មជ្ឈិមបូព៌ា
![]() | |
ផ្ទៃក្រឡា | ៧,២២២,៤១១ គម២ |
---|---|
ចំនួនប្រជាជន | ![]() |
ប្រទេស | មើល៖ បញ្ជីតាមចំនួនប្រជាជន
រដ្ឋសមាជិក អសប (១៦)
ជាក់ស្ដែង (១)
|
ភាសា | |
ល្វែងម៉ោង | UTC+២ ទៅ UTC+៤ |
ទីក្រុងសំខាន់ៗ |
មជ្ឈិមបូព៌ា (ដែលជាពាក្យមានប្រភពចេញពីភាសាអង់គ្លេសគឺ Middle East) គឺជាតំបន់ភូមិសាស្ត្រនយោបាយមួយដែលគ្របដណ្តប់លើឧបទ្វីបអារ៉ាប់ ឡេវ៉ាន តួកគី អេហ្ស៊ីប អ៊ីរ៉ង់ និងអ៊ីរ៉ាក់។
ពាក្យ "មជ្ឈិមបូព៌ា" នេះត្រូវបានគេចាប់ផ្ដើមប្រើប្រាស់ដំបូងនៅចក្រភពអង់គ្លេស និងតាមបណ្ដាប្រទេសនៅអឺរ៉ុបខាងលិចមួយចំនួននៅដើមសតវត្សរ៍ទី២០ ដោយជាពាក្យជំនួសឱ្យដើមបូព៌ា (ដោយពាក្យទាំងពីរមានលក្ខណៈផ្ទុយពីពាក្យជាយបូព៌ា)។ ពាក្យមជ្ឈិមបូព៌ាបានបង្កឱ្យមនុស្សជាច្រើនកើតការយល់ច្រឡំដោយសារតែនិយមន័យនៃពាក្យនេះចេះតែវិវត្តទៅតាមកាលៈទេសៈភូមិសាស្ត្រនយោបាយ។ ចាប់តាំងពីសតវត្សរ៍ទី២០ មក ពាក្យមជ្ឈិមបូព៌ាបានទទួលការរិះគន់ជាខ្លាំងចំពោះន័យបែបមជ្ឈអឺរ៉ុបនិយមរបស់វា។ តំបន់មួយនេះរាប់បញ្ចូលទឹកដីទាំងប៉ុន្មានដែលស្ថិតក្នុងតំបន់អាស៊ីខាងលិចស្ទើរទាំងអស់ គ្រាន់តែដកតំបន់កូកាសខាងត្បូងចេញ។ ខុសពីអាស៊ីចខាងលិចបន្តិច មជ្ឈិមបូព៌ាគឺគិតប្រទេសអេហ្ស៊ីប (មិនតែឧបទ្វីបស៊ីណៃ) និងប្រទេសតួកគី (មិនតែធ្រែសខាងកើត) ទាំងមូល។
បណ្ដាប្រទេសនៅក្នុងមជ្ឈិមបូព៌ាភាគច្រើន (១៣ ក្នុងចំណោម ១៨) គឺត្រូវជាផ្នែកនៃពិភពអារ៉ាប់។ ប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេក្នុងតំបន់នោះគឺ អេហ្ស៊ីប តួកគី និងអ៊ីរ៉ង់ ខណៈប្រទេសអារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសមជ្ឈិមបូព៌ាមានក្រឡាផ្ទៃធំបំផុត។ ប្រវត្តិមជ្ឈិមបូព៌ាមានអាយុកាលតាំងពីសម័យបុរាណយូរណាស់មកម៉្លេះ ដោយប្រវត្តិវិទូតែងសម្ដៅមកតំបន់នេះថាជា "លំយោលនៃអរិយធម៌"។ មិនតែប៉ុណ្ណោះ សារៈសំខាន់នៃភូមិសាស្ត្រនយោបាយនៅតំបន់នេះត្រូវបានគេទទួលស្គាល់ជាយូរណាស់មកហើយដែរ។[៣][៤][៥] ពពួកសាសនាអាប្រាហាម (សាសនយូដា គ្រិស្តសាសនា និង ឥស្លាមសាសនា) គឺសុទ្ធតែមានកំណើតកើតចេញពីតំបន់នេះ។[៦] អារ៉ាប់គឺជាក្រុមជនជាតិធំជាងគេប្រចាំតំបន់[៧] និងបន្ទាប់មកគឺ តួកគី ពែរ្ស ឃឺដ អាហ្សេរី កុបត៍ ជ្វីហ្វ អាស៊ីរី អ៊ីរ៉ាក់តួកគី យ៉េហ្ស៊ីឌី និងស៊ីបក្រិកជាដើម។
មជ្ឈិមបូព៌ាមានអាកាសធាតុក្ដៅ និងស្ងួត ពិសេសនៅក្នុងតំបន់ឧបទ្វីបអារ៉ាប់ និងអេហ្ស៊ីប។ ប្រព័ន្ធទន្លេខ្លះៗបានផ្ដល់ជាប្រភពទឹកដើម្បីផ្គត់ផ្គង់វិស័យកសិកម្មតិចតួចនៅក្នុងតំបន់មួយនេះដូចជា ដីសណ្ដនីលនៅក្នុងប្រទេសអេហ្ស៊ីប ទន្លេធីក្រឺ និងអឺហ្វ្រាត់នៃតំបន់មេសូប៉ូតាមី និងអាងនៃទន្លេហ្សកដានីដែលអូសបន្លាយស្ទើរពេញតំបន់ឡេវ៉ាន។ តំបន់ដែលបានរៀបរាប់ទាំងអស់នេះត្រូវបានគេស្គាល់ថា អឌ្ឍចន្ទពហុពល ដែលត្រូវជាទីតាំងដ៏សំខាន់ដែលប្រវត្តិវិទូតែងសម្ដៅថា លំយោលនៃអរិយធម៌ ពោលជាតំបន់ដែលអរិយធម៌មនុស្សវិវត្តដោយឯកឯងគ្មានរងឥទ្ធិពលពីអរិយធម៌ ឬតំបន់ដទៃ។
ផ្ទុយមកវិញ នៅតំបន់ឆ្នេរឡេវ៉ាន និងប្រទេសតួកគីមួយភាគធំគឺមានអាកាសធាតុលក្ខណៈមេឌីទែរ៉ាណេ ជាមួយនឹងរដូវក្តៅស្ងួត និងរដូវរងាសើម។ ប្រទេសភាគច្រើនដែលស្ថិតនៅជាប់ឈូងសមុទ្រពែរ្សគឺសុទ្ធសឹងតែកាន់កាប់ធនធានប្រេងកាតស្ទើរទាំងអស់នៅក្នុងតំបន់។ ដោយសារតែអាកាសធាតុក្ដៅស្ងួតហែងរួមជាមួយការពឹងផ្អែកជាធំលើឧស្សាហកម្មឥន្ធនៈហ្វូស៊ីល មជ្ឈិមបូព៌ាជាតំបន់មួយដែលបង្កនិងពន្លឿននូវបាតុភូតបម្រែបម្រួលអាកាសធាតុ និងក៏ត្រូវជាតំបន់ដែលងាយរងគ្រោះធ្ងន់ធ្ងរពីវាផងដែរ។
បច្ចេកសព្ទ
[កែប្រែ]ពាក្យថា មជ្ឈិមបូព៌ា (ភាសាអង់គ្លេស៖ Middle East) គឺមានដើមកំណើតចេញពីការិយាល័យអាណានិគមឥណ្ឌានៅអង់គ្លេសក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៨៥០។[៨] ពាក្យនេះបានចាប់ផ្ដើមទទួលប្រជាប្រិយភាពជាខ្លាំងនៅក្នុងឆ្នាំ១៩០២[៩] នៅពេលដែលអ្នកយុទ្ធសាស្ត្រយោធាជើងទឹកអាមេរិកមួយរូបគឺលោកអាល់ហ្វ្រែដ តេយឺរ ម៉ាហានបានប្រើប្រាស់ពាក្យនេះដើម្បី "កំណត់បែងចែកតំបន់រវាងបណ្ដាប្រទេសអារ៉ាប់ និងឥណ្ឌា"។[១០][១១]
នៅអំឡុងសម័យនោះ ចក្រភពអង់គ្លេស និងរុស្ស៊ីបានកំពុងប្រជែងគ្នាដណ្តើមឥទ្ធិពលនៅតំបន់អាស៊ីកណ្តាល ដែលគេច្រើនស្គាល់ការប្រជែងនោះថា មហាល្បែង។ កាលនោះផងដែរ មាហានបានទើបតែដឹងពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃតំបន់នេះ ពិសេសទីតាំងរបស់វាដែលព័ទ្ធជុំវិញឈូងសមុទ្រពែរ្ស។[១២][១៣] ដោយដូច្នេះ លោកក៏បានសម្គាល់តំបន់ដែលនៅជុំវិញឈូងសមុទ្រនោះថា មជ្ឈិមបូព៌ា។ លោកបានបន្តថ្លែងថា ហួសពីព្រែកជីកស៊ុយអេក្នុងប្រទេសអេហ្ស៊ីប ឈូងសមុទ្រពែរ្សគឺជាច្រកតំបន់ដ៏សំខាន់បំផុតសម្រាប់ចក្រភពអង់គ្លេសគ្រប់គ្រង ដើម្បីកុំឱ្យប្រទេសរុស្ស៊ីពង្រីកឥទ្ធិពលចូលទៅកៀកទឹកដីឥណ្ឌា។[១៤]
មុនពេលបញ្ចប់សង្គ្រាមលោកលើកទី២ គេគ្រប់គ្នាបានទម្លាប់ហៅតំបន់ដែលស្ថិតនៅជុំវិញប្រទេសតួកគី និងប៉ែកខាងកើតនៃសមុទ្រមេឌីទែរ៉ាណេថា "ដើមបូព៌ា" ខណៈពាក្យ "ចុងបូព៌ា" គឺគេសម្ដៅលើប្រទេសចិន ឥណ្ឌា និងជប៉ុន។[១៥]
ក្រោយចប់សង្គ្រាមលោកលើកទី២ មជ្ឈិមបូព៌ាត្រូវបានគេកំណត់ថាអូសបន្លាយពីតំបន់ពីមេសូប៉ូតាមីទៅដល់ប្រទេសភូមា ពោលគឺ តំបន់នៅរវាងភូមិភាគដើមបូព៌ា និងចុងបូព៌ា។[១៦][១៧] នៅចុងទសវត្សរ៍ឆ្នាំ១៩៣០ អង់គ្លេសបានបង្កើតបញ្ជាការមជ្ឈិមបូព៌ាឡើង ដែលមានមូលដ្ឋាននៅទីក្រុងគែរ សម្រាប់កងកម្លាំងយោធារបស់ខ្លួននៅក្នុងតំបន់។ បន្ទាប់ពីពេលនោះមក ពាក្យ "មជ្ឈិមបូព៌ា" ទទួលបានការប្រើប្រាស់កាន់តែទូលំទូលាយនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។[១៨]
បម្រើបម្រាស់ និងការរិះគន់
[កែប្រែ]ពាក្យ មជ្ឈិម (កណ្ដាល) បានធ្វើឱ្យមានការភាន់ច្រឡំជាច្រើនពិសេសជុំវិញការវិវត្តនៃនិយមន័យរបស់តំបន់នេះ។ នៅមុនសង្គ្រាមលោកលើកទី១ ពាក្យ "ដើមបូព៌ា" (Near East) ត្រូវបានប្រើប្រាស់ដើម្បីសម្ដៅលើតំបន់បាល់កង់ និងចក្រភពអូតូម៉ង់ ខណៈដែលពាក្យ "មជ្ឈិមបូព៌ា" វិញគឺសម្ដៅលើតំបន់កូកាស ពែរ្ស និងទឹកដីអារ៉ាប់[១៦] ហើយពេលខ្លះឆ្លងដល់ទៅប្រទេសអាហ្វហ្កានីស្ថាន ឥណ្ឌា និងប្រទេសតំបន់ក្បែរៗនោះមួយចំនួនផងដែរ។[១៧] ផ្ទុយពីនេះ ពាក្យ "ចុងបូព៌ា" គឺសម្ដៅទៅបណ្ដាប្រទេសនៃតំបន់អាស៊ីបូព៌ា (ដូចជា កូរ៉េ ចិន និងជប៉ុនជាដើម)។[១៩][២០]
បន្ទាប់ពីចក្រភពអូតូម៉ង់បានដួលរលំនៅក្នុងឆ្នាំ១៩១៨ ប្រជាប្រិយភាពនៃការប្រើប្រាស់ "ដើមបូព៌ា" បានធ្លាក់ចុះយ៉ាងគំហុក ខណៈពាក្យ "មជ្ឈិមបូព៌ា" បានត្រូវគេយកមកសម្ដៅចំពោះបណ្ដាប្រទេសនៃពិភពឥស្លាមដែលកំពុងទាមទារឯករាជ្យភាពនាពេលនោះ។ ទោះជាយ៉ាងណាក្ដី ពាក្យ "ដើមបូព៌ា" ត្រូវបានវិស័យខ្លះនៅតែបន្តរក្សាប្រើប្រាស់ដូចជានៅក្នុងបុរាណវិទ្យា និងប្រវត្តិសាស្ត្របុរាណជាដើម។
ការប្រើប្រាស់ពាក្យ "មជ្ឈិមបូព៌ា" ជាផ្លូវការដំបូងបង្អស់ដោយរដ្ឋាភិបាលនៃសហរដ្ឋអាមេរិកគឺនៅក្នុងឯកសារលទ្ធិអែសិនហូវរ៍ឆ្នាំ១៩៥៧ ដែលទាក់ទងនឹងវិបត្តិស៊ុយអេ។ នៅឆ្នាំ១៩៥៨ ក្រសួងការបរទេសអាមេរិកបានពន្យល់ថាពាក្យ "ដើមបូព៌ា" និង "មជ្ឈិមបូព៌ា" អាចប្រើឆ្លាស់គ្នាបាន ហើយបានកំណត់ប្រទេសមួយចំនួនចូលក្នុងតំបន់មជ្ឈិមបូព៌ានេះរួមមាន អេហ្ស៊ីប ស៊ីរី អ៊ីស្រាអែល លីបង់ ហ្សកដានី អ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត គុយវ៉ែត បារ៉ែន និងកាតា។[២១]
ចាប់តាំងពីចុងសតវត្សរ៍ទី២០ មក វិជ្ជាកររួមទាំងអ្នកកាសែតក្នុងតំបន់ដូចជាប្រវត្តិវិទូលោកហាសាន់ ហាណាហ្វីជាដើម បានចេញមុខរិះគន់ចំពោះបម្រើបម្រាស់នៃពាក្យ "មជ្ឈិមបូព៌ា" ដោយចោទវាថាមានបង្កប់ន័យមជ្ឈអឺរ៉ុបនិយម និងអាណានិគមនិយមនៅពីក្រោយ។[២២][២៣][២៤]
ប្រទេស និងទឹកដី
[កែប្រែ]ប្រទេស និងទឹកដីដែលច្រើនចាត់ទុកនៅក្នុងមជ្ឈិមបូព៌ា
[កែប្រែ]ជារឿយៗ គេតែងចាត់ទុកតំបន់ដូចជា ឧបទ្វីបអារ៉ាប់ អាណាតូលី ធ្រែសខាងកើត អេហ្ស៊ីប អ៊ីរ៉ង់ ឡេវ៉ាន មេសូប៉ូតាមី និងប្រជុំកោះសូកូត្រាស្ថិតក្នុងមជ្ឈិមបូព៌ា។ ជាសរុប តំបន់នេះមានវត្តមានប្រទេសចំនួន ១៧ ដែលសុទ្ធតែមានការទទួលស្គាល់ដោយអង្គការសហប្រជាជាតិ និងមួយជាទឹកដីក្រៅស្រុករបស់ចក្រភពអង់គ្លេស។
ក្រោះរូប | ទង់ជាតិ | ប្រទេស | ក្រឡាផ្ទៃ (គម២) |
ចំនួនប្រជាជន (2025)[១] |
ដង់ស៊ីតេ (ក្នុងមួយ គម២) |
រាជ / រដ្ឋធានី | ផសស ជាមធ្យម, គិតជាពាន់លានដុល្លារអាមេរិក (២០២៥)[១] |
ផសស ក្នុងម្នាក់ៗ (២០២៥)[១] | រូបិយវត្ថុ | រដ្ឋាភិបាល | ភាសាផ្លូវការ | សាសនា |
---|---|---|---|---|---|---|---|---|---|---|---|---|
![]() |
![]() |
កាតា | ១១,៥៨៦ | ៣,១០៩,០០០ | ២៦៨ | ដូហា | ២២២.៧៧៦ | ៧១,៦៥៣ ដុល្លារ | រៀលកាតា | រាជាធិបតេយ្យផ្ដាច់ការ | អារ៉ាប់ | ឥស្លាមសាសនា (ផ្លូវការ) |
![]() |
![]() |
គុយវ៉ែត | ១៧,៨១៨ | ៥,១១២,០០០ | ២៨៧ | ទីក្រុងគុយវ៉ែត | ១៥៣.១០១ | ២៩,៩៥១ ដុល្លារ | ឌីណាគុយវ៉ែត | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ | អារ៉ាប់ | ឥស្លាមសាសនា (ផ្លូវការ) |
![]() |
តួកគី | ៧៨៣,៥៦២ | ៨៦,០២៦,០០០ | ១១០ | អង់ការ៉ា | ១,៤៣៧.៤០៦ | ១៦,៧០៩ ដុល្លារ | លីរ៉ាតួកគី | សាធារណរដ្ឋអាស្រ័យប្រធានាធិបតី | តួកគី | ឥស្លាមសាសនា | |
![]() |
![]() |
ប៉ាឡេស្ទីន | ៦,០២០ | ៥,៤៧៧,០០០ (២០២៣) | ៩១០ | យេរូសាឡឹម រ៉ាំអាឡាក |
១៧.៨៤៨ (២០២៣) | ៣,២៥៩ ដុល្លារ (២០២៣) | Iស៊ីគែលថ្មីអ៊ីស្រាអែល ឌីណាហ្សកដានី |
សាធារណរដ្ឋអាស្រ័យប្រព័ន្ធពាក់កណ្ដាលប្រធានាធិបតី | អារ៉ាប់ | Iឥស្លាមសាសនា (ផ្លូវការ) |
![]() |
![]() |
បារ៉ែន | ៧៧៨ | ១,៦៥៧,០០០ | ២,១៣០ | ម៉ាណាម៉ា | ៤៧.៨២៩ | ២៨,៨៥៧ ដុល្លារ | ឌីណាបារ៉ែន | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ | អារ៉ាប់ | ឥស្លាមសាសនា (ផ្លូវការ) |
![]() |
![]() |
យេម៉ែន | ៤៥៥,៥០៣ | ៤១,៧៧៤,០០០ | ៩២ | សាណាខ អេដេន (បណ្ដោះអាសន្ន) |
១៧.៤០១ | ៤១៧ ដុល្លារ | រៀលយេម៉ែន | សាធារណរដ្ឋអាស្រ័យប្រធានាធិបតីបណ្ដោះអាសន្ន | អារ៉ាប់ | ឥស្លាមសាសនា (ផ្លូវការ) |
![]() |
លីបង់ | ១០,៤៥២ | ៥,៣៥៤,០០០ (២០២៤) | ៥១២ | បៃរូត | ២៨.២៨០ (២០២៤) | ៥,២៨២ ដុល្លារ (២០២៤) | ផោនលីបង់ | សាធារណរដ្ឋអាស្រ័យសភា | អារ៉ាប់ | ឥស្លាមសាសនា និងមានមួយភាគជាគ្រិស្តសាសនិក | |
![]() |
![]() |
ស៊ីប | ៩,២៥១ | ៩៤២,០០០ | ១០២ | នីកូស៊ី | ៣៨.៧៣៦ | ៤១,១៣២ ដុល្លារ | អឺរ៉ូ | សាធារណរដ្ឋអាស្រ័យប្រធានាធិបតី | ក្រិក, តួកគី |
គ្រិស្តសាសនា |
![]() |
![]() |
ស៊ីរី | ១៨៥,១៨០ | ២១,៣៩៣,០០០ (២០១០) | ១១៦ | ដាម៉ាស់ | ៦០.០៤៣ (២០១០) | ២,៨០៧ ដុល្លារ (២០១០) | ផោនស៊ីរី | សាធារណរដ្ឋអាស្រ័យប្រធានាធិបតី | អារ៉ាប់ | ឥស្លាមសាសនា |
![]() |
![]() |
ហ្សកដានី | ៨៩,៣១៨ | ១១,៤៤២,០០០ | ១២៨ | អាម៉ាន់ | ៥៦.១០២ | ៤,៩០៣ ដុល្លារ | ឌីណាហ្សកដានី | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ | អារ៉ាប់ | ឥស្លាមសាសនា (ផ្លូវការ) |
![]() |
![]() |
អ៊ីរ៉ង់ | ១,៦៤៨,១៩៥ | ៨៧,៥០០,០០០ | ៥៣ | តេហេរ៉ង់ | ៣៤១.០១៣ | ៣,៨៩៧ ដុល្លារ | រៀលអ៊ីរ៉ង់ | សាធារណរដ្ឋឥស្លាម | ពែរ្ស | ឥស្លាមសាសនា (ផ្លូវការ) |
![]() |
![]() |
អ៊ីរ៉ាក់ | ៤៣៨,៣១៧ | ៤៥,៥២១,០០០ | ១០៤ | បាកដាដ | ២៥៨.០២០ | ៥,៦៦៨ ដុល្លារ | ឌីណាអ៊ីរ៉ាក់ | សាធារណរដ្ឋអាស្រ័យសភា | អារ៉ាប់, ឃឺដ |
ឥស្លាមសាសនា (ផ្លូវការ លើកលែងតែក្នុងតំបន់ស្វយ័តឃឺឌីស្ថាន) |
![]() |
![]() |
អ៊ីស្រាអែល | ២១,៩៣៧ | ១០,១០០,០០០ | ៤៦០ | យេរូសាឡឹមក | ៥៨៣.៣៦១ | ៥៧,៧៦០ ដុល្លារ | ស៊ីគែលថ្មីអ៊ីស្រាអែល | សាធារណរដ្ឋអាស្រ័យសភា | ហេប្រឺ | យូដាសាសនា |
![]() |
![]() |
អាក្រូទីរី និងដេកេលី | ២៥៤ | ១៨,១៩៥ (២០២០)[២] | ៧២ | អេពីស្កូពី | គ្មានទិន្នន័យ | គ្មានទិន្នន័យ | អឺរ៉ូ | ទឹកដីអនិស្សរភាពក្រោមរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ | អង់គ្លេស | គ្រិស្តសាសនា |
![]() |
![]() |
អារ៉ាប៊ីសាអ៊ូឌីត | ២,១៤៩,៦៩០ | ៣៦,០០៦,០០០ | ១៧ | រីយ៉ាដ | ១,០៨៣.៧៤៩ | ៣០,០៩៩ ដុល្លារ | រីយ៉ាលសាអ៊ូឌីត | រាជាធិបតេយ្យផ្ដាច់ការ | អារ៉ាប់ | ឥស្លាមសាសនា (ផ្លូវការ) |
![]() |
![]() |
អូម៉ង់ | ៣០៩,៥០០ | ៥,៥០២,០០០ | ១៨ | មូស្កាត | ១០៤.៣៥១ | ១៨,៩៦៦ ដុល្លារ | រៀលអូម៉ង់ | រាជាធិបតេយ្យផ្ដាច់ការ | អារ៉ាប់ | ឥស្លាមសាសនា (ផ្លូវការ) |
![]() |
![]() |
អេមីរ៉ាតអារ៉ាប់រួម | ៨៣,៦០០ | ១១,០៨៣,០០០ | ១៣៣ | អាប៊ូដាប៊ី | ៥៤៨.៥៩៨ | ៤៩,៤៩៨ ដុល្លារ | ឌៀរហាំអេមីរ៉ាត | សហព័ន្ធរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ | អារ៉ាប់ | ឥស្លាមសាសនា (ផ្លូវការ) |
![]() |
![]() |
អេហ្ស៊ីប | ១,០០១,៤៥០ | ១០៩,៤៥០,០០០ | ១០៩ | គែរ | ៣៤៧.៣៤២ | ៣,១៧៤ ដុល្លារ | ផោនអេហ្ស៊ីប | សាធារណរដ្ឋអាស្រ័យប្រព័ន្ធពាក់កណ្ដាលប្រធានាធិបតី | អារ៉ាប់ | ឥស្លាមសាសនា (ផ្លូវការ) |
- ក. ^ ^ យេរូសាឡឹមគឺជារដ្ឋធានីតាមសេចក្ដីប្រកាសរបស់អ៊ីស្រាអែលដែលកំពុងជាប់ទំនាស់ជាមួយប៉ាឡេស្ទីន និងជាទីតាំងនៃឃ្នេសេត តុលាការកំពូលអ៊ីស្រាអែល និងស្ថាប័នរដ្ឋាភិបាលផ្សេងៗរបស់អ៊ីស្រាអែល។ ចំពោះប៉ាឡេស្ទីនវិញ ទីក្រុងរ៉ាំអាឡាគឺត្រូវជាទីអាសនៈរដ្ឋាភិបាលនៃរដ្ឋប៉ាឡេស្ទីន ខណៈរដ្ឋធានីតាមសេចក្ដីប្រកាសរបស់ខ្លួនគឺត្រូវនៅយេរូសាឡឹមខាងកើតដែលកំពុងជាប់ក្នុងទំនាស់ជាមួយអ៊ីស្រាអែល។
- ខ. ^ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ូទីមកពីសង្គ្រាមស៊ីវិលបច្ចុប្បន្ន។ អាសនៈរដ្ឋាភិបាលត្រូវបានប្តូរទៅទីក្រុងអេដេន។
ប្រវត្តិសាស្ត្រ
[កែប្រែ]
តំបន់មជ្ឈិមបូព៌ាមានទីតាំងស្ថិតនៅចំណុចប្រសព្វនៃទ្វីបអាហ្វ្រិក និងអឺរ៉ាស៊ី និងនៃមហាសមុទ្រឥណ្ឌា និងសមុទ្រមេឌីទែរ៉ាណេ។ លើសពីនេះ មជ្ឈិមបូព៌ាជាទីកន្លែងកំណើត និងជាមជ្ឈមណ្ឌនៃជំនឿសាសនាជាច្រើនដូចជា គ្រិស្តសាសនា ឥស្លាមសាសនា យូដាសាសនា សាសនាម៉ានី យ៉េហ្ស៊ីឌី ឌ្រូស យ៉ាសង់និយម និងសាសនាម៉ាន់ដា ហើយចំពោះប្រទេសអ៊ីរ៉ង់មាន មីថ្រានិយម ហ្សូរូអាសទ្រីសសាសនា លទ្ធិម៉ានី និងជំនឿបាហៃជាដើម។ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ តំបន់មជ្ឈិមបូព៌ាគឺត្រូវជាទីតាំងដ៏សំខាន់ទាំងក្នុងវិស័យសេដ្ឋកិច្ច យោធា នយោបាយ វប្បធម៌ និងសាសនា។ វាក៏ត្រូវជាតំបន់មួយផងដែរដែលវិស័យកសិកម្មបានវិវត្តដោយឯកឯងដោយគ្មានទទួលឥទ្ធិពលពីតំបន់ ឬវប្បធម៌ណាក្រៅតំបន់ឡើយ ហើយជាបន្ទាប់វាបានរីករាលដាលទៅតំបន់ផ្សេងៗទៀតកំឡុងយុគថ្មរំលីងដូចជា អឺរ៉ុប ជ្រលងទន្លេឥណ្ឌា និងអាហ្វ្រិកខាងកើតជាដើម។
មុនពេលដែលអរិយធម៌ផ្សេងៗនៅលើពិភពលោកបាននិម្មិតឡើង តំបន់មជ្ឈិមបូព៌ាមានវត្តមានអរិយធម៌វប្បធម៌ជាច្រើនស្រាប់មុនទៅហើយដែលភាគច្រើនបានលេចឡើងតាំងពីយុគថ្មមកម៉្លេះ។ ការដើរស្វែងរកដីដែលសមស្របសម្រាប់ធ្វើកសិកម្មដោយក្រុមមនុស្សនិយមធ្វើស្រែចម្ការ និងដីជីវជាតិផ្សេងៗដោយក្រុមអ្នកគង្វាលបានបញ្ជាក់ថា តំបន់នេះមានចលនាចំណាកស្រុកជាច្រើនទិសច្រើនកន្លែង និងជាមូលដ្ឋានគ្រឹះនៃការវិវត្តន៍ប្រជាសាស្រ្តនៅក្នុងតំបន់។
ឯកសារយោង
[កែប្រែ]- ↑ ១,០ ១,១ ១,២ ១,៣ "Report for Selected Countries and Subjects". IMF. Retrieved 17 June 2025.
- ↑ ២,០ ២,១ (ជាen) Akrotiri and Dhekelia, Central Intelligence Agency, ១៥ ខែឧសភា ២០២៤, https://www.cia.gov/the-world-factbook/countries/akrotiri-and-dhekelia/, បានយកមក 2024-05-25 Cite error: Invalid
<ref>
tag; name "Akrotiri and Dhekelia" defined multiple times with different content - ↑ Cairo, Michael F. The Gulf: The Bush Presidencies and the Middle East Archived 22 December 2015 at the វេយប៊ែខ ម៉ាស៊ីន. University Press of Kentucky, 2012 ISBN 978-0-8131-3672-1 p. xi.
- ↑ Government Printing Office. History of the Office of the Secretary of Defense: The formative years, 1947–1950 Archived 22 December 2015 at the វេយប៊ែខ ម៉ាស៊ីន. ISBN 978-0-16-087640-0 p. 177
- ↑ Kahana, Ephraim. Suwaed, Muhammad. Historical Dictionary of Middle Eastern Intelligence Archived 23 December 2015 at the វេយប៊ែខ ម៉ាស៊ីន. Scarecrow Press, 13 April 2009 ISBN 978-0-8108-6302-6 p. xxxi.
- ↑ MacQueen, Benjamin (2013). An Introduction to Middle East Politics: Continuity, Change, Conflict and Co-operation. SAGE. p. 5. ល.ស.ប.អ. 978-1446289761. "The Middle East is the cradle of the three monotheistic faiths of Judaism, Christianity and Islam."
- ↑ Shoup, John A. (2011). Ethnic Groups of Africa and the Middle East: An Encyclopedia. Abc-Clio. ល.ស.ប.អ. 978-1-59884-362-0. https://books.google.com/books?id=SPBfnT_E1mgC&q=main+ethnic+groups+in+the+middle+east&pg=PA16។ បានយកមក 12 June 2025.
- ↑ Beaumont, Blake & Wagstaff 1988, p. 16.
- ↑ Koppes, CR (1976). "Captain Mahan, General Gordon and the origin of the term "Middle East"". Middle East Studies 12: 95–98. ISSN 0026-3206. DOI:10.1080/00263207608700307.
- ↑ Lewis, Bernard (1965). The Middle East and the West. p. 9.
- ↑ Fromkin, David (1989). A Peace to end all Peace. H. Holt. p. 224. ល.ស.ប.អ. 978-0-8050-0857-9.
- ↑ Melman, Billie (១ ខែវិច្ឆិកា ២០០២), Companion to Travel Writing, Collections Online, 6 The Middle East/Arabia, Cambridge, http://cco.cambridge.org/extract?id=ccol052178140x_CCOL052178140XA010, បានយកមក 8 January 2006.
- ↑ Palmer, Michael A. Guardians of the Persian Gulf: A History of America's Expanding Role in the Persian Gulf, 1833–1992. New York: The Free Press, 1992. ISBN 0-02-923843-9 pp. 12–13.
- ↑ Laciner, Sedat. "Is There a Place Called 'the Middle East'? Archived 2007-02-20 at the វេយប៊ែខ ម៉ាស៊ីន.", The Journal of Turkish Weekly, 2 June 2006. Retrieved 10 January 2007.
- ↑ Davison, Roderic H. (1960). "Where is the Middle East?". Foreign Affairs 38 (4): 665–675. DOI:10.2307/20029452.
- ↑ ១៦,០ ១៦,១ "How the Middle East was invented". The Washington Post. https://www.washingtonpost.com/news/worldviews/wp/2016/05/19/the-modern-middle-east-is-actually-only-100-years-old/.
- ↑ ១៧,០ ១៧,១ "Where Is the Middle East? | Center for Middle East and Islamic Studies".
- ↑ Held, Colbert C. (2000). Middle East Patterns: Places, Peoples, and Politics. Westview Press. p. 7. ល.ស.ប.អ. 978-0-8133-8221-0. https://archive.org/details/middleeastpatter00held_0.
- ↑ Clyde, Paul Hibbert, and Burton F. Beers. The Far East: A History of Western Impacts and Eastern Responses, 1830-1975 (1975). online
- ↑ Norman, Henry. The Peoples and Politics of the Far East: Travels and studies in the British, French, Spanish and Portuguese colonies, Siberia, China, Japan, Korea, Siam and Malaya (1904) online
- ↑ "'Near East' is Mideast, Washington Explains". The New York Times. 14 August 1958. http://select.nytimes.com/gst/abstract.html?res=F70E10FC3D59127A93C6A81783D85F4C8585F9&scp=1&sq='Near%20East'%20is%20Mideast,%20Washington%20Explains&st=cse.(subscription required)
- ↑ Khraish, Louay (16 July 2021). "Don't Call Me Middle Eastern". Raseef 22.
- ↑ Hanafi, Hassan (1998). "The Middle East, in whose world? (Primary Reflections)". Oslo: Nordic Society for Middle Eastern Studies (The fourth Nordic conference on Middle Eastern Studies: The Middle East in globalizing world Oslo, 13–16 August 1998). Archived from the original on 8 October 2006. Retrieved 16 មិថុនា 2025.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ Shohat, Ella. "Redrawing American Cartographies of Asia". City University of New York. Archived from the original on 12 March 2007. Retrieved 16 June 2025.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help)
|