យន្តហោះចម្បាំងន័រទ្រផ-5
Appearance

យន្តហោះចម្បាំងន័រទ្រផF-5 គឺជាគ្រួសារនៃយន្តហោះចម្បាំង ធុនស្រាល ដែលត្រូវបានរចនាឡើងដំបូងនៅចុងទសវត្សរ៍ឆ្នាំ 1950 ដោយ ក្រុមហ៊ុន Northrop Corporation សហរដ្ធអាមេរិច វាបានបង្កើតឡើងដោយលុយក្រុមហ៊ុនផ្ទាល់គ្មានការជួយពីរដ្ធាភិបាលអាមេរិចទេ។ វាមាន4ប្រភេទគឺ៖ F-5A,F-5B,F-5E,F-5F
យន្តហោះបានផលិតឡើងក្នុងគោលដៅអោយមានល្បឿនលឿន ស្រួលថែរក្សារ ស្រួលផលិត ប្រើម៉ាសុីនពីរ បើទោះបីវាផលិតឡើងក្នុងការប្រយុទ្ធលើដែនអាកាសក៏ដោយ វាក៏អាចវាយប្រហារមកផ្ទៃដីដែល វាបានដាក់អោយប្រតិបត្តិការ នៅដើមឆ្នាំ១៩៦០ជាង យន្តហោះជាង៨០០គ្រឿងបានផលិត ស្របទៅនិងពេលមានសង្គ្រាមត្រជាក់ ដែលលក់អោយពួកសម្ព័ន្ធអាមេរិច។ អាមេរិចមិនសូវត្រូវការប្រើ យន្តហោះចម្បាំងធុនស្រាលទេ ហេតុនេះហើយទើបអាមេរិចមិនសូវប្រើវា ប៉ុន្តែអាមេរិចបានផលិត ប្រភេទមួយទៀត ដោយយកគំរូពីវា ហៅថា យន្តហោះហ្វឹកហាត់តាលន់ T-38 ជាយន្តហោះហ្វឹកហាត់