ព្រះបាទស៊ីសុវត្ថិ ពង្សនារី
“ តើ សម្តេចស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ជាព្រះញាតិខាងណា ? “
• ដោយតបតាមការសំណូមពរពីប្រិយមិត្តអ្នកអាន ដែលជារឿយៗ តែងតែជម្រុញនិងលើកទឹកចិត្តឱ្យទំព័ររបស់យើងបង្ហោះផ្សាយពីប្រវត្តិ ព្រះបរមវង្សានុវង្សខ្មែរ ទាំងខ្សែ នរោត្តម និងខ្សែ ស៊ីសុវត្ថិ នោះ ។ ថ្ងៃនេះគេហទំព័រ Colorise & Old Photos of Cambodia យើងសូមបង្ហោះផ្សាយថ្វាយ និងជូនពីព្រះប្រវត្តិរបស់ សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ដែលកន្លងមកយើងតែងតែឃើញព្រះភក្ត្រតែពុំបានស្គាល់ថា តើព្រះអង្គជាព្រះញាតិខាងណា ? សូមសម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រីយ៍ លោក លោកស្រី អ្នកនាងកញ្ញាប្រិយមិត្តអ្នកអាន សូមស្តេចយាងទត និងអញ្ជើញទស្សនាដូចតទៅ ៖
ជាបុត្រីនៃសម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស និងត្រូវជាព្រះបិតុលានី ( ម្តាយមីងខាងឪពុក ) នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ទ្រង់មាន ៖
- ព្រះនាមពេញ ៖ សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស
- ព្រះនាមក្រៅ ៖ ម្ចាស់ឡូឡុត
- ប្រសូត ៖ ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែ ឧសភា ឆ្នាំ ១៩៤៧
នៅទីក្រុងភ្នំពេញ ។
- បិតា ៖ សម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស
- មាតា ៖ អ្នកម្នាង សឺន សុន ណារី ( កូនស្រីលោកឧកញ៉ា
យមរាជ សឺន ឌៀប )
- ស្វាមី ៖...?
- បុត្រ ៖... ?
- នៅឆ្នាំ ១៩៩៣ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម
សីហនុ ព្រះអង្គសព្វព្រះរាជហឫទ័យតែងតាំង អ្នកអង្គ
ម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ពង្សនារី ជាទី « ព្រះអង្គម្ចាស់
ក្សត្រីយ៍ » រួចក្រោយមកទៀតតំឡើងជាទី
« សម្តេច » ។
- ដោយយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩
ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ
សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានតែងតាំង
សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ជាសមាជិកាក្រុម
ប្រឹក្សាធម្មនុញ្ញជំនួសបន្តក្នុងអាណត្តិ ពី សម្តេចព្រះរាជ
បុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ។
- ពិធីសច្ចាប្រណិធាន សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជា សមាជិកាក្រុម
ប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាន
ធ្វើឡើងក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង
នាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩ ។
- សព្វថ្ងៃព្រះអង្គមានព្រះជន្មាយុ ៧៣ ព្រះវស្សា ។
- នេះជាព្រះឆាយាល័ក្ខណ៍ សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ថតឆ្នាំ ១៩៩១ ។
- ឯកសារយោង ៖ • សៀវភៅ “ សិរប្រណាមចោមហ្លួង “
រៀបរៀងដោយលោក ក្រូច លីហ៊ន់ ។
• រូបពីទំព័រ Roger Viollet ។