Jump to content

ខេត្តស្រះកែវ

ពីវិគីភីឌា

ខេត្តស្រះកែវ (សៀម : สระแก้ว) គឺជាខេត្តមួយនៅក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមដែលមានទីតាំងស្ថិតនៅភាគខាងកើតប្រទេសសៀម។ខេត្តនេះមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីទីក្រុងបាងកក(ខេត្តបឹងកក់)ហើយមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តនគររាជសីមានិងខេត្តបុរីរម្យខាងកើតជាប់នឹងខេត្តបន្ទាយមានជ័យនិង​ខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជាខាងលិចជាប់នឹងខេត្តព្រះជិនបុរីនិងខេត្តស្ទឹងជ្រៅនិងខាងត្បូងជាប់នឹងខេត្តច័ន្ទបុរី

ខេត្តស្រះកែវ
สระแก้ว
ប្រាសាទស្ដុកកក់ធំ
ប្រាសាទស្ដុកកក់ធំ

ទង់

ត្រា
ផែនទីនៃខេត្តស្រះកែវ
ផែនទីនៃខេត្តស្រះកែវ
ប្រទេសថៃ សៀម(កម្ពុជាលើ)
ទីរួមខេត្តក្រុងស្រះកែវ
ផ្ទៃក្រឡា
 • សរុប៦៨៣១ គម2 (២.៦៣៧ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡា២៨
ល្វែងម៉ោងICT (ម.ស.ស.+7)
លេខកូដប្រៃសណីយ៍27xxx
លេខកូដហៅទូរស័ព្ទ037
ក្រមអ.ម.អ. ៣១៦៦TH-27
គេហទំព័រsakaeo.go.th

នៅក្នុងឆ្នាំ​ ១៩៩២ រដ្ឋអំណាចសៀមបានកាត់យកស្រុកចំនួន ០៦ ពីខេត្តព្រះជិនបុរី(ខេត្តបស្ចឹមបុរី)ដោយដាក់បញ្ចូលទៅក្នុងខេត្តស្រះកែវដោយសារតែរឿងចង់បញ្ចូលប្រាសាទស្ដុកកក់ធំចូលក្នុងបញ្ជីបេតិកភណ្ឌភិភពលោក។បើយោងទៅតាមសិលាចារឹកនៃប្រាសាទនេះបានបញ្ជាក់ថាប្រាសាទស្ដុកកក់ធំគឺស្ថិតនៅក្នុងខេត្តស្រះកែវដែលជាអតីតទឹកដីនៃអាណាចក្រខ្មែរ។បច្ចុប្បន្នត្រូវបានប្រទេសសៀមប្តូរឈ្មោះទៅជាខេត្តសាកែវវិញ។

រដ្ឋបាល

[កែប្រែ]

ខេត្តស្រះកែវ ចែកចេញជា ០៩ ក្រុង/ស្រុក ៥៩ សង្កាត់/ឃុំ និង ៦១៩ ភូមិ ៖

ផែនទីក្រុងនិងស្រុកនៃខេត្តស្រះកែវ
លេខរៀង ឈ្មោះភាសាខ្មែរ ឈ្មោះអក្សរឡាតាំង ឈ្មោះភាសាសៀម
០១ ក្រុងស្រះកែវ Mueang Sa Kaeo เมืองสระแก้ว
០២ ស្រុកក្លងហាត Khlong Hat คลองหาด
០៣ ស្រុកតាពញ្ញា Ta Praya ตาพระยา
០៤ ស្រុកវ៉ាងណាមយ៉េន Wang Nam Yen วังน้ำเย็น
០៥ ស្រុកវឌ្ឍនានគរ Wattana Nakhom วัฒนานคร
០៦ ស្រុកអរញ្ញ Aranyaprathet อรัญประเทศ
០៧ ស្រុកខៅឆាកាន់ Khao Chakan เขาฉกรรจ์
០៨ ស្រុកគោកសិង្ហ Khok Sung โคกสูง
០៩ ស្រុកវ៉ាងសំប៊ូន Wang Sombun วังสมบูรณ์
ស្រុកគោកខ្យង Kok Khyong
ស្រុកភ្នំដងរែក Phnom Dongrek

ប្រាសាទ

[កែប្រែ]

មើលផងដែរ

[កែប្រែ]