Jump to content

សាធារណរដ្ឋបារាំងទីមួយ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សាធារណរដ្ឋទីមួយបារាំង)
សាធារណរដ្ឋបារាំង

République française (បារាំង)
១៧៩២–១៨០៤
បាវចនា
"Liberté, égalité, fraternité" (បារាំង)
"សេរីភាព សមភាព ភាតរភាព"
ភ្លេងជាតិ
លើ៖ ទឹកដីនៃសាធារណរដ្ឋបារាំងទីមួយនៅក្នុងឆ្នាំ១៧៩៩ *   ទឹកដីរដ្ឋបាលផ្ទាល់ *   សាធារណរដ្ឋបងប្អូន និងទឹកដីត្រួតត្រា ក្រោម៖ ទឹកដីនៃសាធារណរដ្ឋបារាំងនៅក្នុងឆ្នាំ១៨០១ ដែលបែងចែកជាដេប៉ាដឺម៉ង់
លើ៖ ទឹកដីនៃសាធារណរដ្ឋបារាំងទីមួយនៅក្នុងឆ្នាំ១៧៩៩

ក្រោម៖ ទឹកដីនៃសាធារណរដ្ឋបារាំងនៅក្នុងឆ្នាំ១៨០១ ដែលបែងចែកជាដេប៉ាដឺម៉ង់
ទីតាំងនៃ បារាំង
រដ្ឋធានី
និង ទីក្រុងធំបំផុត
ប៉ារីស
ភាសាផ្លូវការ
សាសនា
រដ្ឋាភិបាល 
▪ ១៧៩២
អនុសញ្ញាជាតិ
▪ ១៧៩២–១៧៩៥
គណៈកម្មាធិការសុវត្ថិភាពសាធារណៈ
▪ ១៧៩៥–១៧៩៩
នាយកាល័យ
▪ ១៧៩៩–១៨០៥
កុងស៊ុលឡាត៍
ណាប៉ូលេអុងបូណាប៉ារត៍ជាអគ្គកុងស៊ុល
នីតិបញ្ញត្តិអនុសញ្ញាជាតិ (១៧៩២–១៧៩៥)
ព្រឹទ្ធក្រុមប្រឹក្សា និងក្រុមប្រឹក្សាប្រាំរយរូប (១៧៩៥–១៧៩៩)
ព្រឹទ្ធសភាអភិរក្ស និងសភានីតិប្បញ្ញត្តិ (១៧៩៩–១៨០៤)
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមបដិវត្តន៍បារាំង និងសង្គ្រាមណាប៉ូលេអូនិក
២២ កញ្ញា ១៧៩២
១០ មីនា ១៧៩៣ – ២៧ កក្កដា ១៧៩៤
៦ កញ្ញា ១៧៩៥
៩ វិច្ឆិកា ១៧៩៩
២៤ ធ្នូ ១៧៩៩
២៧ មីនា ១៨០២
▪ សង្គ្រាមណាប៉ូលេអូនិកបានចាប់ផ្ដើម
១៨ ឧសភា ១៨០៣
▪ ណាប៉ូលេអុងប្រកាសជាអធិរាជ
១៨ ឧសភា ១៨០៤
រូបិយវត្ថុលីវើ (ត្រឹមឆ្នាំ១៧៩៤), ហ្វ្រង់, អាស៊ីងញ៉ាត៍
Preceded by
Succeeded by
ព្រះរាជាណាចក្របារាំង
កុំតាត៍វឺនីស្សង់
ម៉ូណាកូ
ចក្រភពបារាំងទីមួយ

នៅក្នុងប្រវត្តិសាស្ត្របារាំង សាធារណរដ្ឋទីមួយ (ភាសាបារាំងPremière République) ឬនៅក្នុងឯកសារប្រវត្តិសាស្ត្រខ្លះ គេហៅ បារាំងបដិវត្តន៍ និងមានឈ្មោះផ្លូវការថា សាធារណរដ្ឋបារាំង (ភាសាបារាំង៖ République française) គឺត្រូវបានប្រកាសស្ថាបនាឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៧៩២ ក្នុងអំឡុងបដិវត្តន៍បារាំង។ អត្ថិភាពនៃរបបសាធារណរដ្ឋទីមួយនេះបានបន្តរហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៤ នៅពេលដែលណាប៉ូលេអុងបូណាប៉ារត៍បានប្រកាសបង្កើតរបបចក្រភពបារាំងឡើង។

របបសាធារណរដ្ឋទីមួយមានប្រភពចេញកិច្ចប្រជុំលើកទីមួយរវាងសមាជិកសភាអនុសញ្ញានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៧៩២ ហើយជាលទ្ធផល ពួកគេបានសម្រេចជាឯកច្ឆ័ន្ទលើការរំលាយរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅប្រទេសបារាំង។[] ថ្វីបើរបបសាធារណរដ្ឋមិនទាន់ត្រូវបានគេប្រកាសជាផ្លូវការនៅថ្ងៃលុបរបបរាជានិយមនោះមែន ប៉ុន្តែនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៧៩២ គេក៏បានប្រកាសកំណត់ជាថ្ងៃកំណើតថ្មីនៃប្រទេសបារាំង ពោលគឺចាប់ផ្ដើមឆ្នាំទីមួយនៃសាធារណរដ្ឋ។ លុះដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៧៩២ ទើបគេបានប្រកាសរបបសាធារណរដ្ឋបារាំងជាផ្លូវការ និងជារបប "តែមួយ និងមិនអាចបំបែកបាន" ។ នៅចន្លោះឆ្នាំ១៧៩២ ដល់ឆ្នាំ១៨០២ បារាំងបានធ្លាក់ក្នុងសឹកសង្រ្គាមជាមួយបណ្ដាប្រជាជាតិអឺរ៉ុបស្ទើរទាំងមូល ហើយក៏ត្រូវប្រឈមនឹងជម្លោះផ្ទៃក្នុងផងដែរ ដូចជាសង្គ្រាមនៅវ៉ង់ឌីជាដើម។

សម័យកាលមួយនេះមានរាប់ព្រឹត្តិការណ៍សំខាន់ធំៗជាច្រើនដូចជា ការដួលរលំ និងការលុបបំបាត់របបរាជាធិបតេយ្យបារាំង[] ការបង្កើតអនុសញ្ញាជាតិ និងរជ្ជកាលសប្បដិភ័យ ប្រតិកម្មទែរមីដឺរ និងជាចុងក្រោយគឺការបង្កើតស្ថានកុងស៊ុលឡើង ដែលបានបើកផ្លូវឱ្យណាប៉ូលេអុងឡើងកាន់អំណាចជាមេដឹកនាំនៃប្រជាជាតិបារាំងថ្មី។

ទីបញ្ចប់នៃរបបរាជាធិបតេយ្យបារាំង

[កែប្រែ]

នៅក្រោមសភានីតិប្បញ្ញត្តិ ដែលជាស្ថាប័នកាន់អំណាចមុនការប្រកាសរបបសាធារណរដ្ឋឡើង ប្រទេសបារាំងបានកំពុងត្រូវជាប់ក្នុងសង្រ្គាមជាមួយព្រុស និងអូទ្រីស។ នៅខែកក្កដា ឆ្នាំ១៧៩២ ពញាក្សត្រប៊្រូនស្វីគ ព្រះអង្គម្ចាស់ឆាលស៍ វីល្លៀម ហ្វែឌីណង់ និងជាអគ្គមេបញ្ជាការនៃកងទ័ពចម្រុះព្រុស-អូទ្រីស បានប្រកាសចេញនូវនិវេទន៍ប័ណ្ណប៊្រូនស្វីគដោយក្នុងនោះព្រះអង្គបានថ្លែងថាទ្រង់នឹងលើកទ័ពទៅកម្ទេចទីក្រុងប៉ារីសឱ្យរលាយប្រសិនបើមានគ្រោះអ្វីមួយកើតឡើងចំពោះព្រះមហាក្សត្របារាំងព្រះបាទល្វីទី១៦

សេចក្ដីគម្រាមកំហែងដោយបរទេសបែបនេះបានធ្វើឱ្យស្ថានការណ៍នយោបាយនៅបារាំងកាន់តែមានភាពយ៉ាប់យ៉ឺនធ្ងន់ធ្ងរបន្ថែម និងបានធ្វើឱ្យក្រុមបដិតវត្តន៍នីមួយៗកាន់តែខឹងនិងស្អប់ស្ដេចខ្លួនកាន់តែច្រើនឡើងផងដែរ។ នៅក្នុងកំឡុងកុបកម្ម ១០ សីហា ១៧៩២ មហាជននៅប៉ារីសបាននាំគ្នាសម្រុកវាយចូលវិមានធុយឡឺរី ដោយបានសម្លាប់ឆ្មាំស្វីសរបស់ព្រះមហាក្សត្របារាំងចំនួនប្រាំមួយរយនាក់ ហើយបានទាមទាដកអំណាចព្រះមហាក្សត្រទាំងស្រុងតែម្តង។[]

ក្រុមអ្នកបដិវត្តន៍ជាបន្ទាប់ក៏កើតការភ័យខ្លាចបារម្ភពីសកម្មភាពប្រឆាំងនឹងបដិវត្តន៍របស់ពួកគេ ដែលជាហេតុជំរុញឱ្យពួកគេប្រព្រឹត្តិអំពើហិង្សាសាហាវជាងមុនទ្វេដង។ នៅក្នុងសប្តាហ៍ដំបូងនៃខែកញ្ញា ឆ្នាំ១៧៩២ ប្រជាជនប៉ារីសមួយហ្វូងធំបានវាយសន្ធប់ចូលទៅក្នុងពន្ធនាគារក្នុងទីក្រុងពួកគេ ហើយនៅក្នុងនោះ ពួកគេបាននាំគ្នាចាប់សម្លាប់អ្នកទោសប្រមាណជាងពាក់កណ្តាលមានដូចជា អ្នកអភិជន បព្វជិតសាសនា និងអ្នកទោសនយោបាយផ្សេងៗ ប៉ុន្តែក្នុងនោះក៏រួមមានឧក្រិដ្ឋជនសាមញ្ញៗផងដែរដូចជា ស្រីពេស្យា និងចោរលួចឆក់ប្លន់ជាដើម។ អ្នកទោសរងគ្រោះទាំងនោះភាគច្រើនត្រូវបានគេសម្លាប់នៅក្នុងបន្ទាប់ឃុំឃាំងរបស់ពួកគេដោយការចាក់សម្លាប់ ឬរំលោភសម្លាប់។ ព្រឹត្តិការណ៍មួយនេះត្រូវបានគេស្គាល់ថា ការសម្លាប់រង្គាលខែកញ្ញា[]

អនុសញ្ញាជាតិ (១៧៩២–១៧៩៥)

[កែប្រែ]
ក្រោះរូបដំបូងនៃសាធារណរដ្ឋបារាំង, ប្រើរហូតដល់ឆ្នាំ១៧៩៤

ជាលទ្ធផលនៃកំណើនហិង្សាសាធារណៈ និងអស្ថិរភាពនយោបាយក្នុងរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ សមាជិកសភានីតិប្បញ្ញត្តិបារាំងចំនួនប្រាំមួយរូបត្រូវបានផ្ដល់ភារកិច្ចត្រួតពិនិត្យរៀបចំការបោះឆ្នោតឱ្យបានឆាប់បំផុត។ ដូច្នេះ អនុសញ្ញា​ជាតិ​ក៏ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណងចំនួន​ពីរ​គឺ ​រំលាយ​របបរាជាធិបតេយ្យ និងសរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី។

ការងារដំបូងរបស់អនុសញ្ញាជាតិនោះគឺស្ថាបនារបបសាធារណរដ្ឋឡើង និងដកហូតរាល់អំណាចនយោបាយទាំងប៉ុន្មានពីព្រះមហាក្សត្រ។ ក្រោយពីត្រូវគេដកហូតរាជអំណាចអស់ ព្រះបាទល្វីទី១៦ ក៏បានធ្លាក់ខ្លួមមកត្រឹមតែជាប្រជាជនសាមញ្ញម្នាក់ប៉ុណ្ណោះ ហើយជាបន្ទាប់ គេក៏បានដំណើរការវិនិច្ឆ័យទោសព្រះអង្គពីបទឧក្រិដ្ឋកម្មក្បត់ជាតិធ្ងន់ធ្ងរ ដែលបានចាប់ផ្តើមនៅខែធ្នូ ឆ្នាំ១៧៩២។ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ១៧៩៣ គេក៏បានកាត់ទោសប្រហារជីវិតទ្រង់ ហើយនៅថ្ងៃទី២១ ខែមករា ព្រះអង្គក៏ត្រូវបានគេប្រហារជីវិត។[]

ពេញមួយសិសិររដូវឆ្នាំ១៧៩២ និងវស្សានរដូវឆ្នាំ១៧៩៣ ដោយរងការអត់ឃ្លានធ្ងន់ធ្ងរ ប្រជាជននៅទីក្រុងប៉ារីសក៏បានចេញទៅទីសាធារណៈដើម្បីធ្វើកុបកម្មទាមទារស្បៀងអាហារ។ អនុសញ្ញាជាតិដែលកំពុងជាប់ការងាររឿងសង្គ្រាម មិនបានយកចិត្តទុកដាក់មើលប្រជាជនខ្លួនឡើយ។ ទីបំផុតនៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៧៩៣ អនុសញ្ញាក៏បានបង្កើតគណៈកម្មាធិការសុវត្ថិភាពសាធារណៈឡើងដើម្បីដោះស្រាយនឹងចលាចលដែលកំពុងកើតមានឡើងពេញផ្ទៃប្រទេសដូចជា ចលនាមូលវិវត្តរបស់ក្រុមអង់រ៉េជី កង្វះស្បៀងអាហារ និងសកម្មភាពបះបោរផ្សេងៗដូចជានៅវ៉ង់ឌី និងនៅប្រឺតាញី ក៏ដូចជាស៊ើបរកមូលហេតុបរាជ័យយោធាក្នុងសមរភូមិប្រយុទ្ធថ្មីៗ និងការរត់ចោលជួរដោយមេបញ្ជាការបារាំងមួយចំនួន។[]

ដើម្បីធ្វើឱ្យប្រជាជនមានការអត់ធ្មត់គោរពកោតខ្លាចអាជ្ញាធរថ្នាក់ដឹកនាំនិងដើម្បីស្ដារសណ្ដាប់ធ្នាប់សាធារណៈឡើងវិញ គណៈកម្មាធិការសុវត្ថិភាពសាធារណៈថ្មីនេះបានដាក់ចេញនូវគោលនយោបាយសប្បដិភ័យ ពោលគឺការចាប់រាល់បុគ្គលណាដែលគេគិតថាមានបំណង ឬឆន្ទៈប្រឆាំងនឹងសាធារណរដ្ឋទៅប្រហារជីវិតដោយការកាត់ក្បាល។ សម័យកាលក្រោមគណៈកម្មាធិការមួយនេះត្រូវបានគេនិយមស្គាល់ថា​ រជ្ជកាលសប្បដិភ័យ[]

នៅក្នុងខែមិថុនា ឆ្នាំ១៧៩៣ អនុសញ្ញាបានព្រាងរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានមហាជនបោះឆ្នោតផ្តល់សច្ចាប័ននៅដើមខែសីហា។ ប៉ុន្តែយ៉ាងណា គណៈកម្មាធិការសុវត្ថិភាពសាធារណៈដែលត្រូវបានគេមើលឃើញថាជារដ្ឋាភិបាល "អាសន្ន" នោះបានសម្រេចព្យួរនូវសិទ្ធិបុគ្គលដែលបានធានាដោយសេចក្តីប្រកាសឆ្នាំ១៧៨៩ ស្តីពីសិទ្ធិមនុស្ស និងប្រជាពលរដ្ឋ និងរួមទាំងរដ្ឋធម្មនុញ្ញថ្មីរបស់អនុសញ្ញាផងដែរដើម្បីបន្តអនុវត្តគោលនយោបាយបែបសប្បដិភ័យរបស់ខ្លួន។

រដ្ឋធម្មនុញ្ញ​នៃ​សាធារណរដ្ឋ​មិន​បាន​ចែងច្បាស់​ថាតើស្ថាប័នណាជាប្រមុខរដ្ឋ​ ឬ​ប្រមុខ​រដ្ឋាភិបាលផ្លូវការនោះ​ទេ។ យោងតាមច្បាប់អន្តរជាតិ យើងអាចសន្និដ្ឋានបានថា ប្រធានអនុសញ្ញាជាតិគឺជាប្រមុខរដ្ឋបារាំងនៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ១៧៩៣។ ប៉ុន្តែក្រឡេកមកមើលការអនុវត្តជាក់ស្ដែង ថ្នាក់ដឹកនាំបារាំងនាពេលនោះត្រូវបានផ្លាស់ប្តូរស្ទើរតែជារៀងរាល់ពីរសប្តាហ៍ម្តង ដែលនាំឱ្យអនុសញ្ញាជាតិពិបាកយកជាការណ៍បាន។

នាយកាល័យ (១៧៩៥–១៧៩៩)

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. Nicole Dockès, emeritus professor, agrégé des universités, and Annie Héritier, lecturer at the law faculty of the University of Corsica, Genèse de la notion juridique de patrimoine culturel - 1750-1816, 2003, 70.
  2. Everdell, William R. (2000). The End of Kings: A History of Republics and Republicans. Chicago: University of Chicago Press. ល.ស.ប.អ. 0-226-22482-1. https://archive.org/details/endofkingshistor00ever. 
  3. Censer, Jack R.; Hunt, Lynn (៣១ ខែកក្កដា ២០០៤), Liberty, Equality, Fraternity: Exploring the French Revolution, University Park, Pennsylvania: Pennsylvania State University Press 
  4. Doyle (1989), pp. 191–192.
  5. Doyle (1989), p. 196.
  6. The French Revolution [videorecording]: liberté, egalité, fraternité, a new republic is born in blood / produced & directed by Doug Shultz; written by Doug Shultz, Hilary Sio, Thomas Emil. [New York, N.Y.]: History Channel: Distributed in the U.S. by New Video, 2005.
  7. "Robespierre and the Terror | History Today". www.historytoday.com. Archived from the original on 30 September 2018. Retrieved 31 July 2025.