ការពិភាក្សារបស់អ្នកប្រើប្រាស់:42.115.83.174
គណនេយ្យកិច្ចប្រតិបត្តិការទិញលក់ទំនិញ និងសវនកម្មសារពើភ័ណ្ឌ ជំពូក ១ គណនេយ្យសម្រាប់កិច្ចប្រតិបត្តិការទំនិញ
១.១. កំណត់ពីអត្តសញ្ញាណខុសគ្នារវាងសហគ្រាសសេវាកម្មនិងក្រុមហ៊ុន
ទិញលក់ទំនិញ
១.២. ការទិញទំនិញ ១.៣. ថ្លៃដើមទំនិញ ១.៤. ការលក់ទំនិញ ១.៥. ការបង្ហាញលើរបាយការណ៏ចំណូលមានច្រើនដំណាក់កាលនិងមួយ
ដំណាក់កាល
១.៦. ការគណនាចំណេញដុល ១.៧. ការបិទបញ្ជីគណនេយ្យសម្រាប់ក្រុមហ៊ុនលក់ទំនិញ ១.៨. ការរៀបចំសន្លឹកការងារ
ជំពូក ២ សារពើភ័ណ្ឌ
២.១. បង្ហាញពី ជំហានបរិមាណស្តុកទំនិញ ២.២. ការបង្ហាញថ្លៃដើមលក់ក្រោមរូបភាពសារពើភ័ណ្ឌជាក់ស្តែង ២.៣. មូលដ្ឋានគណនេយ្យស្តុកសារពើភ័ណ្ឌ និងវីធីសាស្ត្រលំហូរ
ថ្លៃដើមស្តុក
២.៤. របាយការណ៏និងពន្ធដែលមានផលប៉ះពាល់មកពីវីធីសាស្ត្រ
លំហូរថ្លៃដើមសារពើភ័ណ្ឌ
២.៥.តំលៃទីផ្សារទាបជាងថ្លៃដើម គណនេយ្យសារពើភ័ណ្ឌ ២.៦.ផលប៉ះពាល់ដោយមានកំហុសអចេតនាលើរបាយការណ៏ហិរញ្ញវត្ថុ
ជំពូក ៣ សវនកម្មសារពើភ័ណ្ឌ
៣.១. ទិដ្ឋភាពដំណើការគ្រប់គ្រងសាររពើភ័ណ្ឌ ៣.២. មុខងារសំខាន់ៗក្នុងដំណើរការគ្រប់គ្រងសារពើភ័ណ្ឌ ៣.៣. ការត្រួតពិនិត្យវាយតម្លៃហានិភ័យ ៣.៤. សវនកម្មសារពើភ័ណ្ឌ
ជំពូក ១
គណនេយ្យសម្រាប់កិច្ចប្រតិបត្តិការទំនិញ
បន្ទាប់ពីបានសិក្សាជំពូកនេះអ្នកអាចមានលទ្ធភាពដឹងពី: 1. ភាពខុសគ្នារវាងសហគ្រាសសេវាកម្មនិងក្រុមហ៊ុនទិញលក់ទំនិញ។ 2. ការកត់ត្រាទិញទំនិញតាមរបៀបធ្វើសារពើភ័ណ្ឌរាប់ជាក់ស្តែង។ 3. ការកត់ត្រាចំណូលលក់ទំនិញតាមរបៀបធ្វើសារពើភ័ណ្ឌរាប់ជាក់ស្តែង។ 4. ជំហានក្នុងវដ្តគណនេយ្យសម្រាប់ក្រុមហ៊ុនទិញលក់ទំនិញ។ 5. ការបង្ហាញពីច្រើនដំណាក់កាលនិងតែមួយដំណាក់កាលក្នុងការរៀបចំរបាយ ការណ៏ចំណូល។ 6. ការគណនានិងសារៈសំខាន់នៃប្រាក់ចំណេញដុល។ ១.កំណត់ពីអត្តសញ្ញាណខុសគ្នារវាងសហគ្រាសសេវាកម្ម និងក្រុមហ៊ុនទិញលក់ទំនិញ
ក្រុមហ៊ុនទិញលក់ទំនិញ ក្រុមហ៊ុនទិញលក់ទំនិញ គឺសហគ្រាសមួយដែលបានទិញនិងលក់ទំនិញក្នុងគោលបំណងដើម្បីទទួលបានប្រាក់ចំណេញ។ 1. ការលក់ដុំទៅឱ្យអ្នកលក់រាយបន្ត 2. អ្នកលក់រាយបន្តលក់ទៅឱ្យអតិថិជន ប្រភពនៃប្រាក់ចំណូលជាចម្បងគឺការទិញលក់ទំនិញ។
២. ការទិញទំនិញ នៅពេលទំនិញត្រូវបានទិញសម្រាប់លក់បន្តទៅឱ្យអតិថិជន, គណនីស្តុកទំនិញត្រូវបានកត់ត្រាខាងឥណពន្ធ នៃថ្លៃដើមទំនិញ។ដូចជា ការលក់ ការទិញអាចត្រូវបានជាសាច់ប្រាក់ឬក៏ជឿ(ឥណទាន) ។ ការទិញនេះជាធម្មតាត្រូវបានកត់ត្រាដោយអ្នកទិញនៅពេលដែលទំនិញត្រូវបានទទួលពីអ្នក លក់។ ការទិញជឿត្រូវតែមានវិក័យប័ត្រទិញសម្រាប់ជាភស្តុតាងគាំទ្រ។
សម្រាប់គណនីការទិញ,គណនីស្តុកទំនិញត្រូវកត់ត្រាខាងឥណពន្ធ និងគណនីអ្នកផ្គត់ផ្គង់ត្រូវកត់ត្រាខាងឥណទាន ។ ការបញ្ចុះថ្លៃនិងការសងត្រឡប់មកវិញនៃការទិញ អ្នកទិញ អាចមិនពេញចិត្តជាមួយទំនិញដែលទទួលបានពីព្រោះតែទំនិញ 1) មានការខូចខាតឬមិនល្អ , 2) គុណភាពទាបជាងការកំណត់, 3) មិនស្របតាមលក្ខណៈស្តង់ដាររបស់អ្នកទិញដែលបានកំណត់។ អ្នកទិញអាចមានការផ្ដួចផ្ដើមសំណើរសម្រាប់រកាត់បន្ថយតម្លៃនៃចំនួនសមតុល្យណាមួយ តែត្រូវឆ្លងតាមរយៈការចេញអនុស្សរណៈឥណពន្ធ។ អនុស្សរណៈឥណពន្ធគឺជាឯកសារមួយដែលចេញដោយអ្នកទិញដើម្បីជូនដំណឹងដល់អ្នកលក់ថា គណនីរបស់អ្នកលក់ត្រូវបានកាត់ប្រាក់ចេញដោយសារតែទំនិញមិនពេញចិត្តឬមិនស្របតាម លក្ខណៈស្តង់ដាររបស់អ្នកទិញដែលបានកំណត់។ ការទិញបង្វិលវិញនិងការបញ្ចុះថ្លៃគឺការកត់ត្រា ឥណពន្ធ គណនីអ្នកផ្គត់ផ្គង់ និងឥណទាន គណនីស្តុកទំនិញ ។
suvatdy4@gmail.com
[កែប្រែ]suvatdy4@gmail.com#002312011 117.20.112.77 ម៉ោង២០:២៧ ថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២ (UTC)
![]() |
នេះជាទំព័រសំរាប់ពិភាក្សាចំពោះអ្នកប្រើប្រាស់ជាអនាមិកជន ដែលមានអត្តសញ្ញាណបង្ហាញជាអាសយដ្ឋានIP (IP Address)។ អាសយដ្ឋានIP មួយចំនួនផ្លាស់ប្តូរយូរៗម្តង និងប្រហែលជាអាចចែកចាយទៅ អោយអ្នកប្រើប្រាស់ដ៏ទៃផ្សេងទៀត។ ប្រសិនបើអ្នកជាអនាមិកជន អ្នកគួរតែ កត់ឈ្មោះចូលឬបង្កើតគណនី ដើម្បីជៀសវាងការភាន់ច្រលំជាមួយនឹងអនាមិកជនផ្សេងៗនៅពេលខាងមុខ។ ការចុះឈ្មោះក៏អាចលាក់ អាសយដ្ឋានIP របស់អ្នកមិនឲបង្ហាញបានដែរ។ [WHOIS • RDNS • RBLs • Traceroute • TOR check] · [RIRs: America · Europe · Africa · Asia-Pacific · Latin America/Caribbean] |