ការពិភាក្សា:ហ្គូហ្គលស្វែងរក
ប្រវត្តិទំព័រដើម
[កែប្រែ]
ស្នើរយោបល់
[កែប្រែ]ទំព័រដើមឃើញមានពាក្យថាគណិតវិទ្យាច្រើនដងតែភ្ជាប់ទៅរកទំព័រដូចគ្នា។
ស្នើ សុំ
[កែប្រែ]ខ្ញុំឃើញវីគីភាសាខ្មែរមានបញ្ហាចំពោះអក្សរឡាតាំង។ ត្រង់អក្សរឡាតាំងមិនលេចចេញជាឡាតាំង តែចេញជាអក្សរខ្មែរទៅវិញ។ ករណីបណ្តាលអោយពិបាកអាន រញ៉េរញ៉ៃ។
ចំងល់ក្នុងចិត្ត
[កែប្រែ]ខ្ញុំបាទមានចំងល់មួយចង់សួរអ្នទាំងអស់គា្នថា: តើការប៉ះនិងឃើញមួយណាសំខាន់ជាង? ខ្ញុំសង្ឃឹមថាមិត្តភក្តទាំងអស់គ្នានិងជួយដោះស្រាយនូវចំងល់របស់ខ្ញុំបាទផង។ ជូនបុប្ផា ពីខ្ញុំចាន់ថន --Heng Chanton 2008 ០៤:១៦, ៣ ខែមិថុនា ២០០៨ (UTC)
អរគុណ
[កែប្រែ]ខ្ញុំដូចជាមិនឃើញ ពាក្យថាគណិតវិទ្យាមានច្រើនសោះ ខ្ញុំឃើញមានតែមួយគត់។ ប្រសិនបើមានអ្វី ដូចអ្នកបានឃើញ ខ្ញុំនឹងពិក្សាជាមួយមិត្តភ័ក្រ្ត ដទៃទៀត។ សូមអរគុណ
--T-Rithy ០៦:០៧, ៣ ខែមិថុនា ២០០៨ (UTC) >មាតិកាផតថលត្រូវបានដាក់៣ដង៖ នៅក្នុងរីបុងខាងលើ, មាតិកាភ្ជាប់កូនរូបភាព (អាយខុន) និង បញ្ជីមាតិកានៅខាងស្ដាំ។ នៅត្រង់ទីតាំងទី៣ឃើញថាមិនចាំបាច់ទេ។ យើងគួរតែលុបវាចោល។ --គីមស៊្រុន ១២:៤៤, ៣ ខែមិថុនា ២០០៨ (UTC)
Need assistance at English Wikipedia
[កែប្រែ]Hello, I am visiting from the English Wikipedia to ask for help. Does anyone know the Khmer name for the fruit en:Dracontomelon? If so, can you add it in Khmer (and transliterated into roman letters) at the en:Dracontomelon article? Thank you, 24.29.228.33 (ពិភាក្សា) ០១:១៣, ៨ ខែកក្កដា ២០០៨ (UTC)
Need assistance at English Wikipedia
[កែប្រែ]Hello, we need assistance at en:Bi pong moun. Can someone add more details and sources about this dish? Thank you, 24.29.228.33 (ពិភាក្សា) ម៉ោង០២:៥១ ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០០៨ (UTC)
ព័ត៌មានវិទ្យា
[កែប្រែ]គួរតែដូរពាក្យ ពត៌មានវិទ្យា ទៅ ព័ត៌មានវិទ្យា ព្រោះមានកំហុសផ្នែកអក្ខរាវិរុទ្ធ។ --ធារិត ម៉ោង០៨:០៨ ថៃ្ងព្រហស្បតិ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
ការប្រើចន្លោះមើលមិនឃើញ
[កែប្រែ]យើងធ្លាប់ធ្វើការពិភាក្សាគ្នារួចមកហើយ អំពីថាតើគួរតែប្រើដំនកឃ្លាមើលមិនឃើញរឺទេចំពោះចំនងជើង។ ខ្ញុំបានសាកល្បងប្រៀបធៀបថាតើវិធីមួយណាល្អជាង ដោយសាករាវរកពាក្យជាច្រើនក្នុងGoogle លទ្ធផលឃើញថាការផ្តាច់ចេញពាក្យនីមួយៗដោយប្រើដំនកឃ្លាមើលមិនឃើញ ងាយស្រួលក្នុងការរកជាងដូចដែល លោកទឹម បឿន បានប្រាប់។ ការដែលយើងបង្កើតចំនងជើងណាមួយដោយមិនផ្តាច់ចេញពាក្យនីមួយៗដោយមិនប្រើដំនកឃ្លាមើលមិនឃើញទេ នោះកុំព្យូទ័រនឹងចាត់ទុកថាវាជាពាក្យតែមួយ ហើយពិបាករាវរកតាមGoogle។
ឧទាហរណ៍ ពាក្យ បុណ្យភ្ជុំបិណ្ឌ យើងគួរសរសេរជាៈ បុណ្យ ដំនកឃ្លាមើលមិនឃើញ ភ្ជុំបិណ្ឌ។ ជាធម្មតា នៅពេលរាវរកក្នុងGoogle យើងតែងតែបញ្ចូលតែពាក្យគន្លឹះបុណ្ណោះ។ ពាក្យគន្លឹះនៃពាក្យ បុណ្យភ្ជុំបិណ្ឌ គឺ ភ្ជុំបិណ្ឌ។ខ្ញុំគិតថាក្នុងចំណោមមនុស្ស១០នាក់ យ៉ាងហោចណាស់ក៏មាន៦នាក់ដែរ នឹងបញ្ចូលពាក្យ ភ្ជុំបិណ្ឌ។ លើសពីនេះទៅទៀតអាចមានអ្នកខ្លះបញ្ចូលតែពាក្យ ភ្ជុំ ក៏មាន។ ការបញ្ចូលពាក្យ ភ្ជុំបិណ្ឌ ដើម្បីរកពាក្យបុណ្យភ្ជុំបិណ្ឌដែលបានសរសេរដោយប្រើចន្លោះមើលមិនឃើញ គឺគ្មានបញ្ហាឡើយ។ តែប្រសិនបើយើងសរសេរដោយមិនប្រើចន្លោះមើលមិនឃើញនោះទេ អ្នករាវរកមិនអាចឃើញនូវអត្ថបទរបស់យើងឡើយ។ គេនឹងអាចរកឃើញលុះត្រាតែគេបញ្ចូលពាក្យបុណ្យភ្ជុំបិណ្ឌ ឲ្យត្រឹមត្រូវពេញលេញតាមការសរសេររបស់យើង។ ជាពិសេស ចំពោះពាក្យដែលវែងជាងនេះ រឹតតែពិបាករកថែមទៀត។
ម្យ៉ាងទៀតការសរសេរដោយផ្តាច់ពាក្យនីមួយៗដោយប្រើដំនកឃ្លាមើលមិនឃើញ វាក៏គ្មានបញ្ហាក្នុងការរកក្នុងវិគីភីឌាដែរ។ ឧទាហរណ៍សាករកពាក្យបុណ្យភ្ជុំបិណ្ឌ ក្នុងវិគីភីឌាខ្មែរដោយសរសេរតាមរបៀបទាំង២ខាងលើ។ ទោះជាយ៉ាងណាក៏ដោយ វាអាចមានបញ្ហាចំពោះអ្នកប្រើប្រាស់ថ្មី។ ត្រង់ចំនុចនេះ យើងគួរណែនាំឲ្យអ្នកប្រើប្រាស់ថ្មីរាវរកដោយសរសេរផ្តាច់ពាក្យនីមួយៗដោយប្រើដំនកឃ្លាមើលមិនឃើញ តាមរយៈបិទប្រកាសអំពីរបៀបរាវរកនេះនៅលើទំព័រដើម និងទំព័រសំនួរចំលើយជារើយៗ។ ដំណោះស្រាយមួយទៀតអាចជាបណ្តោះអាសន្នគឺគួរបង្កើតចំនងជើងអត្ថបទនិង សរសេរអត្ថបទដោយផ្អែកជាមូលដ្ឋានគ្រឹះ ប្រើចន្លោះឃ្លាមើលមិនឃើញ ហើយបង្កើតទំព័រមួយទៀតចំពោះចំនងជើងដដែល ដោយសរសេរជាប់គ្នា រួចបញ្ជូនបន្តទៅចំនងជើងអត្ថបទដែលសរសេរដោយប្រើចន្លោះឃ្លាមើលមិនឃើញ។
ជារួម គោលបំនងរបស់យើងគឺចង់បង្កើតអត្ថបទទាំងឡាយដែលងាយស្រួលក្នុងការរកក្នុងប្រព័ន្ធអ៊ិនធឺណិត ជាពិសេសតាមGoogle។ ដូចនេះការដែលសរសេរដោយប្រើចន្លោះមើលមិនឃើញ ជាវិធីមួយដែលមានប្រសិទ្ធភាពបំផុត៕--Phearahak ម៉ោង១៨:១១ ថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
ខ្ញុំឯកភាពចំពោះការប្រើចន្លោះមិនឃើញនៅក្នុងចំណងជើងនៃអត្ថបទព្រោះមានភាពងាយស្រួលក្នុងការស្វែងរកតាម Google Search ដូចដែលលោក ទឹម បឿន និង ភារ៉ា បានលើកឡើង។ យើងគួរកែប្រែទំលាប់ប្រើចន្លោះមិនឃើញចាប់ពីពេលនេះតទៅ។ --ធារិត ម៉ោង០៥:៥៥ ថ្ងៃច័ន្ទ ទី០១ ខែធ្នូ ឆ្នាំ២០០៨ (UTC)
ខ្ញុំយល់ថា វីគីភីឌាភាសាខ្មែរមានចំនុចខ្សោយមួយចំនួនដែលគួរតែពិចារណាគិតគូរ និងកែប្រែឡើងវិញ។ រឿងមួយនោះ គឺថាចំពោះអ្នកប្រើប្រាស់សរសេរអត្ថបទរួចហើយបែរជាមិនអាចកែចំណងជើង រឺលុបចោលបាន មានសិទ្ធិបានតែដល់អ្នកអភិបាល។ ខ្ញុំយល់ថាធ្វើបែបនេះដូចជាមិនសូវល្អទេ ព្រោះថានរណាក៏ដូចជានរណាតែងមានការសរសេរខុសខ្លះជៀសវាងមិនផុតឡើយ ដូចជាចំណងជើងជាដើម។ ដូច្នេះយើងគួរតែផ្ដល់សិទ្ធិដល់ស្មេរនោះក្នុងការកែប្រែចំណងជើងអត្ថបទរបស់ខ្លួនឲ្យបានសមស្របសមរម្យផង។ ដូចគ្នាដែរ អត្ថបទខ្លះស្មេរសរសេរហើយតែក្រោយមកបែរជាយល់ថាជាព័ត៌មានមិនមានអត្ថន័យគ្រប់គ្រាន់ រឺគ្មានខ្លឹមសារអ្វីជាប្រយោជន៍ដែលពាក្យអង់គ្លេសហៅថា Stub នោះ អញ្ចឹងគេក៏គួរតែមានសិទ្ធិក្នុងការលុបចោលអត្ថបទនោះដែរត្បិតតែអត្ថបទនោះនិពន្ធឡើងដោយរូបគេផ្ទាល់។ ខ្ញុំសង្ឃឹមថាអ្នកអភិបាលក៏ដូចជាអ្នកគ្រប់គ្រងវីគីភីឌាខ្មែរដ៏ទៃទៀតវិភាគឡើងវិញចំពោះបញ្ហាដូចបានលើកឡើងខាងលើ ពោលគឺសូមធ្វើយ៉ាងណាឲ្យបានស្រួលដល់សមាជិកវីគីភីឌាខ្មែរទាំងឡាយផង។ សូមអរគុណ!
Automatic typing in Khmer script
[កែប្រែ]Hi,
Would you like to have an input system which enables the users to automatically type in Khmer on Khmer Wikipedia?
For example, Amharic Wikipedia has implemented such as a system so whenever you edit an article there, the amharic script automatically shows up. Such a system has also been successfully implemented on the following Wikipedias:
- Assamese Wikipedia
- Bengali Wikipedia
- Tibetan Wikipedia
- Dzongkha Wikipedia
- Gujarati Wikipedia
- Hindi Wikipedia
- Kannada Wikipedia
- Malayalam Wikipedia
- Marathi Wikipedia
- Nepali Wikipedia
- Newari Wikipedia
- Oriya Wikipedia
- Punjabi Wikipedia
- Telugu Wikipedia
For information on how to install such a system onto Khmer Wikipedia, you can ask User:Codex Sinaiticus. --Jose77 ម៉ោង០៨:០០ ថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០០៩ (UTC)
Thanks
[កែប្រែ]I`ll try . Thanks so much . --T-Rithy ម៉ោង១០:០៧ ថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០០៩ (UTC)
ahlik0819@gmail.com
[កែប្រែ]0712623369 175.100.14.44 ម៉ោង១៨:៤៥ ថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ (UTC)