើនឹងពាក្យគោក) ។ ប្រាសាទទន្លេស្ងួតគឺជាមន្ទីរពេទ្យមួយនៅក្នុងសម័យអង្គរ ដែលកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (ឆ្នាំ១១៨១ ដល់ឆ្នាំ១២១៨នៃគ.ស)