Jump to content

ខេត្តបុរីរម្យ

ពីវិគីភីឌា
ខេត្តបុរីរម្យ
บุรีรัมย์

ទង់

ត្រា
ផែនទីនៃខេត្តបុរីរម្យ
ផែនទីនៃខេត្តបុរីរម្យ
ប្រទេស ថៃ (សៀម)
ទីរួមខេត្តក្រុងបុរីរម្យ
ផ្ទៃក្រឡា
 • សរុប១០០៨០ គម2 (៣៨៩០ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡា១៧
ល្វែងម៉ោងICT (ម.ស.ស.+7)
លេខ​កូដប្រៃសណីយ៍31xxx
លេខ​កូដ​​ហៅទូរស័ព្ទ044
ក្រមអ.ម.អ. ៣១៦៦TH-31
គេហទំព័រburiram.go.th

ខេត្តបុរីរម្យ (សៀម : จังหวัดบุรีรัมย์ , ខ្មែរសុរិន្ទ្រ : มฺืงแปะ) គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមស្ថិតនៅភាគឦសានប្រទេសសៀមៗហៅថាអ៊ីសាន។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តស្រះកែវ ខេត្តនគររាជសីមា ខេត្តខនកែន ខេត្តមហាសារគាម និង ខេត្តសុរិន្ទ្រនៅភាគអាគ្នេយ៍មានព្រំប្រទល់ជាប់នឹងខេត្តឧត្តរមានជ័យរបស់ប្រទេសកម្ពុជាឈ្មោះខេត្តនេះមានន័យថា "ទីក្រុងនៃសុភមង្គល"

ប្រវត្តិ

[កែប្រែ]

កាលដើមឡើយខេត្តបុរីរម្យគឺជាខេត្តរបស់ខ្មែរដែលចំណុះឲ្យសៀមនៅក្នុងអំឡុងសតវត្សរ៍ទី ១៨ ដល់សតវត្សរ៍ទី ១៩ អតីតកាលខេត្តបុរីរម្យគឺជាខេត្តមួយផ្សេងដាច់ដោយឡែកពីខេត្តនាងរង

យោងតាមការសិក្សារបស់អ្នកបុរាណវិទូបានរកឃើញភស្តុតាងថាមនុស្សបានមកតាំងទីលំនៅនៅក្នុងខេត្តបុរីរម្យតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះនិងរួមទាំងភស្តុតាងអំពីវប្បធម៌របស់អាណាចក្រខ្មែរដែលមានទាំងប្រាសាទឥដ្ឋនិងប្រាសាទថ្មជាង ៦០ ប្រាសាទហើយក៏បានរកឃើញតំបន់បុរាណសំខាន់ៗផ្សេងទៀតផងដែរដូចជាឡដុត សិប្បកម្មស្មូនរូប ដីឥដ្ឋ ដែលគេហៅថា "វត្ថុបុរាណខ្មែរ" ហើយគេអាចកំណត់អាយុវាបានប្រហែលក្នុងសតវត្សរ៍ទី ១៥ ដល់ទី ១៨។បន្ទាប់ពីសម័យអាណាចក្រខ្មែរភស្តុតាងប្រវត្តិសាស្ត្រនៃខេត្តបុរីរម្យបានចាប់ផ្តើមបង្ហាញឡើងមកវិញនៅចុងសម័យអយុធ្យាដែលមើលទៅដូចជាទីក្រុងដ៏ចំណាស់មួយហើយបន្ទាប់មកក៏បន្តបង្ហាញឡើងនៅក្នុងសម័យធនបុរីរហូតមកដល់សម័យរតនកោសិន្ទ្រ៍បុរីរម្យក៏បានក្លាយទៅជាទីក្រុង។

ប្រហែល ១០០០ ឆ្នាំមុនតំបន់ដែលបង្កើតជាខេត្តបុរីរម្យសព្វថ្ងៃនេះគឺធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែរហើយមានសំណល់សំណង់ប្រាសាទបុរាណជាច្រើនដែលនៅសេសសល់ពីសម័យនោះ។ប្រាសាទធំបំផុតដែលស្ថិតលើភ្នំភ្លើងអសកម្មគឺនៅក្នុងឧទ្យានប្រវត្តិសាស្ត្រភ្នំរុង។យោងតាមសិលាចារឹកដែលបានរកឃើញនៅទីនោះស្តេចត្រាញ់នៅក្នុងតំបន់នេះបានទទួលស្គាល់អំណាចរបស់ព្រះរាជាខ្មែរ។ទោះជាយ៉ាងណាក៏ដោយតំបន់នេះគឺស្ថិតនៅជាយឆ្ងាយដាច់ស្រយាលនិងមានប្រជាជនមិនសូវច្រើននោះទេហើយមានតែកំណត់ត្រាខ្លះៗប៉ុណ្ណោះអំពីទីតាំងនេះរហូតមកដល់សម័យរតនកោសិន្ទ្រ៍។នៅដើមសតវត្សរ៍និងចុងសតវត្សរ៍ទី ១៩ ខេត្តបុរីរម្យត្រូវបានសៀមឈ្លានពានដណ្តើមយកបានពីខ្មែរបានហើយបានដាក់បញ្ចូលជាខេត្តមួយរបស់ប្រទេសសៀមជាផ្លូវការដែលមានអភិបាលផ្ទាល់ខ្លួននិងប្តូរឈ្មោះទៅជាខេត្តបូរីរ៉ាមវិញវិញ។

រដ្ឋបាល

[កែប្រែ]

ខេត្តបុរីរម្យ ចែកចេញជា ២៣ ក្រុង/ស្រុក ១៨៩ សង្កាត់/ឃុំ និង ២២១២ ភូមិ ៖

ផែនទីក្រុងនិងស្រុកនៃខេត្តបុរីរម្យ
លេខរៀង ឈ្មោះភាសាខ្មែរ ឈ្មោះអក្សរឡាតាំង ឈ្មោះភាសាសៀម
០១ ក្រុងបុរីរម្យ Mueang Buriram เมืองบุรีรัมย์
០២ ស្រុកគូមឿង Khu Mueang คูเมือง
០៣ ស្រុកក្រសាំង Krasang กระสัง
០៤ ស្រុកនាងរង Nang Rong นางรอง
០៥ ស្រុកណងគី Nong Ki หนองกี่
០៦ ស្រុកឡាហានសៃ Lahan Sai ละหานทราย
០៧ ស្រុកព្រះកូនជ័យ Prakhon Chai ประโคนชัย
០៨ ស្រុកបានគ្រួស Ban Kruat บ้านกรวด
០៩ ស្រុកពុទ្ធថៃសុង Phutthaisong พุทไธสง
១០ ស្រុកឡាំផ្លៃម៉ាត Lam Plai Mat ลำปลายมาศ
១១ ស្រុកសាតឹក Satuek สตึก
១២ ស្រុកប៉ាខាំ Pakham ปะคำ
១៣ ស្រុកណាពោធិ៍ Na Pho นาโพธิ์
១៤ ស្រុកណងហុង Nong Hong หนองหงส์
១៥ ស្រុកផ្លាប់ផ្លាជ័យ Phlapphla Chai พลับพลาชัย
១៦ ស្រុកហួយរាជ Huai Rat ห้วยราช
១៧ ស្រុកណូនសុវណ្ណ ឬ ណូនសុពណ៌ Non Suwan โนนสุวรรณ
១៨ ស្រុកឆាំនិះ Chamni ชำนิ
១៩ ស្រុកបានម៉ៃឆៃយ៉ាពុទ្ធ Ban Mai Chaiyaphot บ้านใหม่ไชยพจน์
២០ ស្រុកណូនឌិនដែង Non Din Daeng โนนดินแดง
២១ ស្រុកបានដាន Ban Dan บ้านด่าน
២២ ស្រុកខែនដុង Khaen Dong แคนดง
២៣ ស្រុកឆ្លើមព្រះកេរ្តិ៍ Chaloem Phra Kiat เฉลิมพระเกียรติ
ស្រុកភ្នំរុង Phnom Rong

ប្រាសាទ

[កែប្រែ]

មើលផងដែរ

[កែប្រែ]