អ្នកប្រើប្រាស់:ចេង ជុំនិត្យ
សាសនាកម្ពុជា
[កែប្រែ]ប្រទេសកម្ពុជាយើងជាប្រទេសមួយដែលមានសាសនាជាពុទ្ធតាំងពីឆ្នាំ៨០២ នៃគ្រីស្តរាជ ហើយក៏រហូតមកដល់បច្ចុប្បន្ននេះដែរ។ តែសព្វថ្ងៃក៏មានប្រជាជនមួយចំនួនកាន់
សាសនាផ្សេងដែរ។
ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា
[កែប្រែ]នៅក្នុងឆ្នាំ១៥៥៥ សាសនាកាតូលិកបានចូលមកប្រទេសកម្ពុជាយើងតាមរយៈសាសនៈទូតមួយនាក់ ដែលមានឈ្មើថា ហ្កាស្ផារ ដឺ គ្រូសដែលជាជនជាតិអ៊ីតាលី នៃចក្រភពរ៉ូមហើយពេ លនោះជាពេលមួយដែលប្រទេសយើងកំពុងវឹកវរ និង មានបញ្ហាមួយកើតឡើងនាសម័យលង្វែក ដែលគ្រប់គ្រងដោយស្តេចអង្គចាន់ទី១។ រហូតមកដល់ឆ្នាំ១៩២៣មានសាសនា គ្រីស្តនិកា យប្រូតេស្តងបានចូលមកដែរ។ ហើយនៅឆ្នាំ១៩៧០មានអ្នកដើរតាមសាសនានេះប្រហែល ៧០០នាក់។ ពេលនោះដែរស្តេចសីហនុបានបណ្តេញអ្នកផ្សព្វផ្សាយ សាសនាទាំងអស់អោយចេញ ពីប្រទេសក្នុងយុទ្ធនាការប្រឆាំងនឹងសេអ៊ីអា។រវាងឆ្នាំ ១៩៧០ និងឆ្នាំ ១៩៧៥ អ្នកផ្សព្វផ្សាយត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ និងមានព្រះវិហារជាច្រើនបានសាង សងនិង គ្រីស្តបរិសទ្ទ័មានកើនឡើងរាប់ពាន់នាក់។ នៅពេលនោះក៏មានសម័យដ៏ខ្មៅ ងងឹតមួយដែលត្រូវបានគេឈ្មោះថា ឆ្នាំសូន្យ។ នៅពេលដែលសម័យកាលដ៏អាក្រក់នេះបានរលត់បាត់ទៅក៏បានប ន្សល់ ទុកចំនួនគ្រីស្តបរិស័ទ្ទប្រហែល១០០ នាក់និង ផ្សេងទៀត្រូវបានពុលពតសំលាប់ចោល។
ប្រវត្តិព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា បានចាប់ផ្តើមអស់រយៈពេល ៥៤២ឆ្នាំមកហើយ ដោយការមកដល់ប្រទេសកម្ពុជារបស់ សាសនទូតកាតូលិកដំបូង។ ព្រឹត្តិការណ៍សំខាន់ៗមានដូច ខាងក្រោមនេះ ៖
សតវត្សទី១៦
នៅឆ្នាំ១៥៥៥ លោក ហ្គាស្ប៉ា ដាគ្រូស ជាបុព្វជិត ព័រទុយហ្គេ បាននាំដំណឹងអំពី គ្រីស្តសាសនាមកប្រទេសកម្ពុជា។ លោកស្ថិតនៅក្នុងព្រះរាជវាំង ក្រុងលង្វែក។ នៅឆ្នាំ១៥៧៥លោក សីលវែស្រ្ត ដាសេវរដូ ជាបុព្វជិត ព័រទុយហ្គេ បានមករស់នៅព្រះរាជាណាចក្រកម្ពុជា។ លោករស់នៅអស់រយៈពេល ២២ឆ្នាំ។ លោកអាចនិយាយភាសារខ្មែរបាន និងជាអ្នកកសាងព្រះវិហារមុនគេ ហើយលោកបានបកប្រែសៀវភៅមួយក្បាល ជាភាសារខ្មែរទៀតផង។
សតវត្សទី១៧
នៅដើម សតវត្សទី១៧ មានគ្រីស្តបរិស័ទជាតិជប៉ុន មកតាំងលំនៅក្នុងស្រុកពញាឮ។ នៅឆ្នាំ១៦៦០ មានគ្រីស្តបរិស័ទជាតិឥណ្តូនេស៊ីបានភៀសខ្លួនមកតាំងលំនៅក្នុង ក្រុងភ្នំពេញ និងស្រុកពញាឮ។
សតវត្សទី១៨
មាន គ្រីស្តបរិស័ទខ្មែរមួយចំនួននៅកំពង់ធំ។ ក្នុងកំឡុងឆ្នាំ១៧៦៨ ដល់ឆ្នាំ ១៧៧៧ លោក ឡឺវ៉ាវ៉ាសើរ ជាបូជាចារ្យជាតិបារាំង បាននិពន្ធសៀវភៅខាងគ្រីស្តសាសនាជាភាសាខ្មែរ សំរាប់អប់រំនិស្សិតអោយ ក្លាយជាបូជាចារ្យ និងបានបង្កើតគ្រួសារបព្វជីតាកាតូលិកមួយក្រុម។
នៅឆ្នាំ១៧៨៥ ពួកឧទ្ទាមសៀមបានគៀរគ្រីស្តបរិស័ទខ្មែរមួយចំនួនធំយកទៅបាងកក។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៧៩០ គ្រីស្តបរិស័ទខ្មែរមួយចំនួនដែលបានរត់រួចក៏តាំងទីលំនៅក្នុង ក្រុងបាត់ដំបង។
សតវត្សទី១៩
នៅដើមសតវត្សទី១៩ ព្រះរាជាណាចក្រកម្ពុជា ជួបប្រទះតែភ្លើងសង្រ្គាម។ ព្រះសហគមន៍ ក៏ត្រូវរងគ្រោះ ដោយសារភ្លើងសង្គ្រាមនោះដែរ។ នៅឆ្នាំ១៨៥០ សន្តអាសនៈបានតែងតាំងលោក យ៉ូហាន ក្លូដ មីស្ស អោយធ្វើជា អភិបាលភូមិភាគភ្នំពេញ។
នៅឆ្នាំ១៨៦៦ ព្រះបាទ នរោត្តម ស្នើរសុំអោយគ្រីស្តបរិស័ទខ្មែរ ចាកចេញពីស្រុកពញាឮមកតាំងទីលំនៅ នៅរាជធានីភ្នំពេញវិញ។ ព្រះរាជាចែកដីអោយ គ្រីស្តបរិស័ទកសាង ព្រះវិហារនៅព្រែកហ្លួង។ នៅឆ្នាំ១៨៨១ ក្រុមគ្រួសារឧបការគុណមកតាំងទីលំនៅនៅភ្នំពេញ។ ក្នុងសម័យអាណានិគមនិយម បារាំងមានគ្រីស្តបរិស័ទវៀតណាមជាច្រីន បានមករស់នៅលើទឹកដីប្រទេសកម្ពុជា។
សតវត្សទី២០
នៅឆ្នាំ១៩៥២ វត្តអារាមបព្វជិតកាតូលិកកសាងឡើង នៅក្រុងកែប ខេត្តកំពត។ នៅឆ្នាំ១៩៥៧ លោក ស៊ីមន ឈឹមយិន ទទួលអគ្គសញ្ញាតែងតាំងជា បូជាចារ្យខ្មែរដំបូង។ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៦៨ សន្តអាសនៈចែកភូមិភាគកាតូលិកភ្នំពេញជាបីភូមិភាគគឺ ភូមិភាគភ្នំពេញ បាត់ដំបង និងកំពង់ចាម។
លោក ប៉ូល ទេពអ៊ីម សុត្ថា ទទួលខុសត្រូវប្រចាំភូមិភាគ បាត់ដំបង។ ឆ្នាំ១៩៧០ ព្រះសហគមន៍ចាត់ឲ្យមានគណៈកម្មការសង្គម ដើម្បីជួយជនរងគ្រោះដោយសារសង្រ្គាម។ គណកម្មការសង្គមនេះ បានក្លាយទៅជាអង្គការមួយដែលមានឈ្មោះថា មេត្តាករុណា កម្ពុជា (Caritas Cambodia)។
នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៥ លោក យ៉ូសែប ឆ្មារ សាឡាស ទទួលអគ្គសញ្ញាតែងតាំងជា អភិបាល ឧបត្ថម្ភករ នៃព្រះសហគមន៍ភ្នំពេញ។ លោក យ៉ូសែប ឆ្មារ សាឡាស លោក ប៉ូល ទេពអ៊ីម សុត្ថា អស់លោកបូជាចារ្យ និងបព្វកាតូលិកខ្មែរ ព្រមទាំងគ្រីស្តបរិស័ទមួយចំនួនធំបាត់បង់ជីវិត ក្នុងសម័យប្រល័យពូជសាសន៍។ ព្រះវិហារ ត្រូវគេបំផ្លាញខ្ទេចគ្មានសល់។
នៅថ្ងែទី៣ ខែមេសា ឆ្នាំ១៩៩០ គ្រីស្តបរិស័ទទទួលច្បាប់អនុញ្ញាត ពីរដ្ឋាភិបាល ដើម្បីធ្វើពិធីបុណ្យ ជាប្រក្រតីឡើងវិញ។