ប្រាសាទជាងប៉ី
ប្រាសាទជាងប៉ី (អង់គ្លេស: Prasat Chang Pi ) គឺជាប្រាសាទរបស់ខ្មែរដែលមានទីតាំងស្ថិតក្នុងភូមិជាងប៉ី ឃុំជាងប៉ី ស្រុកស៊ីខរភូមិ ខេត្តសុរិន្ទ្រ ប្រទេសសៀមប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី ១២ ដល់ដើមមសតវត្សរ៍ទី ១៣ នៃគ.សដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនា។ប្រាសាទនេះកសាងឡើងជារចនាបថបាពួនធ្វើពីថ្មបាយក្រៀមនិងថ្មភក់។

បើតាមរឿងនិទានប្រាសាទនេះជាឈ្មោះរបស់កម្មករម្នាក់ដែលមានឈ្មោះល្បីល្បាញនៅក្នុងអតីតកាលហើយភាពល្បីល្បាញនេះគឺបានមកពីថ្វីដៃដ៏ចំណានរបស់គាត់ក្នុងការផលិតប៉ីដែលជាឧបករណ៍តន្ដ្រីមួយប្រភេទ។អ្នកស្រុកបាននិយាយតៗគ្នាថាឈ្មោះជាងប៉ីនេះមកពីពាក្យថាចាប៉ីដែលជាផ្កាចំប៉ីក៏ប៉ុន្ដែការសន្និដ្ឋាននេះត្រូវបានអ្នកប្រាជ្ញស្រាវជ្រាវចាត់ទុកថាវាមិនសមហេតុផលនោះទេ។
ដើមឡើយប្រាសាទជាងប៉ីដែលកសាងឡើងដោយថ្មបាយក្រៀមនិងថ្មភក់គឺមានសភាពនៅល្អនៅឡើយក៏ប៉ុន្ដែទើបតែទ្រុឌទ្រោមនៅក្នុងឆ្នាំ ១៩២៥ ប៉ុណ្ណោះដោយសារតែមានឈ្មួញវត្ថុបុរាណម្នាក់បានឃុបឃិតជាមួយអ្នកស្រុកមួយចំនួនតូចទៅជីកគាស់កកាយរាវរកវត្ថុបុរាណ។គេបានប្រមូលយកវត្ថុបុរាណដែលនៅសេសសល់នៅតាមប្រាសាទយកទៅរក្សាទុកនៅក្នុងវត្ដជាងប៉ីទោះបីយ៉ាងនេះក្ដីក៏នៅមានការបាត់បង់តទៅទៀតដែរ។យោងតាមកំណត់ហេតុយើងដឹងថា ប្រមាណជា ៤០ ឆ្នាំមុននៅលើទីតាំងប្រាសាទនេះនៅមានវត្ថុបុរាណជាច្រើនដូចជាផ្ទាំងរូបរឿងរាមកេរ្ដិ៍និងបំណែកចម្លាក់តំណាងឲ្យព្រះពោធិសត្វមួយចំនួនដែលឥឡូវគេយកទៅលក់ដូរទាំងអស់។
មានរឿងនិទាននិយាយតៗគ្នាថាប្រាសាទជាងប៉ីត្រូវបានកសាងឡើងដោយបុរសជាងប៉ីជាមួយគ្នានឹងប្រាសាទស៊ីខរភូមិ។បុរសជាងប៉ីជាអ្នកកសាងប្រាសាទជាងប៉ីរីឯស្ដ្រីវិញជាអ្នកកសាងប្រាសាទស៊ីខរភូមិ។ប្រាសាទដែលបុរសកសាងមិនទាន់រួចនោះទេ។ពួកបុរសៗក៏នាំគ្នាបំបែកកម្លាំងទៅជួយស្ដ្រីរហូតដល់ប្រាសាទត្រូវបានកសាងរួច។តំណាលនេះត្រូវបានអ្នកស្រុកនិយាយនៅគ្រប់ទីកន្លែង។
តាមពិតប្រាសាទជាងប៉ីគឺជាអរោគ្យសាលារបស់ព្រះបាទជ័យវរ្ម័នទី ៧ ដូចដំណាក់ព្រះពុទ្ធអង្គព្រះនាមភ្សៃជ្យគុរុដែលជាគ្រូពេទ្យកំពូលជាសក្ខីភាព។អរោគ្យសាលាដទៃៗទៀតនៅក្នុងសម័យនោះគេឃើញមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញប្រាសាទព្រមទាំងមានស្រះទឹកផងដែរប៉ុន្តែសព្វថ្ងៃស្រះទឹកនោះគឺរីងអស់ទៅហើយ។អំពីឈ្មោះរបស់ប្រាសាទនេះប្រហែលជាឈ្មោះរបស់បុរសម្នាក់ដែលប្រហែលជាជាងបីនោះ។ប្រាសាទនេះជាអរោគ្យសាលាទាំង ១០២ ដែលកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧។
រូបថត
[កែប្រែ]
