Jump to content

ខេត្តនគររាជសីមា

ពីវិគីភីឌា
ខេត្តនគររាជសីមា
นครราชสีมา

ទង់

ត្រា
ផែនទីនៃខេត្តនគររាជសីមា
ផែនទីនៃខេត្តនគររាជសីមា
ប្រទេស ថៃ (សៀម)
ទីរួមខេត្តក្រុងនគររាជសីមា
ផ្ទៃក្រឡា[]
 • សរុប២០៧៣៦ គម2 (៨.០០៦ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡាចំណាត់ថ្នាក់ទី ០២
ល្វែងម៉ោងICT (ម.ស.ស.+7)
លេខ​កូដប្រៃសណីយ៍30xxx
លេខ​កូដ​ហៅ​ទូរស័ព្ទ044
ក្រមអ.ម.អ. ៣១៦៦TH-30
គេហទំព័រnakhonratchasima.go.th

ខេត្តនគររាជសីមា ឬឈ្មោះខ្លីៗ ខេត្តនគររាជ (សៀម : นครราชสีมา) ជាញឹកញាប់ហៅថា គោរាជ (សៀម : โคราช) គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមស្ថិតនៅភាគឦសានខាងលើប្រទេសសៀមៗហៅ​ថាអ៊ីសាន។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តជ័យភូមិ ខេត្តខនកែន ខេត្តបុរីរម្យ ខេត្តស្រះកែវ ខេត្តប្រាចិនបុរី ខេត្តនគរនាយក ខេត្តស្រៈបុរី និង ខេត្តលពបុរី

ប្រវត្តិ

[កែប្រែ]

ប្រទេសសៀមទើបតែចាប់បដិសន្ធិឡើងនៅក្រោយសតវត្សរ៍ទី ១៣ នៃគ្រិស្ដសករាជដែលបន្ដិចម្ដងៗសៀមបានវាតទីមកលើតំបន់នានានៃអតីតដែនដីខ្មែរមានដូចជាខេត្ដនគររាជសីមាដែលមានរាជធានីមួយយ៉ាងធំបំផុតរបស់ចក្រភពអង្គរ។តាមពង្សសាវតារខ្មែរបានឲ្យដឹងថាខេត្ដនគររាជសីមាត្រូវបានសៀមវាតទីនៅចន្លោះឆ្នាំ ១៧៣៥ នៃចុល្លសករាជគឺក្រោយពីការកាន់កាប់ខេត្ដសុខោទ័យ ខេត្ដអយុធ្យានៅចុងសតវត្សរ៍ទី ១៣ និងដើមសតវត្សរ៍ទី ១៤ នៃគ្រិស្ដសករាជ។រួចហើយជនជាតិសៀមក៏បានវាយដណ្ដើមយកខេត្ដនគររាជសីមាជាបន្ថែមទៀតដើម្បីធ្វើជាទឹកដីរបស់ខ្លួន។

តាមសៀវភៅប្រវត្ដិសាស្ដ្រស្ដីពីសម្ព័ន្ធភាពរវាងខ្មែរ-សៀមដែលនិពន្ធឡើងដោយលោកបណ្ឌិតមីសែល ត្រាណេ អ្នកនកឯកទេសខាងវប្បធម៌ខ្មែរបានឲ្យដឹងថា មុនការសាងសង់ប្រាសាទពិមាយ(សៀមហៅថាប្រាសាទភីម៉ៃ)ដ៏ធំសម្បើមនៅសតវត្សរ៍ទី ១១ គេឃើញមានប្រាសាទឥដ្ឋតូចៗជាច្រើន សិលាចារឹក ព្រមទាំងស្ថានីយបុរេប្រវត្ដិសាស្ដ្រជាច្រើនទៀតបានស្ថិតនៅទីនោះដែលបញ្ជាក់ឲ្យដឹងថាបុព្វបុរសខ្មែរពិតជារស់នៅមុនការហូរចូលនៃជនជាតិសៀម។

ទាំងជនជាតិខ្មែរ(កម្ពុជាបច្ចុប្បន្ន)និងជនជាតិសៀមដើមកំណើតខ្មែរដែលរស់នៅលើទឹកដីដំបូងនៃប្រទេសសៀមបច្ចុប្បន្នគឺមានឈាមជ័រដូចគ្នាដែលខឿនវប្បធម៌កើតចេញពីទឹកដីអង្គរតែមួយ។ចាប់តាំងពីសៀមបានវាតទីលើដីខ្មែរនៅសតវត្សរ៍ទី ១៣ ជាបន្ដបន្ទាប់ ដោយសារតែជនជាតិសៀមមានលក្ខណៈចេញប្រភពពីចិនមកដែលជាហេតុនាំឲ្យខ្មែរត្រូវបាត់បង់ទឹកដីមួយភាគធំ ។តាមរយៈសៀវភៅរបស់លោកបណ្ឌិតមីសែល ត្រាណេ បានបញ្ជាក់ឲ្យដឹងបន្ថែមថាក្នុងសម័យអតីតកាលក៏ដូចជាសម័យបច្ចុប្បន្ននេះដែរ ជនជាតិខ្មែរទាំងអស់ដែលរស់នៅលើអតីតខេត្ដរបស់ខ្លួននេះត្រូវគេបញ្ឈប់លែងឲ្យនិយាយភាសាខ្មែរ។ដោយសារការអនុវត្ដសៀមភាវូបនីយកម្មនេះហើយទើបជនជាតិខ្មែរទាំងឡាយបានប្រែក្លាយទៅជាជនជាតិសៀមទាំងស្រុងនាសតវត្សរ៍ក្រោយៗមកទៀត។

ទោះបីជាយ៉ាងណាក៏ដោយក៏គេមានការកត់ត្រាទុកថា ជនជាតិខ្មែរនៅខេត្ដនគររាជសីមានៅតែចេះនិយាយភាសាខ្មែរនៅឡើយបើទោះបីជាអាជ្ញាធរសៀមបានដាក់បម្រាមតឹងរឹងមិនឲ្យនិយាយភាសាខ្មែរក៏ដោយ។ប៉ុន្ដែចាប់តាំងពីសម័យសង្គ្រាមលោកលើកទី ១ មកជនជាតិខ្មែរនៅខេត្ដនគររាជសីមាឈប់ចេះនិយាយភាសាខ្មែរ ដោយសារសៀមបានបង្ខិតបង្ខំឲ្យមានការសិក្សាតាមប្រព័ន្ធអប់រំរបស់គេនៅតំបន់នោះគឺសៀមភាវូបនីយកម្ម។

ប្រភព : សាលអាន ថ្ងៃទី ១១/ឧសភា/២០០៥ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)

នៅតំបន់ជុំវិញខេត្តនគររាជសីមាគឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងសម័យអាណាចក្រខមក្នុងសតវត្សទី ១១ ដោយសារមានប្រាសាទនៅក្នុងឧទ្យានប្រវត្តិសាស្រ្តប្រាសាទពិមាឃ។ខេត្តនគររាជសីមាគឺជាខេត្តមួយដែលនៅតែមានជនជាតិខ្មែរភាគខាងជើងច្រើន[]

ទីក្រុងថ្មីដែលមានកំពែងព័ទ្ធជុំវិញកំណត់ថាជានគររាជសីមាត្រូវ​បាន​កសាង​ឡើង​នៅ​សតវត្ស​ទី ១៧ តាម​បញ្ជា​របស់​ជាកងបញ្ជាព្រះបាទនារាយណ៍ ឬ រាមាធិបតីទី ៣ នៅភាគខាងកើតបំផុតដើម្បីការពារព្រំដែននៃព្រះរាជាណាចក្រ។ខេត្តនគររាជសីមាបានបន្តកាតព្វកិច្ចនេះក្នុងសម័យបាងកកទោះ​បី​ជា​វា​ត្រូវ​បាន​គេ​រឹប​អូស​បាន​យ៉ាង​ខ្លី​ក្នុង​កំឡុង​ការ​បះបោរ​របស់​លាវនៅក្នុង​ឆ្នាំ ១៨២៦ ក៏ដោយក្នុងរជ្ជកាលព្រះបាទរាមាទី ៣ នៃប្រទេសសៀម។

ខេត្តនគររាជសីមាជា​មជ្ឈមណ្ឌល​នយោបាយនិង​​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​ក្នុង​តំបន់​ភាគ​ឦសាន​ជាយូរ​មក​ហើយនៅចុងសតវត្សទី ១៩ ផ្លូវដែកបានតភ្ជាប់ទៅដល់ខេត្តនេះហើយវាបានក្លាយជាប្រព័ន្ធផ្លូវដែកសំខាន់នៅភាគឦសាន។តំបន់ឦសាននៅក្នុងឆ្នាំ ១៩៣៣ ខេត្តនគររាជសីមាគឺ​ជា​បន្ទាយ​របស់​កងទ័ព​រាជានិយម​ក្នុង​ការ​បះបោរបវរតេជខណៈ​ដែល​ពួកគេ​បាន​ប្រយុទ្ធ​ប្រឆាំង​នឹងរាជ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ថ្មី​នៅ​ទីក្រុង​បាងកក(ខេត្តបឹងកក់)នៅទសវត្សរ៍ឆ្នាំ ១៩៥០ មូលដ្ឋានទ័ពអាកាសសៀមនគររាជត្រូវបានសាងសង់នៅខេត្តនគររាជសីមាពីឆ្នាំ ១៩៦១ រហូតដល់ថ្ងៃទី ២៦ ខែ​​កុម្ភៈ ឆ្នាំ ១៩៧៦ ហើយកន្លែងនេះក៏ត្រូវបានប្រើប្រាស់ជាកងទ័ពអាកាសសហរដ្ឋអាមេរិកផងដែរ។

ការបាញ់ប្រហារដ៏ធំមួយបានកើតឡើងនៅក្នុងខេត្តនេះនៅថ្ងៃទី ០៨ និង ០៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ខ្មាន់កាំភ្លើង​បាន​បាញ់សម្លាប់​មនុស្សអស់ ​៣០ ​នាក់ និង ​របួស​ ៥៧ ​នាក់​ផ្សេងទៀតមុនពេល​ត្រូវ​ប៉ូលិស​បាញ់សម្លាប់វាជា​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​សៀម។

ខេត្តនគររាជសីមាគឺជាស្រុកកំណើតរបស់លោកស្រីថាវសុរនារីដែលកើតនៅក្នុងឆ្នាំ ១៧៧១ គឺជាវីរៈនារីដែលបានជួយសង្គ្រោះនិងរំដោះខេត្តនគររាជសីមាចេញពីកងទ័ពស្តេចអនុវង្សនៅក្នុងឆ្នាំ ១៨២៦។

រូបសំណាកលោកស្រីថោវសុរនារីឈរនៅកណ្តាលក្រុងនគររាជសីមា

រដ្ឋបាល

[កែប្រែ]

ខេត្តនគររាជសីមា ចែកចេញជា ៣២ ក្រុង/ស្រុក ២៨៩ សង្កាត់/ឃុំ និង ៣៧៤៣ ភូមិ ៖

ផែនទីក្រុងនិងស្រុកនៃខេត្តនគររាជសីមា
លេខរៀង ឈ្មោះភាសាសៀម ឈ្មោះភាសាខ្មែរ ឈ្មោះតួរ៉ូម៉ាំង អានថា
០១ เมืองนครราชสีมา ក្រុងនគររាជសីមា
Mueang Nakhon Ratchasima មឿងណៈខនរ៉ាតឆៈស៊ីម៉ា
០២ ครบุรี គរបុរី Khon Buri ខនប៊ុរី
០៣ เสิงสาง សើងសាង Soeng Sang សឺងសាង
០៤ คง គង់ Khong ខុង
០៥ บ้านเหลื่อม បានហ្លឿម Ban Lueam បានលឿម
០៦ จักราช ចក្ករាជ Chakkarat ចាក់កៈរ៉ាត
០៧ โชคชัย ជោគជ័យ Chok Chai ឆូកឆៃ
០៨ ด่านขุนทด ដានឃុនទត់ Dan Khun Thot ដានឃុនថុត
០៩ โนนไทย នោនថៃ Non Thai ណូនថៃ
១០ โนนสูง នោនស៊ូង Non Sung ណូនស៊ូង
១១ ขามสะแกแสง ខាមស្កែសែង Kham Sakaesaeng ខាមសៈគែសែង
១២ บัวใหญ่ បួយ៉ៃ Bua Yai បួយ៉ៃ
១៣ ประทาย ប្រទាយ(នាងរង) Prathai ប៉ៈថាយ
១៤ ปักธงชัย បាក់ទង់ជ័យ Pak Thong Chai ប៉ាក់ថុងឆៃ
១៥ พิมาย ពិមាឃ Phimai ភិម៉ាយ
១៦ ห้วยแถลง ហួយថ្លែង Huai Thalaeng ហ៊ួយថៈលែង
១៧ ชุมพวง ជម្ពូង Chum Phuang ជុំភ័ង
១៨ สูงเนิน ស៊ូងនើន Sung Noen ស៊ូងណឺន
១៩ ขามทะเลสอ ទន្លេស Kham Thale So ខាមថៈលេសរ
២០ สีคิ้ว ស៊ីឃីវ Sikhio ស៊ីឃីវ
២១ ปากช่อง បាកជង Pak Chong ប៉ាកឆង់
២២ หนองบุญมาก ហ្នងបុណ្យម៉ាក Nong Bun Mak ណងប៊ុនម៉ាក
២៣ แก้งสนามนาง កែងស្នាមនាង Kaeng Sanam Nang គែងសៈណាមណាង
២៤ โนนแดง នោនដែង Non Daeng ណូនដេង
២៥ วังน้ำเขียว វាំងណាំខៀវ Wang Nam Khiao វ៉ាងណាំខៀវ
២៦ เทพารักษ์ ទេពារក្ស Thepharak ថេផារ៉ាក់
២៧ เมืองยาง មឿងយ៉ាង Mueang Yang មឿងយ៉ាង
២៨ พระทองคำ ព្រះថងគាំ Phra Thong Kham ផៈថងខាំ
២៩ ลำทะเมนชัย លំទ្មេនជ័យ ឬ លំធ្មេញជ័យ Lam Thamenchai ឡាំថៈម៉េនឆៃ
៣០ บัวลาย បួលាយ Bua Lai បួឡាយ
៣១ สีดา សីតា Sida ស៊ីដា
៣២ เฉลิมพระเกียรติ ឆ្លើមព្រះកេរ្តិ៍ Chaloem Phra Kiat ឆៈឡឺមផៈកៀត

ប្រាសាទ

[កែប្រែ]

វត្ត

[កែប្រែ]

មើលផងដែរ

[កែប្រែ]
  1. "ตารางที่ 2 พี้นที่ป่าไม้ แยกรายจังหวัด พ.ศ.2562" [Table 2 Forest area Separate province year 2019]. Royal Forest Department (in Thai). 2019. Retrieved 6 April 2021, information, Forest statistics Year 2019, Thailand boundary from Department of Provincial Administration in 2013{{cite web}}: CS1 maint: postscript (link) CS1 maint: unrecognized language (link)
  2. "Thai People In Northeastern Thailand (Isan)". Archived from the original on 2014-08-11. Retrieved 2011-09-02. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)