បលោកធម្មសូត្រ
បលោកធម្មសូត្រ ទី១
[១០១] គ្រានោះឯង ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ។បេ។ លុះព្រះអានន្ទមានអាយុ គង់ក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា ៖
"សូមទ្រង់ព្រះមេត្តាប្រោស ពាក្យដែលគេតែងហៅថា លោក លោក បពិត្រព្រះអង្គដ៏ចម្រើន ដែលគេហៅថា លោក តើដោយហេតុដូចម្តេច ?"
"ម្នាលអានន្ទ របស់ណា មានសេចក្តីបែកធ្លាយ ជាធម្មតា នេះហៅថាលោក ក្នុងអរិយវិន័យ ។"
"ម្នាលអានន្ទ របស់អ្វី ដែលមានសេចក្តីបែកធ្លាយ ជាធម្មតា ?"
"ម្នាលអានន្ទ ភ្នែក មានសេចក្តីបែកធ្លាយជាធម្មតា; រូប (form, visible objects) មានសេចក្តីបែកធ្លាយ ជាធម្មតា; ចក្ខុវិញ្ញាណ មានសេចក្តីបែកធ្លាយ ជាធម្មតា; ចក្ខុសម្ផស្ស មានសេចក្តីបែកធ្លាយ ជាធម្មតា; ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យ វេទនានោះ ក៏មានសេចក្តីបែកធ្លាយ ជាធម្មតា ។ ត្រចៀក មានសេចក្តីបែកធ្លាយជាធម្មតា; សំឡេង (sound) មានសេចក្តីបែកធ្លាយ ជាធម្មតា; សោតវិញ្ញាណ មានសេចក្តីបែកធ្លាយ ជាធម្មតា; សោតសម្ផស្ស មានសេចក្តីបែកធ្លាយ ជាធម្មតា; ទោះបីវេទនាណា ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះសោតសម្ផស្សជាបច្ច័យ វេទនានោះ ក៏មានសេចក្តីបែកធ្លាយ ជាធម្មតា ។ ច្រមុះ មានសេចក្តីបែកធ្លាយជាធម្មតា; ក្លិន (odor, smell) មានសេចក្តីបែកធ្លាយ ជាធម្មតា; ឃានវិញ្ញាណ មានសេចក្តីបែកធ្លាយ ជាធម្មតា; ឃានសម្ផស្ស មានសេចក្តីបែកធ្លាយ ជាធម្មតា; ទោះបីវេទនាណា ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះឃានសម្ផស្សជាបច្ច័យ វេទនានោះ ក៏មានសេចក្តីបែកធ្លាយ ជាធម្មតា ។ អណ្តាត មានសេចក្តីបែកធ្លាយជាធម្មតា; រស (taste) មានសេចក្តីបែកធ្លាយ ជាធម្មតា; ជិវ្ហាវិញ្ញាណ មានសេចក្តីបែកធ្លាយ ជាធម្មតា; ជិវ្ហាសម្ផស្ស មានសេចក្តីបែកធ្លាយ ជាធម្មតា; ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះជិវ្ហាសម្ផស្ស ជាបច្ច័យ វេទនានោះ ក៏មានសេចក្តីបែកធ្លាយជាធម្មតា ។ កាយ មានសេចក្តីបែកធ្លាយជាធម្មតា; ផោដ្ឋព្វៈ (contact, touch) មានសេចក្តីបែកធ្លាយ ជាធម្មតា; កាយវិញ្ញាណ មានសេចក្តីបែកធ្លាយ ជាធម្មតា; កាយសម្ផស្ស មានសេចក្តីបែកធ្លាយ ជាធម្មតា; ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះកាយសម្ផស្ស ជាបច្ច័យ វេទនានោះ ក៏មានសេចក្តីបែកធ្លាយជាធម្មតា ។ មនោ (ចិត្ត) មានសេចក្តីបែកធ្លាយ ជាធម្មតា; ធម៌ (mental objects,thoughts) មានសេចក្តីបែកធ្លាយ ជាធម្មតា; មនោវិញ្ញាណ មានសេចក្តីបែកធ្លាយ ជាធម្មតា; មនោសម្ផស្សមានសេចក្តីបែកធ្លាយ ជាធម្មតា; ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ វេទនានោះ ក៏មានសេចក្តីបែកធ្លាយជាធម្មតា ។ ម្នាលអានន្ទ របស់ណា មានសេចក្តីបែកធ្លាយជាធម្មតា នេះហៅថា លោក ក្នុងអរិយវិន័យ ។"
ចប់សូត្រ ទី១ ។
ឯកសារយោង
[កែប្រែ]ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > សឡាយតនវគ្គ > សឡាយតនសំយុត្ត > បណ្ណាសក ទី ២ > ឆន្នវគ្គ ទី ៤ > បលោកធម្មសូត្រ ទី ១ (សៀវភៅភាគ៣៥ ទំព័រទី ១១៩)
พระไตรปิฎก เล่มที่ ๑๘ > พระสุตตันตปิฎก เล่มที่ ๑๐ > สังยุตตนิกาย > สฬายตนวรรค > สฬายตนสังยุตต์ > ปัณณาสกะ ที่ ๒ > ฉันนวรรคที่ ๔ > ปโลกสูตร Archived 2021-03-06 at the វេយប៊ែខ ម៉ាស៊ីន.
Palokadhamma Sutta: Wearing Out (SN 35.84)