Jump to content

ដោនសុីនដ្រូម

ពីវិគីភីឌា
An eight-year-old boy
ក្មេងប្រុសអាយុប្រាំបីឆ្នាំដែលមានដោនសុីនដ្រូម

ដោនសុីនដ្រូមរោគសញ្ញាដោន (អង់គ្លេស: Down Syndrome ឬ Trisomy 21) គឺជាលក្ខខណ្ឌហ្សែនមួយដែលបណ្តាលមកពីវត្តមាននៃក្រូម៉ូសូមទី២១បន្ថែមមួយ (ឬផ្នែកនៃវា) ដែលគេហៅថា Trisomy 21។ លក្ខណៈមិនក្រក្រតីរបស់ក្រូម៉ូសូមទី២១ (Chromosome 21) លើសចំនួន ធ្វើឱ្យទារកមានបញ្ហាលូតលាស់ផ្នែករាងកាយ និងសតិបញ្ញាខុសប្រក្រតី។ លក្ខខណ្ឌនេះត្រូវបានរកឃើញដំបូងដោយវេជ្ជបណ្ឌិតជនជាតិអង់គ្លេសឈ្មោះ ចន ឡាងដុន ដោន (John Langdon Down) ក្នុងឆ្នាំ១៨៦៦ ហើយត្រូវបានដាក់ឈ្មោះតាមគាត់។ រោគសញ្ញាដោនជាមូលហេតុទូទៅបំផុតនៃការពិការភាពផ្នែកបញ្ញា និងមានអត្រាកើតឡើងប្រមាណ ១ ក្នុងចំណោមទារក ១០០០ នៅទូទាំងពិភពលោក។

នៅរៀងរាល់ឆ្នាំ នាថ្ងៃទី២១ ខែមីនា ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ជាថ្ងៃ ទិវាដោនស៊ីនដ្រូមពិភពលោក ដោយបានធ្វើសកម្មភាពផ្សព្វផ្សាយ និងប្រតិបត្តិការជាច្រើន ដើម្បីជួយពង្រឹងនូវការយល់ដឹងនៅតាមសហគមន៍អំពី ដោនសុីនដ្រូម ហើយស្របគ្នានោះដែរ គឺដើម្បីបង្កើតនូវសម្លេងសកល ដើម្បី បញ្ចុះបញ្ចូល ឬបង្កើតផលប្រយោជន៍ ក៏ដូចជាបង្កើតឱកាសក្នុងការស្វែងរកការងារធ្វើ និងជាពិសេសឱកាសសម្រាប់ការចូលរួមក្នុងសង្គមរបស់អ្នកដែលមានបញ្ហា ដោនសុីនដ្រូម ឱ្យដូចជាមួយនឹងមនុស្សទូទៅធម្មតាដែរ។[]

លក្ខណៈរាងកាយ

[កែប្រែ]

អ្នកដែលមានរោគសញ្ញាដោនច្រើនតែមានលក្ខណៈរាងកាយដែលអាចសម្គាល់បាន ដូចជា៖

  • មុខសំប៉ែត
  • ភ្នែកទម្លាក់ទៅលើ
  • កអណ្តើកខ្លី
  • សាច់ដុំទន់ខ្សោយ
  • កម្ពស់ទាបជាងមធ្យម[]

ផលប៉ះពាល់សុខភាព

[កែប្រែ]

រោគសញ្ញាដោនអាចបណ្តាលឱ្យមានបញ្ហាសុខភាពផ្សេងៗ រួមមាន៖

  • ជំងឺបេះដូងពីកំណើត
  • បញ្ហាការស្តាប់ និងការមើលឃើញ
  • បញ្ហាក្រពេញទីរ៉ូអ៊ីត
  • ការលូតលាស់បញ្ញាយឺត[]

មូលហេតុ

[កែប្រែ]

រោគសញ្ញាដោនកើតឡើងដោយសារកំហុសក្នុងការបែងចែកកោសិកាអំឡុងពេលបង្កកំណើត ដែលនាំឱ្យមានក្រូម៉ូសូម ២១ ចំនួនបីជំនួសឱ្យពីរ។ កត្តាហានិភ័យរួមមានអាយុម្តាយចាស់ (ជាពិសេសលើសពី ៣៥ ឆ្នាំ) ប៉ុន្តែវាអាចកើតឡើងចំពោះម្តាយគ្រប់វ័យ។[]

ការព្យាបាល និងការគាំទ្រ

[កែប្រែ]

មិនមានការព្យាបាលជាក់លាក់សម្រាប់រោគសញ្ញាដោនទេ ប៉ុន្តែការអប់រំពិសេស ការព្យាបាលរាងកាយ និងការថែទាំសុខភាពអាចជួយឱ្យអ្នកមានរោគនេះរស់នៅបានប្រសើរជាងមុន។ ការបំពេញតម្រូវការថែទាំសុខភាពរបស់ពួកគេ ការផ្តល់អន្តរាគមន៍ទាន់ពេលវេលា ការព្យាបាលដោយចលនា ការព្យាបាលមុខងារប្រចាំថ្ងៃ ការប្រឹក្សា ឬការអប់រំពិសេស ។ល។ អាចជួយពួកគេបំពេញនូវសក្តានុពលដ៏ពេញលេញរបស់ពួកគេ និងទទួលបាននូវភាពរីកចម្រើនក្នុងការសិក្សា សម្រួលដល់ការចូលរួមរបស់ពួកគេនៅក្នុងសង្គម និងគុណភាពនៃជិវិតរបស់ពួកគេ។

ឯកសារយោង

[កែប្រែ]
  1. សាវុធ, វឿន (2025-03-24). "អ្នកជំនាញ អំពាវនាវយ៉ាងទទូចឱ្យបន្តជួយគាំទ្រអ្នកដែលមានកើតជំងឺដោនស៊ីនដ្រូម ទាំងក្នុងសហគមន៍ និងពិភពលោក". CNC News. Retrieved 2025-03-24.
  2. ២,០ ២,១ "យល់ដឹងពីជម្ងឺ Down នៅក្នុងកូនតូចរបស់អ្នក។". មន្ទីរពេទ្យបាងកក. Retrieved 2025-03-24.
  3. "អ្វីទៅជា ដោនស៊ីនដ្រូម (Down Syndrome)". សាលាអប់រំពិសេស ខ្មែរស៊ីភីអេស. Retrieved 2025-03-24.

តំណភ្ជាប់ខាងក្រៅ

[កែប្រែ]