Jump to content

ព្រះរាជដំណាក់

ពីវិគីភីឌា
ព្រះរាជដំណាក់
ព្រះបរមរាជវាំង
ទិដ្ឋភាពភាពនៃព្រះរាជដំណាក់
ព័ត៌មានទូទៅ
រចនាបទស្ថាបត្យកម្មខ្មែរ
ទីតាំងផ្លូវជាតិលេខ ០៦ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
កូអ័រដោណេ13°21′42″N 103°51′32″E / 13.36166°N 103.85897°E / 13.36166; 103.85897Coordinates: 13°21′42″N 103°51′32″E / 13.36166°N 103.85897°E / 13.36166; 103.85897

ព្រះរាជដំណាក់ គឺជាព្រះបរមរាជវាំងដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា[] ព្រះរាជដំណាក់គឺជាទីកន្លែងស្នាក់នៅផ្លូវការនិងបណ្ដោះអាសន្នរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅពេលដែលព្រះអង្គយាងមកកាន់ខេត្តសៀមរាបទឹកដីអង្គរ[]

ប្រវត្តិសាស្ត្រ

[កែប្រែ]

យោងតាមមន្ទីរព័ត៌មានខេត្តសៀមរាបព្រះរាជដំណាក់ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩០៤។[]

នៅក្នុងសម័យអាណានិគមនិយមបារាំងព្រះរាជដំណាក់បានក្លាយជាទីតាំងដ៏សំខាន់មួយសម្រាប់អតីតព្រះមហាក្សត្រគឺព្រះបាទនរោត្តម សីហនុដែលត្រូវបានគេសន្មត់ថាព្រះអង្គបានប្រើប្រាស់ព្រះរាជដំណាក់នេះដើម្បីធ្វើផែនការនិងចាប់ផ្តើមស្វះស្វែងរកសេរីភាពដើម្បីឯករាជ្យភាពរបស់ប្រទេសកម្ពុជាឲ្យរួចផុតពីការត្រួតត្រារបស់ប្រទេសបារាំងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។[][][]

នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ព្រះរាជដំណាក់ត្រូវបានព្រះបាទនរោត្តម សីហនុប្រើប្រាស់ធ្វើជាម្ចាស់ផ្ទះនៃឥស្សរជននយោបាយផ្សេងៗជាចម្បងសម្រាប់កិច្ចចរចាសន្តិភាពចំពេលមានការវិវឌ្ឍនយោបាយរបស់ប្រទេសកម្ពុជារួមទាំងការជួបជាមួយនឹងនាយករដ្ឋមន្ត្រីហ៊ុន សែននិងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិដែលជាអ្នកនយោបាយប្រឆាំងនឹងលោកសម រង្ស៊ីនិងអ្នកការទូតបរទេស។[][]

កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ព្រះបាទនរោត្តម សីហមុនីបានទទួលស្វាគមន៍តារាសម្ដែងហូលីវូដគឺអ្នកស្រីអែនជេលីណា ចូលីនិងក្រុមគ្រួសារនៅព្រះរាជដំណាក់។អ្នកស្រីអែនជេលីណា ចូលីបានស្នាក់នៅក្នុងខេត្តសៀមរាបដើម្បីចូលរួមពិធីបញ្ចាំងនិងសម្ភោធជាផ្លូវការលើកដំបូងនៃខ្សែភាពយន្តរឿងមុនដំបូងខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំដែលអ្នកស្រីគឺជាអ្នកដឹកនាំខ្សែភាពយន្តនិងព្រះបាទនរោត្តម សីហមុនីគឺជាអ្នកឧបត្ថម្ភនិងគាំទ្រខ្សែភាពយន្តនេះ។[][១០]

នៅចុងខែធ្នូ ឆ្នាំ ២០២២ ក្រសួងព្រះបរមរាជវាំងបានដំឡើងរូបសំណាកមេទ័ពខ្មែរចំនួន ១២ ធ្វើអំពីស្ពាន់ដើម្បីទុកជាអនុស្សាវរីយ៍និងរំលឹកដល់មេទ័ពខ្មែរនៅក្នុងសម័យអាណាចក្រខ្មែរ។រូបសំណាកទាំងនេះត្រូវបានបើកឲ្យសាធារណជនឃើញជាផ្លូវការនៅខាងក្រៅព្រះរាជដំណាក់ហើយមិនយូរប៉ុន្មានព្រះបាទនរោត្តម សីហមុនីបានយាងទៅពិនិត្យនិងទតមើលការដំឡើងរូបសំណាកថ្មីៗទាំងនេះផងដែរ។[១១][១២]

នៅយប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅដោយសារទុស្សេចរន្តអគ្គិសនីដែលបានធ្វើឲ្យខូចខាតផ្នែកខ្លះនៃអគារព្រះបរមរាជវាំងពិសេសអគារដែលនៅជាប់គ្នាដែលជាអគារការិយាល័យរបស់ព្រះមហាក្សត្របើទោះបីជាអគារព្រះបរមរាជវាំងធំមិនមានរងផលប៉ះពាល់ក៏ដោយ។[១៣][១៤][១៥][១៦]មន្ត្រី​ជំនាញបាន​សន្យា​ថា​នឹងជួសជុល​ររចនាសម្ព័ន្ធរបស់ព្រះរាជដំណាក់ឡើង​វិញ​ដោយ​ក្រុមការងារ​បាន​ចាប់​ផ្តើមជួសជុលព្រះរាជដំណាក់នេះឡើងវិញ​ហើយ​។[១៧][១៨]

ព្រះរាជដំណាក់បច្ចុប្បន្ន

[កែប្រែ]

ក្រៅពីជាទីកន្លែងស្នាក់នៅផ្លូវការនិងបណ្ដោះអាសន្នរបស់ព្រះមហាក្សត្រខ្មែរព្រះរាជដំណាក់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបក៏ជាទីតាំងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ។បើទោះបីជាមិនអនុញ្ញាតឲ្យសាធារណជនចូលទៅក្នុងព្រះរាជដំណាក់ដោយផ្ទាល់ក៏ដោយក៏គេអាចទស្សនានិងគយគន់ទិដ្ឋភាពព្រះបរមរាជវាំងបានពីខាងក្រៅពីសួនច្បារឯករាជ្យដែលនៅជាប់គ្នាដែលជាសួនសាធារណៈបានផងដែរ។[១៩][២០]នៅក្នុងបរិវេណព្រះរាជដំណាក់មានរូបសំណាកមេទ័ពទាំង ១២ និងទីសក្ការៈបូជាព្រះអង្គចេក ព្រះអង្គចមដែលជាទីកន្លែងសក្ការៈបូជារបស់ប្រជាជនខ្មែរគ្រប់រូបដែលជាពុទ្ធសាសនិកចូលទៅគោរពបូជា។[២១][២២][២៣]

ឯកសារយោង

[កែប្រែ]
  1. "Visit to the Royal Residence in Siem Reap". Archived from the original on 2018-10-24. Retrieved 2023-04-30.
  2. https://www.lonelyplanet.com/cambodia/siem-reap/attractions/royal-residence/a/poi-sig/1391212/355886 Royal Residence in The Lonely Planet
  3. "Fire engulfs century-old royal residence building in Siem Reap". TheStar. 13 March 2023. https://www.thestar.com.my/aseanplus/aseanplus-news/2023/03/13/fire-engulfs-century-old-royal-residence-building-in-siem-reap. 
  4. "Blaze rips through Royal Residence in Siem Reap". Phnom Penh Post. 13 March 2023. https://www.phnompenhpost.com/national/blaze-rips-through-royal-residence-siem-reap. 
  5. {{Cite web |date=2023 |title=Royal Residence in Siem Reap |url=https://www.cambotours.com/royal-residence-in-siem-reap.html |access-date=14 March 2023 |publisher=Cambo Tours & Travel}
  6. "Royal Independence Gardens & Royal Residence". JustSiemReap. 2018. Retrieved 13 March 2023.
  7. "CAMBODIA-PRINCE". Getty Images. 22 April 1998. Retrieved 13 March 2023.
  8. "Hun Sen's olive branch has thorns". South China Morning Post. 31 July 1998. https://www.scmp.com/article/250026/hun-sens-olive-branch-has-thorns. 
  9. "Angelina Jolie And Kids Make First Public Appearance Since Her Split From Brad Pitt". Huffington Post. 19 February 2017. https://www.huffpost.com/entry/angelina-jolie-first-public-appearance-divorce_n_58a9ebdfe4b07602ad55c409. 
  10. "Cambodian royalty to open Angelina Jolie's film on Khmer Rouge survivor". USA Today. 14 February 2017. https://www.usatoday.com/story/life/movies/2017/02/14/cambodian-royalty-open-angelina-jolies-film-khmer-rouge-survivor/97894738/. 
  11. "Siem Reap's royal gardens unveils 12 copper cast statues of war heroes". Phnom Penh Post. 20 December 2022. https://www.phnompenhpost.com/national/siem-reaps-royal-gardens-unveils-12-copper-cast-statues-war-heroes. 
  12. "Copper Angkorian Warriors Showcase Old Skill". Cambodianess. 12 March 2023. https://cambodianess.com/article/copper-angkorian-warriors-showcase-old-skill. 
  13. "Fire damages part of Cambodian king's residence near temple". The Washington Post. 13 March 2023. https://www.washingtonpost.com/world/2023/03/13/cambodia-king-palace-fire-siem-reap/a46c7d94-c163-11ed-82a7-6a87555c1878_story.html. 
  14. "Fire engulfs century-old royal residence building in Siem Reap". TheStar. 13 March 2023. https://www.thestar.com.my/aseanplus/aseanplus-news/2023/03/13/fire-engulfs-century-old-royal-residence-building-in-siem-reap. 
  15. "Blaze rips through Royal Residence in Siem Reap". Phnom Penh Post. 13 March 2023. https://www.phnompenhpost.com/national/blaze-rips-through-royal-residence-siem-reap. 
  16. "Pictures and Video: Fire at Royal Residence in Siem Reap". Khmer Times. 13 March 2023. https://www.khmertimeskh.com/501254088/pictures-and-video-fire-at-royal-residence-in-siem-reap/. 
  17. "Charred Royal Residence Rebuilt". Phnom Penh Post. 15 March 2023. https://www.phnompenhpost.com/national/charred-royal-residence-rebuilt. 
  18. "PM Hun Sen: Siem Reap Royal Palace Must Be Rebuilt at Any Cost (Video inside)". Fresh News Asia. 16 March 2023. https://en.freshnewsasia.com/index.php/en/localnews/35320-2023-03-16-05-31-26.html. 
  19. "Royal Independence Gardens & Royal Residence". JustSiemReap. 2018. Retrieved 13 March 2023.
  20. {{Cite web |date=2023 |title=Royal Residence in Siem Reap |url=https://www.cambotours.com/royal-residence-in-siem-reap.html |access-date=14 March 2023 |publisher=Cambo Tours & Travel}
  21. "The Pagodas of Siem Reap". Hello Angkor. 2023. Retrieved 13 March 2023.
  22. {{Cite news|date=23 September 2011|title=The guardian statues|work=Phnom Penh Post|url=https://www.phnompenhpost.com/siem-reap-insider/guardian-statues%7Caccess-date=13[តំណភ្ជាប់ខូច] March 2022}
  23. "Activités Royales » 2018 » Décembre » LLMM le Roi et la Reine-Mère Norodom Monineath Sihanouk". Official website of King-Father Norodom Sihanoul (Royal Cabinet). 2018. Retrieved 13 March 2023.