សិទ្ធនារី
សិទ្ធនារី
មាត្រា១
[កែប្រែ]ឈរលើមូលដ្ខាននៃសិទ្ធិនិងសេរីភាព ស្រ្តីនិងបុរស ត្រូវមានភាពស្មើគ្នា នៅក្នុងសង្គមគ្រួសារនិងនៅលើគ្រប់វិស័យ នយោបាយ ពលរដ្ខ សេដ្ខកិច្ច សង្គមកិច្ច វប្បធ៏ម និង វិស័យផ្សេងៗទៀត ។
មាត្រា២
[កែប្រែ]រាល់ការរើសអើង និងអំពើហិង្សាលើស្រ្តី ត្រូវបានការពារដោយច្បាប់ ។
មាត្រា៣
[កែប្រែ]ស្រ្តីមានសិទ្ធដូចបុរស ចូលរួមការងារគ្រប់វិស័យក្នុងសង្គម តាមសមត្ថភាព និងជំនាញរបស់ខ្លួន
មាត្រា៤
[កែប្រែ]រាល់អំពើបង្ខិតបង្ខំ ឬបញ្ឈប់ការងាររបស់នារីភេទ មិនត្រូវធ្វើតាមទំនើងចិត្តឡើយ ។
មាត្រា៥
[កែប្រែ]កិច្ចការក្នុងគ្រួសារ និង ការអប់រំចិញ្ចឹមបីបាច់ថែរក្សាកូន ជាភារកិច្ចរួមរបស់បុរស និង ស្រ្តី ។
មាត្រា៦
[កែប្រែ]ការលក់ដូរ និង អាជីវកម្មផ្នែកពេស្យាចារលើស្ត្រីភេទ ជាអំពើ
- រំលោភសិទ្ធមនុស្ស
- ប្រឆាំងច្បាប់ជាតិនិងអន្តរជាតិ
មាត្រា៧
[កែប្រែ]ស្រ្តីគ្រប់រូបមានសិទ្ធបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដោយសេរី និងមានសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោតដូចបុរសដែរ ។
មាត្រា៨
[កែប្រែ]ស្ត្រីនិង បុរសមានសិទ្ធិស្មើគ្នា ចូលរួមសកម្មភាពការងារ ក្នុងរដ្ខាភិបាល អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ តាមសមត្ថភាពរបស់ខ្លួន ។
មាត្រា៩
[កែប្រែ]ស្ត្រីនិងបុរស មានសិទ្ធស្មើគ្នាក្នុងការផ្លាស់ប្តូរ ឬ រក្សាទុកនូវសញ្ជាតិរបស់ខ្លួន ។
មាត្រា១០
[កែប្រែ]ស្រ្តី និង បុរស មានសិទ្ធិស្មើគ្នាក្នុងការទទួល អាហារូបករណ៍ សំរាប់ការសិក្សា និងការទទួលសញ្ញាប័ត្រនៅក្នុងគ្រឹះស្ថានសិក្សាគ្រប់ផ្នែក ទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស ។
មាត្រា១១
[កែប្រែ]នារីគ្រប់រូបមានសិទ្ធរើបម្រះ ដើម្បីទាមទារនូវសិទ្ធិសេរីភាពរបស់ខ្លួន លើរាល់ការងារ ដែលប្រព្រឹត្តផ្ទុយ និង សេចក្តីថ្លៃថ្នូររបស់ស្ត្រីភេទ ។
មាត្រា១២
[កែប្រែ]ស្ត្រីគួរមាន កូនតិច ដើម្បីធានាសុខភាពរបស់ម្តាយ និង ទារក ព្រមទាំងជួយកាត់បន្ថយនូវកង្វះខាតក្នុងគ្រួរសារ ។ ជាពិសេសរដ្ខត្រូវធានា នូវសេវាកម្មសមស្របដែលទាក់ទិន ទៅនិងការពរពោះ ការសំរាលកូន ។
មាត្រា១៣
[កែប្រែ]នារីគ្រប់រូបមានសិទ្ធចូលរួម ក្នុងសកម្មភាពកំសាន្តកីឡា និង រាល់ទិដ្ខភាពនៃជីវភាព វប្បធម៌ទាំងឡាយ ។
មាត្រា១៤
[កែប្រែ]រដ្ឋត្រូវគិតគូរដល់ស្រ្តីនៅតាមជនបទអោយទទួលនូវអត្ថប្រយោជន៍ពីកិច្ចអភិវឌ្ឃន៍ ដូចជាឧបត្ថម្ភ ផ្នែកសុខាភិបាល សន្តិសុខ អប់រំ និង ទទួលបាននូវឥណទានផ្នែកកសិកម្មជាដើម ។
មាត្រា១៥
[កែប្រែ]ស្ត្រី មានសិទ្ធស្មើនិងបុរសនៅចំពោះមុខច្បាប់ ហើយនៅគ្រប់ផ្នែករដ្ឋប្បវេណី ដូចជាការចុះកិច្ចសន្យា ការគ្រប់គ្រងកម្មសិទ្ធិ និង នៅគ្រប់ដំណើរការនៃនីតិវិធី នៃការជំនុំជំរះក្តី និងតុលាការ ។
មាត្រា១៦
[កែប្រែ]ស្រ្តីគ្រប់រូបមានសិទ្ធិ ទទួលយក ឬ បដិសេធក្នុងការជ្រើសរើសគូស្រករ ដោយគ្មានការបង្ខិតបង្ខំពីក្រុមគ្រួសារ ឬ អាណាព្យាបាលឡើយ ។ នាងអាចមានសិទ្ធិប្តឹងសុំលែងលះ នៅពេលណាដែលមិនអាចទ្រាំទ្រ ក្រោមការគាបសង្កត់របស់ប្តី ។
ឯកសារយោង
[កែប្រែ]- ដកស្រង់ចេញពីសៀវភៅសិទ្ធនារីរបស់អង្កការលីកាដូ