ប្រាសាទស្វាយអៀ
Appearance
| ប្រាសាទស្វាយអៀ | |
|---|---|
| ឈ្មោះ: | ប្រាសាទស្វាយអៀ |
| អ្នកកសាង: | ព្រះបាទរាជេន្ទ្រវរ្ម័នទី១ |
| កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី១០ |
| ឧទ្ទិសថ្វាយ: | ព្រាហ្មណ៍សាសនា |
| ស្ថាបត្យកម្ម: | រចនាបថខ្មែរ |
| ទីតាំង: | ភូមិស្វាយអៀ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ |
ប្រាសាទស្វាយអៀមានទីតាំងស្ថិតនៅក្នុងភូមិស្វាយអៀ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ ប្រាសាទនេះកសាងនៅក្នុងសម័យអង្គរ ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី១ ក្នុងសតវត្សរ៍ទី១០ ដើម្បីឧទ្ទិសដល់សាសនាព្រាហ្មណ៍។ បើពោលរៀបរាប់អំពីប្រាសាទបុរាណនៅស្រុកស្ទោង សាមញ្ញជនទូទៅពុំសូវមានការចាប់អារម្មណ៍ឡើយ ព្រោះអ្នកខ្លះមិនធ្លាប់ដឹងថានៅស្រុកស្ទោងនៅសេសសល់ប្រាសាទបុរាណច្រើនឡើយ។ ជាទូទៅ ប្រសិនយើងគិតប្រាសាទដែលនៅឈរមានរូបរាងល្អក្នុងស្រុកស្ទោង មានចំនួន៣ រួមមាន ប្រាសាទបន្ទាយស្ទោង ប្រាសាទស្វាយអៀ និងប្រាសាទអំពិលរលំ ហើយក្រៅពីនេះប្រាសាទដែលបាក់បែកផ្សេងទៀតមានរហូតដល់ទៅជិត ៥០ ប្រាសាទ។ នៅក្នុងអត្ថបទខ្លីនេះ យើងសូមលើកយកមកនិយាយតែប្រាសាទស្វាយអៀមួយប៉ុណ្ណោះ }}