Jump to content

ប្រាសាទថ្មដុះ

ពីវិគីភីឌា
ប្រាសាទថ្មដុះ

ឈ្មោះ: ប្រាសាទថ្មដុះ
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទឧទ័យទិត្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី១១
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថឃ្លាំង
ទីតាំង: ភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ

ប្រាសាទថ្មដុះមានទីតាំងស្ថិតនៅទិសពាយ័ព្យនៃប្រាសាទភ្នំតាម៉ៅ នាភូមិត្រពាំងសាប ឃុំ ត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ប្រាសាទថ្មដុះមានទីតាំង នៅលើនៅលើភ្នំថ្មដុះដែលមានកំពស់ ៣៥ម កសាងនៅក្នុងសតវត្សទី៧អំពីថ្មស៊ិល្ត និងឥដ្ឋតាន់ក្រហម សព្វថ្ងៃប្រាសាទនេះ បាក់បែកអស់ មួយចំនួនធំទៅហើយ ដោយផ្តែរ និងហោជាងត្រូវធ្លាក់ចុះមកដី រលុបចម្លាក់ស្ទើរតែទាំងស្រុង។ ប្រាសាទថ្មដុះមានរាងបួនជ្រុងគឺ ៧.៥មx៧.៥ម និងកំពស់១៣ម មានទ្វារចូលចំនួនមួយ និងទ្វារបញ្ជោតចំនួនបី តែបន្សល់ទុកតែទ្វារបញ្ជោតមួយប៉ុណ្ណោះ ត្បិតទ្វារបញ្ជោតឯទៀតត្រូវ បាក់បែកអស់ទាំងស្រុង។ ប្រាសាទនេះសាងសង់នៅក្នុងរចនាបទឃ្លាំង ហើយគេសង្កេតឃើញមាន ថ្មដុះធម្មជាតិស្ថិតនៅក្នុងប្រាសាទនេះតែម្តង ដែលអាចតំណាងឲ្យលិង្គធម្មជាតិផងដែរ ដូច្នេះហើយ ទើបគេឲ្យឈ្មោះប្រាសាទនេះថា ប្រាសាទ ថ្មដុះ។ សព្វថ្ងៃនេះគេបានយកឈើមកទល់ការពារ តំបូលប្រាសាទកុំឲ្យធ្លាក់ចុះ ព្រមទាំងតំកល់នូវពុទ្ធបដិមាទុកក្នុងប្រាសាទនេះ ដើម្បីគោរពបូជាតាម ជំនឿប្រជាជនទៀតផង។ យ៉ាងណាមិញប្រាសាទថ្មដុះត្រូវបានប្រជាជន ជិតឆ្ងាយចូលចិត្តគោរពបូជា ជាជាងប្រាសាទភ្នំតាម៉ៅ។

ប្រវត្តិប្រាសាទ

[កែប្រែ]

ប្រាសាទថ្មដុះមានទីតាំងស្ថិតនៅទិសពាយ័ព្យនៃប្រាសាទភ្នំតាម៉ៅ នាភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ប្រាសាទថ្មដុះមានទីតាំង នៅលើនៅលើភ្នំថ្មដុះដែលមានកំពស់ ៣៥ម កសាងនៅក្នុងសតវត្សទី១១ អំពីថ្មស៊ិល្ត និងឥដ្ឋតាន់ក្រហម សព្វថ្ងៃប្រាសាទនេះ បាក់បែកអស់ មួយចំនួនធំទៅហើយ ដោយផ្តែរ និងហោជាងត្រូវធ្លាក់ចុះមកដី រលុបចម្លាក់ស្ទើរតែទាំងស្រុង។ ប្រាសាទថ្មដុះមានរាងបួនជ្រុងគឺ ៧.៥ម៉ែត្រ x ៧.៥ម៉ែត្រ និងកំពស់១៣ម៉ែត្រ មានទ្វារចូលចំនួនមួយ និងទ្វារបញ្ជោតចំនួនបី តែបន្សល់ទុកតែទ្វារបញ្ជោតមួយប៉ុណ្ណោះ ត្បិតទ្វារបញ្ជោតឯទៀតត្រូវ បាក់បែកអស់ទាំងស្រុង។ ប្រាសាទនេះសាងសង់នៅក្នុងរចនាបទឃ្លាំង ហើយគេសង្កេតឃើញមាន ថ្មដុះធម្មជាតិស្ថិតនៅក្នុងប្រាសាទនេះតែម្តង ដែលអាចតំណាងឲ្យលិង្គធម្មជាតិផងដែរ ដូច្នេះហើយ ទើបគេឲ្យឈ្មោះប្រាសាទនេះថា ប្រាសាទ ថ្មដុះ។ សព្វថ្ងៃនេះគេបានយកឈើមកទល់ការពារ តំបូលប្រាសាទកុំឲ្យធ្លាក់ចុះ ព្រមទាំងតំកល់នូវពុទ្ធបដិមាទុកក្នុងប្រាសាទនេះ ដើម្បីគោរពបូជាតាម ជំនឿប្រជាជនទៀតផង។ យ៉ាងណាមិញប្រាសាទថ្មដុះត្រូវបានប្រជាជន ជិតឆ្ងាយចូលចិត្តគោរពបូជា ជាជាងប្រាសាទភ្នំតាម៉ៅ[]។ ប្រាសាទនេះកសាងដោយព្រះមហាក្សត្រពីព្រះអង្គគឺព្រះបាទសុរ្យវរ្ម័នទី១ និងព្រះបាទឧទ័យទិត្យវរ្ម័នទី២ នៅក្នុងសម័យអង្គរ ឧទ្ទិសដល់ព្រះសិវៈនៃព្រហ្មញ្ញសានា[]

ផ្តែរប្រាសាទ

[កែប្រែ]

ផ្តែរប្រាសាទថ្មដុះមានចម្លាក់និយាយពី ព្រះកម្រងតេងអញតរាំ ដែលគេគិតថាសំដៅដល់ព្រះឥសូរ ឬព្រះសិវៈរាំ។ ព្រះឥសូរជាអាទិទេពធំបំផុតនៅក្នុងព្រហ្មញ្ញសាសនា ដែលជាអាទិទេពចូលចិត្តរាំយ៉ាងខ្លាំងមានឈ្មោះថា សិវនដរាជ។ ព្រះឥសូររាំមានលក្ខណៈប្លែកៗពីគ្នាដូចជាព្រះឥសូររាំអមដោយព្រះនរាយណ៍ ឬព្រះវិស្ណុ និងព្រះព្រហ្ម ដែលសមមូលទៅនឹងសាសនាជាមិត្តភាពជិតស្និទ្ធក្នុងជីវិត។ ម្យ៉ាងវិញទៀតព្រះឥសូររាំនៅលើភ្នំហិមាល័យមានអត្តបទបកស្រាយថា៖ ព្រះឥសូររាំនៅលើភ្នំកែលាស់ ដែលជាស្ថានអស្ចារ្យសម្បូរដោយពេជ្រត្បូង រីពពួកទេពនៅជុំវិញព្រះអង្គ ដែលមានប្រគុំភ្លេងគឺ ស្វរស្វតីលេងពិណ វាយស្គរ ក្រៅពីនេះមានទេពឈរមើលជុំវិញរួមមាន គន្ធវ៌ស អសុរ បតគស ឧវគស សុទ្ធស សធ្យធ៌ស អំរស អប្សរ និងរាល់ជីវិតសត្វលោកទាំងឋានទាំងបី ដែលរួមគ្នានៅទីនោះធ្វើជាសាក្សីនៃការរាំដ៏អស្ចារ្យនោះ។ មួយវិញទៀត ព្រះឥសូររាំជាការធ្វើបដិហារ្យមួយ ដូចជារាំបំផ្លាញសម្រស់នាងករៃក្កលម្មៃយរ។ នាងជាស្រ្តីមេម៉ាយម្នាក់ ប៉ុន្តែនាងមានសម្រស់ស្អាតនាំឱ្យបុរសចោមស្រឡាញ់នាង។ នាងករៃក្កលម្មៃយរគោរពស្រឡាញ់ព្រះឥសូរយ៉ាងខ្លាំងដោយភ្ដីភាពរបស់របស់នាង ព្រះឥសូរក៏សុខចិត្តរាំឱ្យនាងមើល ក៏ដូចជាការជួយបំផ្លាញសម្រស់របស់នាងដែរ។ ព្រះឥសូររាំមានអត្ថន័យទាក់ទងដល់អំណាចទាំងប្រាំគឺ ការថែរក្សា ការបំផ្លាញ ការបែងភាគ ការជួយសង្គ្រោះ និងការបង្កើត[]

ឯកសារយោង

[កែប្រែ]
  1. http://khmer-lit-students.blogspot.com/2011/05/blog-post_08.html
  2. វីដេអូរបស់ទូរទស្សន៍អាស៊ីអាគ្មេយ៍
  3. អត្តបទដើមទាំងស្រុងពីភូមិខ្ញុំ