ខេត្តវិបុលសង្គ្រាម
| ខេត្តវិបុលសង្គ្រាម จังหวัดพิบูลสงคราม | ||||||
| ខេត្តនៃប្រទេសសៀម | ||||||
| ||||||
| ||||||
| ទីរួម | ក្រុងសិរីសោភ័ណ | |||||
| ប្រវត្តិសាស្ត្រ | ||||||
| • | សង្គ្រាមបារាំង-សៀម | ០៩ ឧសភា ១៩៤១ | ||||
| • | សៀមប្រគល់ទឹកដីទៅឲ្យឥណ្ឌូចិនបារាំងវិញ[១][២] | ១៧ វិច្ឆិកា ១៩៤៦ | ||||
| បច្ចុប្បន្ន ភាគនៃ | ||||||
ខេត្តវិបុលសង្គ្រាម (សៀម : จังหวัดพิบูลสงคราม) គឺជាអតីតខេត្តរបស់សៀមពីឆ្នាំ ១៩៤១ ដល់ ១៩៤៦។ខេត្តនេះត្រូវបានបង្កើតឡើងបន្ទាប់ពីសៀមបានឈ្លានពានលេបយកទឹកដីរបស់ប្រទេសកម្ពុជា[៣]ក្រោយសង្គ្រាមបារាំង-សៀមឆ្នាំ ១៩៤០-១៩៤១។ឈ្មោះរបស់ខេត្តនេះគឺយកតាមឈ្មោះរបស់លោកសេនាប្រមុខប្លែក វិបុលសង្គ្រាមដែលជានាយករដ្ឋមន្ត្រីសៀមនៅពេលនោះ។[៤]ខេត្តនេះត្រូវបានរំលាយចោលហើយប្រគល់ទៅឲ្យបារាំងវិញនៅក្នុងឆ្នាំ ១៩៤៦។
ប្រវត្តិសាស្ត្រ
[កែប្រែ]ខេត្តវិបុលសង្គ្រាម ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៤១ បន្ទាប់ពីបារាំងបានប្រគល់ទឹកដីខេត្តសៀមរាប(លើកលែងទីក្រុងសៀមរាបនិងប្រាសាទអង្គរវត្ត[៥]) ខេត្តឧត្ដរមានជ័យ និង ខេត្តបន្ទាយមានជ័យទៅឲ្យសៀមក្រោយសង្គ្រាមបារាំង-សៀម។[៦][៧][៨]
នៅក្រោមការដឹកនាំរបស់លោកសេនាប្រមុខប្លែក វិបុលសង្គ្រាមចាប់ពីឆ្នាំ ១៩៤១ ដល់ឆ្នាំ ១៩៤៦ ខេត្តបាត់ដំបងនិងខេត្តសៀមរាបរបស់ខ្មែរត្រូវបានបានប្ដូរឈ្មោះទៅជាភាសាសៀមព្រមទាំងឈ្មោះស្រុកនៅក្នុងខេត្តទាំង ០២ នេះផងដែរ។
នៅចុងឆ្នាំ ១៩៤១ លោកសេនាប្រមុខប្លែក វិបុលសង្គ្រាមបានធ្វើទស្សនកិច្ចទៅបណ្ដាខេត្តដែលខ្លួនទើបឈ្លានពានបានពីប្រទេសកម្ពុជាហើយនៅពេលនោះហើយដែលលោកសេនាប្រមុខប្លែក វិបុលសង្គ្រាមបានប្រកាសឲ្យផ្លាស់ប្ដូរឈ្មោះថ្មីជាភាសាសៀមជំនួសឲ្យឈ្មោះខេត្តជាភាសាខ្មែរសំខាន់ៗដូចជា ៖
- ខេត្តបាត់ដំបង ប្ដូរឈ្មោះទៅជាចង្វាតព្រះដំបង(จังหวัดพระตะบอง)ហើយសៀមក៏បានបង្កើតឲ្យមាននិមិត្តសញ្ញាខេត្តថែមទៀត
- ខេត្តសៀមរាប ប្ដូរឈ្មោះទៅជាចង្វាតវិបុលសង្គ្រាម(จังหวัดพิบูลสงคราม)ពោលគឺយកតាមឈ្មោះរបស់នាយករដ្ឋមន្ត្រីសៀមគឺប្លែក វិបុលសង្ក្រាមនោះឯង។ដោយសារសៀមស្អប់ណាស់ចំពោះឈ្មោះសៀមរាបនេះពីព្រោះជាឈ្មោះដែលរំលឹកដល់បរាជ័យនៃទ័ពសៀមដែលច្បាំងចាញ់កងទ័ពខ្មែរនៅស្ទឹងសៀមរាបនៅក្នុងរជ្ជកាលព្រះបាទច័ន្ទរាជានាសម័យលង្វែក
- ទឹកដីភាគខាងជើងខេត្តកំពង់ធំដែលជាអតីតខេត្តម្លូព្រៃ ទន្លេរពៅ និង ផ្នែកខ្លះនៃអតីតខេត្តកំពង់ស្វាយនោះត្រូវប្ដូរឈ្មោះទៅជាចង្វាតនគរចម្ប៉ាស័កិ្ត(จังหวัดนครจัมปาศักดิ์)។
ខេត្តវិបុលសង្គ្រាម ត្រូវបានរំលាយចោលនិងប្រគល់ទៅឲ្យឥណ្ឌូចិនបារាំងវិញនៅក្នុងឆ្នាំ ១៩៤៦ បន្ទាប់ពីរដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណរដ្ឋបារាំងបានប្រើប្រាស់សិទ្ធិវ៉ីតូដើម្បីគំរាមកំហែងនិងរារាំងមិនឲ្យសៀមចូលជាសមាជិករបស់អង្គការសហប្រជាជាតិបានឡើយ។
រដ្ឋបាល
[កែប្រែ]ខេត្តវិបុលសង្គ្រាម ត្រូវបានរដ្ឋអំណាចសៀមចែកចេញជា ០៦ ស្រុក(អាំភើ)ដោយយកស៊ីសុផុន(ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ)ធ្វើជាទីរួមខេត្ត ៖

| លេខរៀង | ឈ្មោះភាសាខ្មែរ | ឈ្មោះអក្សរឡាតាំង | ឈ្មោះភាសាសៀម | ឈ្មោះត្រូវនឹងប្រទេសកម្ពុជា |
|---|---|---|---|---|
| ០១ | ផៃរីរ៉ាយ៉តេជ | Phairirayodet | ไพรีระย่อเดช | ស្រុកពួក |
| ០២ | កាល័នថា ប៊ូរី | Kalantha Buri | กลันทบุรี | ស្រុកក្រឡាញ់ |
| ០៣ | ព្រហ្ម ខ័ណ្ឌ | Phrom Khan | พรหมขันธ์ | ស្រុកចុងកាល់ |
| ០៤ | គ្រាំងសាក់ភីឈីត | Kriangsakphichit | เกรียงศักดิ์พิชิต | ក្រុងសំរោង |
| ០៥ | វ៉ារី សែន | Wari Saen | วารีแสน | ស្រុកវ៉ារិន |
| ០៦ | ចម ក្រាសាន្ត | Chom Krasan | จอมกระสานติ์ | ស្រុកជាំក្សាន្ត |
ឯកសារយោង
[កែប្រែ]| អត្ថបទទីតាំងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- ↑ "Laos - INDEPENDENCE".
- ↑ United Nations Treaty Series. 344. Secretariat of the United Nations. 1959. pp. 59-93. https://treaties.un.org/doc/Publication/UNTS/Volume%20344/v344.pdf.
- ↑ សហភាពឥណ្ឌូចិន
- ↑ Thailand's War With Vichy France
- ↑ "Regional Flag 1941-1945 (Thailand)". Flags of the World. Retrieved 13 November 2013.
- ↑ History, Khmer (2014-07-03). "សម័យអាណានិគមជប៉ុន". ប្រវត្តិសាស្ត្រខ្មែរ - Khmer History (in អង់គ្លេស). Retrieved 2025-08-05.
- ↑ Ratchakitcha access date 20 May 2013
- ↑ "SBM News". sbm.news. Retrieved 2025-08-22.
