ចំណាត់ថ្នាក់ក្រុម:ទស្សនៈវិទូ
Appearance
= 1. ជីវប្រវត្តិសង្ខេប របស់លោកអារីស្តូត =
អារីស្តូតជាទស្សនៈវិទូជនជាតិក្រិចដែលបានបង្កើតនូវមូលដ្ឋានទស្សនវិជ្ជាជាច្រើនរួមជាមួយលោក សូក្រាត និង ប្លាតុង អារីស្តូត បានកើតនៅឆ្នាំ ៣៨៤ មុនគ ស នៅ ស្តាហ្សៀ (Stagira) ដែលជាក្រុងតូចមួយជាប់ឆ្នេរសមុទ្រភាគខាងជើងនៃប្រទែសក្រិក។ ឳពុក របស់លោកឈ្មោះ នីកូម៉ាក (Nicomachus) លោកគឺជាពេទ្យព្យាបាលជំងឺ ព្រះចៅអាមិន តាស ទី២ (Amintas II ) នៅម៉ាសេដន (Macedoninan)។ ឳពុកលោកចង់ឱ្យអារីស្តូតក្លាយជាគ្រូពេទ្យដូចលោក តែអារីស្តូតចូលចិត្តខាងវិទ្យាសាស្រ្តសង្គម ព្រោះលោកចូលចិត្តសង្កេតដោយពិចារណារកហេតុផល។អស់រយៈពេល២០ឆ្នាំ ដែលអារីស្តូត(អាយុ១៧ ឆ្នាំ) បានទៅរៀននៅក្រុងអាតែន នៅក្នុសាលា អាកាដេមី របស់លោកប្លាតុង ។ ក្រោយពេលដែលលកប្លាតុងស្លាប់ អារីស្តូតបានចូលទៅក្នុងសាលាបណ្ឌិតសភា។ អារីស្តូតបានចាប់អារម្មណ៏លើវិទ្យាសាស្រ្តពិសោធន៏ និងមានគំនិតចេញពីការបង្រៀនខ្លះៗរបស់លោកប្លាតុង ព្រោះអារីស្តូតមានគំនិតប្រាកដនិយមរីឯលោកប្លាតុងមានគំនិតមនោនិយម អារីស្តូតបានកែប្រែគំនិតជាច្រើនរបស់លោកប្លាសតុង ដោយលោកផ្តោតទៅលើវិទ្យាសាស្ត្រសង្កេត និង បទពិសោធន៏។ លើសពីនេះទៅទៀតអារីស្តូតបានស្រាវជ្រាវអំពីពិភពបរានុម័ត ដោយផ្អែកលើសារជាតិ គុណភាព បរិមាណ កាល លំហ ទីតាំង និងស្ថានភាព។ លោកបានរៀបការជាមួយ នាងPythias ដែលជាប្រពន្ធទី១ និងមានកូនស្រីមួយ។នៅឆ្នាំ 338 មុន គ.ស អារីស្តូតបានទៅផ្ទះទៅស្រុកម៉ាសេដននឹងចាប់ផ្តើមបង្រៀនបុត្រារបស់ស្តេច Phillip II ដែលព្រះនាម Alexander មានព្រះជន្ម១៣ព្រះវស្សា នៅទីនោះលោកបានទទួលការជឿទុកចិត្តដ៏ខ្ពង់ខ្ពស់ពីស្តេច និងរាជបុត្រអង្គនេះ។២[១] ប្រហែលជាឆ្នាំ៣៣៥ អារីស្តូតបានបង្កើតសាលាផ្ទាល់ខ្លួនមួយ នៅទីក្រុងអាថែនដែលសាលានោះមានឈ្មោះថា លីសិម។ អារីស្តូតបានមានគំនិតប្រឆាំងទៅនិងគំនិតរបស់លោកប្លាសតុង ដែលថា មានពិភពពីរគឺពិភពមួយដែលផ្លាស់ប្ដូររហូតចំពោះញាណរបស់យើងនេះ វាគ្មានពុទ្ធិគួរអោយ
ទុកចិត្តបាននោះទេ ចំណែកឯពុទ្ធិមួយទៀត ជាពុទ្ធិដែលស្ថិតនៅទីតាំងផ្នែកអរូបីមិនអាស្រ័យនឹងកាលនិងអាកាសមានតែបញ្ញាខ្ពស់ទើបអាចយល់ដឹងបាន។ ចំណែកអារីស្ដូតវិញគាត់បដិសេធថាមានតែមួយ វាគឺជាពិភពដែលយើងរស់នៅនិងទទួលបានបទពិសោធន៍នោះឯង ទើបធ្វើឲ្យយើងចេះគិត មានទស្សនផ្សេងៗដែលស្ថិតនៅលើបទពិសោធន៍មិនមែនស្ថិតនៅលើអារម្មណ៍យើងទេ។ ដោយសារតែពុំហេតុផងច្បាស់លាស់ ចំណុចនេះទើបធ្វើឲ្យអារីស្ដូតមិនទទួលស្គាល់គតិរបស់គ្រូ។៣ អ្នកដឹកនាំស្រុកក៏ចង់សម្លាប់លោក ទើបលោករត់ចេញពទៅក្រៅប្រទេស ដោយមិនមានសិស្សណាទៅជាមួយលោកទេ ។៤[២] លោកបានស្លាប់នៅឆ្នាំ ៣២២ BC ក្នុងអាយុ៦២ឆ្នាំ ដោយជំងឺ។៥[៣] ទោះជានៅស . វក្រោយមកស្នាដៃរបស់អារីស្តូតជាច្រើននៅតែមានឥទ្ធិពលជាខ្លាំងផ្នែកទស្សនៈវិជ្ជា។ លោកនិយមបង្រៀនសិស្សដោយមិននៅមួយកន្លែង មិនអង្គុយស្ងៀមដូចសិស្សគេដទៃ៦[៤] ដូចនេះហើយបានជាគេដាក់ឈ្មោះគាត់ថា« អ្នកដើរលេង ឥទ្ធិពលរបស់អារីស្តូតទៅលើការគិត នៅក្នុងមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមត្រូវបានចាត់ទុកភាគច្រើនគ្មានអ្វីប្រៀបបាន។
- ↑ ដកស្រងចេញ WEB SIDE៖ The Biography.com / website http://www.biography.com/people/aristotle-9188415/ ដកស្រង់ចេញថ្ងៃ ១៤ មករា ឆ្នាំ២០១៧
- ↑ សៀវភៅទស្សនវិជ្ជា ដោយលោក យ៉ូហានម៉ារី បឺសង់ បង្រៀននៅទេវវិទ្យាល័យ ទំព័រៈ៣៩
- ↑ ប្រវិត្តទស្សនវិទ្យា ផ្នែកទី១ សម័យក្រិចបុរាណ លោកប្លាសតុង និង លោកអារីស្តូត រៀបរៀងដោយ អេវ៉ាន អាស្លី បោះពុម្ពលើកទី១ ២០០៩ ទំព័រ១៨៨
- ↑ ពាក្យដើម « បង្រៀនសិស្សដោយដើរលេង មិនអង្គុយដូចសិស្សគេ»
ចំណាត់ថ្នាក់ក្រុមនេះមិនមានផ្ទុកអត្ថបទឬឯកសារមេឌាណាមួយទេ។