ស្រុកមោងឫស្សី
ចំពោះមន្ត្រី ក្នុងសេនាទាហាន ក្រៅពីនេះទៅទៀត ព្រះបាទសម្ដេចព្រះចន្ទរាជាទ្រង់តាំងឱ្យធ្វើជាចៅហ្វាយស្រុកខ្លះ ជាក្រុមព្រះតម្រួតខ្លះ ជាក្រុមវាំងខ្លះ ជានាយទាហានខ្លះ គ្រប់មន្ត្រីដែលមានគុណបំណាច់ ក្នុងការធ្វើចម្បាំង គ្មានខ្វះចន្លោះ អ្នកណាម្នាក់ឡើយ។ ទ្រង់រាប់រៀបសរសើរពីគុណបំណាច់ នៃចៅហ្វាយពញាសួគ៌ាលោកមឿង (នូវ) ដែលបានថ្វាយសេះ ដំរី និងថ្វាយ កូន ៤នាក់ក្នុងគ្រាដែលព្រះអង្គទ័លសម្បត្តិ ទាំងគ្មាន ពលសោះ ហើយរត់ទៅក្រុងទេព និងកាលទ័ពសត្រូវ ចោមបន្ទាយពោធិ៍សាត់ ហើយពញាមឿង (នូវ) ប្ដូរជីវិតស្លាប់ ទៅកេណ្ឌបិសាច យកមកជួយ ឱ្យឈ្នះសង្គ្រាមច្រើនគ្រានោះថា : ទ្រង់តាំងកូនពីរនាក់ ឱ្យធ្វើជាសួគ៌ាលោកមួយ សេនាសង្គ្រាមមួយ នោះឃើញថា ពុំទាន់ធួនល្មម នឹងកម្លាំងបំណាច់ទើបទ្រង់តាំង ចៅពញាសួគ៌ាលោកទេព ទី៣ ជាសម្ដេចចៅពញាយោធានរិន្ទ តាំងចៅពញាសេនាសង្គ្រាម សុខ កូនទី ៤ ជាឧកញ៉ាសួគ៌ាលោក ឱ្យមានអាណាខេត្តឡើង (ខែត្រឡើង គឺ ខែត្រជាចំណុះ) គឺខែត្រក្រគរមួយ ក្រងមួយ ខ្លុងមួយ។ តមក ទ្រង់គិតដល់គុណបំណាច់ នៃពញាមនោមេត្រី គល់ ជាចៅមឿង ស្រុកបាត់ដំបង ដែលកាលសម្ដេចត្រឡប់ពីស្រុកសៀមមកដល់នោះ ហើយចៅពញាមនោមេត្រីបានថ្វាយដំរី ៥ និង សេះ ១៥ ព្រមទាំងថ្វាយ ស្បៀងអាហារ ១០០០ រទេះ។ ទ្រង់មានបន្ទូលថា : ចៅមឿងនេះ មានសក្ដិស្មើនឹងសក្ដិ ៦ ហ៊ូពាន់ តែពញាមឿង មានស្ម័គ្របក្សពួកច្រើនស្រុក ដូច្នេះ ទ្រង់លើកឡើងជា ចៅហ្វាយស្រុកធំ មានសក្ដិ ៩ ហ៊ូពាន់ ហើយឱ្យមានចៅមឿង ឡើងស្ដាប់បង្គាប់ ៥ ស្រុក គឺស្រុកមង្គលបូរី១ ទឹកជោរ១ បរត្បូង១ ពាមសីមា១ មោងឫស្សី១ ស្រុកខាងលើទាំង៥ នេះឱ្យឡើងស្ដាប់បង្គាប់នៃចៅមនោមេត្រី ទាំងអស់។ ឈ្មោះស្រុកមោងឬស្សីត្រូវបានផ្លាស់ប្ដូរទៅជាស្រុកអទិករទេវតេជះនិងត្រូវបានប្ដូរមកជាស្រុករណនេភគនៅឆ្នាំ១៩៤៣ក្រោមរាជាការសៀមនិងប្ដូរមកស្រុកមោងឬស្សីវិញនៅពេលសៀមប្រគល់មកឲ្យកម្ពុជាវិញនៅពេលជប៉ុនចាញ់សង្គ្រាមនឹងដកអានានិគមពីកម្ពុជានៅឆ្នាំ១៩៤៥។
ស្រុកមោងឫស្សីមាន៩ឃុំ ៖
- ឃុំមោង
- ឃុំគារ
- ឃុំព្រៃស្វាយ
- ឃុំឫស្សីក្រាំង
- ឃុំជ្រៃ
- ឃុំតាលាស់
- ឃុំកកោះ
- ឃុំព្រៃតូច
- ឃុំរបស់មង្គល
- អភិបាលស្រុកបច្ចុប្បន្ន
- ទេព ហន អភិបាលស្រុក
- បឿន សុវណ្ណ អភិបាលរងស្រុក (អភិបាលស្តីទី)
- ទន់ សុផន អភិបាលរងស្រុក
- ឡុង សុភឺន អភិបាលរងស្រុក
- លឹក រដ្ឋមុន្នី អភិបាលរងស្រុក
- លី សាលីម អភិបាលរងស្រុក
- ម៉ន រ៉ាវី អភិបាលរងស្រុក