Jump to content

ប្រាសាទបានអនន្ត

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ប្រាសាទបានអនន្ត (អង់គ្លេស : Prasat Ban Anan ) គឺជាប្រាសាទខ្មែរដែលមានទីតាំងស្ថិតនៅក្នុងវត្តបានអនន្តតាមបណ្តោយផ្លូវជាតិលេខ ២២៦ (សុរិន្រ្ទ-សិរីសាកេត)ភូមិបានអនន្ត ឃុំយ៉ាង ស្រុកសិខរៈភូមិ ខេត្តសុរិន្ទ្រ។វាជាប្រាសាទតូចមួយកសាងពីឥដ្ឋនៅពីលើខឿនធ្វើពីថ្មបាយក្រៀមរាងជាការ៉េបែរមុខទៅទិសខាងកើត។ច្រកទ្វារធ្វើពីថ្មភក់រីឯសសរពេជ្រមិនមានចម្លាក់នោះទេហើយជ្រុងទាំង ០៣ ទៀតគឺជាទ្វារបញ្ឆោត។

នៅខាងមុខប្រាសាទមានផ្ដែរជារចនាបថបាពួនមួយដែលបាក់ពាក់កណ្ដាល។ប្រាសាទនេះស្ថិតនៅក្នុងសភាពទ្រុឌទ្រោម។