ខេត្តច័ន្ទបុរី
ខេត្តច័ន្ទបុរី จันทบุรี | |||
---|---|---|---|
| |||
![]() | |||
ប្រទេស | ![]() | ||
ទីរួមខេត្ត | ក្រុងច័ន្ទបុរី | ||
ផ្ទៃក្រឡា | |||
• សរុប | ៦៤១៥ គម2 (២៤៧៧ ម៉ាយ ការ) | ||
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ៣៣ | ||
ល្វែងម៉ោង | ICT (ម.ស.ស.+7) | ||
លេខកូដប្រៃសណីយ៍ | 22xxx | ||
លេខកូដហៅទូរស័ព្ទ | 039 | ||
ក្រមអ.ម.អ. ៣១៦៦ | TH-22 | ||
គេហទំព័រ | chan-pao.go.th |
ខេត្តច័ន្ទបុរី ឬ ច័ន្ទបុរៈ (សៀម: จันทบุรี ; ជង : จันกะบูย) គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ០៧ នៅភាគខាងកើតប្រទេសសៀមដែលមានព្រំប្រទល់ជាប់នឹងខេត្តបាត់ដំបង ខេត្តប៉ៃលិននៃព្រះរាជាណាចក្រកម្ពុជានៅច្រាំងឈូងសមុទ្រសៀម ខេត្តត្រាចនៅភាគខាងកើត និង ខេត្តរយ៉ង ខេត្តជលបុរី ខេត្តស្ទឹងជ្រៅ និង ខេត្តស្រះកែវនៅភាគខាងលិចនិងខាងជើង។
ប្រវត្តិ
[កែប្រែ]ជនជាតិដើមភាគតិចនៅតំបន់ច័ន្ទបុរីគឺជាជនជាតិជង។ជនជាតិជងបានមករស់នៅក្នុងតំបន់នេះតាំងពីសម័យអយុធ្យាហើយត្រូវបានគេគិតថាជាជនជាតិដើមនៃប្រទេសកម្ពុជាប្រហែលអាចកើតឡើងមុនសម័យជនជាតិខ្មែរចូលមកដល់។នៅខេត្តច័ន្ទបុរីជនជាតិជងភាគច្រើនរស់នៅក្នុងស្រុកខាវឃីតចាកុត ស្រុកពុងណាំរ៉ុន និង ស្រុកម៉ាខាំ។ [១]
ក្រោយវិបត្តិប៉ាក់ណាមនៅក្នុងឆ្នាំ ១៨៩៣ កងទ័ពអាណានិគមនិយមបារាំងបានដណ្ដើមកាន់កាប់ខេត្តច័ន្ទបុរីបានព្រោះជាតំបន់ដែលមានភូមិសាស្រ្តដ៏ល្អមានទាំងផ្លូវគោកនិងផ្លូវទឹកងាយស្រួលនៅក្នុងការដឹកជញ្ជូនទំនិញផ្សេងៗទៅកាន់ផ្លូវសមុទ្រប៉ុន្តែក្រោយមកបារាំងបានប្រគល់មកឲ្យប្រទេសសៀមវិញរួមទាំងខេត្តមួយចំនួនទៀតនៅក្នុងឆ្នាំ ១៩០៤-១៩០៧ ដើម្បីដោះដូរយកខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តសិរីសោភ័ណ្ឌ ខេត្តស្ទឹងត្រែង(ម្លូព្រៃ និង ទន្លេរពៅ) និង ខេត្តកោះកុងមកឲ្យប្រទេសកម្ពុជាវិញ។ជនជាតិភាគតិចសំខាន់ៗនៅខេត្តនេះគឺជាជនជាតិយួនដែលបានមកតាំងទីលំនៅនៅទីនេះនៅក្នុងរលកបីគឺទីមួយក្នុងសតវត្សរ៍ទី ១៩ ក្នុងអំឡុងពេលនៃការធ្វើទុក្ខបុកម្នេញប្រឆាំងនឹងសាសនាគ្រិស្តនិកាយកាតូលិកនៅឯកូសាំងស៊ីន សហភាពឥណ្ឌូចិន។ទីពីរក្នុងទសវត្សរ៍ឆ្នាំ ១៩២០ ដល់ឆ្នាំ ១៩៤០ ជនជាតិយួនបានភៀសខ្លួនចេញពីសហភាណឥណ្ឌូចិន។ទីបីបន្ទាប់ពីជ័យជម្នះកុម្មុយនិស្តនៅវៀតណាមនៅក្នុងឆ្នាំ ១៩៧៥។ទីក្រុងច័ន្ទបុរីបានក្លាយជាអាសនៈរបស់អភិបាលនៃសង្ឃមណ្ឌលចន្ទបុរីតាំងពីឆ្នាំ ១៩៤៤ ។
ខេត្តច័ន្ទបុរីអតីតកាលគឺជាខេត្តរបស់ខ្មែរព្រោះខេត្តនេះធ្លាប់ឋិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែរ។ក្រោយពីបែកបន្ទាយលង្វែកមកប្រទេសកម្ពុជាអស់ឬទ្ធានុភាពហើយបានធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយនៅតំបន់អាស៊ីអាគ្នេយ៍។ប្រទេសកម្ពុជាបានបាត់បង់អាណាខេត្តខាងលិចនិងពាយ័ព្យដូចជាខេត្តច័ន្ទបុរី ខេត្តនគររាជសីមា ខេត្តបស្ចឹមបុរី ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តពោធិ៍សាត់...។បច្ចុប្បន្នខេត្តច័ន្ទបុរីត្រូវបានប្រទេសសៀមផ្លាស់ប្តូរឈ្មោះទៅជាខេត្តចន្ថាប៊ូរីវិញ។
ខេត្តច័ន្ទបុរីធ្លាប់ជាខេត្តដែលមានត្បូងដ៏សំខាន់ជាពិសេសត្បូងទទឹមនិងត្បូងកណ្តៀង។ខណៈពេលដែលសហគមន៍មាត់ទឹកចាន់តាប៊ុនត្រូវបានអភិវឌ្ឍជាង ០៣ សតវត្សរ៍មុនរជ្ជកាលព្រះបាទណារ៉ៃតាមមាត់ទន្លេមេណាមច័ន្ទបុរី។វាជាមជ្ឈមណ្ឌលដឹកជញ្ជូននិងពាណិជ្ជកម្មដ៏សំខាន់។ប៉ុន្តែប៉ុន្មានឆ្នាំមកនេះសហគមន៍មាត់ទន្លេចាន់តាប៊ុនបានបាត់បង់ភាពត្រចេះត្រចង់របស់ខ្លួន។ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងទសវត្សរ៍ថ្មីៗនេះប្រជាពលរដ្ឋនៅក្នុងតំបន់នេះដែលទទួលបានជំនួយពីមន្ត្រីសៀមបានរួមចំណែកធ្វើឲ្យទីក្រុងនេះរីកចម្រើនឡើងវិញដែលជាគោលដៅសំខាន់សម្រាប់ទេសចរណ៍វប្បធម៌។
រដ្ឋបាល
[កែប្រែ]ខេត្តច័ន្ទបុរី ចែកចេញជា ១០ ក្រុង/ស្រុក ៧៦ សង្កាត់/ឃុំ និង ៦៩០ ភូមិ ៖

លេខរៀង | ឈ្មោះភាសាខ្មែរ | ឈ្មោះអក្សរឡាតាំង | ឈ្មោះភាសាសៀម |
---|---|---|---|
០១ | ក្រុងច័ន្ទបុរី | Mueang Chanthaburi | เมืองจันทบุรี |
០២ | ស្រុកខ្លុង | Khlung | ขลุง |
០៣ | ស្រុកថាម៉ៃ | Tha Mai | ท่าใหม่ |
០៤ | ស្រុកពងណាមរ៉ន | Pong Nam Ron | โป่งน้ำร้อน |
០៥ | ស្រុកម៉ះខាម | Makham | มะขาม |
០៦ | ស្រុកឡែមស៊ីង | Leam Sing | แหลมสิงห์ |
០៧ | ស្រុកសូយដាវ | Soi Dao | สอยดาว |
០៨ | ស្រុកកែងហង្សមែវ | Kaeng Hang Maeo | แก่งหางแมว |
០៩ | ស្រុកណាយ៉ៃអេម | Na Yai Am | นายายอาม |
១០ | ស្រុកខៅឃីតឆាគូត | Khao Khitchakut | เขาคิชฌกูฏ |
ប្រាសាទ
[កែប្រែ]ឯកសារយោង
[កែប្រែ]មើលផងដែរ
[កែប្រែ]- ↑ Pholdhampalit, Khetsirin (22 June 2019). "Chantaburi on the table". The Nation. https://www.nationthailand.com/detail/thailand/30371545.