ស្រុកសៀមរាប
ស្រុកសៀមរាប ឬ ក្រុងសៀមរាប (អង់គ្លេស : Siem Reap municipality) គឺជាដែនរដ្ឋបាលស្ថិតនៅក្នុងខេត្តសៀមរាបដែលជាស្រុកនិងជាទីរួមខេត្តរបស់ខេត្តសៀមរាបផ្ទាល់តែម្តងដែលមានផ្ទៃក្រឡា ៣៥២ គីឡូម៉ែត្រការ៉េ។
| ទីក្រុងសៀមរាប Siem Reap municipality | |
|---|---|
| ក្រុងរដ្ឋបាល | |
| ប្រទេស | |
| ខេត្ត | ខេត្តសៀមរាប |
| សង្កាត់ | ១៣ |
| ទីរួមខេត្ត | ក្រុងសៀមរាប |
| រដ្ឋាភិបាល | |
| • ប្រភេទ | រដ្ឋបាលទីក្រុង |
| • អភិបាលក្រុង | សូរ ប្លាតុង |
| ប្រជាជន (២០០៨)[១] | |
| • សរុប | ២៣០៧១៤ នាក់ |
| ល្វែងម៉ោង | ICT (ម.ស.ស.+7) |
| លេខកូដក្រុង | ១៧១០ |
លក្ខណៈភូមិសាស្ត្រ
[កែប្រែ]ស្រុកសៀមរាបមានព្រំប្រទល់ខាងជើងជាប់នឹងស្រុកអង្គរធំ ខាងកើតជាប់នឹងស្រុកប្រាសាទបាគងនិងស្រុកបន្ទាយស្រី ខាងត្បូងជាប់នឹងបឹងទន្លេសាប និង ខាងលិចជាប់នឹងស្រុកពួក។សណ្ឋានដីនៅក្នុងស្រុកនេះចែកចេញជា ០២ ប្រភេទ ៖
- ដីតំបន់ទំនាបកណ្តាល
- ដីតំបន់ទំនាបក្រោមជាប់មាត់ទន្លេសាប
លក្ខណៈសណ្ឋានដីបែបនេះហើយដែលធ្វើឲ្យស្រុកនេះមានអាកាសធាតុក្តៅហើយសើមសម្បូរភ្លៀងធ្លាក់ដែលអំណោយ ផលដល់ដំណាំកសិកម្មនិងព្រៃឈើ។ដីតំបន់ទំនាបក្រោមជាប់មាត់ទន្លេសាបគឺជាដីសម្បូរជីវជាតិដែលបង្កជាលក្ខណៈងាយស្រួលដល់ដំណាំស្រូវនិងអនុផលព្រៃឈើ។ដីតំបន់ទំនាបកណ្តាលគឺជាដីខ្សោះជីវជាតិមានពណ៌សសម្បូរខ្សាច់មិនសូវអំណោយផលដល់ដំណាំស្រូវទេ។ប្រភពទឹកសំខាន់ៗនៅក្នុងស្រុកនេះមានស្ទឹងសៀមរាបដែលមានទឹកជាប្រចាំនិងប្រភពទឹកក្រោមដីប្រើប្រាស់ដោយការជីកអណ្តូង។
រដ្ឋបាល
[កែប្រែ]ស្រុកសៀមរាប ជាស្រុកមួយស្ថិតនៅក្នុងខេត្តសៀមរាបមាន ១០ ឃុំ[២]៖
| លេខកូដឃុំ | ឃុំ | អក្សរឡាតាំង |
|---|---|---|
| ១៧១០០១ | ឃុំស្លក្រាម | Sla Kram |
| ១៧១០០២ | ឃុំស្វាយដង្គំ | Svay Dangkum |
| ១៧១០០៣ | ឃុំគោកចក | Kouk Chak |
| ១៧១០០៤ | ឃុំសាលាកំរើក | Sala Kamraeuk |
| ១៧១០០៥ | ឃុំនគរធំ | Nokor Thum |
| ១៧១០០៦ | ឃុំជ្រាវ | Chreav |
| ១៧១០០៧ | ឃុំចុងឃ្នៀស | Chong Khnies |
| ១៧១០០៨ | ឃុំសំបួរ | Sambuor |
| ១៧១០០៩ | ឃុំសៀមរាប | Siem Reab |
| ១៧១០១០ | ឃុំស្រង៉ែ | Srangae |
នៅក្នុងចំណោមឃុំទាំង ១០ នេះឃុំស្លក្រាម ឃុំស្វាយដង្គំ ឃុំគោកចក និង ឃុំសាលាកំរើកគឺជាតំបន់ទីប្រជុំជនចំណែកឯឃុំស្រង៉ែគឺជាតំបន់រដ្ឋបាលស្រុក។
ឯកសារពិគ្រោះ
[កែប្រែ]- ប្រព័ន្ធផ្លូវគមនាគមន៍ ប្រព័ន្ធអគ្គិសនីនិងទឹកស្អាត ប្រព័ន្ធទូរគមនាគមន៍ Archived 2007-12-16 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ “Economic Census of Cambodia 2011 Provincial Report 17 Siem Reap Province”
- ↑ ប្រភពពីវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា http://www.stats.nis.gov.kh/areaname/com_pro17.htm[តំណភ្ជាប់ខូច]
- រាជរដ្ឋាភិបាលនៃព្រះរាជជាណាចក្រកម្ពុជាអំពីខេត្តសៀមរាបជាភាសាខ្មែរ Archived 2009-04-16 at the វេយប៊ែខ ម៉ាស៊ីន.

