ក្រុងរុនតាឯក
ក្រុងរុនតាឯក គឺជាទីក្រុងដែលទើបតែបង្កើតឡើងថ្មីហើយមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងស្រុកបន្ទាយស្រី និង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
ទីក្រុងរុនតាឯក Run Ta Ek City | |
---|---|
ទីរួមខេត្ត | |
ប្រទេស | ![]() |
ខេត្ត | ខេត្តសៀមរាប |
រដ្ឋបាលក្រុង | សង្កាត់រុនតាឯក ក្រុងរុនតាឯក ខេត្តសៀមរាប |
បង្កើតឡើងជាផ្លូវការ | ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ |
រដ្ឋាភិបាល | |
• អភិបាលនៃគណៈអភិបាលក្រុង | អ៊ឹង សុភ័ណ |
ល្វែងម៉ោង | ICT (ម.ស.ស.+៧) |
ប្រវត្តិ
[កែប្រែ]នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចបវរធិបតី ហ៊ុន ម៉ាណែតបានចេញអនុក្រឹត្យចុះនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ បង្កើត ក្រុងរុនតាឯក ដោយកាត់យកឃុំរុនតាឯកពីស្រុកបន្ទាយស្រីនិងឃុំបល្ល័ង្គពីស្រុកប្រាសាទបាគង។
តាមអនុក្រឹត្យក្រុងរុនតាឯកមានសង្កាត់ចំនួន ០២ គឺសង្កាត់រុនតាឯកនិងសង្កាត់បល្ល័ង្កហើយទីតាំងរដ្ឋបាលក្រុងរុនតាឯកគឺស្ថិតនៅក្នុងសង្កាត់រុនតាឯកចំណែកទីតាំងរដ្ឋបាលស្រុកបន្ទាយស្រីគឺស្ថិតនៅក្នុងឃុំខ្នារសណ្តាយ។ក្នុងអនុក្រឹត្យបញ្ជាក់ថាការបង្កើតក្រុងរុនតាឯកត្រូវចូលជាធរមានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី ០៤។
អតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែនធ្លាប់បានលើកឡើងថារាជរដ្ឋាភិបាលនឹងកែប្រែតំបន់រុនតាឯកទៅជាទីក្រុងដ៏ទំនើបដោយមានការអភិវឌ្ឍសាងសង់និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាជូនប្រជាពលរដ្ឋបានរស់នៅប្រកបដោយផាសុកភាព។
ក្នុងរាជរដ្ឋាភិបាលអាណត្តិទី ០៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតក៏បានសម្រេចដាក់ឲ្យដំណើរការរថយន្តចំនួន ១០ គ្រឿងសម្រាប់ដឹកពលរដ្ឋនៅតំបន់រុនតាឯកទៅកាន់ក្រុងសៀមរាបទាំងទៅទាំងមកដោយមិនគិតប្រាក់ផងដែរ។
រដ្ឋបាល
[កែប្រែ]ក្រុងរុនតាឯក ជាក្រុងមួយស្ថិតនៅក្នុងខេត្តសៀមរាបមាន ០២ សង្កាត់ ៖
លេខកូដសង្កាត់ | សង្កាត់ | អក្សរឡាតាំង | ភូមិ |
---|---|---|---|
១៧០៣០៥ | សង្កាត់រុនតាឯក | Run Ta Ek Sangkat | តាឯក, ត្មាតពង, តានី, រុន, ជ័យ, ថ្នល់, ស្រែចង្ហូត |
១៧០៩០៣ | សង្កាត់បល្ល័ង្ក | Ballangk Sangkat | ធ្លកកំបុត, គោកប្ញស្សី, ស្នារសង្រ្កាម, ក្រពើ, តាកុយ, ព្រំកុដិ្ឋ, ត្រាច, ពពេល, ស្នារតេជោ ៣១៧ |