Jump to content

ភូមិព្រះដាក់

ពីវិគីភីឌា

ភូមិព្រះដាក់ មានទីតាំងស្ថិតនៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ភូមិមួយនេះត្រូវបានគេចាត់ទុកថាជាភូមិគំរូដែលមានការអភិវឌ្ឍយ៉ាងល្អនិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ប្រជាពលរដ្ឋភូមិព្រះដាក់បានបន្តការរស់នៅក្នុងបរិស្ថានដែលស្អាតមានការរៀបចំផ្ទះសម្បែងបានស្អាតមានរបៀបរៀបរយនិងការស្លៀកពាក់បានយ៉ាងល្អសមរម្យ។ពួកគេក៏បានថែរក្សាបរិស្ថានឲ្យបានស្អាតនិងបន្តថែរក្សាប្រពៃណីមួយចំនួនដែលអ្នកភូមិបានធ្វើ។

មុខរបរមួយដែលមានសារៈសំខាន់និងល្បីល្បាញនៅក្នុងភូមិព្រះដាក់គឺការផលិតនំអាកោរត្នោត។ការលក់នំអាកោរត្នោតបានកើនឡើងដោយសារការគាំទ្រពីភ្ញៀវទេសចរជាតិនិងអន្តរជាតិនិងការផ្សព្វផ្សាយតាមបណ្ដាញសង្គម។

ភូមិព្រះដាក់ក៏មានការអភិវឌ្ឍទៅលើវិស័យផ្សេងៗទៀតផងដែរដូចជាការធ្វើផលិតផលចេញពីឫស្សី ផ្តៅ និង រពាក់ដែលមានលក់ទាំងនៅក្នុងតំបន់និងតាមបណ្ដាញសង្គម។ការអភិវឌ្ឍនេះបានជួយសម្រួលដល់ជីវភាពគ្រួសារនៅក្នុងភូមិព្រះដាក់និងបង្កើនចំណូលសេដ្ឋកិច្ចនៅក្នុងតំបន់។ភូមិព្រះដាក់គឺជាភូមិដែលមានការអភិវឌ្ឍយ៉ាងល្អនៅក្នុងវិស័យសេដ្ឋកិច្ចនិងបរិស្ថាន។ការរីកចម្រើននេះបានជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋនិងបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។