Jump to content

អ្នកប្រើប្រាស់:ចេង ជុំនិត្យ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

សាសនាកម្ពុជា

ប្រទេសកម្ពុជាយើងជាប្រទេសមួយដែលមានសាសនាជាពុទ្ធតាំងពីឆ្នាំ៨០២ នៃគ្រីស្តរាជ​​ ហើយក៏រហូតមកដល់បច្ចុប្បន្ននេះដែរ។ តែសព្វថ្ងៃក៏មានប្រជាជនមួយចំនួនកាន់

សាសនា​ផ្សេងដែរ។

ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា

នៅក្នុងឆ្នាំ១៥៥៥ សាសនាកាតូលិកបានចូលមកប្រទេសកម្ពុជាយើងតាមរយៈសាសនៈទូតមួយនាក់ ដែលមានឈ្មើថា ហ្កាស្ផារ ដឺ គ្រូសដែលជាជនជាតិអ៊ីតាលី នៃចក្រភពរ៉ូម​ហើយពេ លនោះជាពេលមួយដែលប្រទេសយើងកំពុងវឹកវរ​ និង មានបញ្ហាមួយកើតឡើងនាសម័យលង្វែក ដែលគ្រប់គ្រងដោយស្តេចអង្គចាន់ទី១។ រហូតមកដល់ឆ្នាំ១៩២៣មានសា​សនា គ្រីស្តនិកា យប្រូតេស្តងបានចូលមកដែរ។ ហើយនៅឆ្នាំ១៩៧០មានអ្នកដើរតាមសាសនានេះប្រហែល ៧០០នាក់។ ពេលនោះដែរស្តេចសីហនុបានបណ្តេញអ្នកផ្សព្វផ្សាយ សាសនាទាំងអស់អោយចេញ ពីប្រទេសក្នុងយុទ្ធនាការប្រឆាំងនឹងសេអ៊ីអា។រវាងឆ្នាំ ១៩៧០ និងឆ្នាំ ១៩៧៥ អ្នកផ្សព្វផ្សាយត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ និងមានព្រះវិហារជាច្រើនបានសាង សងនិង គ្រីស្តបរិសទ្ទ័មានកើនឡើងរាប់ពា​ន់នាក់។ នៅពេលនោះក៏មានសម័យដ៏ខ្មៅ ងងឹតមួយដែលត្រូវបានគេឈ្មោះថា ឆ្នាំសូន្យ។ នៅពេលដែលសម័យកាលដ៏អាក្រក់នេះបានរលត់បាត់ទៅក៏បានប ន្សល់ ទុកចំនួនគ្រីស្តបរិស័ទ្ទប្រហែល១០០ នាក់និង ផ្សេងទៀត្រូវបានពុលពតសំលាប់ចោល។

ប្រ​វត្តិ​ព្រះ​សហគមន៍​កា​តូ​លិក​នៅ​ប្រទេស​កម្ពុជា បាន​ចាប់​ផ្តើម​អស់​រយៈ​ពេល ៥៤២​ឆ្នាំ​មក​ហើយ ដោយ​ការ​មក​ដល់​ប្រទេស​កម្ពុជា​របស់ សាសនទូត​កាតូលិក​ដំបូង។ ព្រឹត្តិ​ការណ៍​សំខាន់ៗ​មាន​ដូច ខាង​ក្រោម​នេះ ៖

សតវត្សទី១៦

នៅ​ឆ្នាំ​១៥៥៥ លោក ហ្គាស្ប៉ា ដា​គ្រូស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​បុព្វ​ជិត ព័រ​ទុយ​ហ្គេ បាន​នាំ​ដំ​ណឹង​អំ​ពី​ គ្រីស្ត​សាសនា​មក​ប្រទេស​កម្ពុជា។ លោក​ស្ថិត​នៅ​ក្នុង​ព្រះ​រាជ​វាំង​ ក្រុង​លង្វែក។ នៅ​ឆ្នាំ​១៥៧៥​លោក សីល​វែស្រ្ត ដា​សេវ​រដូ ជា​បុព្វ​ជិត ព័រ​ទុយ​ហ្គេ បាន​មក​រស់​នៅព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។ លោក​រស់​នៅ​អស់​រយៈ​ពេល​ ២២​ឆ្នាំ។​ លោក​អាច​និយាយ​ភាសារ​ខ្មែរ​បាន និង​ជា​អ្នក​​កសាង​ព្រះ​វិហារ​មុន​គេ​ ហើយ​លោក​បាន​បក​ប្រែសៀវ​ភៅ​មួយ​ក្បាល​ ជា​ភា​សារ​ខ្មែរ​ទៀត​ផង។

សតវត្សទី១៧

នៅ​ដើម​ សតវត្ស​ទី​១៧​ មាន​គ្រីស្ត​បរិស័ទ​ជាតិ​ជប៉ុន មក​តាំង​លំ​នៅ​ក្នុង​ស្រុក​ពញា​ឮ។ នៅ​ឆ្នាំ​១៦៦០ មាន​គ្រីស្ត​បរិស័ទ​ជាតិ​ឥណ្តូនេស៊ី​បាន​ភៀស​ខ្លួន​មក​​តាំង​លំនៅ​ក្នុង​ ក្រុង​ភ្នំពេញ និង​ស្រុក​ពញាឮ។

សតវត្សទី១៨

មាន ​គ្រីស្ត​បរិស័ទ​ខ្មែរ​មួយ​ចំនួន​នៅ​កំពង់​ធំ។ ក្នុង​កំឡុង​ឆ្នាំ​១៧៦៨ ដល់​ឆ្នាំ​ ១៧៧៧ លោក ឡឺ​វ៉ា​វ៉ា​សើរ ជា​បូជាចារ្យ​ជាតិ​បារាំង​ បាន​និពន្ធ​សៀវ​ភៅ​ខាង​គ្រីស្ត​សាសនា​ជា​ភាសាខ្មែរ ​សំរាប់​អប់រំ​និស្សិត​អោយ ក្លាយ​ជា​បូជាចារ្យ និង​បាន​បង្កើត​គ្រួសារ​បព្វជីតា​កា​តូ​លិក​មួយ​ក្រុម។

នៅ​ឆ្នាំ​១៧៨៥ ពួក​ឧទ្ទាម​សៀម​បានគៀរ​គ្រីស្ត​បរិស័ទ​ខ្មែរ​មួយ​ចំនួន​ធំ​យក​ទៅ​បាង​កក។ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​១៧៩០ គ្រីស្ត​បរិស័ទ​ខ្មែរ​មួយ​ចំនួន​ដែល​បាន​រត់​រួច​ក៏​តាំង​ទី​លំ​នៅ​ក្នុង​ ក្រុង​បាត់​ដំបង។

សតវត្សទី១៩

នៅ​ដើម​សត​វត្ស​ទី​១៩ ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុជា ជួប​ប្រទះ​តែ​ភ្លើង​សង្រ្គាម។ ព្រះ​សហ​គមន៍ ​ក៏​ត្រូវ​រងគ្រោះ​ ដោយ​សារ​ភ្លើង​សង្គ្រាម​នោះ​ដែរ។ នៅ​ឆ្នាំ​១៨៥០ សន្ត​អាសនៈ​បាន​តែង​តាំង​លោក យ៉ូ​ហាន ក្លូដ មីស្ស អោយ​ធ្វើ​ជា​ អភិ​បាល​ភូមិ​ភាគ​ភ្នំពេញ។

នៅ​ឆ្នាំ​១៨៦៦ ព្រះ​បាទ នរោត្តម ស្នើរ​សុំ​អោយ​គ្រីស្ត​បរិស័ទខ្មែរ ​ចាក​ចេញ​ពី​ស្រុក​ពញាឮ​មក​តាំង​ទីលំនៅ ​នៅ​រាជ​ធានី​ភ្នំ​ពេញ​វិញ។ ព្រះ​រា​ជា​ចែក​ដី​អោយ ​គ្រីស្ត​បរិស័ទ​កសាង​ ព្រះវិហារ​នៅ​ព្រែក​ហ្លួង។ នៅ​ឆ្នាំ​១៨៨១ ក្រុម​គ្រួសារ​ឧបការ​គុណ​មក​តាំង​ទី​លំ​នៅ​នៅ​ភ្នំ​ពេញ។ ក្នុង​សម័យ​អាណា​និគម​និយម បារាំង​មាន​គ្រីស្ត​បរិស័ទ​វៀត​ណាម​ជា​ច្រីន​ បាន​មក​រស់​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា។

សតវត្សទី២០

នៅ​ឆ្នាំ​១៩៥២ វត្ត​អា​រាម​បព្វជិត​កា​តូ​លិក​កសាង​ឡើង​ នៅ​ក្រុង​កែប ខេត្ត​កំពត។ នៅ​ឆ្នាំ​១៩៥៧ លោក​ ស៊ី​មន ឈឹម​យិន ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​ បូ​ជា​ចារ្យ​ខ្មែរ​ដំបូង។ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​១៩៦៨ សន្ត​អាសនៈ​ចែក​ភូមិ​ភាគ​កា​តូ​លិក​ភ្នំ​ពេញ​ជា​បី​ភូមិ​ភាគ​គឺ ភូមិ​ភាគ​ភ្នំ​ពេញ បាត់​ដំ​បង និង​កំពង់​ចាម។

លោក ប៉ូល ទេព​អ៊ីម សុត្ថា ទទួល​ខុស​ត្រូវ​ប្រចាំ​ភូមិ​ភាគ ​បាត់​ដំ​បង។ ឆ្នាំ​១៩៧០ ព្រះ​សហគមន៍​ចាត់​ឲ្យ​មាន​គណៈកម្មការ​សង្គម ដើម្បី​ជួយ​ជន​រង​គ្រោះដោយ​សារ​សង្រ្គាម។ គណកម្មការ​សង្គម​នេះ បាន​ក្លាយ​ទៅ​ជា​អង្គការ​មួយ​ដែល​មាន​ឈ្មោះថា មេត្តា​ករុណា កម្ពុជា (Caritas Cambodia)។

នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​១៩៧៥ លោក​ យ៉ូ​សែប ឆ្មារ សា​ឡាស ទទួល​អគ្គសញ្ញា​តែង​តាំង​ជា​ អភិបាល ឧបត្ថម្ភករ​ នៃ​ព្រះ​សហគមន៍​ភ្នំពេញ។ លោក យ៉ូសែប ឆ្មារ សាឡាស លោក ​ប៉ូល ទេព​អ៊ីម សុត្ថា អស់​លោក​បូជា​ចារ្យ និង​បព្វ​កា​តូ​លិក​ខ្មែរ ព្រម​ទាំង​គ្រីស្ត​បរិស័ទ​មួយ​ចំនួន​ធំ​បាត់​បង់​ជីវិត ក្នុង​សម័យ​ប្រល័យ​ពូជ​សាសន៍។ ព្រះ​វិហារ ​ត្រូវ​គេ​បំផ្លាញ​ខ្ទេច​គ្មាន​សល់។

នៅ​ថ្ងែ​ទី៣​ ខែ​មេសា​ ឆ្នាំ​១៩៩០ គ្រីស្តប​រិស័ទ​ទទួល​ច្បាប់​អនុ​ញ្ញាត ​ពី​រដ្ឋា​ភិបាល ដើម្បី​ធ្វើ​ពិ​ធី​បុណ្យ​ ជាប្រ​ក្រ​តី​ឡើង​វិញ។