Jump to content

ប្រាសាទថ្នឹង

ពីវិគីភីឌា
ប្រាសាទថ្នឹង

ឈ្មោះ: ប្រាសាទថ្នឹង
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៤
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី១០
ឧទ្ទិសថ្វាយ: ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថបកោះកែរ
ទីតាំង: ភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ

លក្ខណៈទូទៅនៃប្រាសាទ

[កែប្រែ]

ប្រាសាទថ្នឹង ឬប្រាសាទលិង្គទី១ មានទីតាំងស្ថិតនៅ១ ១គីឡូម៉ែត្រខាងជើងជ្រុងឥសាន្តរហាល ៥០០ម៉ែត្រផ្នែកពាយ័ព្យនៃភូមិកោះកេរ និងមានចម្ងាយប្រមាណ​១០០ម៉ែត្រខាងជើងប្រាសាទបាល័្លង្គ[]។ យើងធ្វើដំណើរពីប្រាសាទធំ ឬប្រាសាទប្រាង្គ គេនិងមកដល់ប្រាសាទនេះជាប់ផ្លូវមុនគេជាសំណង់ទោលធ្វើអំពីថ្មភក់ មានតម្កល់សិវៈលិង្គយ៉ាងធំបែបមុខបែរមុខទៅទិសខាងលិច[]។ ទោះបីគ្មានសិលាចារឹក និងការបកស្រាយពីបុរាណវិទូណាមួយក៏ដោយ​ត្រូវបាគេជឿកជាក់ថាតួប៉មទាំងបីនៃប្រាសាទលិង្គប្រហែលជានិមត្តរូបនៃលទ្ធិត្រៃមូតិ៌។ ក្នុងសិល្បៈខ្មែរការតម្កល់ត្រៃមូត៌ិមានច្រើនយ៉ាងដូចជាកំពូលប្រាសាទទាំងបី សិវលិង្គមានបីថ្នាក់គឺផ្នែកលើតំណាងឱ្យព្រះឥសូរ ឬសិវៈ ផ្នែកកណ្តាលតំណាងឱ្យព្រះវិស្ណុ ឬព្រះនរាយណ៍ និងផ្នែកខាងក្រោមតំណាងឱ្យព្រះព្រហ្ម។ ប្រាសាទនេះមានទម្រលិង្គហៅថាស្នានទ្រនីមានន័យថាទម្រសម្រាប់ធ្វើពិធីស្រោចទឹកដោយពួកព្រាហ្មណ៍បុរាហិត។ ទឹកនេះត្រូវបានហូរតាមសោមសូត្រពីព្រោះទឹកនេះសន្មត់ថា ទឹកអម្រិត(សោម) ក្រោយពីសូត្រ បួងសួងដល់អាទិទេពជាភាសាសំស្រ្កឹត​តែងតែបែរមុខទៅទិសខាងជើងដែលមានព្រះកុវេរៈ ជាទេពតំណាងឱ្យទ្រព្យសម្បត្តិ។ ប្រាសាទនេះមានប្លង់ការ៉េប្រវែហ៩.៧ម៉ែត្រ បើប្រៀបធៀបទម្រលិង្គនៅប្រាសាទលិង្គទាំងបីនេះយើងឃើញថាទម្រនៅប្រាសាទថ្នឹង(ប្រាសាទលិង្គទី១)មានទំហំតូចជាងគេបំផុតមានរាងការ៉េត្រឹម ៣.២ម៉ែត្រនិងកម្ពស់៣.៨ម៉ែត្រដល់ចុងសិវលិង្គ។ ចម្លាក់លិង្គដែលតម្កល់នៅក្នុងប្រាសាទសុទ្ធតែមានស្នាមវាយបំបែកជាបំណកពិសេសចម្លាក់លិង្គនៅប្រាសាទលិង្គទី៣មានស្នាកស្នាមកាត់ខាងក្រោមត្រង់គល់សិវលិង្គតែម្តង[]

ដូច្នេះយើងឃើញថា «វ្រះវ្នំ» នៅក្នុងសិលាចារឹកវត្ត​មៀន អាច​សំដៅ​ដល់​ប្រាសាទ​វត្តមៀន ឬប្រាសាទនៅតំបន់ក្បែរនោះ និងពុំសំដៅដល់ទីតាំង​ «បាភ្នំ»​ បច្ចុប្បន្នទេ។ ប៉ុន្ដែ​ផ្ទុយមកវិញ ពាក្យ «បាភ្នំ» បច្ចុប្បន្ននេះ មានលទ្ធភាព​ក្លាយមកពីពាក្យបុរាណថា «វ្រះវ្នំ» បើទោះបីជាពុំមាន​សិលាចារឹកនៅទីនោះបញ្ជាក់ក្ដី ប៉ុន្ដែ​តាម​សេចក្ដីលើកឡើងខាងលើ អាច​​ឱ្យ​យើងយល់ពីដានពាក្យនេះបាន។ ទីតាំងបាភ្នំនេះ ជា​ទី​តាំង​បុរាណ​ស្ថាន​សំខាន់​មួយ និង​​មាន​អ្នកប្រាជ្ញមួយចំនួន​ចាត់ទុក​ថា​ជា​ទីប្រជុំជនរាជធានី​វ្យាធបូរផងដែរ៕

  1. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលាបារាំងចុងបូពា៌ប្រទេស(EFEO) ឆ្នាំ២០០៨ បញ្ជីសារពើភណ្ឌស្ថានីយបុរាណប្រទេសកម្ពុជា ខេត្តព្រះវិហារ ទំព័រទី២៧។
  2. និស្សិត ប្រាក់ វណ្ណរ៉ា ឆ្នាំ២០០៦ ដែនដីព្រះមហាក្សត្រជ័យវរ្ម័នទី៤ (៩២១-៩៤៤)។
  3. និស្សិត ប្រាក់ វណ្ណរ៉ា ឆ្នាំ២០០៦ ដែនដីព្រះមហាក្សត្រជ័យវរ្ម័នទី៤ (៩២១-៩៤៤)ទំព័រទី៩៨-៩៩។