ខេត្តនគរចម្ប៉ាស័ក្ដិ
| ខេត្តនគរចម្ប៉ាស័ក្តិ จังหวัดนครจัมปาศักดิ์ | |||||
| ខេត្តនៃប្រទេសសៀម | |||||
| |||||
|
| |||||
| ទីរួម | ក្រុងចម្ប៉ាស័ក្ដិ | ||||
| ប្រវត្តិសាស្ត្រ | |||||
| • | សង្គ្រាមបារាំង-សៀម | ០៩ ឧសភា ១៩៤១ | |||
| • | សៀមប្រគល់ទឹកដីទៅឲ្យឥណ្ឌូចិនបារាំងវិញ[១][២] | ១៧ វិច្ឆិកា ១៩៤៦ | |||
| បច្ចុប្បន្ន ភាគនៃ | |||||
ខេត្តនគរចម្ប៉ាស័ក្ដិ (សៀម : จังหวัดนครจัมปาศักดิ์) គឺជាអតីតខេត្តរបស់សៀមដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៤១ ក្រោយសង្គ្រាមបារាំង-សៀមនៅឥណ្ឌូចិន។ខេត្តនេះត្រូវបានរំលាយចោលហើយប្រគល់ទៅឲ្យបារាំងវិញនៅក្នុងឆ្នាំ ១៩៤៦។
ប្រវត្តិសាស្ត្រ
[កែប្រែ]ខេត្តនគរចម្ប៉ាសក្ដិ គឺជាខេត្តមួយនៅក្នុងចំណោមខេត្តដែលត្រូវបានបង្កើតឡើងក្រោយសង្គ្រាមបារាំង-សៀមនៅពេលដែលរដ្ឋាភិបាលវីឈីបារាំងយល់ព្រមប្រគល់ខេត្តម្លូព្រៃនិងស្រុកថាឡាបរិវ៉ាត់(ខេត្តស្ទឹងត្រែង)របស់ប្រទេសកម្ពុជានិងផ្នែកខាងមុខទន្លេមេគង្គនៃខេត្តចម្ប៉ាស័ក្តិ[៣]របស់លាវទៅឲ្យសៀម។[៤]ទឹកដីទាំងពីរផ្នែកនេះត្រូវបានដាក់បញ្ចូលជាមួយគ្នាហើយបង្កើតបានជាខេត្តនគរចម្ប៉ាស័ក្តិ។បន្ទាប់ពីសង្គ្រាមលោកលើកទី ២ បានបិទបញ្ចប់ទៅដោយក្រុមសម្ព័នមិត្ត Allies ទទួលបានជ័យជំនះលើក្រុមសម្ព័ន្ធមិត្ត Axis ហើយរដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណរដ្ឋបារាំងបានគំរាមកំហែងនិងរារាំងមិនឲ្យសៀមដែលជាសម្ព័ន្ធមិត្តរបស់ក្រុមសម្ព័ន្ធមិត្ត Axis ចូលជាសមាជិករបស់អង្គការសហប្រជាជាតិដែលជាអង្គការទើបតែបង្កើតឡើងថ្មីបានឡើយ។នៅទីបំផុតនៅក្នុងឆ្នាំ ១៩៤៦ ខេត្តនគរចម្ប៉ាស័ក្តិត្រូវបានរំលាយចោលនិងប្រគល់ទៅឲ្យឥណ្ឌូចិនបារំាងវិញ។
រដ្ឋបាល
[កែប្រែ]ខេត្តនគរចម្ប៉ាស័ក្ដិ ត្រូវបានរដ្ឋអំណាចសៀមចែកចេញជា ០៦ ស្រុក(អាំភើ)[៥]ដោយយកក្រុងចម្ប៉ាស័ក្ដិ(ក្រុងប៉ាក់សេ ខេត្តចម្ប៉ាស័ក្ដិ)ធ្វើជាទីរួមខេត្ត ៖
| លេខរៀង | ឈ្មោះភាសាខ្មែរ | ឈ្មោះអក្សរឡាតាំង | ឈ្មោះភាសាសៀម |
|---|---|---|---|
| ០១ | មឿងណៈខនចាមប៉ាសាក់ | Mueang Nakhon Champassak | เมืองนครจัมปาศักดิ์ |
| ០២ | វ័នណា វ៉ៃថាយ៉ាកន | Wan Waithayakon | วรรณไวทยากร |
| ០៣ | ថារ៉ាបរីវ៉ាត់ | Tharaboriwat | ธาราบริวัตร |
| ០៤ | ម៉ៈណូ ប្រៃ | Mano Phrai | มะโนไพร |
| ០៥ | ចម ក្រាសាន្ត | Chom Krasan | จอมกระสานต์ |
| ០៦ | ផុន ថង | Phon Thong | โพนทอง |
ឯកសារយោង
[កែប្រែ]- ↑ "Laos - INDEPENDENCE".
- ↑ United Nations Treaty Series. 344. Secretariat of the United Nations. 1959. pp. 59-93. https://treaties.un.org/doc/Publication/UNTS/Volume%20344/v344.pdf.
- ↑ ខេត្តខ្មែរដែលបាត់បង់នៅប្រទេសលាវ
- ↑ Grabowsky, Volker. Regions and National Integration in Thailand 1892-1992. Wiesbaden: Harrassowitz, 1995.
- ↑ ស្រុកធំ(amphoe)ចំនួន ០៥ និង ស្រុកតូច(king amphoe)ចំនួន ០១
