Jump to content

គ្រោះរញ្ជួយដីមីយ៉ាន់ម៉ាឆ្នាំ២០២៥

ពីវិគីភីឌា
គ្រោះរញ្ជួយដីមីយ៉ាន់ម៉ាឆ្នាំ២០២៥
၂၀၂၅ မြန်မာ့ငလျင် (ភាសាភូមា)
ម៉ោងសកល២៨-០៣-២០២៥ ០៦:២០:៥៤
ត្រូវការ 'ឆ្នាំ-ខែ-ថ្ងៃ ម៉ោង:នាទី'
ុមជ្ឈមណ្ឌលរញ្ជួយធរណីសាស្ត្រអន្តរជាតិISC event
USGS-ANSSComCat
កាលបរិច្ឆេទក្នុងស្រុក២៨ មីនា ២០២៥
ម៉ោងក្នុងស្រុក១២:៥០:៥២ ម៉ោងមីយ៉ាន់ម៉ា (UTC+៦:៣០)
រយៈពេល៨០ វិនាទី
កម្រិតទំហំ៧.៧ វិចទ័រ
ជម្រៅ១០ គម
ចំណុចរញ្ជួយ22°00′47″N 95°55′19″E / 22.013°N 95.922°E / 22.013; 95.922Coordinates: 22°00′47″N 95°55′19″E / 22.013°N 95.922°E / 22.013; 95.922
សម្រុតសម្រុតសាហ្គាំង
ប្រភេទសម្រុតកន្ត្រាក់ (Strike-slip)
តំបន់ប៉ះពាល់មីយ៉ាន់ម៉ា ថៃ និងចិននិរតី
ប្រពលភាពរញ្ជួយIX (ធ្ងន់ធ្ងរខ្លាំង)
រញ្ជួយក្រោយ+៣៩៤ ករណី
ខ្លាំងបំផុត៖ ៦.៧ វិចទ័រ[]
វិនាសកម្ម+៥,៤២២ នាក់បានស្លាប់, ១១,៤០២ នាក់បានរងរបួស និងបានបាត់ខ្លួនចំនួន ៥៧០ នាក់

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២:៥០:៥២ ម៉ោងនៅមីយ៉ាន់ម៉ា (០៦:២០:៥២ ម៉ោងសកល) មានគ្រោះរញ្ជួយដីកម្រិត ៧.៧ វិចទ័រមួយបានកើតឡើងនៅតំបន់សាហ្គាំងនៃប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅជុំវិញទីក្រុងម៉ាន់ដាឡាយ ដែលជាទីក្រុងធំបំផុតទីពីរនៅក្នុងប្រទេស។ វាត្រូវជាគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីគ្រោះរញ្ជួយដីឆ្នាំ១៩១២ និងជាគ្រោះរញ្ជួយដីដ៏គ្រោះថ្នាក់បំផុតចាប់តាំងពីប្រទេសមីយ៉ាន់ម៉ាបានទទួលឯករាជ្យមកនៅក្នុងឆ្នាំ១៩៤៨។[] ការរញ្ជួយដីមួយនេះបានបង្កឱ្យមានការខូចខាតជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងនៅប្រទេសថៃជាប់ព្រំដែននោះ។

គ្រោះរញ្ជួយដីនេះបាននាំឱ្យមនុស្សជាង ៥,៣៥២ នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា, ៦៩ នាក់នៅប្រទេសថៃ និង ១ នាក់នៅវៀតណាម។[][][] មនុស្សជាង ៦,៦២០​ នាក់ទៀតបានទទួលរងរបួស។ មនុស្សប្រមាណរាប់រយនាក់បន្ថែមទៀតបានកំពុងបាត់ខ្លួន ដូចជានៅក្នុងការដ្ឋានសំណង់អគារខ្ពស់រលំមួយកន្លែងនៅទីក្រុងបាងកកជាដើម។ អាជ្ញាធរនៃប្រទេសទាំងពីរបានប្រកាសភាពអាសន្ន និងទាយថាចំនួនមនុស្សស្លាប់នឹងបន្តកើនឡើង។[][] សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ាបច្ចុប្បន្នបានដាក់បន្ទុកបន្ថែមទៅលើដំណើរជំនួយគ្រោះមហន្តរាយនានានៅក្នុងប្រទេស។[]

រញ្ជួយដី

[កែប្រែ]

គ្រោះរញ្ជួយដីនេះបានផ្ទុះឡើងនៅវេលាម៉ោង ១២ៈ៥០ ម៉ោងនៅប្រទេសមីយ៉ាន់ម៉ា ដោយចំណុចរញ្ជួយមាននៅតំបន់ជុំវិញទីក្រុងម៉ាន់ដាឡាយនៅត្រង់ព្រំដែនតំបន់សាហ្គាំងម៉ាន់ដាឡាយ។ បើយោងទៅតាមភ្ញាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) កម្លាំងវាមានរហូតដល់ទៅ ៧.៧ វិចទ៍រ ខណៈនាយកដ្ឋានឧតុនិយមថៃបានកំណត់វានៅកម្រិត ៨.២ វិចទ័រ។[] ចំណែកឯវិទ្យាស្ថានរូបវិទ្យាផែនដីសកលនៅប៉ារីសវិញបានកំណត់កម្លាំងរញ្ជួយដីនេះនៅ ៧.៩ វិចទ័រ។[១០]

វាជាគ្រោះរញ្ជួយដីដ៏ធំបំផុតនៅមីយ៉ាន់ម៉ាចាប់តាំងពីគ្រោះរញ្ជួយដីភូមាឆ្នាំ១៩១២ (ដែលមានកម្លាំង ៧.៩ វិចទ័រ)។[១១]​ មូលហេតុនៃការរញ្ជួយនេះគឺត្រូវបានគេកំណត់ថាបណ្ដាលមកពីសម្រុតដីកន្ត្រាក់គ្នាជាមួយសម្រុតសាហ្គាំងនៅជម្រៅ ១០ គម ក្រោមដី។ បើយោងតាមម៉ូឌែលសម្រុតកំណត់ដែលបញ្ចេញដោយ USGS បានបង្ហាញថា ទម្លុះសម្រុតរញ្ជួយដីនេះបានប្រេះអន្លាយរហូតដល់ទៅ ៣៥០ គម សរុបនៅក្នុងជម្រៅ ១០ គម ចាប់ពីក្រុងថាបិជីននៅម៉ាន់ដាឡាយរហូតដល់រដ្ឋធានីណៃពិដោដោយប្រមាណ ១០០ គម ពីចំណុចរញ្ជួយទៅភាគខាងជើង និង​ ២៥០​ គម ទៅភាគខាងត្បូង។​ គ្រោះរញ្ជួយដីមួយនេះបានបង្កើតឧបទ្ទវហេតុរញ្ជួយតូចៗប្រមាណជាង ៧០ ករណីបន្ថែមទៀត[១២][១៣] ដោយក្នុងចំណោមនោះ រញ្ជួយដ៏ខ្លាំងជាងគេមានកម្លាំងប្រមាណ ៦.៧ វិចទ័រដែលបានកើតឡើងប្រមាណ ១២​ នាទីក្រោយរញ្ជួយធំដំបូង។

ផលប៉ះពាល់

[កែប្រែ]
វិនាសកម្មតាមប្រទេស
ប្រទេស ករណីស្លាប់ ករណីរបួស ករណីបាត់ខ្លួន
 មីយ៉ាន់ម៉ា ប្រ. ៥,៣៥២ ប្រ. ១១,៣៦៦ ប្រ. ៥៣៨
 ថៃ ៦៩ ៣៤ ៣២
 វៀតណាម
 ចិន
សរុប ប្រ. ៥,៤២២ ប្រ. ១១,៤០២ ប្រ. ៥៧០

នៅមីយ៉ាន់ម៉ា

[កែប្រែ]
ស្ថានការណ៍នៃសណ្ឋាគារមូយកន្លែងនៅម៉ាន់ដាឡាយ

សារព័ត៌មានក្នុងស្រុកគឺមីហ្ស៊ីម៉ាបានរាយការណ៍ពីទិន្នន័យអ្នកបាត់បង់ជីវិតថាមានជាង ៤,៣៩០ នាក់ ខណៈអ្នករងរបួសមានប្រមាណ ៣,៥០០​ នាក់។[១៤] បើយោងទៅតាមទិន្នន័យដែលចងក្រងឡើងដោយអង្គការសំឡេងប្រជាធិបតេយ្យភូមាបានបញ្ជាក់ថាមនុស្សយ៉ាងតិច ៣,៨៤០ នាក់បានបាត់បង់ជីវិត។[] មនុស្សស្លាប់ភាគច្រើនស្ថិតនៅតំបន់រដ្ឋបាលម៉ាន់ដាឡាយ ណៃពិដោ សាហ្គាំង សាន ពគោ និងកាយីន។ ប្រភពដដែរក៏បានរាយការណ៍ដែរថាមានមនុស្សប្រមាណ ៧០០ នាក់បានកំពុងបាត់ខ្លួន និងចំនួន​ ៤,៧២០ នាក់បានរងរបួស។[] រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ាបានរាយការណ៍ថាចំនួនមនុស្សស្លាប់មានរហូតដល់ទៅជាង ២,៤០០ នាក់[១៥] ខណៈរបបយោធាមីយ៉ាន់ម៉ាវិញបានថ្លែងថាមានមនុស្សស្លាប់ជាង ៣,០០០ នាក់ ហើយ ៣៥០ នាក់កំពុងបានបាត់ខ្លួន និង ៤,៥១០ នាក់បានរងរបួស។ ស្ថិតិនៃចំនួនអ្នកស្លាប់គឺគេកំពុងតែប្រមូលជាបន្តបន្ទាប់នៅឡើយ។[១៦][១៧]​ រដ្ឋាភិបាលរួបរួមជាតិបានប៉ាន់ប្រមាណថាប្រជាជនភូមាជាង ៨ លាននាក់ត្រូវទទួលរងគ្រោះ និងកំពុងត្រូវការសង្គ្រោះបន្ទាន់។[១៨]

អគារមួយនៅរដ្ឋធានីណៃពិដោដែលជាន់ខាងក្រោមត្រូវបាក់ស្រុតរលំទាំងស្រុង

ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដូចជាប្រព័ន្ធទូរស័ព្ទ និងអ៊ីនធើណេតត្រូវបានផ្ដាច់នៅទូទាំងប្រទេស[១៩] ខណៈចំនួនជនរងគ្រោះនៅតំបន់ជនបទនៅមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយ។[២០] យោងតាមប្រភពពីរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ាបានឱ្យដឹងថា ទីលំនៅប្រជាជនប្រមាណ ១៣,៤១១ បូករួមទាំងអគារសាសនាចំនួន ២៨០ ផ្លូវចំនួន ៤៣ ខ្សែ និងស្ពានជាច្រើនត្រូវទទួលរងការខូតខាត ឬបាក់រលំទាំងស្រុង។[២១] អង្គការឥស្លាមសាសនាមីយ៉ាន់ម៉ារួមបានប៉ាន់ប្រមាណថាមនុស្សប្រហែល ២៥០ នាក់បានបាត់បង់ជីវិត ហើយវិហារឥស្លាមចំនួន ៥០ ត្រូវដួលរលំក្នុងកំឡុងអធិដ្ឋានព្រះថ្ងៃសុក្រ។[២២] របបយោធាបានថ្លែងថា វិហារព្រះពុទ្ធសាសនាចំនួន ៦៧០ និងវត្តអារាមចំនួន ២៩០ ត្រូវបានរងការខូចខាត។[២៣]

នៅថៃ

[កែប្រែ]
រូបភាពដែលកាមេរ៉ារថយន្តថតជាប់អគារកំពុងសាងសង់ដួលរលំ (បាងកក)

នៅប្រទេសថៃវិញ គ្រោះរញ្ជួយនេះបានផ្ដាច់ជីវិតមនុស្សចំនួន ៦៩ នាក់ និងបង្ករបួសដល់មនុស្សចំនួន ៣២ នាក់ផ្សេងទៀតនៅរាជធានីបាងកក[២៤][] និងរបួសម្នាក់នៅខេត្តនន្ទបុរី[២៥] ករណីស្លាប់ និងបាត់ខ្លួនភាគច្រើនកើតឡើងនៅក្នុងឧបទ្ទវហេតុដួលរលំអគារកំពុងសាងសង់មួយកន្លែងក្នុងអំឡុងពេលរញ្ជួយ។ ឥទ្ធិពលរញ្ជួយដីនេះបានរង្គោះរង្គើខេត្តចំនួន ៦៣ ក្នុងចំណោមខេត្តទាំង ៧៧ នៃប្រទេសថៃ (រួមទាំងរាជធានីបាងកក) ដោយបង្កការខូចខាតនៅក្នុងខេត្តចំនួន ១៨ ដែលភាគច្រើនស្ថិតនៅភាគខាងជើង និងជុំវិញបាងកក។[២៥]

អគារដែលបាក់រលំចុងមកក្រោមគឺត្រូវជាអគារការិយាល័យ ៣៣ ជាន់ដែលកំពុងសាងសង់ត្រៀមជាទីស្នាក់ការរបស់ការិយាល័យសវនកម្មថៃនៅក្នុងសង្កាត់ចតុចក្រ។ ហេតុការណ៍រលំអគារមួយនេះបានបណ្ដាលឱ្យពលករកម្មករចំនួន ២៩ នាក់បាត់បង់ជីវិត និងរបួស ១៨ នាក់ (បញ្ជាក់រួចជាផ្លូវការ) ខណៈ ៧៨​ នាក់ទៀតនៅបាត់ខ្លួនមិនទាន់រកឃើញនៅឡើយ បើគិតត្រឹមថ្ងៃទី៣០ ខែមីនា។[] ករណីមនុស្សស្លាប់ចំនួន ៧ នាក់ និងរបួស ១៥ នាក់ផ្សេងទៀតគឺកើតឡើងនៅទីកន្លែងផ្សេងៗនៅក្នុងទីក្រុង។[]

ករណីមនុស្សស្លាប់ភ្លាមៗចំនួនពីរករណីដែលអាចមកពីការគាំងបេះដូងត្រូវបានគេថ្លែងរាយការណ៍ថាបានកើតឡើងនៅក្នុខេត្តនន្ទបុរី និងខេត្តសមុទ្រប្រាការ[២៦][២៧] ប៉ុន្តែមិនទាន់មានការបញ្ជាក់ផ្លូវការច្បាស់លាស់អ្វីពីទំនាក់ទំនងនៃការស្លាប់ទៅនឹងគ្រោះរញ្ជួយដីនោះឡើយ។

មនុស្សម្នាប្រមូលផ្ដុំគ្នានៅក្រៅអគារផ្សេងៗក្នុងសង្កាត់បាងកកណយនៃរាជធានីបាងកក

ឧបនាយករដ្ឋមន្ត្រីថៃ លោកភូមិធម្ម វិជាយជ័យបានថ្លែងពីគ្រោះរញ្ជួយដីនេះថាជារឿងដែលមិនធ្លាប់មានពីមុនមកនៅបាងកកក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ។[២៨] វាបានធ្វើឱ្យអគារខ្ពស់ៗក្នុងទីក្រុងមានចលនាយោលចុះឡើង បង្កឱ្យមានការភ័យស្លន់ស្លោពីសំណាក់ប្រជាពលរដ្ឋដែលកំពុងមានវត្តមានក្នុងអគារទាំងនោះ នាំឱ្យពួកគេស្រវានាំគ្នារត់ចេញក្រៅទៅតាមដងផ្លូវ។ អគារភាគច្រើនបានជម្លៀសមនុស្សចេញក្រៅ ហើយទីកន្លែងសាធារណៈមួយចំនួនត្រូវបានបិទទ្វារ។ ប្រព័ន្ធខ្សែផ្លូវដែកទាំងអស់ត្រូវបានផ្អាក ហើយផ្លូវថ្នល់ខ្លះត្រូវបានបិទជាបណ្ដោះអាសន្ន។[២៩] ចរាចរណ៍ផ្លូវគោកត្រូវផ្អាកនៅកកស្ទះមួយកន្លែងរហូតចូលដល់ពេលយប់ល្ងាច។[៣០]

នៅទីតំបន់ផ្សេងៗ

[កែប្រែ]
រូបភាពពីកាមេរ៉ាសុវត្ថិភាពបង្ហាញពីរលកទឹកពីអាងហែលទឹកធ្លាក់ពីលើអគារមកលើមនុស្សនៅនឹងដី។

នៅក្នុងខេត្តយូណាននៃប្រទេសចិន ឥទ្ធិពលរង្គើពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាបានអង្រួនខេត្តមួយនេះស្ទើរទាំងមូល។ មនុស្ស​ចំនួនពីរ​នាក់​បានទទួល​រង​របួស​នៅ​ក្នុង​ទីក្រុង​រួយលីជាប់ព្រំដែនមីយ៉ាន់ម៉ា[៣១][៣២] ខណៈមនុស្សប្រាំបួននាក់ទៀតត្រូវបានអាជ្ញាធរជួយសង្គ្រោះបន្ទាប់ពីជាប់ក្នុងជណ្ដើរយន្តប្រអប់។[៣៣] ទីលំនៅចំនួន ៨៤៧ នៅក្នុងក្រុងត្រូវរងការខូចខាតដែលប៉ះពាល់ដល់ប្រជាជនចំនួន ២,៨៤០ នាក់។[៣៤] ខេត្តមួយចំនួននៅក្បែរៗនោះដូចជាខេត្តគុយចូវ ក្វាងស៊ី និងស៊ីឆ័នក៏ត្រូវរងឥទ្ធិពលរញ្ជួយខ្លះៗផងដែរ។[៣៥] ក្រសួងការបរទេសចិនបានថ្លែងបញ្ជាក់ថា គ្មានប្រជាពលរដ្ឋចិនណាម្នាក់បានបាត់បង់ជីវិតពីគ្រោះរញ្ជួយដីនេះទេ។

វត្តមានរំជួលត្រូវបានគេកត់ត្រានៅក្នុងទីក្រុងហាណូយ និងព្រមទាំងទីក្រុងហូជីមិញនៃប្រទេសវៀតណាម[៣៦] ក៏ដូចជាទីក្រុងវៀងច័ន្ទន៍នៃប្រទេសឡាវផងដែរ បង្កឱ្យមនុស្សម្នាជាច្រើននាក់ជម្លៀសរត់ចេញពីអគារផ្សេងៗនៅក្នុងទីក្រុងទាំងនោះ។[៣៧] មនុស្សម្នាក់បានបាត់បង់ជីវិតពេលកំពុងរត់ចេញពីអគារនៅក្នុងសង្កាត់ ៨ នៃទីក្រុងហូជីមិញ។[]

នៅក្នុងប្រទេសឥណ្ឌា គេបានកត់សម្គាល់ថាមានរំជួលបន្តិចបន្តួចនៅក្នុងតំបន់រដ្ឋធានីជាតិដេលី នាំឱ្យមនុស្សជាច្រើនរត់ចេញក្រៅពីអគារផ្ទះសម្បែងផ្សេងៗ។[៣៨][៣៩] នៅតាមបណ្ដារដ្ឋភាគឦសាន្ត ពិសេសក្នុងរដ្ឋមេឃល័យដែលមានស្រុកមួយត្រូវរងនឹងការរញ្ជួយកម្រិតទាបកម្លាំងប្រមាណ ៤.០ វិចទ័រ។[៤០] ករណីរំជួលដីតូចៗត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងរដ្ឋអសម ពិសេសក្នុងទីក្រុងគវហត្ថី[៤១]

ករណីរំជួលតូចៗក៏បានកើតមាននៅក្នុងតំបន់មួយចំនួនក្នុងប្រទេសបង់ក្លាដែសផងដែរដូចជានៅរដ្ឋធានីដាក្កា សិហ្លេត រាជស្យា ចិត្តាក្រមជាដើម ដែលបង្កឱ្យកើតមានការភ័យខ្លាចរត់ចេញពីអគារផ្សេងៗ។[៤២][៤៣]

ករណីរំជួលតូចៗដដែរក៏បានកើតមាននៅក្នុងប្រទេសកម្ពុជាផងដែរ[៤៤] និងព្រមទាំងបណ្ដារដ្ឋភាគខាងជើងនៃប្រទេសម៉ាឡេស៊ីដូចជា ពីណាំង ឃេដាស និងឃេឡានតាំន[៤៥][៤៦]

ក្រោយរញ្ជួយ

[កែប្រែ]

នៅក្នុងសេចក្តីថ្លែងការណ៍របស់ការិយាល័យសម្រាប់សម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ (OCHA) នៅថ្ងៃទី១ ខែមេសា បានឱ្យដឹងថា ទីជម្រក ទឹកស្អាត និងថ្នាំពេទ្យកំពុងមានបរិមាណទាបនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ បន្ថែមពីលើនេះ ដោយសារតែកង្វះទឹកស្អាត អង្គការសហប្រជាជាតិបានព្រមានអំពីលទ្ធភាពនៃការផ្ទុះឡើងនៃជំងឺអាសន្នរោគនានាដែលអាចបង្កឡើងពីទឹកកខ្វក់។ អង្គការសុខភាពពិភពលោកបានថ្លែងថា មន្ទីរពេទ្យជាច្រើននៅក្នុងតំបន់បានកំពុងទទួលមើលថែព្យាបាលអ្នករបួសផ្សេងៗលើសពីចំណុះលទ្ធភាពដែលខ្លួនអាចទទួលយកបាន។ ផ្លូវថ្នល់ និងស្ពានដែលរងការខូចខាតទាំងឡាយបានក្លាយជាឧបសគ្គរារាំងដល់បេសកកម្មជួយសង្គ្រោះមួយចំនួនផងដែរ ដូចនឹងអ្វីដែល OCHA បានលើកឡើងថាខ្លួនត្រូវចំណាយពេល ១៣ ម៉ោងដើម្បីទៅដល់ទីក្រុងម៉ាន់ដាឡាយពីទីក្រុងយុាំងហ្គូន ដែលជាធម្មតាត្រូវការពេលធ្វើដំណើរតែ ៨ ម៉ោងប៉ុណ្ណោះ។[៤៧]

ថ្វីបើរបបយោធាបានអំពាវនាវសុំជំនួយអន្តរជាតិក៏ពិតមែន តែអង្គការសិទ្ធិមនុស្សមួយចំនួនបាននិយាយថាជំនួយដែលសុំនោះគឺមានការបែងចែក ពោលគឺមានកំណត់។ ក្រុមអង្គការមួយចំនួនបានរាយការណ៍ថា អាជ្ញាធរយោធាភូមាបានប្រើលេសដោះសារពីបញ្ហាដំណឹកបញ្ជូនភស្តុភារព្រោះតែពួកគេមិនចង់ឱ្យនរណាបោះជំហានចូលក្នុងតំបន់ហាមឃាត់របស់ពួកគេ។ សម្បីតែអង្គការលើកលែងទោសអន្តរជាតិក៏បានចែករំលែកនូវមតិដូចគ្នានេះដែរ។[៤៨]

ប្រជាជនរស់នៅក្នុងទីក្រុងម៉ាន់ដាឡាយជាច្រើនបានចេញមកដេកនៅទីសាធារណៈនៅយប់នៃថ្ងៃរញ្ជួយដីនោះក៏ព្រោះតែនៅមានវត្តមាននៃរំជួលតូចៗក្រោយរញ្ជួយដីធំនៅឡើយ។[៤៩] ដោយសារតែចំនួនឧបករណ៍បច្ចេកទេសជួយសង្គ្រោះមានកំណត់ ប្រជាជនម៉ាន់ដាឡាយខ្លះបានចុះធ្វើសកម្មភាពជួយសង្គ្រោះដោយខ្លួនពួកគេផ្ទាល់។ គិតមកត្រឹមថ្ងៃទី៣១ ខែមីនា នាយកដ្ឋានពន្លត់អគ្គីភ័យមីយ៉ាន់ម៉ាបាននិយាយថា ខ្លួនបានជួយសង្គ្រោះមនុស្សចំនួន ៤០៣ នាក់ និងបានរកឃើញសាកសពចំនួន ២៥៩ នាក់នៅក្នុងទីក្រុង។[៥០]

កងកម្លាំងការពារប្រជាជនរបស់រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ាបានថ្លែងថាពួកត្រៀមអំពាវនាវឱ្យមានបទឈប់បាញ់បណ្ដោះអាសន្នចំនួនពីរសប្តាហ៍ចាប់ផ្ដើមពីថ្ងៃទី៣០ ខែមីនា។[៥១] ក៏ប៉ុន្តែទោះជាយ៉ាងណាក្ដី របបយោធាភូមានៅតែបន្តយុទ្ធនាការទម្លាក់គ្រាប់បែករបស់ពួកគេនៅក្នុងតំបន់មួយចំនួននៃសាហ្គាំង និងរដ្ឋរ៉ាគីន ដែលនាំឱ្យខូចខាតផ្ទះសម្បែង និងមន្ទីរពេទ្យក្នុងតំបន់នោះ។[៥២][៥៣][៥៤]

នៅទីក្រុងបាងកក ជំនួញនៅក្នុងទីផ្សារហ៊ុនថៃត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន។[៥៥] ក្រសួងហិរញ្ញវត្ថុថៃវិញមិនបានរាយការណ៍អ្វីពីការខាតបង់ធំណាមួយលើសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសារពើពន្ធ ឬប្រព័ន្ធហិរញ្ញវត្ថុនោះទេ។

អាជ្ញាធរគ្រប់គ្រងផ្លូវអាកាសថៃបានដាក់ចេញនូវ​បញ្ជា​ហាមដំណើរ​ហោះ​ហើរនៅ​ទូទាំង​ប្រទេសចំពោះ​គ្រប់​ព្រលាន​យន្តហោះ[៥៦] ខណៈសេវាកម្មរផ្លូវដែករវាងទីក្រុងបាងកក និងតំបន់ភាគខាងជើងនិងភាគឦសានប្រទេសថៃក៏ត្រូវបានផ្អាកដូចគ្នា តែត្រូវបានបើកដំណើរការឡើងវិញក្នុងរយៈពេលពីរបីថ្ងៃក្រោយ។[៥៧][៥៨]

នៅថ្ងៃទី៣១ ខែមីនា ករណីរញ្ជួយដីកម្រិត ៤.១ វិចទ័រមួយទៀតបានបង្កឱ្យអគារមួយចំនួនបន្ថែមដួលរលំ ឬរងការខូចខាតនៅក្នុងទីក្រុងម៉ាន់ដាឡាយ។[៥៩][៦០]

ជំនួយមនុស្សធម៌

[កែប្រែ]
ជំនួយមនុស្សធម៌ពីកងកម្លាំងជើងអាកាសឥណ្ឌារួមមានក្រុមស្ម័គ្រចិត្ត និងឧបករណ៍សង្គ្រោះរុករក

អង្គការអន្តរជាតិ

[កែប្រែ]

បណ្ដាប្រទេសមួយចំនួនបានប្តេជ្ញាជួយគាំទ្រក្នុងទម្រង់ជាជំនួយមនុស្សធម៌។ ប្រទេសមីយ៉ាន់ម៉ាបានទទួលយកជំនួយពីប្រទេសឥណ្ឌា និងមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ ខណៈដែលអង្គការសហប្រជាជាតិបានថ្លែងថាខ្លួននឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ក្នុងចំនួនទឹកប្រាក់ ៥ លានដុល្លារអាមេរិក។[៦១] ធម្មនុញ្ញអវកាសអន្តរជាតិ និងគ្រោះមហន្តរាយចម្បងត្រូវបានបើកឱ្យសកម្មឡើងដោយមជ្ឈមណ្ឌលផ្កាយរណបអង្គការសហប្រជាជាតិ (UNOSAT) ក្រោមឱវាទរបស់ការិយាល័យអង្គការសហប្រជាជាតិដើម្បីសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) នៅវេលាម៉ោង ១០:២១ ជាម៉ោងសកលក្នុងថ្ងៃទី២៨ ខែមីនា ពោលវាបានផ្តល់នូវរូបភាពពីផ្កាយរណបយ៉ាងទូលំទូលាយដើម្បីជ្រោមជ្រែងសម្រួលដល់ប្រតិបត្តិការរុករកនានា។[៦២] សហព័ន្ធអន្តរជាតិសង្គមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមបានបើកការអំពាវនាវជាបន្ទាន់នៅថ្ងៃទី៣០ ខែមីនា សុំជំនួយជាទឹកប្រាក់ជាង ១០០ លានដុល្លារអាមេរិកដើម្បីជួយជនរងគ្រោះពីគ្រោះរញ្ជួយដី។.[៦៣]

ឯកសារយោង

[កែប្រែ]
  1. "M 6.7 - Burma (Myanmar) 2025".
  2. Saltman, Ross Adkin, Lex Harvey, Edward Szekeres, Hassan Tayir, Todd Symons, Rob Picheta, Sophie Tanno, Olivia Kemp, Elise Hammond, Max (28 March 2025). "More than 140 dead in Myanmar earthquake, with tremors felt in Thailand: Live updates". CNN.
  3. ៣,០ ៣,១ ៣,២ "(ជាភាសាភូមា) အာဏာသိမ်းစစ်တပ်က လူအင်အားထုတ်နုတ်ပြီး ငလျင်ဘေး ကူညီကယ်ဆယ်ရေး မလုပ်နိုင်". Democratic Voice of Burma. 31 March 2025. https://burmese.dvb.no/post/697973. 
  4. ៤,០ ៤,១ ៤,២ ៤,៣ "Local death count from Friday's tremor rises to 18". Bangkok Post. 30 March 2025. https://www.bangkokpost.com/thailand/general/2991241/local-death-count-from-fridays-tremor-rises-to-18. 
    "(ជាភាសាថៃ) อัปเดตผลกระทบจากแผ่นดินไหวกทม. บาดเจ็บ 33 ราย เสียชีวิต 18 ราย สูญหาย 78 ราย". Hfocus.org. 30 March 2025. https://www.hfocus.org/content/2025/03/33603. 
  5. ៥,០ ៥,១ Mỹ Quỳnh (4 April 2025). "(ជាភាសាវៀតណាម) Sơ tán vì ảnh hưởng động đất ở Myanmar, một người ở TP.HCM tử vong". Báo Giao Thông. https://www.baogiaothong.vn/so-tan-vi-anh-huong-dong-dat-o-myanmar-mot-nguoi-o-tphcm-tu-vong-192250404182351442.htm. 
  6. "Myanmar Earthquake LIVE Updates: 107 Dead, 350 Injured As Rescue Efforts Continue; Thailand PM Urges Calm". CNN-News18. 28 March 2025. https://www.news18.com/world/myanmar-earthquake-live-updates-magnitude-death-toll-injuries-rescue-operation-aftermath-latest-news-liveblog-9278290.html. 
  7. Olarn, Ross Adkin, Alex Stambaugh, Kocha (2025-03-28). "Myanmar's military junta makes rare plea for help after powerful earthquake kills scores". CNN. Retrieved 2025-03-29.
  8. "Myanmar at a glance: Embroiled in civil war, now facing more devastation after powerful earthquake". AP News. 2025-03-28. Retrieved 2025-03-29.
  9. "Massive Bangkok Quake Leaves City Reeling, Building Crumbles". Bernama. 28 March 2025. https://www.bernama.com/en/news.php/world/news.php?id=2407287. 
  10. "MYANMAR 2025/03/28 06:20:54 UTC, Mw=7.9". GEOSCOPE Observatory. Institut de Physique du Globe de Paris. 29 March 2025. Retrieved 29 March 2025.
  11. "(ជាភាសាភូមា) မြန်မာတွင် နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အပြင်းထန်ဆုံးငလျင် စစ်ကိုင်းကိုဗဟိုပြု လှုပ်ရှား". Mizzima News. 28 March 2025. https://bur.mizzima.com/2025/03/28/50907. 
  12. "77 mild aftershocks reported in Myanmar following massive quake". Nation Thailand. 28 March 2025. https://www.nationthailand.com/news/general/40048017. 
  13. "Myanmar earthquake death toll soars past 1,000 as Thailand scrambles to rescue trapped Bangkok workers". CNN. March 28, 2025. https://www.cnn.com/world/live-news/myanmar-thailand-earthquake-03-29-25-intl-hnk/index.html. 
  14. "(ជាភាសាភូមា) ငလျင်ဒဏ်သင့်ဒေသများအပါအဝင် ဒေသအချို့ အချိန်အခါမဟုတ် မိုးရွာနိုင်". Mizzima. 2 April 2025. https://bur.mizzima.com/2025/04/02/51951. 
  15. "(ជាភាសាភូមា) ငလျင်ကြောင့် ၁၆၀၀ ကျော် သေဆုံး၊ ၁၄၀၀ နီးပါး ပျောက်ဆုံးနေကြောင်း NUG ထုတ်ပြန်". Radio Free Asia Burmese. 29 March 2025. https://www.rfa.org/burmese/news/earthquake-myanmar-casualities-03302025070912.html. 
  16. Phyoe, Htet; Phoonphongphiphat, Apornrath; Regalado, Francesca (29 March 2025). "Myanmar quake death toll rises to 1,000 as first foreign aid arrives". Nikkei Asia. https://asia.nikkei.com/Economy/Natural-disasters/Myanmar-quake-death-toll-rises-to-1-000-as-first-foreign-aid-arrives. 
  17. "Myanmar Quake Death Toll Passes 1,000: Junta". Agence France-Presse. Barron's. 29 March 2025. https://www.barrons.com/news/myanmar-quake-death-toll-passes-1-000-junta-e670e56a. 
  18. "(ជាភាសាភូមា) ငလျင်အပြီး ဆောက်လုပ်ရေးသုံး ပစ္စည်းများနှင့် ဆေးဝါးများ စျေးခုန်တက်". Mizzima News. 3 April 2025. https://bur.mizzima.com/2025/04/02/51932. 
  19. "(ជាភាសាភូមា) မြန်မာနိုင်ငံမြို့ကြီးအချို့တွင် ပြင်းထန်ငလျင်လှုပ်ခတ်". Myanmar now. 28 March 2025. https://myanmar-now.org/mm/news/62166/. 
  20. Volk, Kristina (29 March 2025). "Myanmar rescuer says villages near Mandalay are suffering even more". BBC. https://www.bbc.com/news/live/c4gex01m7n5t?post=asset%3A14e1bb0d-cc5e-4874-a790-cc08122e314e#post. 
  21. "(ជាភាសាភូមា) ငလျင်ကြောင့် သေဆုံးသူ ၁,၆၀၀ ကျော်နှင့် ဒဏ်ရာရသူ ၁,၅၀၀ ကျော်ရှိကြောင်း NUG ထုတ်ပြန်" (ជាmy). Democratic Voice of Burma. 29 March 2025. https://burmese.dvb.no/post/697775. 
  22. "(ជាភាសាភូមា) ငလျင်ကြောင့် ဗလီ ၅၀ခန့် ပြိုကျပြီးနောက် လူရာချီသေဆုံး" (ជាmy). Myanmar Now. 30 March 2025. https://myanmar-now.org/mm/news/62258/. 
  23. "Myanmar quake struck mosques as minority Muslims gathered for Ramadan prayers". Bangkok Post. 29 March 2025. https://www.bangkokpost.com/world/2990624/quake-struck-as-worshippers-gathered-for-ramadan-prayers-in-myanmar. 
  24. "ศูนย์เอราวัณรายงาน แผ่นดินไหวคร่าแล้ว 19 ชีวิต ตึก สตง.12 จุดอื่นๆ อีก 7". ผู้จัดการ. 31 March 2025.
  25. ២៥,០ ២៥,១ "(ជាភាសាថៃ) บกปภ.ช. อัปเดตความคืบหน้าการให้ความช่วยเหลือกรณีแผ่นดินไหว เร่งสำรวจความเสียหาย และผลกระทบเพื่อให้การช่วยเหลือตามสิทธิอย่างเป็นธรรมและทั่วถึง​". NBT Connext. https://thainews.prd.go.th/thainews/news/view/1017220/?bid=1. 
  26. "(ជាភាសាថៃ) สลด! ผู้ป่วยโรคหัวใจวิ่งหนีแผ่นดินไหวลงจากคอนโด ช็อกเสียชีวิต". PPTVHD36. 28 March 2025. https://www.pptvhd36.com/news/%E0%B8%AA%E0%B8%B1%E0%B8%87%E0%B8%84%E0%B8%A1/245739. 
  27. "(ជាភាសាថៃ) ลุง 65 ปี ช็อกแผ่นดินไหว เสียชีวิต". Channel 7. 28 March 2025. https://www.ch7.com/sports/793332. 
  28. "Dozens of workers trapped in collapsed Bangkok high-rise". Bangkok Post. 28 March 2025. https://www.bangkokpost.com/thailand/general/2989962/dozens-of-workers-trapped-in-collapsed-bangkok-high-rise. 
  29. Kongkunakornkul, Pasit (28 March 2025). "Fear, chaos as rare quake grinds Thailand's capital to a halt". Reuters. https://www.reuters.com/world/asia-pacific/after-quake-thailands-capital-grinds-halt-amid-fear-chaos-2025-03-28/. 
  30. "(ជាភាសាថៃ) กรุงเทพฯ สาหัส! ทุกเส้นรถติดหนัก รัชดาอัมพาต 3 ชม.ไม่ขยับ หลังปิด 'รถไฟฟ้าทุกสาย'". 28 March 2025.
  31. "(ជាភាសាចិន) 缅甸发生7.9级地震:云南多地有震感,瑞丽有房屋受损、人员受伤". China National Radio. 28 March 2025. https://baijiahao.baidu.com/s?id=1827820524446050871. 
  32. "(ជាភាសាចិន) 云南瑞丽多处房屋倒塌2人受伤 民众亲述灾难来临一刻". Sing Tao Daily. 28 March 2025. https://std.stheadline.com/sc/realtime/article/2060777/%E5%8D%B3%E6%99%82-%E4%B8%AD%E5%9C%8B-%E7%B7%AC%E7%94%B8%E5%9C%B0%E9%9C%87%EF%B8%B1%E9%9B%B2%E5%8D%97%E7%91%9E%E9%BA%97%E5%A4%9A%E8%99%95%E6%88%BF%E5%B1%8B%E5%80%92%E5%A1%8C2%E4%BA%BA%E5%8F%97%E5%82%B7-%E6%B0%91%E7%9C%BE%E8%A6%AA%E8%BF%B0%E7%81%BD%E9%9B%A3%E4%BE%86%E8%87%A8%E4%B8%80%E5%88%BB-%E6%9C%89%E7%89%87. 
  33. "Two people injured in China's Yunnan after Myanmar quake". Xinhua News Agency.
  34. "More than 800 houses in southwest China damaged in Myanmar earthquake". Xinhua News Agency. 29 March 2025. https://english.news.cn/20250329/fc9292d4b7914c61889e437368e2078e/c.html. 
  35. "(ជាភាសាចិន) 突发!缅甸发生7.9级地震,云南、四川多地有震感". 鲁中晨报. 28 March 2025. https://baijiahao.baidu.com/s?id=1827819490248140065&wfr=spider&for=pc. 
  36. "Powerful magnitude-7.7 earthquake in Myanmar sends tremors to Hanoi, Ho Chi Minh City". Tuoi Tre News. 28 March 2025. https://tuoitrenews.vn/news/society/20250328/powerful-77magnitude-earthquake-in-myanmar-sends-tremors-to-ho-chi-minh-city/85575.html. 
  37. "Tremors felt in Laos as 7.7-magnitude earthquake hits Myanmar". Xinhua News Agency. 28 March 2025. https://english.news.cn/20250328/ef7090bc7a654cb6adfc86cf310d7c08/c.html. 
  38. "Earthquake of magnitude 7.2 on the Richter scale hits Myanmar, tremors felt in Delhi-NCR". The Financial Express. 28 March 2025. Retrieved 2 April 2025.
  39. Thapa, Vaidika. "7.7-Magnitude Earthquake Jolts Myanmar, Tremors Felt in Delhi-NCR". News24. Retrieved 2 April 2025.
  40. "Myanmar earthquake aftershocks jolt several parts of India: 4.0 magnitude tremors felt in Meghalaya". Business Today. 28 March 2025. Retrieved 2 April 2025.
  41. "Breaking: Another Earthquake Strikes The State, Epicentre at Myanmar". DY365. DY365. 28 March 2025. Archived from the original on 5 មេសា 2025. Retrieved 2 April 2025.
  42. "(ជាភាសាបេន្កាលី) দেশের বিভিন্ন স্থানে ভূমিকম্প অনুভূত, উৎপত্তিস্থল মিয়ানমারে মাত্রা ৭.৩". Samakal. 28 March 2025. https://samakal.com/bangladesh/article/287753/%E0%A6%A6%E0%A7%87%E0%A6%B6%E0%A7%87%E0%A6%B0-%E0%A6%AC%E0%A6%BF%E0%A6%AD%E0%A6%BF%E0%A6%A8%E0%A7%8D%E0%A6%A8-%E0%A6%B8%E0%A7%8D%E0%A6%A5%E0%A6%BE%E0%A6%A8%E0%A7%87-%E0%A6%AD%E0%A7%82%E0%A6%AE%E0%A6%BF%E0%A6%95%E0%A6%AE%E0%A7%8D%E0%A6%AA-%E0%A6%85%E0%A6%A8%E0%A7%81%E0%A6%AD%E0%A7%82%E0%A6%A4. 
  43. "Earthquake shakes Dhaka, other parts of Bangladesh". The Daily Star. 28 March 2025. https://www.thedailystar.net/environment/climate-crisis/natural-disaster/news/earthquake-shakes-dhaka-other-parts-bangladesh-3859451. 
  44. "Cambodians concerned over proximity of Myanmar quake Pinang". Khmer Times. 31 March 2025.
  45. Lo Tern Chern (28 March 2025). "Penangites shocked as Myanmar quake shakes high-rise buildings". The Star. https://www.thestar.com.my/news/nation/2025/03/28/penangites-shocked-as-myanmar-quake-shakes-high-rise-buildings. 
  46. "(ជាភាសាម៉ាឡេ) Gegaran gempa bumi Myanmar turut dirasai di Kedah, Kelantan, Pulau Pinang". Astro Awani. 28 March 2025.
  47. "Water and medicine in short supply after Myanmar earthquake: UN". The Straits Times. Reuters. 1 April 2025. https://www.straitstimes.com/asia/se-asia/water-and-medicine-in-short-supply-after-myanmar-earthquake-un. 
  48. Hogan, Libby (1 April 2025). "Aid agencies struggling to reach most in need after Myanmar earthquake". Australia: ABC News. https://www.abc.net.au/news/2025-04-01/aid-agencies-struggling-to-reach-most-in-need-myanmar-earthquake/105115382. 
  49. Nwe, Maung Khat (28 March 2025). "(ជាភាសាភូមា) နောက်ဆက်တွဲငလျင်ငယ်များကြောင့် မန္တလေးမြို့ခံအများစု လမ်းပေါ်ထွက်အိပ်". Mizzima. https://bur.mizzima.com/2025/03/29/51046. 
  50. "(ជាភាសាភូមា)​ မန္တလေးမှာ ၄၀၃ ဦး ကယ်ထုတ်နိုင်ပြီ". BBC News. 1 April 2025. https://www.bbc.com/burmese/live/c99pv4g39j0t. 
  51. "Myanmar anti-coup fighters call partial ceasefire for quake relief". Agence France-Presse. Channel NewsAsia. 30 March 2025. https://www.channelnewsasia.com/asia/myanmar-earthquake-anti-coup-fighters-call-partial-ceasefire-5032971. 
  52. "(ជាភាសាភូមា) NUG က ငလျင်ဒဏ်ကယ်ဆယ်ရေးအတွက် နှစ်ပတ် အပစ်ရပ်ထားသော်လည်း ပေါက်မြို့နယ်အတွင်းတွင် စစ်တပ်က စစ်ရဟတ်ယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်". 30 March 2025. https://yktnews.com/2025/03/209498/. 
  53. "(ជាភាសាភូមា)​ အရပ်သားကျေးရွာများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေ၍ ကျောက်ဖြူရှိ စစ်ကောင်စီတပ်စခန်းကို AA ထိုးစစ်ဆင်တိုက်ခိုက်". Narinjara. https://burmese.narinjara.com/news/detail/67eb6cb2b2eb64034577f9d6. 
  54. "(ជាភាសាភូមា) ပုဏ္ဏားကျွန်းဆေးရုံကို စစ်ကောင်စီက အတွဲလိုက်ဒုံးဖြင့် ပစ်ခတ်၍ အဆောင်အချို့ ပျက်စီး". Narinjara. https://burmese.narinjara.com/news/detail/67e64193b2eb6403451ac0a3. 
  55. Taha, Rana (28 March 2025). "Powerful earthquake hits Myanmar, felt in Bangkok". DW News. https://www.dw.com/en/powerful-earthquake-hits-myanmar-felt-in-bangkok/a-72065550. 
  56. "Earthquake in Myanmar felt in Thailand". The Nation. 28 March 2025. https://www.nationthailand.com/news/general/40047983. 
  57. "(ជាភាសាថៃ) อัปเดตเช้านี้ รถไฟฟ้า BTS-MRT กลับมาเปิดให้บริการ หลังเกิดเหตุ "แผ่นดินไหว"". Thai Rath. 29 March 2025. Retrieved 3 April 2025.
  58. "(ជាភាសាថៃ) รถไฟฟ้า "สายสีเหลือง" เตรียมเปิดให้บริการเที่ยงวันนี้ ส่วน "สายสีชมพู" ยังปิด". Thai Rath. 30 March 2025. Retrieved 4 April 2025.
  59. "M 4.1 – 4 km NE of Sagaing, Burma (Myanmar) 2025". 2025-03-31.
  60. "(ជាភាសាភូមា) ငလျင်ဘေး ၄ ရက်ကျော်ကြာ ပိတ်မိ ပျောက်ဆုံးနေသူများအတွက် ပိုမိုစိုးရိမ်လာရ". Myanmar Now. 1 April 2025. https://myanmar-now.org/mm/news/62502/. 
  61. "Myanmar quake death toll expected to rise as junta seeks aid". Bloomberg News, Reuters. 29 March 2025. https://www.japantimes.co.jp/news/2025/03/29/asia-pacific/myanmar-earthquake-junta-aid/. 
  62. "Earthquake in Thailand – Charter Activations". The International Charter: Space And Major Disasters.
  63. "Rescue hopes fading three days after deadly Myanmar quake". France 24. 31 March 2025.