ការពិភាក្សារបស់អ្នកប្រើប្រាស់:203.223.36.235
បន្ថែមប្រធានបទHOR MENGHEANG
[កែប្រែ]Mr. HOR MENGHEANG born on November 20, 1975 in Prek Champa village, Mesarprachan Commune, Pear Raing district, Prey Veng province. Father’s name Hor Pengleang, and Mother’s name Heng Sambok, they both are farmers. He is the third amongst 7 siblings- 5 brothers and 2 sisters. Mr. Hor Mengheang married Ms Neth Angkearoth with 2 sons, first Hor Leanghour (2008) and the second is Hor Leanghai(2010).
Education history: from 1983 to 1990 Mr. Hor Mengheang studied at Prekchampa primary school and Mesarprachan junior high school, Mesarprachan commune, Pear Raing district, Prey Veng province.
From 1990 to 1995, Mengheang studied at Srey Sunthor high school, Kampongcham province. 1995 to 1999 he finished bachelor degree in Biology at Royal University of Phnon Penh. 2004 to 2006 he finished his master degree in Public Administration and Policy (MPA&A) from Western University, and 2009 to 2010 he also finished another Master degree in Financial and Educational Planning (MEFP) from Norton University in Phnom Penh.
1999 to 2000 Mengheang finished his pedagogical study at Faculty of Pedagogy as Upper Secondary School Teacher in Biology.
2000 to 2004 Mengheang served as Biology teacher at Nhem Vannda Pear Raing high school, Prey Veng province.
2005 to 2011 Mengheang had transferred to serve in Ministry of Education, Youth and Sport at central level (Minister Kol Pheng and Im Sethy) as legal official in department of personnel, in charge of compilation and formation of draft law on Education, draft sub-decree on teacher ethnical code, revised the prakas on remote and difficult areas etc. and in charge of HRD policy formulation as official in HRD office since 2009.
Between 2006 to 2008 Mengheang had worked with Asian Development Bank (ADB) as legal and institutional advisor in a project namely Decentralization and De-concentration Reform in Education Sector, and as Program Assistant in Education and Legal and Judicial Reform project in Cambodia JICA Office.
From the end of 2011 till now (as of November 2013) Mengheang serves as an official in the office of provincial budget, department of financial and economic planning Civil sector, Ministry of Interior, Cambodia.
ហោ ម៉េងហ៊ាង
[កែប្រែ]លោក ហោ ម៉េងហ៊ាង កើតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៧៥ នៅភូមិព្រែកចំប៉ា ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ ឪពុកឈ្មោះ ហោ ប៉េងលាង ម្តាយឈ្មោះ ហេង សំបុក ជាកសិករ។ លោកជាកូនទី៣ ក្នុងចំណោមបងប្អូន៧នាក់ ប្រុស ៥ ស្រី២។ លោក ហោ ម៉េងហ៊ាង បានរៀបការជាមួយលោកស្រី នេត អង្គារតន៍ មានកូនប្រុសចំនួនពីរ គឺ ទី១ ឈ្មោះ ហោ លាងហួ (២០០៨) និងទី២ ឈ្មោះ ហោ លាងហៃ (២០១០)។
ពីឆ្នាំ ១៩៨៣ ដល់ ឆ្នាំ១៩៩០ លោក ហោ ម៉េងហ៊ាង បានចូលរៀននៅបឋមសិក្សាភូមិព្រែកចំប៉ា និងអនុវិទ្យាល័យមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
ពីឆ្នាំ១៩៩០ ដល់ ១៩៩៤ រៀននៅវិទ្យាល័យស្រីសន្ធរ ខេត្តកំពង់ចាម។ ១៩៩៥ បានបន្តសិក្សានៅក្រុងភ្នំពេញ។ លោកបានទទួលបរិញ្ញាប័ត្រជីវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពីឆ្នាំ២០០៤ ដល់២០០៦ លោកបានបញ្ចប់ការសិក្សាដោយជោគជ័យមុខវិជ្ជា រដ្ឋបាលសាធារណៈ និងគោលនយោបាយ ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យវេស្ទើន(Western University) និងនៅឆ្នាំ២០០៩ ដល់ ២០១០ បានបញ្ចប់ការសិក្សាដោយជោគជ័យលើមុខវិជ្ជា ផែនការហិរញ្ញវត្ថុ និងអប់រំ ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ (អនុបណ្ឌិត) ពីសាកលវិទ្យាល័យន័រតុន (Norton University) ភ្នំពេញ។ លោកអាចប្រើភាសាអង់គ្លេសយ៉ាងស្ទាត់ និងភាសាបារាំងបន្តិចបន្តួច។
ពីឆ្នាំ១៩៩៩ ដល់ ឆ្នាំ២០០០ លោកបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យគរុកោសល្យ ជាគ្រូបង្រៀនកម្រិតឧត្តម មុខវិជ្ជា ជីវវិទ្យា។
ពីខែតុលា ឆ្នាំ២០០០ ដល់ ឆ្នាំ ២០០៤ បានបំរើការជាគ្រូបង្រៀននៅវិទ្យាល័យ ញឹម វណ្ណដា ពារាំង ស្រុកពារាំងខេត្តព្រៃវែង។
ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១១ បានផ្លាស់មកបំរើការងារនៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា (រដ្ឋមន្រ្តី ឯកឧត្តម កុល ផេង និងឯកឧត្តម អ៊ឹម សិទ្ធី) ទទួលមុខងារជាមន្រ្តីនីតិកម្ម នៃនាយកដ្ឋានបុគ្គលិក លើការងារចងក្រង និងរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីអប់រំ, រៀបចំកែសម្រួលសេចក្តីណែនាំស្តីពីតំបន់ជួបការលំបាក និងតំបន់ដាច់ស្រយាល, រៀបចំព្រះរាជក្រឹត្យស្តីពីរូបសញ្ញាសក្តិ និងអនុក្រឹត្យស្តីពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន និងជាមន្រ្តីទទួលបន្ទុកការងារអភិវឌ្ឍន៍ធនធានមនុស្ស នៅការិយាល័យអភិវឌ្ឍន៌ធនធានមនុស្ស ពីឆ្នាំ២០០៩មក។
ពីចន្លោះឆ្នាំ២០០៦ ដល់ ២០០៨ លោក ហោ ម៉េងហ៊ាង បានព្យួរការងារទៅបំរើការងារឲ្យគម្រោងកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការវិស័យអប់រំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាអ្នកទីប្រឹក្សា ផ្នែកច្បាប់ និងស្ថាប័ន (Legal and Instutuitional Advisor) និងជាជំនួយការកម្មវិធីឲ្យទីភ្នាក់ងារ JICA នៅទីស្នាក់ការកណ្តាល លើការងារអប់រំ និងកំណែទម្រង់ ច្បាប់ និងប្រព័ន្ធយុត្តិធម៌។
ពីចុងឆ្នាំ២០១១ មកដល់បច្ចុប្បន្ន (ឥឡូវ ២០១៣) បំរើការងារនៅនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែករដ្ឋាបាលស៊ីវិល នៃក្រសួងមហាផ្ទៃ។
អ៊ុក ភូរិ
[កែប្រែ]ឯកឧត្តម អ៊ុក ភូរិ (Uk Phourik) កើតនៅឆ្នាំ១៩៤៦ ខេត្តកំពត មានភរិយាឈ្មោះ តុញ ល័ក្ខម៉ាលីស មានកូនស្រីពីរនាក់។
ឆ្នាំ១៩៧០ ជាសមាជិកស្ថាបិក ឆ្នាំ១៩៧២ ជាសមាជិកគណៈកម្មាធិការនាយក ឆ្នាំ១៩៩០ ជាអគ្គលេខាធិកា ឆ្នាំ១៩៩២ ជាអនុប្រធានគណៈបក្ស និងឆ្នាំ១៩៩៨ ជាប្រធានគណបក្សប្រជាធិបតេយ្យ។
នៅខែមីនា ឆ្នាំ១៩៩៨ ជាប្រធានគណបក្សប្រជាធិបតេយ្យខ្មែរ ដែលគណបក្សនេះ បានមកពីការធ្វើវិសោធន៍កម្មឈ្មោះពីគណបក្សប្រជាធិបតេយ្យ។
ឆ្នាំ១៩៦៥ ឯកឧត្តម អ៊ុក ភូរិ ជាសាស្រ្តាចារ្យធម្មជាតិគីមី ជានាយតំបន់យុវជនរាជសង្គមនិយមខ្មែរ បានប្រឡងជាប់។ ចុងឆ្នាំ១៩៧៤ បានបន្តការសិក្សានៅទីក្រុង ស័របោន (Sorborne) ប្រទេសបារាំង ជំនាញវិភាគនយោបាយសេដ្ឋកិច្ច។ ធ្លាប់ជាមន្រ្តីក្រសួងហិរញ្ញវត្ថុ ។
១៩៩៥ បានចូលឧបសម្ប័ទជាព្រះភិក្ខុសង្ឃ ក្រោមព្រះឆាយានាមបញ្ញត្តិ ភូរិធមោ។ ១៩៩៦ ជាមន្រ្តីរបស់UNDP ។
ចាប់តាំងពីឆ្នាំ១៩៩៧មក ឯកឧត្តម អ៊ុក ភូរិ ជាទីប្រឹក្សារាជរដ្ឋាភិបាល ជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ ជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម អ៊ុក ភូរិ បានទទួលមរណភាពនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣។ ធាតុរបស់ឯកឧត្តម បាននិងកំពុងរៀបចំចេតីយ៍នៅវត្តស្វាយពរពែរាជធានីភ្នំពេញ។
![]() |
នេះជាទំព័រសំរាប់ពិភាក្សាចំពោះអ្នកប្រើប្រាស់ជាអនាមិកជន ដែលមានអត្តសញ្ញាណបង្ហាញជាអាសយដ្ឋានIP (IP Address)។ អាសយដ្ឋានIP មួយចំនួនផ្លាស់ប្តូរយូរៗម្តង និងប្រហែលជាអាចចែកចាយទៅ អោយអ្នកប្រើប្រាស់ដ៏ទៃផ្សេងទៀត។ ប្រសិនបើអ្នកជាអនាមិកជន អ្នកគួរតែ កត់ឈ្មោះចូលឬបង្កើតគណនី ដើម្បីជៀសវាងការភាន់ច្រលំជាមួយនឹងអនាមិកជនផ្សេងៗនៅពេលខាងមុខ។ ការចុះឈ្មោះក៏អាចលាក់ អាសយដ្ឋានIP របស់អ្នកមិនឲបង្ហាញបានដែរ។ [WHOIS • RDNS • RBLs • Traceroute • TOR check] · [RIRs: America · Europe · Africa · Asia-Pacific · Latin America/Caribbean] |