ខេត្តសុរិន្ទ
ខេត្តសុរិន្ទ្រ ឬ ខេត្តសុរិន្ទ (សៀម : สุรินทร์ , ខ្មែរសុរិន្រ្ទ : ซเร็น) ស្ថិតនៅភាគឦសាននៃប្រទេសសៀមផ្នែកខាងក្រោមដែលហៅម្យ៉ាងទៀតថាអ៊ីសានហើយមានព្រំប្រទល់ជាប់នឹងខេត្តបុរីរម្យនៅខាងលិចខេត្តស្រីស្លាកែត ឬ សិរីស្លាកែត ឬ សិរីសាកេតនៅខាងកើតខេត្តមហាសារគាមនិងខេត្តសុវណ៌ភូមិនៅខាងជើងនិងខាងត្បូងជាប់នឹងខេត្តឧត្តរមានជ័យនៃប្រទេសកម្ពុជា។
ខេត្តសុរិន្ទ្រ ซเร็(ខ្មែរសុរិន្ទ្រ) สุรินทร์(សៀម) สุลิน(កួយ) | |||
---|---|---|---|
| |||
![]() | |||
ប្រទេស | ![]() | ||
ទីរួមខេត្ត | ក្រុងសុរិន្ទ្រ | ||
ផ្ទៃក្រឡា | |||
• សរុប | ៨៨៥៤ គម2 (៣.៤១៩ ម៉ាយ ការ) | ||
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ២២ | ||
ល្វែងម៉ោង | ICT (ម.ស.ស.+7) | ||
លេខកូដប្រៃសណីយ៍ | 32xxx | ||
លេខកូដហៅទូរស័ព្ទ | 044 | ||
ក្រមអ.ម.អ. ៣១៦៦ | TH-32 | ||
គេហទំព័រ | surin.go.th |
ប្រវត្តិ
[កែប្រែ]ខេត្តសុរិន្ទ្រគ្របដណ្តប់លើផ្ទៃដីសរុប ៨១២៤ គីឡូម៉ែត្រក្រឡា(៣១៣៧ ម៉ែត្រការ៉េ)ពីទន្លេមូលនៅភាគខាងជើងដល់ភ្នំដងរែកនៅភាគខាងត្បូង។ទីរួមខេត្តសុរិន្ទ្រស្ថិតនៅភាគខាងលិចមានចម្ងាយ ៤៣៤ គីឡូម៉ែត្រពីទីក្រុងបាងកក(ខេត្តបឹងកក់)។តំបន់សុរិន្ទ្របច្ចុប្បន្នមានប្រវត្តិតាំងទីលំនៅរបស់មនុស្សជាយូរមកហើយដែលមានតាំងពីសម័យបុរេប្រវត្តិ។តាមប្រវត្តិសាស្ត្រតំបន់នេះត្រូវបានគ្រប់គ្រងដោយអាណាចក្រមានអំណាចមុនដំបូងគេគឺអាណាចក្រខ្មែរនាសម័យអង្គរ។ ៥០% នៃប្រជាជននៅខេត្តសុរិន្ទ្រជាជនជាតិខ្មែរ។អ្នកដែលនៅសេសសល់គឺជាអ្នកនិយាយភាសាសៀម ភាសាលាវ ភាសាចិន និង ភាសាកួយជាដើមហើយក៏មានក្រុមកុលសម្ព័ន្ធក្រុមជនជាតិភាគតិផងដែរដូចជាកួយជាដើម។ខេត្តភាគឦសាននេះមានបណ្តុំទៅដោយអ្នកមានមន្តអាគម យុទ្ធសិល្ប៍ សិល្បសាស្ត្រនិងចម្រុះទៅដោយវប្បធម៌និងភាសាជាច្រើនមានដូចជា សៀម ខ្មែរ កួយ ចិន និង លាវជាដើមហើយប្រជាជនខ្មែរដែលរស់នៅទីនោះឬហៅម្យ៉ាងទៀតថាជនជាតិខ្មែរលើនៅតែបន្តថែរក្សាអភិរក្ស ប្រពៃណី វប្បធម៌ របស់ខ្លួនឲ្យនៅតែគង់វង្សបន្តទៅមុខទៀត។ជនជាតិខ្មែរនៅទីនោះក៏អាចនិយាយនិងចេះអានសរសេរភាសាខ្មែរបានខ្លះៗផងដែរ។បណ្តាស្រុកនៅក្នុងខេត្តនេះភាគច្រើនជាជនបទនិងមានជីវភាពក្រីក្រ។មានការអភិវឌ្ឍឧស្សាហកម្មតិចតួចដោយការធ្វើកសិកម្មជាចម្បងដូចជាធ្វើស្រែចម្ការជាដើម។ក្រៅពីធ្វើស្រែចម្ការកសិករក៏បានរកប្រាក់ចំណូលបន្ថែមទៀតដើម្បីផ្គត់ផ្គង់ជីវភាពរបស់ពួកគេដូចជាកាប់អំពៅ ធ្វើជាកម្មករសំណង់ ធ្វើតម្បាញសូត្រលក់ក្នុងស្រុកនិងក្រៅស្រុកជាដើម។ការទាក់ដំរីនិងបណ្តុះបបណ្តាលសត្វដំរីក៏ពេញនិយមនិងមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងខេត្តនេះផងដែរ។ប្រហែល ២៥% នៃដំរីទាំងអស់នៅក្នុងប្រទេសសៀមត្រូវបានចិញ្ចឹមនៅឯខេត្តសុរិន្ទ្រដែលភាគច្រើនលើសលុបជាពួកជនជាតិកួយ។ទេសចរណ៍ក៏មានសារៈសំខាន់ផងដែរសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចខេត្តសុរិន្ទ្រ។ទេសភាពធម្មជាតិ សត្វពាហនៈ ប្រាសាទបុរាណ ជាច្រើនត្រូវបានគេមើលឃើញចាប់អារម្មណ៍កាន់តែច្រើនឡើងៗថាមានសក្តានុពលជាខ្លាំងដោយអាជ្ញាធរខេត្តបានចំណាយថវិកាអភិវឌ្ឍន៍ខេត្តនេះឲ្យក្លាយជាតំបន់ទេសចរណ៍បុរាណនិងធម្មជាតិដែលជាទីពេញនិយមសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្ត។ខេត្តសុរិន្ទ្រមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងធ្វើគ្រឿងតុបតែងលម្អដែលធ្វើពីមាស ប្រាក់ ស្ពាន់ សំរឹទ្ធិ គ្រឿងសង្ហារឹមដែលធ្វើពីឈើ បេង នាងនួន សម្លៀកបំពាក់ដែលតម្បាញចេញពីសរសៃសូត្រដ៏ប្រណិតជាដើម។ពាណិជ្ជករនៅក្នុងស្រុកក៏ធ្វើពាណិជ្ជកម្មឆ្លងដែនជាមួយប្រជាជនកម្ពុជាតាមរយៈច្រកព្រំដែននៅចោងចោមចម្ងាយ ៧០ គីឡូម៉ែត្រខាងត្បូងពីទីរួមខេត្តសុរិន្ទ្រ។
បច្ចុប្បន្នខេត្តសុរិន្ទ្រត្រូវបានប្រទេសសៀមប្ដូរឈ្មោះទៅជាខេត្តសូរិន្ទវិញដែលរួមបញ្ចូលទាំងខេត្តគោកខ័ណ្ឌ និង ខេត្តសង្គឹត ឬ សិង្គារ ឲ្យក្លាយជាខេត្តសូរិន្ទតែមួយវិញ។ខេត្តសុរិន្ទ្រកាលដើមឡើយជាដែនដីរបស់អាណាចក្រខ្មែរហើយខេត្តនេះជាខេត្តដែលសម្បូរទៅដោយសត្វដំរី។អ្នកហ្មដំរីខ្មែរ កួយ លាវ ថាតំបន់នេះសម្បូរដំរីណាស់ដំណឹងនេះក៏បានដឹងលឺទៅដល់ព្រះរាជាទ្រង់ក៏ចាត់ឲ្យមេទ័ពខ្មែរឈ្មោះ សុរិន្ទ ភក្ដី ចេញទៅទាក់ដំរីនៅឯខេត្តសុរិន្ទ្រនេះក៏បានជួបប្រទះនឹងសត្វដំរីសរួចក៏បានស្ទាក់ចាប់មកថ្វាយព្រះរាជាៗក៏ចាត់តាំងឲ្យមេទ័ព សុរិន្ទ ភក្ដី កាន់កាប់ និងគ្រប់គ្រងខេត្តសុរិន្ទ្រនេះតរៀងមករហូតដល់ពេលសៀមមកឈ្លានពានខ្មែរយកដែនដីសុរិន្ទ្រនេះ។នៅក្នុងឆ្នាំ ១៨៨៤ ដែលខេត្តសុរិន្ទ្រត្រូវបានគ្រប់គ្រងដោយសៀមហើយចៅហ្វាយខេត្តនេះនៅតែមានងារថា ពញាសុរិន្ទភក្ដីធីននគរបន្ទាយសេមា។នេះក៏សបញ្ជាក់ឲ្យបានដឹងដែរថាពួកអ្នកនៅស្រុកសុរិន្ទ្រមានដើមកំណើតពីស្រុកបន្ទាយឆ្មារពិតមែន។

រដ្ឋបាល
[កែប្រែ]ខេត្តសុរិន្ទ្រ ចែកចេញជា ១៧ ក្រុង/ស្រុក ១៥៨ សង្កាត់/ឃុំ និង ២០១១ ភូមិ ៖
លេខរៀង | ឈ្មោះស្រុកជាអក្សរខ្មែរ | ឈ្មោះស្រុកជាអក្សរឡាតាំង | ឈ្មោះស្រុកបច្ចុប្បន្ន | ទីតាំង |
---|---|---|---|---|
០១ | ក្រុងសុរិន្ទ្រ
![]() |
Sorin | Surin | ![]() |
០២ | ស្រុកភ្នំដងរែក | Phnom Dangrek | Phanom Dong Rak | ![]() |
០៣ | ស្រុកសង្គៈ | Sangkeak | Sangkha | ![]() |
០៤ | ស្រុកប្រាសាទ | Prasat | Prasat | ![]() |
០៥ | ស្រុកសំរោងទាប | Samrong Teab | Samrong Thap | ![]() |
០៦ | ស្រុករតនបុរី | Ratanak Bori | Rattanaburi | ![]() |
០៧ | ស្រុកកំពង់ស្វាយ | Kampong Svay | Tha Tum | ![]() |
០៨ | ស្រុកកាប់ជើង | Kap Choeng | Kap Choeng | ![]() |
០៩ | ស្រុករំដួល | Romdoul | Lamduan | ![]() |
១០ | ស្រុកចមព្រះ | Chom Preah | Chom Phra | ![]() |
១១ | ស្រុកជម្ពូរបុរី | Chompu Borey | Chumphon Buri | ![]() |
១២ | ស្រុកបសេដ្ឋ | Basedh | Buachet | ![]() |
១៣ | ស្រុកសុីខរភូមិ | Sikhoraphum | Sikhoraphum | ![]() |
១៤ | ស្រុកសាណម | Sanom | Sanom | ![]() |
១៥ | ស្រុកស្រីណារ៉ុង | Srei Narong | Si Narong | ![]() |
១៦ | ស្រុកក្វៅស្រីណារិន | Khwao sreinarin | Khwao Sinarin | ![]() |
១៧ | ស្រុកណនណារ៉ាយ | Non Narai | Non Narai | ![]() |
១៨ | ស្រុកគោកខ័ណ្ឌ | Koukhan | ||
១៩ | ស្រុកឈូក | Chhouk | ||
២០ | ស្រុកកំចាយចាន | Kamchay Chan |
ព្រំប្រទល់នៃខេត្តសុរិន្ទ្រ
ខេត្តសុរិន្ទ្រ | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងលិច (W) | ខាងត្បូង (S) | ខាងជើង (N) | |
ខេត្តស្រីស្លាកែត ឬ សិរីស្លាកែត ឬ សិរីសាកេត | ខេត្តបុរីរម្យ | ខេត្តឧត្តរមានជ័យ | ខេត្តមហាសារគាម និង ខេត្តរយឯត |
ប្រាសាទ
[កែប្រែ]បុណ្យប្រពៃណីជាតិ
[កែប្រែ]ពិធីបុណ្យដំរីសុរិន្រ្ទ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន្រ្ទ។ពិធីបុណ្យនេះត្រូវបានរៀបចំប្រារព្ធឡើងរៀងរាល់ខែវិច្ឆិការយៈពេល ០២ ថ្ងៃនៅក្នុងគោលបំណងដើម្បីបង្ហាញពីប្រពៃណីទំនៀមទម្លាប់ពីដូនតារបស់ខ្មែរដែលជាកេរមរតករបស់ប្រជាជននៅក្នុងខេត្តនេះនិងដើម្បីអបអរសាទរនិងលើកកម្ពស់វិស័យទេសចរណ៍ក៏ដូចជាការអភិរក្សសត្វព្រៃនិងអភិរក្សវប្បធម៌នៃការចិញ្ចឹមដំរីនៅក្នុងខេត្តសុរិន្ទ្រជាពិសេសនៅតំបន់ភាគឦសាន។ខេត្តសុរិន្ទ្រគឺជាតំបន់មួយដែលមានចំនួនដំរីច្រើនជាងគេនៅក្នុងប្រទេស។
ពិធីបុណ្យនេះមានប្រភពមកពីក្រុមអ្នកថែរក្សាសត្វដំរីនៅខេត្តសុរិន្ទ្រដែលមានជំនាញក្នុងការចាប់និងថែទាំសត្វដំរីជាយូរមកហើយ។ពួកគេបានរួមគ្នាដើម្បីចិញ្ចឹមបីបាច់ថែរក្សាសត្វដ៏អស្ចារ្យទាំងនេះធ្វើឲ្យដំរីក្លាយជាមរតកវប្បធម៌និងជានិមិត្តរូបរបស់ខេត្តសុរិន្ទ្ររហូតមកដល់សព្វថ្ងៃ។ខេត្តសុរិន្រ្ទក៏មានតំបន់ព្រៃបើកចំហសមរម្យសម្រាប់ការចិញ្ចឹមដំរីហើយដំរីបានក្លាយទៅជាផ្នែកមួយដ៏គួរឲ្យស្រឡាញ់នៃគ្រួសារក្នុងស្រុកជាច្រើន។
ពិធីបុណ្យដំរីសុរិន្រធ្វើឡើងរៀងរាល់ខែវិច្ឆិកាហើយមានសកម្មភាពចូលរួមជាច្រើនដូចជាក្បួនដង្ហែដំរី ការប្រកួតទេពកោសល្យដំរី ការបង្ហាញជំនាញដំរី ការប្រកួតបាល់ទាត់ដំរី និងសូម្បីតែការតាំងពិព័រណ៌សត្វដំរី។បន្ថែមពីលើនេះនៅមានការតាំងពិព័រណ៍ដែលបង្ហាញពីទំនាក់ទំនងរវាងសត្វដំរីនិងមនុស្ស។សកម្មភាពទាំងនេះទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិដោយបង្ហាញពីភាពវៃឆ្លាតរបស់សត្វដំរីសុរិន្រ្ទ។
ក្រៅពីការសម្ដែងសត្វដំរីពិធីបុណ្យនេះក៏រួមបញ្ចូលការសម្ដែងវប្បធម៌សកម្មភាពកម្សាន្តផ្សេងៗនិងការលក់ផលិតផលក្នុងស្រុកផងដែរ។
ដូច្នេះពិធីបុណ្យដំរីសុរិន្ទ្រគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលប្រារព្ធនូវភាពអស្ចារ្យនិងកិត្តិនាមរបស់ដំរីសុរិន្ទ្រនិងខេត្តសុរិន្ទ្រលើសកលលោក។វាមិនត្រឹមតែបង្ហាញពីភាពប្លែកនៃវប្បធម៌អ្នកសុរិន្ទ្រប៉ុណ្ណោះទេថែមទាំងលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សប្រភេទសត្វដំរីនិងបរិស្ថានផងដែរ។
អ្នកសិល្បៈ
[កែប្រែ]តារាចម្រៀង
[កែប្រែ]- លោក ខុង ខុយ ឬ គង់ មានជ័យ ជាអ្នកចម្រៀងសុរិន្ទ្រគោកខ័ណ្ឌដែលមានសមាជិក ៧០ នាក់
វត្ត
[កែប្រែ]- វត្តព្រះពុទ្ធបាទភ្នំដីស្ថិតនៅលើភ្នំដី
- វត្តភ្នំដែកស្ថិតនៅលើភ្នំដែក
មើលផងដែរ
[កែប្រែ]
|
|