Jump to content

ប្រាសាទត្រពាំងឬស្សី

ពីវិគីភីឌា
ប្រាសាទត្រពាំងឬស្សី

ឈ្មោះ: ប្រាសាទត្រពាំងឬស្សី
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៤
កាលបរិច្ឆេទកសាង: សតវត្សរ៍​ទី១០
ឧទ្ទិសថ្វាយ: ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថបកោះកែរ
ទីតាំង: ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ

លក្ខណៈទូទៅនៃប្រាសាទ

[កែប្រែ]

ត្រពាំងមានន័យថាថ្លុកធំកើតឡើងដោយមនុស្សជីកសម្រាបើឱ្យទឹកដក់ ឬដោយសាកម្លាំងទឹកហូរច្រោះក៏មាន[]បណ្ឌិត ឡុង សៀម បានបកស្រាយថាត្រពាំងជាជលនាមក្លាយមកពីពាក្យ វង គឺអ្វីដែលមានរាងមូលហើយមានទំនាក់ទំនងជាមួយពាក្យសម័យទំនើប វង់ ឬពង់ ជាបុព្វបទ ត្រ។ នៅក្នុងសិលាចារឹកជាភាសាខ្មែរ មានស្ថានាមដែលត្រូវបង្កើតឡើងដោយពាក្យត្រពាំង ត្រវង ត្រវាង ចំនួនប្រហាក់ប្រហែល ១៥០ពាក្យ[]។ ប្រាសាទនេះស្ថិតនៅចម្ងាយ ១គីឡូម៉ែត្រផ្នែកឥសាន្តនៃប្រាសាទធំ និង៨០០ម៉ែត្រពីខាងកើតភូមិកោះកេរ។ ប្រាសាទនេះមានតួប៉មរាងបួនជ្រុងស្មើធ្វើើអំពីថ្មភក់បែរមុខទៅទិសឥសាន្ត និងលំអដោយទ្វារបញ្ឆោតអំពីថ្មភក់តាមជ្រុងផ្សេងទៀត។ ប្រាសាទនេះមានកំពែងការពារមួយជាន់ធ្វើអំពីឈើដែលរលំបែកបាក់បាត់អស់ ហើយកាត់ផ្តាច់ដោយខ្លោងទ្វារមួយមានរាងកាកបាទធ្វើអំពីថ្មភក់មានច្រកចូលបី និងបន្ទាប់លំអដោយបង្អួចជាច្រើន[]។ បើទោះបីជាប្រាសាទនេះ ពុំឃើញមានស្លាកស្នាមបន្សល់នៅសិលាចារឹកអ្វីក៏ពិតមែន តែក្នុងការសិក្សាប្រៀប​ធៀបកំណត់​អាយុកាលសាកល្បងនៃប្រាសាទនេះ ពុំមានការលំបាក នោះឡើយ ដ្បិតទម្រង់ស្ថាបត្យ​កម្ម និងសិល្បៈនៃប្រាសាទ​ត្រពាំងប្រើស មានលក្ខណៈ ស្រដៀងទៅនឹងប្រាសាទដែលស្ថិតនៅ​ក្នុងរចនាបថកំពង់ព្រះ នាសតវត្សរ៍ទី៨ នៃគ្រឹស្ត សករាជ។ ជាងនេះទៅទៀត អ្វីដែលគួរកត់សម្គាល់នោះ​គឺ ប្រាសាទនេះស្ថិតនៅមិនឆ្ងាយ ពីក្រុងសម្ភុបុរឡើយ ពោល គឺស្ថិតនៅទិសខាងលិច មានចម្ងាយត្រឹម​តែ ៣០គីឡូម៉ែត្រ ប៉ុណ្ណោះ។ ក្រុងសម្ភុបុរ គឺជាអតីតក្រុងបុរាណរបស់​ខ្មែរមួយនាដើមសតវត្សរ៍ទី៨ ដល់ចុង សតវត្សរ៍ទី៨ ដែលគ្រប់គ្រងដោយព្រះមហាក្សត្រចំនួនបួនអង្គ គឺចាប់ផ្តើមដំបូង​ដោយ ព្រះ​បាទ​ឥន្រ្ទលោក ហើយស្នងរាជដោយក្សត្រីចំនួនបីអង្គទៀតមានព្រះនាមថា នីពេន្រ្ទ ទេវី, ជយេន្រ្ទ—-ភា, ជេស្ថារ្យ ហើយសន្តិវង្សនេះមិនចំណុះឲ្យសន្តិវង្សខ្មែរកណ្តាលដែល គ្រប់ដោយព្រះនាងជ័យទេវីឡើយ។ ឈ្មោះក្រុង “សម្ភុបុរ” បានក្លាយទៅជាឈ្មោះស្រុក មួយនៃរដ្ឋបាលខេត្តក្រចេះគឺ “ស្រុកសំបូរ” ដ្បិតពាក្យ​សម្ភុបុរ គឺជាពាក្យសំស្រ្កឹត​ដែលមាន ន័យថាក្រុងនៃព្រះឥសូរ តែខ្មែរយើងមិនទម្លាប់អានស្រះខ្លី​នោះឡើយ ក៏ក្លាយជាអានថា “សំបូរ” ដូចសព្វថ្ងៃនេះទៅ។ ប្រការនេះ នាំឱ្យយើងអាចសន្និដ្ឋានបានថា ប្រាសាទត្រពាំង ប្រើស ទំនងសង់ឡើងនៅរវាង​សតវត្សរ៍ទី៨ ក្នុងរជ្ជកាលក្សត្រីអង្គណាមួយនៅក្នុង​ចំណោម បីអង្គនេះ (ព្រះនាងនីពេន្រ្ទទេវី, ព្រះនាងជយេន្រ្ទ—-ភា, ព្រះនាងជេស្ថារ្យ) ដែលជា មហាក្សត្រ​គ្រប់គ្រងនៅក្រុងសម្ភុបុរ ដ្បិតស្ថាបត្យកម្ម សិល្បៈ មានលក្ខណៈដូច​គ្នាខ្លាំង​ជាមួយបណ្តាប្រាសាទនៅ​ក្នុងសម្ភុបុរ (ស្រុកសំបូរ ខេត្តក្រចេះ) ដូចជា ប្រាសាទព្រះធាតុ ក្វាន់ពីរ ហើយក៏ស្រដៀង​ប្រាសាទនៅ​ខេត្តកំពង់ធំ និងកំពង់ឆ្នាំងដូចជា ប្រាសាទភូមិ ប្រាសាទ ប្រាសាទសក្ល ប្រាសាទព្រះស្រី ។ល។ ពោល គឺ​ត្រូវគ្នានឹងសិល្បៈខ្មែរក្នុងរចនាប ថកំពង់ព្រះ ស.វ.ទី៨ នៃគ.ស.។

ឯកសារយោង

[កែប្រែ]
  1. ការផ្សាយពុទ្ធសាសនបណ្ឌិតឆ្នាំ១៩៦៨ វចនានុក្រុម ទំព៍រទី៣៩១។
  2. បណ្ឌិតសាស្រ្តាចារ្យ ឡុង​ សៀម ឆ្នាំ១៩៩៧ ស្ថាមនាមវិទ្យាខ្មែរ ទំព័រទី៣៨-៣៩។
  3. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលាបារាំងចុងបូពា៌ប្រទេស(EFEO) ឆ្នាំ២០០៨ បញ្ជីសារពើភណ្ឌស្ថានីយបុរាណប្រទេសកម្ពុជា ខេត្តព្រះវិហារ ទំព័រទី២៤។