មហាទុរ្ភិក្សនៅអៀរឡង់
មហាទុរ្ភិក្សនៅអៀរឡង់ | |
---|---|
ទីតាំង | អៀឡង់ |
កាលបរិច្ឆេទ | ១៨៤៥-១៨៥២ |
មហាទុរ្ភិក្សអៀឡង់ ឬ គ្រោះអត់ឃ្លានអៀឡង់ គឺជាពេលដែលប្រជាជនអៀឡង់ស្រេកឃ្លាន និងមានជំងឺ នៅអៀឡង់ចាប់ពីឆ្នាំ១៨៤៥ ដល់ ១៨៥២ វាជាវិបត្តិដ៏ធំ នៅក្នុងប្រវត្តិសាស្រ្ដអៀឡង់ហើយចាក់ជ្រៅចូលសង្គមអៀឡង់ គ្រោះអត់ឃ្លាននេះបានប៉ះពាល់ដល់តំបន់ខាងលិចអៀឡង់ និងតំបន់ខាងត្បូងអៀឡង់ តំបន់នេះមនុស្សភាគច្រើនដែលបាននិយាយភាសាអៀឡង់ ហៅថា “An Drochshaol“ មានន័យថា ជីវិតដ៏លំបាក
ប្រវត្តិសាស្រ្ត
[កែប្រែ]ឆ្នាំដែលអាក្រក់គឺជាឆ្នាំ ១៨៤៧ ឬ (black’47) មុននិងមានគ្រោះអត់ឃ្លាន អៀឡង់មានប្រជាជន ប្រហែល ៨,៨លាននាក់ ប៉ុន្តែនៅឆ្នាំ ១៩០១ មានតែ ៤,៤លាននាក់ ប៉ុណ្ណោះ មានប្រជាជនប្រមាណ១លាននាក់ ត្រូវបានស្លាប់ និងមានប្រជាជនប្រមាណ ១លាននាក់បានធ្វើដំណើរចេញពីប្រទេស ដែលភាគច្រើនបានសំដៅទៅប្រទេស អង់គ្លេស និង អាមេរិច មានប្រជាជនប្រហែល ២,១បានចំណាក់ស្រុក គ្រោះនេះកើតឡើងដោយមានជំងឺមួយឈ្មោះថា Blight មានប្រជាជន អៀឡង់ជាច្រើនរស់នៅពឹងលើដំឡូង ដំណាំបានខូចជាច្រើននៅបណ្ដាលប្រទេសនៅអុឺរ៉ុប ប៉ុន្តែអៀឡង់រងផលប៉ះពាល់ជាងគេ និងរួមទាំង
- មានពួកមន្ត្រីចាំទារពន្ធឥតឈប់ឥតឈរ
- ប្រជាជនអៀឡង់ពឹងលើដំឡូងខ្លាំងពេក
- ពួករដ្ធាភិបាលអង់គ្លេសកាត់ជំនួយទៅអៀឡង់
អំឡុងពេលមានជំងឺនិងគ្រោះអត់ឃ្លាន ប៉ុន្តែរដ្ធាភិបាលអង់គ្លេសនៅតែមិនខ្វល់និងប្រមូលយកផលដំណាំប្រជាជនអៀឡង់ដូចធម្មតា វាធ្វើអោយមានការខឹងសំបារពីប្រជាជនអៀឡង់ជាខ្លាំង ព្រោះរដ្ធាភិបាលអង់គ្លេសមិនបានរកដំណោះស្រាយមកដោះស្រាយទេ បែបជាយកបន្ទុកមកដាក់ថែម។ អ្នកមានដីធំ ពួកគេគ្មានជម្រើសទេ ដោយសុខចិត្តបោះបង់ដីចោល ព្រោះមានគោលការមួយរបស់អង់គ្លេសប្រសិនបើអ្នកណាអាចមានដីធំជាង ១/៤ ហិចតា រដ្ធាភិបាលនិងមិនជួយពួកគេទេ ដោយចាត់ទុកពួកគេថា អ្នកមានជីវភាពមធ្យមគ្រោះនេះបានផ្លាស់ប្តូអៀឡង់ជារាងរហូតដោយសារ កំណើនប្រជាជនអៀឡង់បានថយចុះជាខ្លាំង មានប្រជាជនអៀឡង់ជាច្រើនបានបោះបង់ទីកន្លែងកំណើត ព្រមទាំងបង្កអោយមានចលនាជាតិនិយមដែលនាំអោយមានសង្គ្រាមទាមទារឯករាជ្យអៀឡង់ នៅឆ្នាំ១៨៧៩ វាបានមកម្ដងទៀត ប៉ុន្តែលើកនេះប្រជាជនអៀឡង់និងអ្នកធំអៀឡង់អាចគ្រប់គ្រង់បាន ហើយបាននាំគ្នារួមដៃគ្នាប្រឆាំងទៅពួកមន្រ្តីទាំងនោះដោយ ពហិការមិនផ្តល់ពន្ធ ព្រោះតែការប្រឆាំងគ្នាលើនេះបានបណ្ដាលអោយមានមនុស្សស្លាប់ប៉ុន្មានអ្នកដែលសព្វថ្ងៃនេះមានមនុស្សប្រឆាំងគ្នា អំពីចំណងជើងនៃគ្រោះនេះដោយអ្នកខ្លះចង់ដាក់ famine ឬ great famine ដើម្បីបង្ហាញអំពីឃោឃៅរបស់អង់គ្លេស