Jump to content

ភូមិស្រូវក្រោម

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
      ភូមិស្រូវក្រោម
   
ភូមិស្រូវក្រោមនេះដែរ គឺមានប្រជាជនប្រហែល៣៥០០នាក់ក្នុងឆ្នាំ១៩៩៨នឹងក្នុងឆ្នាំ២០០៨ភូមិនេះមាន​ប្រជាជនចំនួន៣៨០០នាក់។នៅក្នុងស្រុកដងទង់​ 

មានប្រជាជនប្រមាណ៥៥.០០០នាក់នៅក្នុងឆ្នាំ២០០៨។ប្រជាជនរស់នៅក្នុងភូមិនេះភាកច្រើនប្រកបមុខរបរកសិករ នឹង

ប្រកបកសិកម្មផងដែរហើយនៅក្នុងភូមិស្រូវក្រោមនេះវិញពុំសូវមានប្រជាជនរៀនសូត្រច្រើននោះទេ ដោយសារតែមានរោងចក្រនៅក្បែរនោះ​ ហើយ​ ប្រជាជនមានភាពក្រីក្រចខ្វះខាត​ថវិការរៀនសូត្រ។​

ទើបដាច់ចិត្តបង្ខំចិត្តទៅធ្វើការនៅរោងចក្រ​ ទិឆ្ងាយពីភូមិស្រុក ជូនកាលថែមទាំង ឆ្លងដែនទៅប្រទេសក្រៅទៀតផង។ហើយ​និយាយខាងធ្ចើស្រែចម្ការវិញ ភូមិស្រូវក្រោម

បាគឺមានការពិបាកវេទនាបន្ទិចដោយសារតែកត្តាអាកាសធាតុមិនអំណោយផល ហើយបច្ចុប្បន្នមានភាពរាំងស្ងូត ហើយ មានជំនន់:នៅដើមឆ្នាំអត់មានទឹកភ្លៀងទេរាំង

រីឯនៅចុងឆ្នាំវិញមានទឹកជំនន់ពិបាកនិងប្រមូលផល។នៅពេលដែលមានភ្លៀងទឹកបានមកចាក់ក្នុងភូមិស្រូវក្រោមដោុយសារតែភូមិនេះមានលក្ខណះក្រោមគេ

ហើយពិកនិងការបង្ហូចេញថែមទាំងមានលិចភូមិ លិចផ្ទះទៀតផង។ជាពិសេសទៀតគឺពិបាកចេញចូលមេភូមិសូវយកចិតទុកដាក់ប៉ុន្តែ កំពុងមានវិធានការទបស្កាត់កុំឧ្យកើតមាននឹងកែប្រែឡើង។

            សេដ្ជកិច្ចភូមិស្រូវក្រោម
                         ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត​ ស្ពី​  ...ល។  ជាពិសេសគឺដំណាំស្រូវ

ដែលជាដំណាំសនាំមុខគេបង្អស់នៅតំបន់នោះ ចំនែកដំណាំស្រូវវាមានតម្លៃខ្ពស់សំល្មម ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ​ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ខ្លាំងណាស់

ដែលបាននាំចេញទៅក្រៅប្រទេស ជាពិសេសនាំចេញទៅប្រទេសសហរដ្ឋអាមេរិចដែលជាកិត្យានុភាពកសិកម្ម របស់ប្រទេសកម្ពុជា។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​

ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ

ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារ[[ផ្សាដងទង់ចំនែកឯមន្រ្តីរាជការវិញ

រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន

និងមានចំនេះដឹងច្រើនផងដែរ។

             ==វិស័យអប់រំភូមិស្រូមក្រោម==
                           ចំពោះវិស័យអប់រំក្នុងភូមិដំណាក់កន្ទួតមានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន​ ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ 

និងមានលោកគ្រូអ្នកគ្រូ​ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។​ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន​

ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា​ អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង​ គ្រូសារ អោយការរីនចម្រើន។

បើនិយាយពីវិស័យអប់រំវិញមានការឈានទៅមុខដោយមាន សាលារៀនជាច្រើនសំរាប់អោយ​ កុមារា កុមារី យុវជន យុវនារី ទៅសិក្សាដើម្បីក្រេបជញ្ជក់យកចំណេះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម

ហើយក្លាយជាសរសទ្រូងសំរាប់ប្រទេសជាតិផងដែរ ។

             វិស័យសុខាភិបាលភូមិស្រូវក្រោម
                             ចំពេោះវិស័យសុខាភិបាល ក្នុងភូមិនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំអី និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ 

នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់​ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ​ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់

ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។

             ការអភិវឌ្ឍន៏
                        ចំពោះការអភិវឌ្ឈន៍ចំពោះភូមិស្រូវក្រោម​ វិញបើនិយាយពីផ្លូវមានភាពងាយស្រួលក្នុងការធ្វើដំណើរជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ​ ជាច្រើន​ 

មានប្រពន្ទ័ធារាសាស្រ្ត សំរាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែប្រាំង ចំការ និង ដំណាំផ្សេងៗជាច្រើនទៀត​នៅក្នុងភុូមិ ​​ ។ ជាពិសេសជាងនេះទៅទៀត នៅក្នុងតំបន់នោះនិង​

មានគម្រោងអភិវឌ្ឍន៍នូវផ្លូវគមនាគមន៍សម្រាប់អោយប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបរបររកស៊ីផងដែរ។

              សន្តិសុខភូមិស្រូវក្រោម

ចំពោះផ្នែកសន្ដិសុខក្នុងភូមិវិញ មានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់​ គ្នានការជួរដូរក្រឿងញៀន គ្នានក្នេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ​។

             ប្រវត្តិភូមិស្រូវក្រោម
      បានជាភូមិនេះមានឈ្មោះភូមិស្រូវក្រោមដោយសារតែភូមិនេះមានលក្ខណះទាបជាងគេ ក្រោមគេ។ពេលដែលមានភ្លៀងច្រើនល្មប ឫបន្ទិចបន្ទួចមា​នការលិចឡុងមុនគេ 

ហើយមានការសើចចំអក់ពីភូមិជិតខាង ហើយគេហៅភូមិនេះថា"ពួកអាក្រោមអត់មានអ្វីសុី សុីអាចអាញ់ទៅ" នេះដោយការប្រកាន់បក្សពួកភូមិនីមួយៗដោយសារតែមានការលិចលុងខ្លាំងពេក

ភូមិជិតខាងនោះមានការអាណិអាសូរ ហើយមានកាសាមគ្គីគ្នាជួយគ្នាទៅវិញ។​ មានការរាប់គ្នាស្រលាញ់បានដាក់ឈ្មោះថា"ភូមិស្រូវក្រោម"មកដល់សព្វថ្ងៃ។

    ​ ភូមិនេះកាលពីឆ្នាំ២០០០មានផ្សារមូយមានឈ្មោះថា"ផ្សារដីហុយ"មានការល្បីល្បាញយ៉ាងខ្លាំង ក្នុងភូមិមានការរីកចម្រើនលូតលាស់​ ប្រជាជនមានការងាយស្រួលក្នុងការលក់ដូរ ងាយស្រូលទៅផ្សារ​ 

មិនដូចពីមុនចង់ទៅផ្សារ ដើរទៅដងទង់ ឫ ទូកមាសដើរទៅរឺជិះរទេះគោ។​

ផ្សាដីហុយនេះមានភាពសប្បូរសប្បាយមានមនុស្សកុះករនេះដោយសារតែមានប្តីប្រពន្ធពីរនាក់មានជាងគេក្នុងភូមិពួកគាត់បានធ្វើឪ្យភូមិមានការរីកចម្រើន។​ពេលនោះប្រពន្ធ

បុរសនោះឈឺហើយឈប់លក់រួចលែងមានអ្នកដឹកនាំក្នុងភូមិហើយមានការរំសាយផ្សានោះលែងមានផ្សារដ៏ល្បីល្បាញមកដល់សព្វថ្ងែ។​

បុរសប្តីប្រពន្ធក៏ធ្លក់ខ្លួនក្ររហើយមានការមើលងាយពីសំណាក់អ្នកមានក្នុងភូមិនោះ ប៉ុន្តែប្រជាជនមានការគោរពស្រលាញ់រាប់អាន។