ទីតាំងបុរាណវិទ្យា ស្រីមហោសថ
ស្រីមហោសថ (ថៃ: แหล่งโบราณคดีเมืองศรีมโหสถ) ជាទីតាំងបុរាណខ្មែរមួយនៅសម័យមុនអង្គរនិងអង្គរ។
កត់ត្រា
[កែប្រែ]ទីក្រុងបុរាណ ស្រីមហោសថ ធ្លាប់ជាទីតាំងនៃទីក្រុងបុរាណមួយ ប្រហែលនៅសតវត្សទី ៥-១៣។ នាយកដ្ឋានវិចិត្រសិល្បៈបានជីកកកាយ និងសិក្សានូវភស្តុតាងផ្សេងៗ។ ទីតាំងបុរាណត្រូវបានជួសជុលឡើងវិញតាំងពីឆ្នាំ គ.ស. ១៨៨៣ រមណីយដ្ឋានបុរាណវិទ្យាស្រីមហោពោធិ៍ ស្ថិតនៅក្នុងឃុំគោកបីប ស្រុកស្រីមហោសថ ខេត្ត ប្រាជីនបុរី វាស្ថិតនៅក្នុងភូមិចំនួនបីគឺ Ban Srama Khuea Ban Khok Wat និង Ban Nong Sakae។ ទីក្រុងនេះត្រូវបានគេស្គាល់ផងដែរដោយឈ្មោះផ្សេងទៀតដូចជា អវធ្យបុរ ។
ទីតាំង
[កែប្រែ]ទីក្រុងបុរាណ ស្រីមោសថ នេះមានទីតាំងនៅភាគអាគ្នេយ៍នៃក្រុង ប្រាជីនបុរី។ ចំងាយតែ២០គីឡូម៉ែត្រប៉ុណ្ណោះ។ នៅជិតផ្លូវលេខ ៣១៩ និងចម្ងាយខ្លីខាងកើតស្រុក ស្រីមហោសថ ។
ស្ថានភាពបច្ចុប្បន្ន
[កែប្រែ]ផ្ទៃដីនៃទីក្រុងបុរាណនេះមានទទឹង ៧០០ ម៉ែត្រ បណ្តោយ ១៥៥០ ម៉ែត្រ ដែលមានផ្ទៃដីសរុប ៧៤២ រ៉ៃ ២ ង៉ាន និង ២៥ ម៉ែត្រការ៉េ។ រូបរាងនៃតំបន់គឺជាចតុកោណកែង។ ប៉ុន្តែជ្រុងទាំងបួនមានរាងមូល។ តំបន់នេះមានរាងដូចរាងពងក្រពើ ហ៊ុំព័ទ្ធដោយប្រឡាយ និងដីទំនាប។ នៅខាងក្នុងមានពំនូក និងស្រះជាច្រើននៅរាយប៉ាយជុំវិញ។ មានស្រះធំពីរហៅថា ស្រះមរកត និងស្រះ បួឡា។ ប្រាសាទបុរាណដែលគេរកឃើញនៅទីនេះ គឺមានប្រាសាទនរាយណ៍ ក្នុងនិកាយព្រហ្មញ្ញសាសនា ។ ហើយមានរូបចម្លាក់ដែលឆ្លាក់ពីថ្មភក់។ មានរូបព្រះផ្សេងៗដែលរួមមានព្រះ នរាយណ៍, វិស្ណុ, និង គណេស ។ ក៏មានសិលាចារឹកផងដែរ។ ទន្ទឹមនឹងនោះ ការជីកកកាយបានរកឃើញព្រះពុទ្ធបដិមាពីសម័យ ទ្វាវតី។ ទាំងចម្លាក់ពីថ្ម និងធ្វើដោយសំរិទ្ធ ហើយមានវត្ថុបុរាណជាច្រើនទៀតនៅខាងក្រៅក្រុង ស្រីមហាសថ។ វានៅតែមានភស្តុតាងនៃភាពរុងរឿងពីអតីតកាល។ និងដាននៃសហគមន៍ដ៏ធំមួយផងដែរ បច្ចុប្បន្នវត្ថុបុរាណដែលត្រូវបានរកឃើញនៅកន្លែងបុរាណវិទ្យា ស្រីមហោសថ ត្រូវបានរក្សាទុកនៅក្នុងសារមន្ទីរជាតិ ប្រាជីនបុរី។