Jump to content

ប្រាសាទវត្តប្រាសាទ (គងនយ)

ពីវិគីភីឌា
ប្រាសាទវត្តប្រាសាទ

ឈ្មោះ: ប្រាសាទវត្តប្រាសាទ
កាលបរិច្ឆេទកសាង: សតវត្សទី៨
ស្ថាបត្យកម្ម: រចនាបថកំពង់ព្រះ
ទីតាំង: វត្តប្រាសាទ ភូមិត្រពាំងសំរិទ្ធ សង្គាត់គងនយ ខណ្ឌដង្កោរ រាជធានីភ្នំពេញ

ប្រាសាទតូចមួយរាងការ៉េទំហំជ្រុង៣.៥ម. ធ្វើពីឥដ្ឋបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មថ្លើមអណ្ដើក និងសសរពេជ្រ រាងមូល។ តាមទិសធំផ្សេងៗទៀតមានទ្វារបញ្ឆោត ហើយនៅក្នុងប្រាសាទសព្វថ្ងៃមានព្រះពុទ្ធរូប ព្រមទាំងសំណល់ វត្ថុបុរាណជាច្រើនទៀត។ ប្រាសាទនេះធ្លាប់ត្រូវបានជួសជុលជាច្រើនដង ដូចជាក្នុងសម័យព្រះបាទស៊ីសុវត្ថិជាដើម ជាពិសេសគ្រឿងដំបូលខាងលើ ដែលបានកែប្រែរាង ប៉ុន្តែតួប្រាសាទ និងផ្ដែររក្សាទុកដូចពីមុន។ អាយុកាលសាងសង់ប្រាសាទ គឺនៅសម័យមុនអង្គរ មានរចនាបថកំពង់ព្រះ