ខេត្តសិរីសាកេត
ខេត្តសិរីសាកេត (សៀម : ศรีสะเกษ , ខ្មែរសុរិន្ទ្រ : ซีซะเกด) គឺជាខេត្តមួយនៅក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមដែលមានទីតាំងស្ថិតនៅភាគឦសានខាងក្រោមប្រទេសសៀមឬដែលហៅម្យ៉ាងទៀតថាអ៊ីសាន។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តសុរិន្ទ្រ ខេត្តសុវណ៌ភូមិ ខេត្តយសោធរៈ ខេត្តឧប្បលរាជធានី និង ខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យនៃព្រះរាជាណាចក្រកម្ពុជានៅភាគខាងត្បូង។
| ខេត្តសិរីសាកេត ศรีสะเกษ(សៀម) ซีซะเกด(ខ្មែរសុរិន្រ្ទ) | |||
|---|---|---|---|
| |||
| ប្រទេស | |||
| ទីរួមខេត្ត | ក្រុងសិរីសាកេត | ||
| ផ្ទៃក្រឡា[១] | |||
| • សរុប | ៨៩៣៦ គម2 (៣៤៥០ ម៉ាយ ការ) | ||
| ចំណាត់ថ្នាក់ផ្ទៃក្រឡា | ២១ | ||
| ល្វែងម៉ោង | ICT (ម.ស.ស.+7) | ||
| លេខកូដប្រៃសណីយ៍ | 33xxx | ||
| លេខកូដហៅទូរស័ព្ទ | 045 | ||
| ក្រមអ.ម.អ. ៣១៦៦ | TH-33 | ||
| គេហទំព័រ | sisaket.go.th | ||
ប្រវត្តិ
[កែប្រែ]សំណង់ប្រាសាទបុរាណជាច្រើនរបស់ខ្មែរដែលបានរកឃើញនៅក្នុងខេត្តនេះបានបង្ហាញថាតំបន់នេះធ្លាប់ឋិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែរនិងមានសារៈសំខាន់ចំពោះប្រទេសកម្ពុជាយ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី ១២ បើទោះបីជាតំបន់នេះមានប្រជាជនរស់នៅមិនសូវច្រើនក៏ដោយ។បើតាមទំនៀមទម្លាប់ប្រពៃណីនៅក្នុងខេត្តនេះត្រូវបានស្គាល់ថាជាស្រីនគររំដួល(ศรีนครลำดวน)។ក្រោយមកត្រូវបានគេហៅថាខេត្តគោកខ័ណ្ឌវិញបន្ទាប់ពីទីក្រុងមួយបានកសាងនៅចុងសតវត្សរ៍ទី ១៥ នៃគ.សនៅក្នុងរជ្ជកាលស្ដេចបរមរាជាធិរាជទី ៣ នៃទីក្រុងអយុធ្យា។ជនជាតិលាវបានចាប់ផ្ដើមមកតាំងទីលំនៅភាគខាងជើងនៃខេត្តនេះហើយនៅក្នុងឆ្នាំ ១៧៨៦ ក្រុងសិរីសាកេតត្រូវបានបង្កើតឡើងដោយស្ថិតនៅក្រោមអំណាចខេត្តគោកខ័ណ្ឌ។នៅក្នុងឆ្នាំ ១៩០៤ ខេត្តសិរីសាកេតត្រូវបានប្ដូរឈ្មោះទៅជាខេត្តគោកខ័ណ្ឌខណៈដែលខេត្តគោកខ័ណ្ឌពីដើមត្រូវប្ដូរឈ្មោះទៅជាហួយនឿវិញ។

មណ្ឌលឧត្តរធានីត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩១២ ហើយបានគ្រប់គ្រងកាន់កាប់តំបន់ជាច្រើន។នៅក្នុងឆ្នាំ ១៩៣៣ ប្រព័ន្ធគ្រប់គ្រងមណ្ឌលត្រូវបានបញ្ចប់ហើយខេត្តគោកខ័ណ្ឌត្រូវបានគ្រប់គ្រងដោយផ្ទាល់ពីរាជធានីបាងកក(ខេត្តបឹងកក់)។០៥ ឆ្នាំក្រោយមកឈ្មោះក្រុងនិងស្រុកត្រូវបានដាក់ឲ្យត្រឡប់ទៅជាខេត្តសិរីសាកេតវិញខណៈដែលស្រុកនៅក្នុងហួយនឿត្រូវបានគេប្ដូរឈ្មោះទៅជាស្រុកគោកខ័ណ្ឌវិញ។
ទំនប់ទឹករ៉ាស៊ីសាឡៃដែលបានសាងសង់នៅទីនេះនៅក្នុងឆ្នាំ ១៩៩៤ ត្រូវបានផ្អាកដំណើរការនៅខែកក្កដា ឆ្នាំ ២០០០ បន្ទាប់ពីមានការខូចខាតនិងបំផ្លិចបំផ្លាញដល់ភូមិកសិកម្មនៅក្នុងស្រុក។
រដ្ឋបាល
[កែប្រែ]ខេត្តសិរីសាកេត ចែកចេញជា ២២ ក្រុង/ស្រុក ២០៦ សង្កាត់/ឃុំ និង ២៤១១ ភូមិ ៖

| លេខរៀង | ឈ្មោះភាសាខ្មែរ | ឈ្មោះអក្សរឡាតាំង | ឈ្មោះភាសាសៀម |
|---|---|---|---|
| ០១ | ក្រុងសិរីសាកេត | Mueang Sisaket | เมืองศรีสะเกษ |
| ០២ | ស្រុកយ៉ាងឈុមណយ | Yang Chum Noi | ยางชุมน้อย |
| ០៣ | ស្រុកកាន់ថារ៉ារម្យ | Kanthararom | กันทรารมย์ |
| ០៤ | ស្រុកកាន់ថារ៉ាឡាក់ | Kantharalak | กันทรลักษ์ |
| ០៥ | ស្រុកគោកខ័ណ្ឌ | KhuKhan | ขุขันธ์ |
| ០៦ | ស្រុកព្រៃបឹង | Phrai Bueng | ไพรบึง |
| ០៧ | ស្រុកប្រាសាទប្រាង្គគូ | Prang Ku | ปรางค์กู่ |
| ០៨ | ស្រុកឃុនហាន | Khun Han | ขุนหาญ |
| ០៩ | ស្រុករ៉ាស៊ីសាឡៃ | Rasi Salai | ราษีไศล |
| ១០ | ស្រុកឧទុម្ពរពិស័យ | Uthumphon Phisai | อุทุมพรพิสัย |
| ១១ | ស្រុកបឹងបូរណ៍ | Bueng Bun | บึงบูรพ์ |
| ១២ | ស្រុកហួយថាប់ថាន់ | Huai Thap Than | ห้วยทับทัน |
| ១៣ | ស្រុកណនឃុន | Non Khun | โนนคูณ |
| ១៤ | ស្រុកសិរីរតនៈ | Si Rattana | ศรีรัตนะ |
| ១៥ | ស្រុកណាំឃ្លាំង | Nam Kliang | น้ำเกลี้ยง |
| ១៦ | ស្រុកវ៉ាងហ៊ិន | Wang Hin | วังหิน |
| ១៧ | ស្រុកភូស៊ីង | Phu Sing | ภูสิงห์ |
| ១៨ | ស្រុកមឿងច័ន្ទ | Mueang Chan | เมืองจันทร์ |
| ១៩ | ស្រុកបេនចាឡាក់ | Benchalak | เบญจลักษ์ |
| ២០ | ស្រុកភៃយូ | Phayu | พยุห์ |
| ២១ | ស្រុកស្រីសុវណ្ណ | Pho Si Suwan | โพธิ์ศรีสุวรรณ |
| ២២ | ស្រុកសីលាឡាត | Sila Lat | ศิลาลาด |
| ស្រុកគ្រញូង | Kranhong | ||
| ស្រុកគគីរ | Kokir | ||
| ស្រុកប្រាសាទសំរោង | Prasat Samrong | ||
| ស្រុកប្រាសាទភូមិសម្បូណ៌ | Prasat Phumi Sambo | ||
| ស្រុកភ្នំដងរែក | Phnom Dongrek | ||
ប្រាសាទ
[កែប្រែ]- ប្រាសាទតាឡេង
- ប្រាសាទត្រពាំងយំ
- ប្រាសាទតាមណាក់សៃ
- ប្រាសាទប្រាង្គគូ
- ប្រាសាទប្រាង្គគូសាមប៊ុន
- ប្រាសាទបានប្រាសាទ
- ប្រាសាទបានលំភុក
- ប្រាសាទបាណស៊ី
- ប្រាសាទបាណអារាំង
- ប្រាសាទព្រះជម្រុង
- ប្រាសាទភូហ្វៃ
- ប្រាសាទភូមិសម្បូណ៍
- ប្រាសាទមេបុណ្យប្រាង្គគូ
- ប្រាសាទដូនទួន
- ប្រាសាទយើនឿ
- ប្រាសាទយេរ
- ប្រាសាទសន្ធប់
- ប្រាសាទកំពែងតូច
- ប្រាសាទកំពែងធំ
- ប្រាសាទសំរោងប្រាសាទ
- ប្រាសាទហ៊ិនបានសាម៉ូ
មើលផងដែរ
[កែប្រែ]
| |||||||||||||||||||||
| |||||||||||||||||
- ↑ "Table 2 Forest area Separate province year 2019". Royal Forest Department. Retrieved 6 April 2021.


