សាធារណរដ្ឋបារាំងទីមួយ
សាធារណរដ្ឋបារាំង République française (បារាំង)
| |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
១៧៩២–១៨០៤ | |||||||||||||
ភ្លេងជាតិ
| |||||||||||||
![]() លើ៖ ទឹកដីនៃសាធារណរដ្ឋបារាំងទីមួយនៅក្នុងឆ្នាំ១៧៩៩
ក្រោម៖ ទឹកដីនៃសាធារណរដ្ឋបារាំងនៅក្នុងឆ្នាំ១៨០១ ដែលបែងចែកជាដេប៉ាដឺម៉ង់ | |||||||||||||
![]() | |||||||||||||
រដ្ឋធានី និង ទីក្រុងធំបំផុត | ប៉ារីស | ||||||||||||
ភាសាផ្លូវការ | |||||||||||||
សាសនា |
| ||||||||||||
រដ្ឋាភិបាល | |||||||||||||
▪ ១៧៩២ | អនុសញ្ញាជាតិ | ||||||||||||
▪ ១៧៩២–១៧៩៥ | គណៈកម្មាធិការសុវត្ថិភាពសាធារណៈ | ||||||||||||
▪ ១៧៩៥–១៧៩៩ | នាយកាល័យ | ||||||||||||
▪ ១៧៩៩–១៨០៥ | កុងស៊ុលឡាត៍ ណាប៉ូលេអុងបូណាប៉ារត៍ជាអគ្គកុងស៊ុល | ||||||||||||
នីតិបញ្ញត្តិ | អនុសញ្ញាជាតិ (១៧៩២–១៧៩៥) ព្រឹទ្ធក្រុមប្រឹក្សា និងក្រុមប្រឹក្សាប្រាំរយរូប (១៧៩៥–១៧៩៩) ព្រឹទ្ធសភាអភិរក្ស និងសភានីតិប្បញ្ញត្តិ (១៧៩៩–១៨០៤) | ||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមបដិវត្តន៍បារាំង និងសង្គ្រាមណាប៉ូលេអូនិក | ||||||||||||
២២ កញ្ញា ១៧៩២ | |||||||||||||
១០ មីនា ១៧៩៣ – ២៧ កក្កដា ១៧៩៤ | |||||||||||||
៦ កញ្ញា ១៧៩៥ | |||||||||||||
៩ វិច្ឆិកា ១៧៩៩ | |||||||||||||
២៤ ធ្នូ ១៧៩៩ | |||||||||||||
▪ សង្គ្រាមបដិវត្តន៍បារាំងបានចាប់ផ្ដើម | ២៧ មីនា ១៨០២ | ||||||||||||
▪ សង្គ្រាមណាប៉ូលេអូនិកបានចាប់ផ្ដើម | ១៨ ឧសភា ១៨០៣ | ||||||||||||
▪ ណាប៉ូលេអុងប្រកាសជាអធិរាជ | ១៨ ឧសភា ១៨០៤ | ||||||||||||
រូបិយវត្ថុ | លីវើ (ត្រឹមឆ្នាំ១៧៩៤), ហ្វ្រង់, អាស៊ីងញ៉ាត៍ | ||||||||||||
|
នៅក្នុងប្រវត្តិសាស្ត្របារាំង សាធារណរដ្ឋទីមួយ (ភាសាបារាំង៖ Première République) ឬនៅក្នុងឯកសារប្រវត្តិសាស្ត្រខ្លះ គេហៅ បារាំងបដិវត្តន៍ និងមានឈ្មោះផ្លូវការថា សាធារណរដ្ឋបារាំង (ភាសាបារាំង៖ République française) គឺត្រូវបានប្រកាសស្ថាបនាឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៧៩២ ក្នុងអំឡុងបដិវត្តន៍បារាំង។ អត្ថិភាពនៃរបបសាធារណរដ្ឋទីមួយនេះបានបន្តរហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៤ នៅពេលដែលណាប៉ូលេអុងបូណាប៉ារត៍បានប្រកាសបង្កើតរបបចក្រភពបារាំងឡើង។
របបសាធារណរដ្ឋទីមួយមានប្រភពចេញកិច្ចប្រជុំលើកទីមួយរវាងសមាជិកសភាអនុសញ្ញានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៧៩២ ហើយជាលទ្ធផល ពួកគេបានសម្រេចជាឯកច្ឆ័ន្ទលើការរំលាយរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅប្រទេសបារាំង។[១] ថ្វីបើរបបសាធារណរដ្ឋមិនទាន់ត្រូវបានគេប្រកាសជាផ្លូវការនៅថ្ងៃលុបរបបរាជានិយមនោះមែន ប៉ុន្តែនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៧៩២ គេក៏បានប្រកាសកំណត់ជាថ្ងៃកំណើតថ្មីនៃប្រទេសបារាំង ពោលគឺចាប់ផ្ដើមឆ្នាំទីមួយនៃសាធារណរដ្ឋ។ លុះដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៧៩២ ទើបគេបានប្រកាសរបបសាធារណរដ្ឋបារាំងជាផ្លូវការ និងជារបប "តែមួយ និងមិនអាចបំបែកបាន" ។ នៅចន្លោះឆ្នាំ១៧៩២ ដល់ឆ្នាំ១៨០២ បារាំងបានធ្លាក់ក្នុងសឹកសង្រ្គាមជាមួយបណ្ដាប្រជាជាតិអឺរ៉ុបស្ទើរទាំងមូល ហើយក៏ត្រូវប្រឈមនឹងជម្លោះផ្ទៃក្នុងផងដែរ ដូចជាសង្គ្រាមនៅវ៉ង់ឌីជាដើម។
សម័យកាលមួយនេះមានរាប់ព្រឹត្តិការណ៍សំខាន់ធំៗជាច្រើនដូចជា ការដួលរលំ និងការលុបបំបាត់របបរាជាធិបតេយ្យបារាំង[២] ការបង្កើតអនុសញ្ញាជាតិ និងរជ្ជកាលសប្បដិភ័យ ប្រតិកម្មទែរមីដឺរ និងជាចុងក្រោយគឺការបង្កើតស្ថានកុងស៊ុលឡើង ដែលបានបើកផ្លូវឱ្យណាប៉ូលេអុងឡើងកាន់អំណាចជាមេដឹកនាំនៃប្រជាជាតិបារាំងថ្មី។
ទីបញ្ចប់នៃរបបរាជាធិបតេយ្យបារាំង
[កែប្រែ]នៅក្រោមសភានីតិប្បញ្ញត្តិ ដែលជាស្ថាប័នកាន់អំណាចមុនការប្រកាសរបបសាធារណរដ្ឋឡើង ប្រទេសបារាំងបានកំពុងត្រូវជាប់ក្នុងសង្រ្គាមជាមួយព្រុស និងអូទ្រីស។ នៅខែកក្កដា ឆ្នាំ១៧៩២ ពញាក្សត្រប៊្រូនស្វីគ ព្រះអង្គម្ចាស់ឆាលស៍ វីល្លៀម ហ្វែឌីណង់ និងជាអគ្គមេបញ្ជាការនៃកងទ័ពចម្រុះព្រុស-អូទ្រីស បានប្រកាសចេញនូវនិវេទន៍ប័ណ្ណប៊្រូនស្វីគដោយក្នុងនោះព្រះអង្គបានថ្លែងថាទ្រង់នឹងលើកទ័ពទៅកម្ទេចទីក្រុងប៉ារីសឱ្យរលាយប្រសិនបើមានគ្រោះអ្វីមួយកើតឡើងចំពោះព្រះមហាក្សត្របារាំងព្រះបាទល្វីទី១៦។
សេចក្ដីគម្រាមកំហែងដោយបរទេសបែបនេះបានធ្វើឱ្យស្ថានការណ៍នយោបាយនៅបារាំងកាន់តែមានភាពយ៉ាប់យ៉ឺនធ្ងន់ធ្ងរបន្ថែម និងបានធ្វើឱ្យក្រុមបដិតវត្តន៍នីមួយៗកាន់តែខឹងនិងស្អប់ស្ដេចខ្លួនកាន់តែច្រើនឡើងផងដែរ។ នៅក្នុងកំឡុងកុបកម្ម ១០ សីហា ១៧៩២ មហាជននៅប៉ារីសបាននាំគ្នាសម្រុកវាយចូលវិមានធុយឡឺរី ដោយបានសម្លាប់ឆ្មាំស្វីសរបស់ព្រះមហាក្សត្របារាំងចំនួនប្រាំមួយរយនាក់ ហើយបានទាមទាដកអំណាចព្រះមហាក្សត្រទាំងស្រុងតែម្តង។[៣]
ក្រុមអ្នកបដិវត្តន៍ជាបន្ទាប់ក៏កើតការភ័យខ្លាចបារម្ភពីសកម្មភាពប្រឆាំងនឹងបដិវត្តន៍របស់ពួកគេ ដែលជាហេតុជំរុញឱ្យពួកគេប្រព្រឹត្តិអំពើហិង្សាសាហាវជាងមុនទ្វេដង។ នៅក្នុងសប្តាហ៍ដំបូងនៃខែកញ្ញា ឆ្នាំ១៧៩២ ប្រជាជនប៉ារីសមួយហ្វូងធំបានវាយសន្ធប់ចូលទៅក្នុងពន្ធនាគារក្នុងទីក្រុងពួកគេ ហើយនៅក្នុងនោះ ពួកគេបាននាំគ្នាចាប់សម្លាប់អ្នកទោសប្រមាណជាងពាក់កណ្តាលមានដូចជា អ្នកអភិជន បព្វជិតសាសនា និងអ្នកទោសនយោបាយផ្សេងៗ ប៉ុន្តែក្នុងនោះក៏រួមមានឧក្រិដ្ឋជនសាមញ្ញៗផងដែរដូចជា ស្រីពេស្យា និងចោរលួចឆក់ប្លន់ជាដើម។ អ្នកទោសរងគ្រោះទាំងនោះភាគច្រើនត្រូវបានគេសម្លាប់នៅក្នុងបន្ទាប់ឃុំឃាំងរបស់ពួកគេដោយការចាក់សម្លាប់ ឬរំលោភសម្លាប់។ ព្រឹត្តិការណ៍មួយនេះត្រូវបានគេស្គាល់ថា ការសម្លាប់រង្គាលខែកញ្ញា។[៤]
អនុសញ្ញាជាតិ (១៧៩២–១៧៩៥)
[កែប្រែ]
ជាលទ្ធផលនៃកំណើនហិង្សាសាធារណៈ និងអស្ថិរភាពនយោបាយក្នុងរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ សមាជិកសភានីតិប្បញ្ញត្តិបារាំងចំនួនប្រាំមួយរូបត្រូវបានផ្ដល់ភារកិច្ចត្រួតពិនិត្យរៀបចំការបោះឆ្នោតឱ្យបានឆាប់បំផុត។ ដូច្នេះ អនុសញ្ញាជាតិក៏ត្រូវបានបង្កើតឡើងក្នុងគោលបំណងចំនួនពីរគឺ រំលាយរបបរាជាធិបតេយ្យ និងសរសេររដ្ឋធម្មនុញ្ញថ្មី។
ការងារដំបូងរបស់អនុសញ្ញាជាតិនោះគឺស្ថាបនារបបសាធារណរដ្ឋឡើង និងដកហូតរាល់អំណាចនយោបាយទាំងប៉ុន្មានពីព្រះមហាក្សត្រ។ ក្រោយពីត្រូវគេដកហូតរាជអំណាចអស់ ព្រះបាទល្វីទី១៦ ក៏បានធ្លាក់ខ្លួមមកត្រឹមតែជាប្រជាជនសាមញ្ញម្នាក់ប៉ុណ្ណោះ ហើយជាបន្ទាប់ គេក៏បានដំណើរការវិនិច្ឆ័យទោសព្រះអង្គពីបទឧក្រិដ្ឋកម្មក្បត់ជាតិធ្ងន់ធ្ងរ ដែលបានចាប់ផ្តើមនៅខែធ្នូ ឆ្នាំ១៧៩២។ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ១៧៩៣ គេក៏បានកាត់ទោសប្រហារជីវិតទ្រង់ ហើយនៅថ្ងៃទី២១ ខែមករា ព្រះអង្គក៏ត្រូវបានគេប្រហារជីវិត។[៥]
ពេញមួយសិសិររដូវឆ្នាំ១៧៩២ និងវស្សានរដូវឆ្នាំ១៧៩៣ ដោយរងការអត់ឃ្លានធ្ងន់ធ្ងរ ប្រជាជននៅទីក្រុងប៉ារីសក៏បានចេញទៅទីសាធារណៈដើម្បីធ្វើកុបកម្មទាមទារស្បៀងអាហារ។ អនុសញ្ញាជាតិដែលកំពុងជាប់ការងាររឿងសង្គ្រាម មិនបានយកចិត្តទុកដាក់មើលប្រជាជនខ្លួនឡើយ។ ទីបំផុតនៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៧៩៣ អនុសញ្ញាក៏បានបង្កើតគណៈកម្មាធិការសុវត្ថិភាពសាធារណៈឡើងដើម្បីដោះស្រាយនឹងចលាចលដែលកំពុងកើតមានឡើងពេញផ្ទៃប្រទេសដូចជា ចលនាមូលវិវត្តរបស់ក្រុមអង់រ៉េជី កង្វះស្បៀងអាហារ និងសកម្មភាពបះបោរផ្សេងៗដូចជានៅវ៉ង់ឌី និងនៅប្រឺតាញី ក៏ដូចជាស៊ើបរកមូលហេតុបរាជ័យយោធាក្នុងសមរភូមិប្រយុទ្ធថ្មីៗ និងការរត់ចោលជួរដោយមេបញ្ជាការបារាំងមួយចំនួន។[៦]
ដើម្បីធ្វើឱ្យប្រជាជនមានការអត់ធ្មត់គោរពកោតខ្លាចអាជ្ញាធរថ្នាក់ដឹកនាំនិងដើម្បីស្ដារសណ្ដាប់ធ្នាប់សាធារណៈឡើងវិញ គណៈកម្មាធិការសុវត្ថិភាពសាធារណៈថ្មីនេះបានដាក់ចេញនូវគោលនយោបាយសប្បដិភ័យ ពោលគឺការចាប់រាល់បុគ្គលណាដែលគេគិតថាមានបំណង ឬឆន្ទៈប្រឆាំងនឹងសាធារណរដ្ឋទៅប្រហារជីវិតដោយការកាត់ក្បាល។ សម័យកាលក្រោមគណៈកម្មាធិការមួយនេះត្រូវបានគេនិយមស្គាល់ថា រជ្ជកាលសប្បដិភ័យ។[៧]
នៅក្នុងខែមិថុនា ឆ្នាំ១៧៩៣ អនុសញ្ញាបានព្រាងរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានមហាជនបោះឆ្នោតផ្តល់សច្ចាប័ននៅដើមខែសីហា។ ប៉ុន្តែយ៉ាងណា គណៈកម្មាធិការសុវត្ថិភាពសាធារណៈដែលត្រូវបានគេមើលឃើញថាជារដ្ឋាភិបាល "អាសន្ន" នោះបានសម្រេចព្យួរនូវសិទ្ធិបុគ្គលដែលបានធានាដោយសេចក្តីប្រកាសឆ្នាំ១៧៨៩ ស្តីពីសិទ្ធិមនុស្ស និងប្រជាពលរដ្ឋ និងរួមទាំងរដ្ឋធម្មនុញ្ញថ្មីរបស់អនុសញ្ញាផងដែរដើម្បីបន្តអនុវត្តគោលនយោបាយបែបសប្បដិភ័យរបស់ខ្លួន។
រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋមិនបានចែងច្បាស់ថាតើស្ថាប័នណាជាប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលផ្លូវការនោះទេ។ យោងតាមច្បាប់អន្តរជាតិ យើងអាចសន្និដ្ឋានបានថា ប្រធានអនុសញ្ញាជាតិគឺជាប្រមុខរដ្ឋបារាំងនៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ១៧៩៣។ ប៉ុន្តែក្រឡេកមកមើលការអនុវត្តជាក់ស្ដែង ថ្នាក់ដឹកនាំបារាំងនាពេលនោះត្រូវបានផ្លាស់ប្តូរស្ទើរតែជារៀងរាល់ពីរសប្តាហ៍ម្តង ដែលនាំឱ្យអនុសញ្ញាជាតិពិបាកយកជាការណ៍បាន។
នាយកាល័យ (១៧៩៥–១៧៩៩)
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ Nicole Dockès, emeritus professor, agrégé des universités, and Annie Héritier, lecturer at the law faculty of the University of Corsica, Genèse de la notion juridique de patrimoine culturel - 1750-1816, 2003, 70.
- ↑ Everdell, William R. (2000). The End of Kings: A History of Republics and Republicans. Chicago: University of Chicago Press. ល.ស.ប.អ. 0-226-22482-1. https://archive.org/details/endofkingshistor00ever.
- ↑ Censer, Jack R.; Hunt, Lynn (៣១ ខែកក្កដា ២០០៤), Liberty, Equality, Fraternity: Exploring the French Revolution, University Park, Pennsylvania: Pennsylvania State University Press
- ↑ Doyle (1989), pp. 191–192.
- ↑ Doyle (1989), p. 196.
- ↑ The French Revolution [videorecording]: liberté, egalité, fraternité, a new republic is born in blood / produced & directed by Doug Shultz; written by Doug Shultz, Hilary Sio, Thomas Emil. [New York, N.Y.]: History Channel: Distributed in the U.S. by New Video, 2005.
- ↑ "Robespierre and the Terror | History Today". www.historytoday.com. Archived from the original on 30 September 2018. Retrieved 31 July 2025.
- Harv and Sfn no-target errors
- Pages using infobox country or infobox former country with the flag caption or type parameters
- Pages using infobox country or infobox former country with the symbol caption or type parameters
- Articles with hatnote templates targeting a nonexistent page
- Sidebar using too many parameters
- សាធារណរដ្ឋបារាំងទីមួយ
- អតីតប្រទេសក្នុងប្រវត្តិសាស្ត្របារាំង
- អតីតសាធារណរដ្ឋ
- ប្រវត្តិសាស្ត្របារាំងសម័យ
- រដ្ឋាភិបាលបារាំង
- ប្រវត្តិនយោបាយបារាំងតាមសម័យកាល
- សាធារណរដ្ឋនិយមនៅបារាំង
- បារាំងក្នុងសតវត្សរ៍ទី១៩
- របបយោធាផ្ដាច់ការ