Jump to content

វិបត្តិព្រែកជីកស៊ុយអេ

ពីវិគីភីឌា
រថក្រោះក្នុងសង្គ្រាមព្រែកជីកស៊ុយអេ

វិបត្តិព្រែកជីកស៊ុយអេ ឬ ត្រូវបានគេស្គាល់ផងដែរថាជា សង្រ្គាមអារ៉ាប់-អ៊ីស្រាអែលលើកទីពីរ គឺជម្លោះដែលកើតមាននៅឆ្នាំ ១៩៥៦ ពេល អង់គ្លេស បារាំង អ៊ីស្រាអែល បានឈ្លានពាន អេហ្សីប ពីព្រោះដើមឡើយ ព្រែកនេះត្រូវបានក្រុមហ៊ុ នឯកជនបានប្រើការ ប៉ុន្តែ ប្រធានាធិបតី អេហ្សីបលោក ណាសសឺរ បើជាកាន់កាប់វាទៅវិញ វាបានធ្វើអោយបារាំង អង់គ្លេស ខឹងជាខ្លាំងពីព្រោះព្រែកនេះសំខាន់ណាស់ក្នុងការជួញដូរប្រេងហើយក្នុងពេលជាមួយគ្នា អេហ្សីបបានរារាំងអ៊ីស្រាអែល ក្នុងការប្រើច្រកទីរ៉ាន់ នៅឆ្នាំ១៩៥៦ អ៊ីស្រាអែលបានបើកការវាយប្រហារទៅអេហ្សីបនៅតំបន់ឧបទ្វីប សុីណៃ អង់គ្លេស និងបារាំងបានត្រូវក្រោយ បន្លំធ្វើជាអព្យាក្រឹតពេលដំបូងៗ ពួកគេចង់កម្ទេចលោក ណសសឺរចេញពីដំណែង ដើម្បីយកព្រែក ស៊ុយអេប្រើម្ដងទៀត អេហ្សីបបានពន្លិចនាវាខ្លួនអែងដើម្បីបិតព្រែកកុំអោយអង់គ្លេសនិងបារាំងប្រើ

យន្តហោះរបស់អង់គ្លេស

ក្រោយមក មេពិភពលោកទាំងពីរបានដឹង ហើយពួកគេខឹងជាខ្លាំង ដោយ អាមេរិច និងសូវៀតបាន បង្ខំប្រទេសទាំងបីអោយចាកចេញពីអេហ្សីប បន្ទាប់មកព្រែកក៏បានបិទរយៈពេលវែងគួរសមដែល កងរក្សារសន្តិសុខបានចូលដោះស្រាយ លោក Lester B Pearson ជនជាតិកាណាដា បានដើរតួរយ៉ាងសំខាន់ក្នុងការដោះស្រាយវិបត្តិ នាំអោយលោកទទួលបានរង្វាន់ណូបែលសន្តិភាព ក្នុងឱកាសពួកលោកខាងលិចកំពុងរវល់ សូវៀតបានយកពេលនេះវាយចូល ហុងគ្រី ដោយសារបដិវត្តប្រឆាំងសូវៀតនៅឆ្នាំ ១៩៥៦