Jump to content

ប្រាសាទបានប្រាសាទ (ខេត្តសុរិន្ទ្រ)

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ប្រាសាទបានប្រាសាទ (អង់គ្លេស : Prasat Ban Prasat) គឺជាអរោគ្យសាលាមួយ​ដែលកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ នៅចុងសតវត្សរ៍ទី ១២ ដល់ដើមសតវត្សរ៍ទី ១៣ ជារចនាបថបាយ័នហើយ​មាន​ទីតាំងស្ថិត​នៅក្នុង​ស្រុក​សង្គៈ ខេត្ត​សុរិន្ទ្រប្រទេស​ថៃនិងមានចម្ងាយ ៧៥ ម៉ែត្រខាងកើតប្រាសាទមឿនឆៃ។នៅក្នុងខេត្តសិរីសាកេតក៏មានប្រាសាទមួយឈ្មោះដូចនឹងឈ្មោះប្រាសាទនេះផងដែរ។

យោងតាមសិលាចារឹកដែលរកឃើញនៅប្រាសាទតាព្រហ្ម ព្រះបាទជ័យវរ្ម័នទី ៧ បានកសាងអរោគ្យសាលាចំនួន ១០២ កន្លែងដែលជាមន្ទីរពេទ្យព្យាបាលជំងឺនៅពាសពេញអាណាចក្រខ្មែរនិងតាមដងផ្លូវសំខាន់ៗ។នៅក្បែរអរោគ្យសាលានីមួយៗគឺមានប្រាសាទតូចមួយ។គេជឿថាអរោគ្យសាលាកសាងឡើងអំពីឈើ។មានសិលាចារឹកជាច្រើនទៀតដែលចារឹកជាភាសាខ្មែរនិងសំស្រ្កឹតត្រូវបានគេរកឃើញនៅជិតអរោគ្យសាលាទាំងនោះដែលពាក់ព័ន្ធទៅនឹងអរោគ្យសាលាទាំងនោះ។

ប្រាសាទតូចៗរបស់អរោគ្យសាលាជាច្រើនដែលកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ ប្លង់ប្រាសាទគឺមានលក្ខណៈសាមញ្ញណាស់វាមានប៉មជាថ្មបាយក្រៀមតូចមួយដែលមានរានហាលបែរមុខទៅទិសខាងកើត។នៅក្បែរនោះគឺមានសំណល់បាក់បែកដែលអាចជាបណ្ណាល័យក៏ដូចជាស្រះទឹកមួយ។នៅជុំវិញបរិវេណទាំងមូលត្រូវបានហ៊ុំព័ទ្ធដោយជញ្ជាំងឬកំពែង។

រូបថត