ក្រុងសៀមរាប
ក្រុងសៀមរាប គឺជាទីក្រុងធំទី ០២ របស់ព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីរាជធានីភ្នំពេញនិងជាទីក្រុងធំបំផុតរបស់ខេត្តសៀមរាបដែលស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។
| ទីក្រុងសៀមរាប Siem Reap City | |
|---|---|
| ទីរួមខេត្ត | |
| រហស្សនាម: ទីក្រុងប្រាសាទ | |
| ប្រទេស | |
| ខេត្ត | ខេត្តសៀមរាប |
| រដ្ឋបាលក្រុង | ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប |
| បង្កើតជាទឹកដី | ៨០២ |
| បង្កើតឡើងជាផ្លូវការ | ១៩០៧ |
| រដ្ឋាភិបាល | |
| • អភិបាលនៃគណៈអភិបាលក្រុង | នួន ពុទ្ធារ៉ា |
| ប្រជាជន (២០១៩)[១] | |
| • សរុប | ២៤៥ ៤៩៤ |
| • ចំណាត់ថ្នាក់ | ០២ |
| ល្វែងម៉ោង | ICT (ម.ស.ស.+៧) |
ខេត្តសៀមរាប មានស្ថាបត្យកម្មបែបសម័យអាណានិគមនិយមបារាំងនិងបែបចិននៅតាមតំបន់បារាំងចាស់និងនៅជុំវិញផ្សារចាស់។ទីក្រុងនេះគឺជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជាដោយសារវានៅជិតប្រាសាទបុរាណអង្គរដែលបានកសាងនៅក្នុងសម័យអាណាចក្រខ្មែរ។នៅក្នុងនិងជុំវិញទីក្រុងមានសារមន្ទីរ ការសម្ដែងរបាំប្រពៃណីអប្សរា ភូមិវប្បធម៌កម្ពុជា ហាងលក់វត្ថុអនុស្សាវរីយ៍ សិប្បកម្ម កសិដ្ឋានសូត្រ វាលស្រែនៅជនបទ ភូមិនេសាទ ជម្រកសត្វស្លាបក្បែរបឹងទន្លេសាប កន្លែងផឹកស៊ី និង កន្លែងទទួលទានអាហារដ៏សម្បូរបែប។ខេត្តសៀមរាបត្រូវបានតែងតាំងជាទីក្រុងវប្បធម៌អាស៊ានពីឆ្នាំ ២០២១-២០២២ នៅក្នុងកិច្ចប្រជុំលើកទី ០៩ នៃរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌និងសិល្បៈអាស៊ាន(AMCA)ដែលរៀបចំឡើងនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០។[២]
រដ្ឋបាលក្រុងថ្មី
[កែប្រែ]ក្រុងសៀមរាប ជាក្រុងមួយស្ថិតនៅក្នុងខេត្តសៀមរាបមាន ១២ សង្កាត់ ៖
| លេខកូដសង្កាត់ | សង្កាត់ | អក្សរឡាតាំង | ភូមិ |
|---|---|---|---|
| ១៧១០០១ | សង្កាត់ស្លក្រាម | Sla Kram Sangkat | ស្លក្រាម, បឹងដូនប៉ា, ចុងកៅស៊ូ, ដកពោធិ៍, បន្ទាយចាស់, ទ្រាំង, មណ្ឌល ០៣, ធ្លកអណ្តូង |
| ១៧១០០២ | សង្កាត់ស្វាយដង្គំ | Svay Dankum Sangkat | ភ្ញាជ័យ, កន្ដ្រក, គោកក្រសាំង, ស្វាយព្រៃ, ពោធិ៍បុស្ស, ថ្មី, ស្វាយដង្គំ, សាលាកន្សែង, គ្រួស, វិហារចិន, ស្ទឹងថ្មី, មណ្ឌល ០១, មណ្ឌល ០២, តាភុល |
| ១៧១០០៣ | សង្កាត់គោកចក | Kok Chak Sangkat | ត្រពាំងសេះ, វាល, ទក្សិណខាងត្បូង, គោកតាចាន់, ខ្វៀន, គោកបេង, គោកត្នោត, នគរក្រៅ |
| ១៧១០០៤ | សង្កាត់សាលាកំរើក | Sala Kamreuk Sangkat | វត្ដបូព៌, វត្ដស្វាយ, វត្ដដំណាក់, សាលាកំរើក, ជន្លង់, តាវៀន, ត្រពាំងត្រែង |
| ១៧១០០៥ | សង្កាត់នគរធំ | Nokor Thum Sangkat | រហាល, ស្រះស្រង់ខាងជើង, ស្រះស្រង់ខាងត្បូង, ក្រវ៉ាន់, អារក្សស្វាយ, អញ្ចាញ |
| ១៧១០០៦ | សង្កាត់ជ្រាវ | Chreav Sangkat | ជ្រាវ, ខ្នារ, បុស្សក្រឡាញ់, តាចេក, វាល, ក្រសាំង, បឹង |
| ១៧១០០៧ | សង្កាត់ចុងឃ្នៀស | Chong Khnies Sangkat | ភូមិទី ០១, ភូមិទី ០២, ភូមិទី ០៣, ភូមិទី ០៤, ភូមិទី ០៥, ភូមិទី ០៦, ភូមិទី ០៧ |
| ១៧១០០៨ | សង្កាត់សំបួរ | Sngkat Sambuor Sangkat | ព្នៅ, សំបួរ, វាល, ជ្រៃ, តាគង់ |
| ១៧១០០៩ | សង្កាត់សៀមរាប | Siem Reab Sangkat | ពោធិបន្ទាយជ័យ, ភ្នំក្រោម, ប្រឡាយ, កក្រាញ់, ក្រសាំងរលើង, ស្ពានជ្រាវ, អារញ្ញ, ត្រៀក |
| ១៧១០១០ | សង្កាត់ស្រង៉ែ | Srangae Sangkat | កសិកម្ម, ថ្នល់, រការធំ, ព្រៃធំ, ស្រង៉ែ, ចន្លោង, តាចក |
| ១៧១០១១ | សង្កាត់ក្របីរៀល | Krabei Riel Sangkat | តារស់, រកា, ព្រៃពោធិ៍, ទទា, ក្រសាំង, ពពិស, ត្រពាំងវែង, គោកដូង, បឹង, ប្រម៉ា, ខ្នារ, ព្រៃក្រូច |
| ១៧១០១២ | សង្កាត់ទឹកវិល | Tuek Vil Sangkat | គោកដូង, សណ្ដាន់, ជ្រៃ, ប្រយុទ្ធ, បន្ទាយឈើ, ទឹកវិល, ប្រីយ៍ចាស់, ទឹកថ្លា, ប្រីយ៍ថ្មី, ជ័យ |
រដ្ឋបាលក្រុងចាស់
[កែប្រែ]ក្រុងសៀមរាប ជាក្រុងមួយស្ថិតនៅក្នុងខេត្តសៀមរាបមាន ១៣ សង្កាត់ ៖
| លេខកូដសង្កាត់ | សង្កាត់ | អក្សរឡាតាំង | ភូមិ |
|---|---|---|---|
| ១៧១០០១ | សង្កាត់ស្លក្រាម | Sla Kram Sangkat | ស្លក្រាម, បឹងដូនប៉ា, ចុងកៅស៊ូ, ដកពោធិ៍, បន្ទាយចាស់, ទ្រាំង, មណ្ឌល ០៣, ធ្លកអណ្តូង |
| ១៧១០០២ | សង្កាត់ស្វាយដង្គំ | Svay Dankum Sangkat | ភ្ញាជ័យ, កន្ដ្រក, គោកក្រសាំង, ស្វាយព្រៃ, ពោធិ៍បុស្ស, ថ្មី, ស្វាយដង្គំ, សាលាកន្សែង, គ្រួស, វិហារចិន, ស្ទឹងថ្មី, មណ្ឌល ០១, មណ្ឌល ០២, តាភុល |
| ១៧១០០៣ | សង្កាត់គោកចក | Kok Chak Sangkat | ត្រពាំងសេះ, វាល, ទក្សិណខាងត្បូង, គោកតាចាន់, ខ្វៀន, គោកបេង, គោកត្នោត, នគរក្រៅ |
| ១៧១០០៤ | សង្កាត់សាលាកំរើក | Sala Kamreuk Sangkat | វត្ដបូព៌, វត្ដស្វាយ, វត្ដដំណាក់, សាលាកំរើក, ជន្លង់, តាវៀន, ត្រពាំងត្រែង |
| ១៧១០០៥ | សង្កាត់នគរធំ | Nokor Thum Sangkat | រហាល, ស្រះស្រង់ខាងជើង, ស្រះស្រង់ខាងត្បូង, ក្រវ៉ាន់, អារក្សស្វាយ, អញ្ចាញ |
| ១៧១០០៦ | សង្កាត់ជ្រាវ | Chreav Sangkat | ជ្រាវ, ខ្នារ, បុស្សក្រឡាញ់, តាចេក, វាល, ក្រសាំង, បឹង |
| ១៧១០០៧ | សង្កាត់ចុងឃ្នៀស | Chong Khnies Sangkat | ភូមិទី ០១, ភូមិទី ០២, ភូមិទី ០៣, ភូមិទី ០៤, ភូមិទី ០៥, ភូមិទី ០៦, ភូមិទី ០៧ |
| ១៧១០០៨ | សង្កាត់សំបួរ | Sambuor Sangkat | ព្នៅ, សំបួរ, វាល, ជ្រៃ, តាគង់ |
| ១៧១០០៩ | សង្កាត់សៀមរាប | Siem Reab Sangkat | ពោធិ៍បន្ទាយជ័យ, ភ្នំក្រោម, ប្រឡាយ, កក្រាញ់, ក្រសាំងរលើង, ស្ពានជ្រាវ, អារញ្ញ, ត្រៀក |
| ១៧១០១០ | សង្កាត់ស្រង៉ែ | Srangae Sangkat | កសិកម្ម, ថ្នល់, រការធំ, ព្រៃធំ, ស្រង៉ែ, ចន្លោង, តាចក |
| ១៧១០១១ | សង្កាត់អំពិល | Ampil Sangkat | គោកចាន់, ថ្នល់បាក់, ត្នោត, ត្រពាំងរុន, តាប៉ាង, ព្រៃគុយ, បង្កោង, គីរីមានន្ទ, បុស្សធំ, ត្រាចជ្រុំ |
| ១៧១០១២ | សង្កាត់ក្របីរៀល | Krabei Riel Sangkat | តារស់, រកា, ព្រៃពោធិ៍, ទទា, ក្រសាំង, ពពិស, ត្រពាំងវែង, គោកដូង, បឹង, ប្រម៉ា, ខ្នារ, ព្រៃក្រូច |
| ១៧១០១៣ | សង្កាត់ទឹកវិល | Tuek Vil Sangkat | គោកដូង, សណ្ដាន់, ជ្រៃ, ប្រយុទ្ធ, បន្ទាយឈើ, ទឹកវិល, ប្រីយ៍ចាស់, ទឹកថ្លា, ប្រីយ៍ថ្មី, ជ័យ |
បុគ្គលល្បីល្បាញ
[កែប្រែ]- សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា (១៩៣២-២០២៤) ទ្រង់គឺជាសម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានចាត់តាំងដោយព្រះបាទនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រម្ពុជា

- លោកឌិត ប្រន (១៩៤២-២០០៨) គឺជាអ្នកសារព័ត៌មាននិងជាម្ចាស់ពានរង្វាន់ Academy Award នៅក្នុងរឿងវាលពិឃាត

- លោកអាគីរ៉ា (១៩៧០ ឬ ១៩៧៣) គឺជាអតីតកងទ័ពនៅក្នុងសម័យខ្មែរក្រហមនិងជាម្ចាស់ពានរង្វាន់ CNN Heroes

ទីក្រុងបងប្អូនស្រី
[កែប្រែ]
ទីក្រុងហ្វុនតេនណេប៊្លូស, ប្រទេសបារាំង, ចាប់ពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០០០

ទីក្រុងសាន់ហ្គួរ, ប្រទេសអាល្លឺម៉ង់, ចាប់ពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៥




ឯកសារពិគ្រោះ
[កែប្រែ]អត្ថបទផ្សេងទៀត
[កែប្រែ]- ↑ "General Population Census of the Kingdom of Cambodia 2019 – Final Results" (PDF). National Institute of Statistics. Ministry of Planning. 26 January 2021. Retrieved 3 February 2021.
- ↑ "Siem Reap City selected as ASEAN City of Culture for 2021–2022". khmertimeskh.com. 24 October 2020. Retrieved 25 October 2020.
- ↑ "?". Myanmar.gov.mm. Archived from the original on 22 August 2007. Retrieved 2 សីហា 2025.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "Local Government International Exchange: Sister city information Database". Council of Local Authorities for International Relations (CLAIR). Archived from the original on 24 December 2015. Retrieved 21 November 2015.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help)
