ប្រាសាទថងឡាង
Appearance
ប្រាសាទថងឡាង (សៀម : ปราสาททองหลาง , អង់គ្លេស : Prasat Thong Lang) គឺជាបា្រសាទរបស់ខ្មែរដែលមានទីតាំងស្ថិតនៅក្នុងឃុំថាពោធិ៍ស្រី ស្រុកតេជឧត្តម ខេត្តឧប្បលរាជធានី ប្រទេសសៀម។ប្រាសាទនេះមានប្រាង្គឥដ្ឋចំនួន ០៣ នៅលើខឿនថ្មបាយក្រៀមពីជើងទៅត្បូង។ប្រាង្គកណ្តាលគឺជាប្រាង្គដែលធំជាងប្រាង្គដែលនៅសងខាង។ប្រហែល ១០០ ម៉ែត្រទៅទិសខាងកើតមានស្រះទឹករាងចតុកោណកែងដែលមានទំហំ ៣៨០ ម៉ែត្រការ៉េ។គេអាចសន្និដ្ឋានបានថាប្រាសាទនេះគឺកសាងនៅសតវត្សរ៍ទី ១០-១១ ឬ ១១-១២ នៃគ.សជារចនាបថបាភួនដំណាលគ្នានឹងប្រាសាទបានបិណ្ឌ។ ប្រាសាទនេះបង្ហាញពីឥទ្ធិពលនៃអាណាចក្រខ្មែរនៅក្នុងវិស័យនយោបាយ ការគ្រប់គ្រង និង សាសនាដែលមាននៅក្នុងខេត្តឧប្បលរាជធានី។
រូបថត
[កែប្រែ]