ប្រាសាទត្រពាំងទា
Appearance
ប្រាសាទត្រពាំងទា ឬ ថាពាំងតា ឬ តាពីងថា (អង់គ្លេស : Prasat Tra Priang Tia) គឺជាប្រាសាទខ្មែរមួយដែលមានទីតាំងស្ថិតនៅក្នុងភូមិណងកូ ឃុំត្រពាំងទា ស្រុករំដួល ខេត្តសុរិន្ទ្រ ប្រទេសសៀម។វាជាប្រាសាទឥដ្ឋបែរមុខទៅទិសខាងកើត។ប្រាសាទនេះកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី ១២ ដល់ដើមសតវត្សរ៍ទី ១៣ ជារចនាបថបាយ័ន។

ត្រពាំងទាជាន័យនៅក្នុងភាសាខ្មែរ។ពាក្យ «ថាពាំង» មានន័យថា ស្រះ បឹង ត្រពាំង វាលភក់ ឬ រណ្ដៅដែលមនុស្សជីក។វាក៏អាចមានន័យថាបារាយណ៍ឬស្រះទឹកដែលប្រាសាទខ្មែរសឹងតែទាំងអស់តែងតែមានឬវាអាចជាប្រភពទឹកដែលកើតឡើងដោយធម្មជាតិ។រីឯពាក្យថា «តា» មានន័យថា សត្វទា។ដូចនេះពាក្យថាថាពាំងតាមានន័យថាត្រពាំងទា។វាអាចទៅរួចដែរថាកាលពីអតីតកាលមានសត្វទាបានផ្លាស់ទីពីទីកន្លែងផ្សេងៗមករស់នៅក្នុងតំបន់នោះ។
រូបថត
[កែប្រែ]

