ទឹកជ្រោះអន្លង់រ័ត្ន
Appearance
ទឹកជ្រោះអន្លង់រ័ត្នស្ថិតនៅចម្ងាយប្រមាណបួនគីឡូម៉ែត្រ ខាងជើងឧទ្យានជាតិគិរីរម្យ និង មានចម្ងាយប្រមាណបីគីឡូម៉ែត្រពីរមណីយដ្ឋានទឹកធ្លាក់ចំបក់មានទីតាំងស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សហគមន៍ទេសចរណ៍ក្នុងឃុំចំបក់ ។ រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្នចាប់ផ្តើមបង្កើតឡើងនៅចុងឆ្នាំ២០០៨ ដោយមានការបង្ហាត់បង្រៀនពីអង្គការម្លប់បៃតង មន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ ក្រោមការឧបត្ថម្ភពីអង្គការ អាយ វី ស៊ី អិន របស់ប្រទេសហូឡង់ ។ គេអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្នបានដោយមធ្យោបាយគ្រប់ប្រភេទទៅ ដល់កន្លែងតែម្តង ។