Jump to content

ប្រាសាទតាព្រហ្ម

ពីវិគីភីឌា
ប្រាសាទតាព្រហ្ម

ឈ្មោះ: ប្រាសាទតាព្រហ្ម
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: ឆ្នាំ១១៨៦នៃគ.ស
ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនាមហាយាន
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: ក្រុងអង្គរ ខេត្តសៀមរាប

ប្រាសាទតាព្រហ្មត្រូវបានគេស្គាល់ច្រើនថាជាប្រាសាទដើមឈើ ស្ថិតនៅក្នុងព្រៃ មានកសិណទឹកព័ទ្ធជុំវិញពីរជាន់ ។ ប្រាសាទនេះមានទីតាំងស្ថិតនៅវង់តូច ទៅតាមផ្លូវទ្វារជ័យ បន្ទាប់ពីប្រាសាទតាកែវប្រហែល១គីឡូម៉ែត្រ ហើយមានកំពែងជាប់នឹងកំពែងប្រាសាទបន្ទាយក្តីប៉ែកពាយ័ព្យ ។

ប្រាសាទតាព្រហ្មកសាងឡើងក្នុងឆ្នាំ១១៨៦ ដោយព្រះបាទ ជ័យវរ្ម័នទី៧ គោរពដល់ព្រះពុទ្ធសាសនាមហាយាន ហើយបើតាមសិលាចារឹកនៃប្រាសាទនេះ គឺដើម្បីឧទ្ទិសដល់គុណព្រះមាតារបស់ព្រះអង្គ ក្រោមរូបភាពប្រាជ្ញាបារមីតា។

ប្រវត្តិប្រាសាទ

[កែប្រែ]

ឈ្មោះដើមរបស់ប្រាសាទតាព្រហ្មគឺ រាជវិហារ។ ប្រាសាទតាព្រហ្មាមានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទារជ័យគឺ បន្ទាប់ពីប្រាសាទតាកែវ ប្រហែល១គ.ម ហើយមានកំពែងបន្ទាយក្តីផ្នែកពាយ័ព្យ។ ប្រាសាទនេះកសាងឡើយនៅក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ ប្រាសាទនេះរុំព័ទ្ធទៅដោយឈើធំៗដុះលើប្រាសាទ។

តាមសិលាចារិកនៅប្រាសាទនេះបញ្ជាក់ប្រាប់ពីទំហំ និងមុខងាររបស់ប្រាសាទ។ តាព្រហ្មមាន ៣១៤០ភូមិ និងមានមនុស្ស ៧៩៣៦៥នាក់ មើលថែប្រាសាទរួមមានរាជគ្រូ ១៨នាក់ មន្រ្តី២៧៤០នាក់ ជំនួយការ២២០២នាក់ និងអ្នករាំរបាំ ៦១៥នាក់។ ក្នុងចំនោមទ្រព្យសម្បត្តិរបស់ប្រាសាទនេះមាន ចានមាស ដែលមានទំងន់ជាង៥០០គីឡូក្រាម មានពេជ្រ៣៥៣៥ គុជខ្យង៤០៦២០ ត្បូងមានតំលៃ៤៥៤០ ស្បៃពីប្រទេសចិន៨៧៦ សូត្រ៥១២ និងក្លស់៥២៣។

ប្រាសាទតាព្រហ្មកសាងឡើងពីថ្មភក់ និងថ្មបាយក្រៀមមានកំពែង ៥ជាន់ និង មានប្រាង្គប្រាសាទចំនួន៣៩។ កំពែងខាងក្រៅរបស់ប្រាសាទនេះមានប្រវែង ៧០០ Χ ១០០០ ម៉ែត្រ។ នៅខាងជើងគោបុរៈខាងកើតនៃកំពែងខាងក្រៅ មានអាគាររបាំមួយ។ ប្រាសាទនេះក៏ត្រូវបានចាត់ទុកផងដែរ ជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រដែលក្រោមការគ្រប់គ្រងរបស់ក្សត្រីឥន្ទ្រទេវី។

កសាងៈ ពាក់កណ្ដាលសតវត្សរ៍ទី១២-ដើមសតវត្សរ៍ទី១៣

សាសនាៈ ព្រះពុទ្ធ

ព្រះមហាក្សត្រៈ ជ័យវរ្ម័នទី៧

រចនាប័ទ្មៈ បាយ័ន

ប្រាសាទតាព្រំដែលមានរចនាប័ទ្មបាយ័នត្រូវបានជឿថាបានកសាងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣។ ប្រាសាទនេះបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧វត្តអារាមសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាមហាយាន និងជាសាកលវិទ្យាល័យ។ មិនដូចប្រាសាទសម័យអង្គរផ្សេងទៀតឡើយ ប្រសាទតាព្រហ្មត្រូវបានបោះបង់ចោលដែលមានលក្ខណៈដូចអ្វីដែលបានឃើញមានជាពន្លឺនិងបរិយាកាសលាយឡំគ្នានៃដើមឈើដែលដុះចេញពីលើប្រាសាទ និងព្រៃឈើព័ទ្ធជុំវិញ ដែលធ្វើអោយប្រាសាទមានប្រជាប្រិយបំផុតក្នុងចំណោមប្រាសាទក្នុងតំបន់អង្គរសម្រាប់ភ្ញៀវទេសចរ។

រាជាវិហារ (ប្រាសាទរបស់ស្ដេច) ដូចដែលស្គាល់ពីដំបូង ជាប្រាសាទមួយនៃប្រាសាទដំបូងដែលកសាងដោយអនុលោមទៅតាមកម្មវិធីដ៏ធំនៃការសាងសង់ និងសាធារណការបន្ទាប់ពីការឡើងសោយរាជ្យក្នុងឆ្នាំ១៨១១។ ប្រាសាទត្រូវបានកសាងឡើងក្នុងព្រះនាមរាជវង្សព្រះអង្គ។ រូបភាពសំខាន់របស់ប្រាសាទគឺការតំណាងអោយប្រាជណាបារាមិត្រ (Prajnaparamita) ជាអ្នកតំណាងអោយគតិបណ្ឌិត ត្រូវបានតំណាងអោយព្រះមាតាព្រះមហាក្សត្រ។ នៅភាគខាងជើង និងភាគខាងត្បូងប្រាសាទ នៅក្នុងកំពែងទីបី ត្រូវបានឧទ្ទិសដល់ព្រះគ្រូរបស់ព្រះរាជា និងព្រះរាមព្រះរាជាដាច់ដោយឡែកៗពីគ្នា។

ប្រាសាទតាព្រហ្មក៏ជាទម្រង់បំពេញបន្ថែមការជួសជុលជាមួយប្រាសាទវត្តអារាមព្រះខ័នដែលឧទ្ទិសក្នុងឆ្នាំ១១៩១ រូបភាពនេះតំណាងអោយអវលោកិស្វារៈ (Avelokitesvara) ជាការប្រៀបធៀបនឹងព្រះពោធិសត្វនិងត្រូវបានតំណាងអោយព្រះបិតាព្រះមហាក្សត្រ។

កន្លែងនេះជាលំនៅដ្ឋានរបស់ប្រជារាស្ត្រជាង១២,៥០០នាក់ (បូករួមទាំងអាចារ្យ១៨នាក់ និងអ្នករបាំ៦១៥នាក់) រួមទាំងមានប្រជារាស្ត្រ៨០,០០០នាក់ទៀតដែលរស់នៅក្នុងភូមិជុំវិញនោះដែលធ្វើការដើម្បីផ្ដល់សេវា និងការផ្គត់ផ្គង់។

ស្ថាបត្យកម្ម

[កែប្រែ]

តាមសិលាចារិកនៅប្រាសាទនេះបញ្ជាក់ប្រាប់ពីទំហំ និងមុខងាររបស់ប្រាសាទ។ តាព្រហ្មមាន ៣១៤០ភូមិ និងមានមនុស្ស ៧៩៣៦៥នាក់ មើលថែប្រាសាទរួមមានរាជគ្រូ ១៨នាក់ មន្រ្តី២៧៤០នាក់ ជំនួយការ២២០២នាក់ និងអ្នករាំរបាំ ៦១៥នាក់។ ក្នុងចំនោមទ្រព្យសម្បត្តិរបស់ប្រាសាទនេះមាន ចានមាស ដែលមានទំងន់ជាង៥០០គីឡូក្រាម មានពេជ្រ៣៥៣៥ គុជខ្យង៤០៦២០ ត្បូងមានតំលៃ៤៥៤០ ស្បៃពីប្រទេសចិន៨៧៦ សូត្រ៥១២ និងក្លស់៥២៣។ ប្រាសាទតាព្រហ្មកសាងឡើងពីថ្មភក់ និងថ្មបាយក្រៀមមានកំពែង ៥ជាន់ និងមានប្រាង្គប្រាសាទចំនួន៣៩។ កំពែងខាងក្រៅរបស់ប្រាសាទនេះមានប្រវែង ៧០០ Χ ១០០០ ម៉ែត្រ។ នៅខាងជើងគោបុរៈខាងកើតនៃកំពែងខាងក្រៅ មានអាគាររបាំមួយ។ ប្រាសាទនេះក៏ត្រូវបានចាត់ទុកផងដែរ ជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រដែលក្រោមការគ្រប់គ្រងរបស់ក្សត្រីឥន្ទ្រទេវី។

រូបភាព

[កែប្រែ]
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:

សូមមើលផងដែរ

[កែប្រែ]

កូអរដោនេ: 13°26′06″N 103°53′21″E / 13.43500°N 103.88917°E / 13.43500; 103.88917