កូរ៉េក្រោមការគ្រប់គ្រងរបស់ជប៉ុន
នៅឆ្នាំ១៨០០ជាង,ប្រទេសទាំងពីរ កូរ៉េ និង ជប៉ុន គឺជារាជាណាចក្របែបបុរាណ ប៉ុន្តែនៅពាក់កណ្ដាលសតវត្សទី១៩ ពិភពលោកបានផ្លាស់ប្ដូយ៉ាងលឿន ពួកលោកខាងលិចបានបង្ខំអោយប្រទេសនៅអាសុី បើព្រំដែនរបស់ពួកគេក្នុងការជួញដូរ
នៅឆ្នាំ១៨៥៤ កងទ័ពជើងទឹកអាមេរិចបានបង្ខំ ជប៉ុនអោយបើកព្រំដែនក្នុងការជួញដូរ នេះនាំមកនៅ ចលនាទំនើបកម្មមីជីនៅឆ្នាំ១៨៦៨។ ជប៉ុនបានព្យាយាមស្ដារប្រទេសអោយក្លាយជាប្រទេសមានវិស័យឧស្សាហកម្មននិងទំនើបកម្មព្រមទាំងកងទ័ពបែបទំនើប តែកូរ៉េវិញ គឺផ្ទុយពីជប៉ុន អោយកូរ៉េនៅតែរក្សានយោបាយបិទប្រទេសពីប្រទេសខាងក្រៅ ក្រោមឥទ្ធិពល រាជវង្សឈីង

ជប៉ុនឃើញ កូរ៉េជាដែនដីដែលខ្លួនអាចពង្រីកឥទ្ធិពលបាន ព្រោះតែការបះបោរបស់កសិករកូរ៉េនៅឆ្នាំ ១៨៩៤ ព្រោះកសិករទាំងនោះមិនចូលចិត្ត ឥទ្ធិពល លោកខាងលិច រួមទាំង កំហឹងលើរដ្ធភិបាលដែលពុករលួយនិងយកពន្ធថ្លៃៗ ជប៉ុនឃើញថា នេះជាឱកាសរបស់ខ្លួនក្នុងការចូលរួមច្បាំងដណ្ដើមយកកូរ៉េពីចិន ដោយស្ដេចកូរ៉េបានស្នើសូមជំនួយពីចិន ដើម្បីប្រឆាំងនិងពួកបាតុករ ឯជប៉ុនបានគាំទ្រពួកបាតុករ
បង្កអោយមានសង្គ្រាមចិន-ជប៉ុនលើកទីមួយ ជប៉ុនបានយកឈ្នះយ៉ាងងាយស្រួលលើចិន បង្កអោយមាន សន្ធិសញ្ញាសុីមូនូសេគី ដោយចិនសុខចិត្ត ផ្ដល់ដែនដីកូរ៉េដល់ជប៉ុន ហើយកូរ៉េបានប្រកាសខ្លួនជាប្រទេសឯករាជ្យប៉ុន្តែតាមពិតគ្រាន់តែ កូនអាយ៉ងជប៉ុនប៉ុណ្ណោះ ជប៉ុនបានបញ្ចូន មនុស្សសង្ងត់អោយធ្វើឃាត រាជានីកូរ៉េ អ្នកម្នាង ម៊ិន ដែលប្រឆាំងនិងបញ្ជារបស់ជប៉ុន ជាបានធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំងពីប្រជាជនកូរ៉េ។ ប្រជាជនកូរ៉េចាប់ផ្ដើមខឹង ខ្លាំងទៅៗ ជប៉ុនក៏បិទសិទ្ធ ខ្លាំងទៅៗដូចគ្នា កូរ៉េបានព្យាយាមបង្កើតចក្រភពកូរ៉េឡើងវិញតែវាមិនបានដំណើរការទេ ព្រោះ ជប៉ុនជាមហាអំណាចតំបន់ទៅហើយ បន្ទាប់មក រុស្សីក៏ចង់ដណ្ដើម ដែនដីម៉ាន់ជូរីនិងកូរ៉េពីជប៉ុនបណ្ដាលអោយមានជម្លោះរវាងរុស្សីនិងជប៉ុន បង្កើតបានសង្គ្រាម រុស្សី-ជប៉ុន ជប៉ុនបាន

វាយកម្ទេចរុស្សីបានយ៉ាងស្រួល បណ្ដាលអោយពិភពលោកភ្ញាក់ផ្អើលជាខ្លាំង ចាប់តាំងពីពេលនោះមកជប៉ុនបានក្លាយជាមហាអំណាចនៅអាសុី ក្រោយសង្គ្រាម ជប៉ុនបង្ខំ ចុះកិច្ចសន្យាលើ សន្ធិសញ្ញាអឺលសា ប្រែកូរ៉េទៅជា ប្រទេសក្រោមអាណាព្យាបាលជប៉ុន កូរ៉េបានបាត់បង់អ្វីទាំងអស់ មិនថា សុទ្ធសេរីភាព នយោបាយ រាជាការ ជប៉ុនជាអ្នកចាត់ចែងទាំងអស់
អធិរាជ ហ្គូជូង បានព្យាយាម ប្រឆាំងនិងបដិសេព ប៉ុន្តែត្រូវបានគេបង្ខំអោយដាក់រាជ្យនៅឆ្នាំ ១៩០៧ នៅឆ្នាំ១៩១០ ជប៉ុនបានបង្ខំអោយ កូរ៉េចុះកិច្ចសន្យា ឧបសម្ព័ន្ធជប៉ុន-កូរ៉េដើម្បីព្រមទទួលស្គាល់ថាកូរ៉េជាដែនអាណានិគមជប៉ុន ចាប់ពីពេលនោះមក ជប៉ុនបានប្ដូឈ្មោះ ដែនដីកូរ៉េ ទៅជា ឆូសេន
ហើយវាត្រូវបានគ្រប់គ្រង់ពីរដ្ធាភិបាលជប៉ុន នៅ កីជូ ឬ សេអ៊ូល បច្ចុប្បន្ន