Jump to content

ខេត្តពិស្ណុលោក

ពីវិគីភីឌា

ខេត្តពិស្ណុលោក ឬ វិស្ណុលោក (សៀម : พิษณุโลก) គឺជាខេត្តមួយនៅក្នុងតំបន់ភាគកណ្ដាលនៃប្រទេសសៀម។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តឧត្តរឌិត្ថនៅខាងជើងខេត្តលើយនិងខេត្តពេជ្របូរណ៍នៅខាងកើតខេត្តពិចិត្រនៅខាងត្បូងខេត្តកំពែងពេជ្រនៅភាគនិរតីខេត្តសុខោទ័យនៅខាងលិចនិងខេត្តជ័យបុរី ប្រទេសលាវនៅភាគឦសាន។

ខេត្តពិស្ណុលោក
พิษณุโลก

ទង់

ត្រា
ផែនទីនៃខេត្តពិស្ណុលោក
ផែនទីនៃខេត្តពិស្ណុលោក
ប្រទេស ថៃ(សៀម)
ទីរួមខេត្តក្រុងពិស្ណុលោក
ផ្ទៃក្រឡា
 • សរុប១០៥៨៩ គម2 (៤០៨៨ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡា១៥
ល្វែងម៉ោងICT (ម.ស.ស.+7)
លេខកូដប្រៃសណីយ៍65xxx
លេខកូដហៅទូរស័ព្ទ055
ក្រមអ.ម.អ. ៣១៦៦TH-65
គេហទំព័រphitsanulok.go.th

នៅក្នុងកំឡុងសតវត្សរ៍ទី ១១ ទីក្រុងពិស្ណុលោកគឺជាទីក្រុងតូចមួយរបស់ខ្មែរហៅថាទន្លេពីរដោយសារតែមានទន្លេណាននិងទន្លេខ្វែណយបានហូរកាត់នៅតំបន់នោះដែលធ្វើឲ្យវាក្លាយជាច្រកយុទ្ធសាស្ត្រទៅកាន់ភាគខាងជើងប្រទេសសៀម។ការអភិវឌ្ឍន៍ទីក្រុងពិស្ណុលោកបានចាប់ផ្តើមឡើងនៅចុងសម័យអង្គរហើយការរចនាទីក្រុងនេះគឺយកគំរូតាមរាជធានីអង្គរដែលជាទីក្រុងដ៏រុងរឿងរបស់ខ្មែរនៅសម័យនោះ។ជាក់ស្ដែងប្រាសាទអង្គរវត្តដែលជាសំណង់ប្រាសាទសាសនាដ៏ធំមហិមារបស់ចក្រភពខ្មែរគឺជាប្រាសាទដែលកសាងឡើងដើម្បីឧទ្ទិសទៅដល់ព្រះវិស្ណុហើយចំណែកឯទន្លេពីរត្រូវបានផ្លាស់ប្ដូរឈ្មោះថ្មីថាពិស្ណុលោកដែលមានន័យថាឋានសួគ៌របស់ព្រះវិស្ណុ[]

វត្តព្រះស្រីរតនាមហាធាតុ

ប្រវត្តិ

[កែប្រែ]

នៅឆ្នាំក្នុង ១១៨៧ អាណាចក្រខ្មែរបានធ្លាក់ចុះខ្សោយហើយសៀមបានមកកាន់កាប់នៅចុងឆ្នាំ ១១៨៧។នៅក្នុងឆ្នាំ ១១៨៨ សៀមបានគ្រប់គ្រងខេត្តនេះពេញលេញរួចបានដាក់បញ្ចូលខេត្តវិស្ណុលោកជាខេត្តរបស់ខ្លួន។នៅក្នុងឆ្នាំ ១៣៥៧ សៀមបានចាប់ផ្ដើមបង្កើតវត្តអារាមនៅក្នុងខេត្តនេះ។រហូតមកដល់ឆ្នាំ ១៥៥៥ ទើបមានអ្នកមកគ្រប់គ្រងនៅក្នុងខេត្តនេះ។បច្ចុប្បន្នខេត្តនេះនៅតែមានឈ្មោះថាពិស្ណុលោកដដែលខុសត្រង់ខេត្តពិស្ណុលោកប៉ុន្តែរូបតំណាងខេត្តដាក់រូបព្រះពុទ្ធទៅវិញ។ខេត្តនេះបានបាត់បង់ដោយសារតែការដណ្ដើមរាជ្យ ជ្រែករាជ្យ វិបត្តិនៅក្នុងរាជ្យវង្ស និង វិបត្តិផ្ទៃក្នុងប្រទេស​។

ទឹកដីនៃខេត្តពិស្ណុលោកសព្វថ្ងៃគឺមានប្រជាជនមករស់នៅតាំងពីសម័យយុគថ្មបំបែកមកម្ល៉េះ។

កំណត់ត្រាប្រវត្តិសាស្ត្រដំបូងបំផុតទាក់ទងនឹងតំបន់នេះបានបង្ហាញថានៅមុនឬនៅក្នុងអំឡុងសតវត្សរ៍ទី ១១ ទីក្រុងពិស្ណុលោកបច្ចុប្បន្នគឺជាយុទ្ធសាស្ត្រតូចមួយដែលគេស្គាល់និងហៅថាទន្លេពីរ(สองแคว)។នៅក្នុងសតវត្សរ៍បន្តបន្ទាប់មកទៀតនៅក្នុងឆ្នាំ ១១៨៨ នគរសៀមដែលស្ថិតនៅភាគកណ្តាលខេត្តពិស្ណុលោកបច្ចុប្បន្នត្រូវបានបង្កើតឡើងជារាជធានីនៃព្រះរាជាណាចក្រសិង្ហនាវតីដែលជាទីក្រុងដំបូងរបស់ប្រទេសសៀម

ក្រោយមកនៅក្នុងសម័យសុខោទ័យរបស់ប្រទេសសៀមទីក្រុងពិស្ណុលោកបានក្លាយជាទីក្រុងធំមួយនៅភាគខាងកើតនៃអាណាចក្រសុខោទ័យហើយបានកសាងប្រាសាទដូចជាប្រាសាទជូឡាម៉ានី ប្រាសាទវត្តអារញ្ញ និង ប្រាសាទវត្តចេតីយ៍យ៉តថង។នៅក្នុងឆ្នាំ ១៣៥៧ ប្រាសាទវត្តព្រះស្រីរតនាមហាធាតុដ៏ល្បីល្បាញត្រូវបានកសាងឡើង។នៅក្នុងសម័យអយុធ្យាប្រាសាទសំខាន់ៗមួយចំនួនទៀតនៅក្នុងខេត្តនេះត្រូវបានកសាងឡើង។ខេត្តពិស្ណុលោកបានបម្រើការអស់រយៈពេល ២៥ ឆ្នាំជារាជធានីនៃនគរអយុធ្យា។នៅក្នុងឆ្នាំ ១៥៥៥ ស្ដេចនរេសួនបានប្រសូតនៅក្នុងទីក្រុងពិស្ណុលោក។ព្រះអង្គបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រប្រទេសសៀមដោយព្រះអង្គបានពង្រីកទឹកដីព្រះនគរឲ្យមានវិសាលភាពធំធេងបំផុតដោយបានឈ្លានពានដណ្តើមយកទឹកដីដ៏ច្រើនពីប្រទេសភូមានិងប្រទេសកម្ពុជាសម័យទំនើប។

នាពេលថ្មីៗនេះខេត្តពិស្ណុលោកបានក្លាយជាមជ្ឈមណ្ឌលកសិកម្មដ៏សំខាន់ដែលជាផ្នែកមួយនៃកន្លែងផលិតអាហារសម្រាប់ប្រទេសសៀមដែលបានផ្គត់ផ្គង់ស្រូវអង្ករនិងដំណាំផ្សេងៗដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសសៀមនិងទូទាំងពិភពលោក។ការអភិវឌ្ឍកសិកម្មយ៉ាងទូលំទូលាយនៅក្នុងរយៈពេលជាង ០១ ទស្សវត្សរ៍មកនេះបានបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធទំនើបៗនៅក្នុងតំបន់ទីក្រុងរបស់ខេត្តដូចជាផ្លូវទំនើបៗ សាកលវិទ្យាល័យ មន្ទីរពេទ្យ និង សេវាសាធារណៈផ្សេងៗទៀត។ប៉ុន្មានឆ្នាំមកនេះទន្លេណាននិងដៃទន្លេរបស់វាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រនិងការអភិវឌ្ឍនៅក្នុងតំបន់ដោយវាបានផ្តល់ជាផ្លូវសម្រាប់ការដឹកជញ្ជូន ដីដែលមានជីវជាតិសម្រាប់កសិកម្ម និង ទឹកសម្រាប់ប្រព័ន្ធធារាសាស្រ្ត។ទឹកទន្លេក៏បានធ្វើជាផ្លូវសម្រាប់សត្រូវវាយលុកឈ្លានពាននិងធ្លាប់ធ្វើឲ្យមានទឹកជំនន់ធំៗជាប្រចាំនៅក្នុងខេត្តនេះផងដែរ។

រដ្ឋបាល

[កែប្រែ]

ខេត្តវិស្ណុលោក ចែកចេញជា ០៩ ក្រុង/ស្រុក ៩៣ សង្កាត់/ឃុំ និង ១០៥០ ភូមិ ៖

ផែនទីក្រុងនិងស្រុកនៃខេត្តពិស្ណុលោក
លេខរៀង ឈ្មោះភាសាខ្មែរ ឈ្មោះអក្សរឡាតាំង ឈ្មោះភាសាសៀម
០១ ក្រុងពិស្ណុលោក
Mueang Phitsanulok เมืองพิษณุโลก
០២ ស្រុកនគរថៃ Nakhon Thai นครไทย
០៣ ស្រុកឆាតត្រាកាន Chat Trakan ชาติตระการ
០៤ ស្រុកបាងរ៉ាខាំ Bang Rakam บางระกำ
០៥ ស្រុកបាងក្រាធុម Bang Krathum บางกระทุ่ม
០៦ ស្រុកព្រហ្មភិរម្យ Phrom Phiram พรหมพิราม
០៧ ស្រុកវត្តបុត្រ Wat Bot วัดโบสถ์
០៨ ស្រុកវ៉ាងថង Wang Thong วังทอง
០៩ ស្រុកនឿនម៉ាប្រាង្គ Noen Maprang เนินมะปราง

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. (ជាen) History of Phitsanulok province, ១៥ ខែមីនា ២០២៥, https://en.wikipedia.org/w/index.php?title=History_of_Phitsanulok_province&oldid=1280588802, បានយកមក 2025-07-04