ចូឡាលង្ករណ៍
Appearance
(ត្រូវបានបញ្ជូនបន្តពី ចុល្លាង្ករណ៍)
| ចូឡាលង្ករណ៍ จุฬาลงกรณ์ | |
|---|---|
| រាមាទី៥ | |
| ព្រះមហាក្សត្រសៀម | |
| រជ្ជកាល | ១ តុលា ១៨៦៨ – ២៣ តុលា ១៩១០ |
| រាជាភិសេក | ១១ វិច្ឆិកា ១៨៦៨ (ដំបូង) ១៦ វិច្ឆិកា ១៨៧៣ (ទីពីរ) |
| អង្គមុន | មង្កុដ (រាមាទី៤) |
| អង្គក្រោយ | ព្រះបាទសម្ដេចព្រះបរមេន្ទ្រមហាវជិរាវុធ ព្រះមង្កុដក្លៅចៅយូហួ (រាមាទី៦) |
| រាជានុសិទ្ធិ | ស្រីសុរិយាវង្ស (១៨៦៨–១៨៧៣) សម្ដេចព្រះនាងចៅសៅវភាផង់សី ព្រះបរមរាជិនីនាថ (១៨៩៧) ព្រះបាទសម្ដេចព្រះបរមេន្ទ្រមហាវជិរាវុធ ព្រះមង្កុដក្លៅចៅយូហួ (១៩០៧) |
| ព្រះអនុរាជ | បវរវិជ័យជាញ (១៨៦៨–១៨៨៥) |
| ប្រសូត | ២០ កញ្ញា ១៨៥៣ ព្រះបរមមហារាជវាំង, បាងកក, សៀម |
| សុគត | ២៣ តុលា ១៩១០ (ព្រះជន្មាយុ ៥៧ វស្សា) ព្រះទីនាំងអម្ពរស្ថាន ព្រះរាជវាំងឌុសិត, បាងកក, សៀម |
| រាជពន្ធភាព | សម្តេចព្រះនាងចៅសុន័ទ្នាកុមារីរ័តន៍ សម្ដេចព្រះនាងចៅសៅវភាផង់សី ព្រះបរមរាជិនីនាថ សម្តេចព្រះនាងចៅសាវាដវ័ទន្នា ចៅឃុនព្រះព្រះប្រាយុនរ៉ាវ៉ុង (អ្នកម្នាង ផា ប៊ុនណាក់) បូករួមទាំងមហេសី និងស្នំចំនួន ៣២ រូបទៀត (សរុប ១១៦ នាក) |
| រាជបច្ឆាញាតិ | បុត្រចំនួន ៣៣ និងបុត្រីចំនួន ៤៤ អង្គ |
| វង្ស | រាជវង្សចក្រី |
| បិតា | មង្កុដ (រាមាទី៤) |
| មាតា | សម្តេចព្រះទេពសិរិន្ទ្រាបរមរាជិនី |
| សាសនា | ព្រះពុទ្ធសាសនា |
| ព្រះហត្ថលេខា | |
ព្រះបាទសម្ដេចចូឡាលង្ករណ៍ (ភាសាថៃ៖ จุฬาลงกรณ์, ២០ កញ្ញា ១៨៥៣ – ២៣ តុលា ១៩១០) ឬរាមាទី៥ គឺជាព្រះមហាក្សត្រសៀមទីប្រាំក្រោមរាជវង្សចក្រីពីឆ្នាំ១៨៦៨ ដល់ឆ្នាំ១៩១០។ ប្រជាជននៅក្នុងរជ្ជកាលព្រះអង្គតែងទូលហៅព្រះអង្គថា ព្រះពុទ្ធចៅហ្លួង (ភាសាថៃ៖ พระพุทธเจ้าหลวง)។
ក្នុងសម័យរជ្ជកាលរបស់ស្តេចចូឡាលង្ករណ៍ ត្រូវបានកំណត់លក្ខណៈដោយការធ្វើទំនើបកម្មនៃសៀម កំណែទម្រង់រដ្ឋាភិបាលនិងសង្គម និងការផ្តល់ដីសម្បទានដល់ ពួកអង់គ្លេស និង បារាំង ។ ដោយសារសៀមត្រូវបានហ៊ុំព័ទ្ធដោយពួកអាណានិគមអឺរ៉ុប ចូឡាលង្ករណ៍ តាមរយៈគោលនយោបាយ និងទង្វើរបស់លោកបានធានាឯករាជ្យភាពរបស់សៀម។
ឯកសារយោង
[កែប្រែ]ចូឡាលង្ករណ៍ ប្រសូត/កើត: ២០ កញ្ញា ១៨៥៣ សុគត/ស្លាប់: ២៣ តុលា ១៩១០
| ||
| គោរម្យងារសំរាប់រាជ្យ | ||
|---|---|---|
| មុនដោយ មង្កុដ |
ព្រះមហាក្សត្រសៀម ១៨៦៨–១៩១០ |
តដោយ វជិរាវុធ |
| ||||||||||||||||||||||||||||||||||||||||||||||